ចូលចិត្តទំនើប

ដំណោះស្រាយរបស់ក្រុមហ៊ុន Nissan សម្រាប់ការផ្ញើសារ និងការបើកបរ

ដោយ: ដួងច័ន្ទ 1 PM, Saturday, 06 May, 2017

ការផ្ញើសារក្នុងពេលកំពុងបើកបរ ឬការធ្វើសកម្មភាពផ្សេងៗ ទៀតពេលកំពុងបើកបរ គឺជាទង្វើដ៏គ្រោះ ថ្នាក់ និងត្រូវតែជៀសវាង។

ប៉ុន្តែពេលខ្លះ បន្ទាប់ពីអ្នកបានលឺព័ត៌មានប្រហាក់ប្រហែល អ្នកអាចនឹងមានអារម្មណ៍មិនហ្នឹងនរ។ បន្ទាប់មកអ្នកនឹងឆ្លើយតបភ្លាមទៅនឹងសារទាំងនោះ ដោយអ្នកបានយកជីវិតរបស់អ្នកទៅប្រថុយ នឹងគ្រោះថ្នាក់ រួមទាំងជីវិតរបស់អ្នកដទៃ នៅជុំវិញខ្លួនផងដែរ។

ក្រុមហ៊ុន Nissan មានដំណោះស្រាយ ដ៏គួរឱ្យចាប់អារម្មណ៍ទៅនឹងបញ្ហានេះ។ វាមានឈ្មោះថា Nissan Signal Shield ដែលជាផ្នែកមួយ សម្រាប់រាំងខ្ទប់សញ្ញាអេឡិចត្រូម៉ាញេទិក (រួមមានសញ្ញា Wi-Fi, Bluetooth និងសេវាទូរសព្ទ) ទាំងការសេវាចូល និងចេញ។ គ្រាន់តែដាក់ទូរសព្ទនៅក្នុងឧបករណ៍នេះ ហើយទូរសព្ទរបស់អ្នកនឹងត្រូវបានបិទសម្លេង រហូតដល់ពេលអ្នកយកវាចេញ។

លោក Michael Faraday បានបង្កើតបច្ចេកវិទ្យា Faraday Cage ក្នុងឆ្នាំ1836។ នៅក្នុងទម្រង់ សាមញ្ញបំផុតរបស់បច្ចេកវិទ្យា គ្របដណ្តប់លើឧបករណ៍ ដែលអាចរារាំងដល់ប្រព័ន្ធអេឡិចត្រូម៉ាញេទិចបាន។ ឧបករណ៍ Signal Shield ដែលផ្អែកលើគោលការណ៍បច្ចេកវិទ្យាខាងលើ នាពេលបច្ចុប្បន្ន គ្រាន់តែជាគំរូឧបករណ៍ ដែលបានបំពាក់លើរថយន្តម៉ូដែល Nissan Juke។ ប៉ុន្តែវាអាចក្លាយជាការពិតបានយ៉ាងងាយស្រួល។

យោងតាមក្រុមហ៊ុន Nissan អ្នកបើកបរចំនួន 18ភាគរយ បានអះអាងថាពួកគេបានធ្វើការសរសេរអត្ថបទសារ នៅពេលបើកបរ ហើយអ្វីដែលអាចកាត់បន្ថយភាគរយទាំងនេះ មកនៅត្រឹមសូន្យ គឺជា បញ្ហាចាំបាច់ ដែលទាមទារឱ្យមានការពិចារណា។

លោក Alex Smith នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន Nissan Motor GB បានថ្លែងថា «នេះគឺជាការ នាំយកការគ្រប់គ្រងបន្ថែមលើការបើកបរ មិនមែនជាការកាត់បន្ថយឡើយ។ អ្នកបើកបរមួយចំនួន ទម្លាប់ធ្វើសកម្មភាព ជាមួយទូរសព្ទដៃរបស់ពួកគេ ប៉ុន្តែចំពោះអ្នកដែលព្យាយាមមិនខ្វល់ពីសម្លេង ទូរសព្ទរោទិ៍ទាំងអស់ គម្រោងមួយនេះផ្តល់នូវដំណោះស្រាយដ៏សាមញ្ញ នៅក្នុងពិភពនៃការទំនាក់ទំនងដែលយើងគ្រប់គ្នាកំពុងរស់នៅ»។

