ចូលចិត្តទំនើប

ដំណើរការប្រព័ន្ធទឹកក្តៅក្នុងគេហដ្ឋាន

ដោយ: ដួងច័ន្ទ 10 AM, Wednesday, 01 Aug, 2018

ទឹកដែលហូរចូលទៅក្នុងគេហដ្ឋានរបស់អ្នក ធ្វើដំណើរឆ្លងកាត់ប្រព័ន្ធទុយោ ហើយជាទូទៅវាតែងមានភាពត្រជាក់។ ដើម្បីទទួលបានទឹកក្តៅ
ឧណ្ហៗសម្រាប់ងូត ឬសម្រាប់លាងសម្អាតចាន ឬសម្រាប់បោកគក់ អ្នកត្រូវការប្រព័ន្ធទឹកក្តៅ។

បច្ចុប្បន្ននេះ ប្រព័ន្អទឹកក្តៅ ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅស្ទើរគ្រប់គេហដ្ឋាន។ ជាទូទៅ​វាមានរូបរាងជាដុំរាងស៊ីឡាំងធ្វើពីដែកដ៏ធំមួយ
មាន Drum កម្ពស់ខ្ពស់ ដែលជារឿយៗត្រូវបានតំឡើងនៅបន្ទប់បោកគក់ ឬបន្ទប់ក្រោមដី។ ម៉ូដែលថ្មីៗ មួយចំនួនបានកាត់បន្ថយធុងទឹក
ប៉ុន្តែយ៉ាងណាក្តី ប្រព័ន្ធទឹកក្តៅតែងមានធុងទឹក និងមានបំពាក់ប្រព័ន្ធកម្តៅនៅបាតខាងក្រោម ឬនៅខាងក្នុង។

ថ្ងៃនេះ ទំនើប នឹងបង្ហាញលម្អិតអំពីប្រព័ន្ធទឹកក្តៅប្រើប្រាស់ក្នុងគេហដ្ឋាន ដើម្បីមិត្តអ្នកអានស្វែងយល់បានកាន់តែច្បាស់។

ផ្នែកខាងក្នុង

ខាងក្រោមនេះគឺជាសមាសភាពខាងក្នុង ប្រព័ន្ធទឹកក្តៅ សម្រាប់ប្រើប្រាស់ក្នុងគេហដ្ឋាន៖

  • Tank: សម្បកខាងក្នុងនៃប្រព័ន្ធទឹកក្តៅ គឺជាធុងដែកដ៏ធ្ងន់មួយ សម្រាប់ផ្ទុកទឹក ដែលមានចំណុះទឹកក្តៅពី 151 ទៅ 227 លីត្រ និងមានទម្ងន់
    ប្រមាណពី 50 ទៅ 100 Pounds per square inch (PSI) ក្នុងចន្លោះសម្ពាធនៃប្រព័ន្ធទឹកទូទៅ។ ផ្នែកខាងក្រៅរបស់ធុងគ្របដណ្តប់ដោយ
    សមាសភាពអ៊ីសូឡង់ ដូចជា Polyurethane Foam។ នៅព័ទ្ធពីក្រៅមួយជាន់ទៀត គឺសម្បកធុងដែលមានការតុបតែង និងអាចមានបន្ថែម
    សម្បកអ៊ីសូឡង់មួយជាន់ទៀត។
  • Dip Tube: ទឹកចូលទៅក្នុងធុងទឹកតាម Dip Tube ដែលនៅខាងលើបង្អស់នៃធុង ហើយទឹកធ្វើដំណើរទៅបាតធុង ជាទីកន្លែងដែលទឹកត្រូវបានកម្តៅ។
  • Shut-Off Valve: នេះជាឧបករណ៍សម្រាប់បិទលំហូរទឹកចូលក្នុងធុង។ វាស្ថិតនៅដាច់ដោយឡែកពីប្រព័ន្ធកម្តៅ មានទីតាំងនៅខាងក្រៅ
    និងនៅពីលើប្រព័ន្ធកម្តៅ។
  • Heat-Out Pipe: នេះជាបំពង់ទុយោសម្រាប់ឱ្យទឹកក្តៅហូរចេញពីប្រព័ន្ធទឹកក្តៅ។
  • Thermostat: នេះជាឧបករណ៍វាស់ និងគ្រប់គ្រងសីតុណ្ហភាពនៃប្រព័ន្ធទឹកក្តៅ។
  • Heating Mechanism: ប្រព័ន្ធទឹកក្តៅអគ្គិសនី មានសមាសភាពឧបករណ៍កម្តៅនៅខាងក្នុងធុង សម្រាប់កម្តៅទឹក។ សម្រាប់ប្រព័ន្ធទឹកក្តៅ
    ដោយថាមពលហ្គាសប្រើប្រាស់ប្រព័ន្ធឡកំដៅ និងបំពង់ផ្សែងជំនួសវិញ។
  • Drain Valve: ស្ថិតនៅជិតបាតខាងក្រោម ប្រើប្រាស់សម្រាប់បញ្ចេញទឹកមកខាងក្រៅធុង ដើម្បីដោះដូរគ្រឿងបង្គុំខាងក្នុង លាងសម្អាតធុង
    ឬរំកិលធុងទៅកន្លែងមួយផ្សេងទៀត។
  • Pressure Relief Valve: នេះជាឧបករណ៍សុវត្ថិភាពសម្រាប់រក្សាសម្ពាធនៅខាងក្នុងប្រព័ន្ធទឹកក្តៅ ឱ្យស្ថិតនៅកម្រិតសុវត្ថិភាព។​
  • Sacrificial Anode Rod: ធ្វើឡើងពីម៉ាញេស្យូម ឬអាលុយមីញូម ដែលមានបណ្តូលកណ្តាលធ្វើពីដែក។ វាត្រូវបានប្រើប្រាស់សម្រាប់
    ពន្យាអាយុកាលនៃ Corrosion។

ដំណើរការ

ឧបករណ៍ Thermostat គ្រប់គ្រងកម្រិតសីតុណ្ហភាពទឹកនៅខាងក្នុងធុងទឹក។ ជាទូទៅអ្នកអាចកំណត់កម្រិតសីតុណ្ហភាពនៅចន្លោះពី 49-82
អង្សារសេ។ កម្រិតសីតុណ្ហភាពទឹកដែលក្រុមហ៊ុនផលិតណែនាំឱ្យអ្នកប្រើប្រាស់គឺស្ថិតនៅចន្លោះពី 49-60 អង្សារសេ។ នៅកម្រិតនេះ ទឹកមាន
កម្តៅក្តៅគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ក្នុងគេហដ្ឋាន ប៉ុន្តែមិនក្តៅពេកដែលអាចបណ្តាលឱ្យប្រឈមនឹងការរលាកទេ។ បើសិនជានៅក្នុងផ្ទះមាន
ក្មេងតូច អ្នកគួរកំណត់សីតុណ្ហភាពនៅកម្រិតទាបបំផុត។

ការកំណត់សីតុណ្ហភាពនៅកម្រិតទាបជួយសន្សំសំចៃថាមពលផងដែរ។ ជាទូទៅឧបករណ៍ Thermostat ស្ថិតនៅក្បែរនឹងបន្ទះការពារ និងមានប៊ូតុង
ឬកុងតាក់សម្រាប់កំណត់កម្រិតសីតុណ្ហភាព។