មានបញ្ហាមួយចំនួនបានលេចឡើង។ តើអ្នកស្តាប់បទចម្រៀងតាមទូរសព្ទ ដោយវិធីណានៅពេលកំពុងបើកបរ? Nissan បាននិយាយថា ឧបករណ៍មួយនេះនឹងអនុញ្ញាតឱ្យទូរសព្ទនៅរក្សាទំនាក់ទំនង តាមរយៈខ្សែ ជាមួយនឹងប្រព័ន្ធ Infotainment System របស់រថយន្ត ប៉ុន្តែវានឹងមិនទទូល ការហៅទូរសព្ទចូល ឬការទទួលសារនោះទេ។

បញ្ហាមួយផ្សេងទៀតអាចនឹងត្រូវលេចឡើង នៅក្នុងករណីមានការប៉ះទង្គិច ជំនួសឱ្យការបញ្ជូនព័ត៌មានពីទីតាំងរបស់អ្នក និងកាន់តែចាំបាច់ គឺការហៅទូរសព្ទសុំជំនួយ ទូរសព្ទដៃនឹងមិនដំណើរការ 50 ភាគរយនៅក្នុងផ្នែកនេះ។ ប៉ុន្តែនេះ គឺជាករណីដ៏កម្រ ដែលអាចដោះស្រាយបានជាមួយមុខងារ Standalone នៅក្នុងរថយន្ត។

ក្រុមហ៊ុន Nissan មិនមែនជាក្រុមហ៊ុនដំបូង ដែលព្យាយាមស្វែងរកដំណោះស្រាយលើបញ្ហាការ រំខាន ពីទូរសព្ទក្នុងពេលបើកបរនោះទេ។ កាលពីសប្តាហ៍កន្លងទៅ ក្រុមហ៊ុន Samsung បានបង្ហាញកម្ម វិធីមួយ (ដែលបច្ចុប្បន្នកំពុងធ្វើការសាកល្បង ក្នុងប្រទេសហូឡង់) ដែលអាចឆ្លើយតបសារ ដោយស្វ័យប្រវត្តិនៅពេលអ្នកកំពុងបើកបរ។

Nissan-Tomnerb-02

Nissan-Tomnerb-03

អត្ថបទអ្នកចង់អាន

ហ្គេម ដ៏សក្តិសមសម្រាប់ Galaxy Note 8

ដោយ: ដួងច័ន្ទ 5 PM, Sunday, 07 Jan, 2018

ទូរសព្ទ Samsung Galaxy Note 8 មានអេក្រង់ AMOLED ដ៏ធំ និងបច្ចេកវិទ្យាដ៏ទំនើប ធ្វើឱ្យវាក្លាយជាឧបករណ៍ Android សម្រាប់ការលេងហ្គេមដ៏ខ្លាំងមួយ។ ទូរសព្ទដៃ...

តើអ្នកគួរប្រើ ម៉ាស៊ីនបន្សុទ្ធខ្យល់ដែរ ឬទេ?

ដោយ: ដួងច័ន្ទ 9 PM, Friday, 19 May, 2017

ការបំពុលបរិយាកាស បានបណ្តាលឱ្យអត្រាស្លាប់ នៅវ័យក្មេងមានប្រមាណ 200,000 នាក់ក្នុងមួយឆ្នាំនៅសហរដ្ឋអាមេរិក យោងតាមការស្រាវជ្រាវពី MIT ។ វាក៏បង្កជាផលប៉ះពា...

ស្វែងយល់ស៊ីជម្រៅពី Monitor QHD ថ្មីរបស់ Samsung

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 08 Jan, 2019

ព្រឹត្តិការណ៍ CES ប្រចាំឆ្នាំ 2019 នឹងមកដល់ក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ប៉ុន្តែក្រុមហ៊ុន Samsung បាននឹងកំពុងធ្វើការចាប់ផ្តើមបើកទំព័របច្ចេកវិទ្យាមុ...

Razer Blade ថ្មី មានអ្វីប្លែក?

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 01 May, 2019

ក្រុមហ៊ុន Razer បានបង្ហាញជំនាន់ថ្មីនៃម៉ូដែល Laptop ដ៏ពេញនិយមរបស់ក្រុមហ៊ុន ដែលត្រូវបានពង្រឹងសមត្ថភាព ជាគុណសម្បត្តិរបស់ CPU ជំនាន់ទី 9 ថ្មីរបស់ក្រុមហ...

Tomnerb.Com - YouTube Channel