ចំណែក Dip Tube បញ្ជូនទឹកត្រជាក់ពីប្រព័ន្ធបណ្តាញទឹកក្នុងគេហដ្ឋានទៅកាន់បាតធុងផ្នែកខាងក្នុង ជាកន្លែងដែលទឹកចាប់ផ្តើមឡើងកម្តៅ។
ចំណែក Heating Mechanism មិនថាជាប្រព័ន្ធឡកម្តៅ ឬប្រព័ន្ធអគ្គិសនីទេ គឺបើកដំណើរការរហូតដល់ទឹកឈានដល់កម្រិតសីតុណ្ហភាពដែលបានកំណត់។
នៅពេលទឹកត្រូវបានកម្តៅ វាឡើងទៅកាន់ផ្នែកខាងលើនៃធុង។ បំពង់ Heat-Out ដែលស្ថិតនៅផ្នែកខាងលើ។ ទឹកដែលហូរចេញតាមបំពង់ផ្នែកខាងលើ
ជាទឹកដែលក្តៅជាងគេ។

អាថ៌កំបាំងនៃប្រព័ន្ធទឹកក្តៅ គឺផលិតឡើងសម្រាប់ចែកទឹកត្រជាក់ដែលហូរចូល ចេញពីទឹកក្តៅដែលហូរចេញ ដែលអាស្រ័យលើគោលការណ៍ដែលកម្តៅកើនឡើង។

ប្រភព: howstuffworks ផ្នែក: បច្ចេកវិទ្យា, Accessories, Appliances

អត្ថបទអ្នកចង់អាន

Beats បន្ថែមជម្រើសពណ៌កាសត្រចៀកដើម្បីសក្តិសមនឹងទូរស័ព្ទ iPhone Xs និង Xr

ដោយ: ភារុន 9 AM, Friday, 14 Sep, 2018

អតិថិជនដែលមានបំណងចង់ទិញម៉ូដែលទូរស័ព្ទ iPhone 2018 ស៊េរីថ្មី ដូច្នេះអ្នកគួរតែបញ្ជាទិញកាសត្រចៀករបស់ Beats ជាមួយពណ៌ដ៏ស្រស់ស្អាតដែលសក្តិសមទៅនឹងទូរស័ព្ទ...

ម៉ូនីទ័រ UltraWide ពី LG សម្រាប់ការលេងហ្គេម មានអ្វីពិសេស?

ដោយ: ភារុន 8 AM, Tuesday, 23 Jul, 2019

តើអ្នកកំពុងស្វែងរក ម៉ូនីទ័រ ដែលប្រើប្រាស់ក្នុងការជួយសម្រួល ដល់ការលេងហ្គេមរបស់អ្នក កាន់តែមានប្រសិទ្ធភាពមែនទេ? ហើយអ្នកក៏បានត្រៀមខ្លួនរួចរាល់ សម្រាប់ក...

តើបច្ចេកវិទ្យា Linear ពិតជាផ្តល់ជូន នូវភាពស្រស់បែបធម្មជាតិមែនទេ

ដោយ: ទំនើប 7 PM, Tuesday, 06 Feb, 2018

Vegetable Orchestra បង្កើតភ្លេងដ៏ពិរោះរណ្តំជាមួយ និងបន្លែដែលទុកក្នុងទូរទឹកកករយះពេលមួយសប្តាហ៍។តើយើងគួរទុកអាហាររបស់យើងបែបណា ដើម្បីអោយស្រស់និងបានយូរ?ដ...

សញ្ញាប្រាប់ថា អ្នកត្រូវការម៉ាស៊ីនផ្តល់សំណើម

ដោយ: ដួងច័ន្ទ 8 AM, Saturday, 20 Oct, 2018

បើសិនជាអ្នកសួរខ្លួនឯងថា តើអ្នកត្រូវការម៉ាស៊ីនផ្តល់សំណើមឬទេ? ចម្លើយភាគច្រើនប្រាកដជាឆ្លើយថាទេ។ ម៉ាស៊ីនផ្តល់សំណើមជាទូទៅ មិនជួយពង្រឹងសុខភាពទេ ប៉ុន្តែវា...

Tomnerb.Com - YouTube Channel