ចូលចិត្តទំនើប

ដឹងពីពេលវេលា ត្រូវទិញទូរទឹកកកថ្មី

ដោយ: ដួងច័ន្ទ 10 PM, Friday, 24 Mar, 2017

វាប្រហែលជាដល់ពេលវេលា ដែលអ្នកត្រូវផ្លាស់ប្តូរទូរទឹកកកហើយ បើសិនជាអ្នកបានឃើញសញ្ញាអាសន្នទាំងនេះ។

ទូរទឹកកកជាសម្ភារៈដ៏សំខាន់មួយ នៅក្នុងគេហដ្ឋាន។ វាជួយរក្សាភាពស្រស់ នៃម្ហូបអាហារ រហូតដល់ ពេលអ្នកទទួលទាន។ ការដំណើរការខុសប្រក្រតីរបស់ទូរទឹកកក អាចជាគ្រោះថ្នាក់ដល់ម្ហូបអាហាររបស់អ្នកនៅក្នុងនោះទាំងអស់។ ទោះបីជាអ្នកបានធ្វើការជួសជុលច្រើនដងក៏ដោយ ទូរទឹកកកល្អខ្លាំងបែបណាក៏ត្រូវតែផ្លាស់ប្តូរថ្មីដែរ។ ទំនើប សូមបង្ហាញនូវសញ្ញាមួយចំនួន ដែលបញ្ជាក់ថាអ្នកដល់ ពេលត្រូវបោះចោលទូរទឹកកកចាស់របស់អ្នកហើយ។

ទឹកដោះគោ ប្រែរសជាតិ

បើសិនជាទឹកដោះគោ ឬអាហារផ្សេងទៀត នៅតែបន្តខូចគុណភាព មុនកាលបរិច្ឆេទ វាអាចជាសញ្ញា ប្រាប់ថាកម្រិតសីតុណ្ហភាពទូរទឹកកករបស់អ្នក មានកម្រតិខ្ពស់ពេក ឬជាសញ្ញាប្រាប់ថាទូរទឹកកករបស់អ្នកបានខូចហើយ។

ទូរទឹកកកមានភាពមិនប្រក្រតី

នៅពេលដែលទូរទឹកកករបស់អ្នក ចាប់ផ្តើមដំណើរការខុសប្រក្រតី វាដល់ពេលដែលអ្នកត្រូវធ្វើការសម្រេចចិត្តហើយ។ ភាពមិនប្រក្រតីទាំងនោះមានដូចជា៖

  • កង្ហាររបស់វាវិលមិនឈប់ឈរ
  • ទូរទឹកកកបញ្ចេញសម្លេងលឺខ្លាំង
  • ផ្នែកខាងក្រោយ នៃទូរទឹកកកមានកម្តៅក្តៅខ្លាំង
  • ផ្នែកខាងក្នុងនៃទូរទឹកកកប្រែជាកក ទោះបីជាអ្នកតម្លើងកម្រិតសីតុណ្ហភាពក្តី

ទូរទឹកកកប្រេះស្រាំ

ចំណុចដែលបានរៀបរាប់ខាងលើ អាចជួសជុលបាន ដោយអ្នកជំនាញជួសជុលទូរទឹកកក ប៉ុន្តែបើសិនជាទូរទឹកកករបស់អ្នក មានភាពប្រេះស្រាំនៅផ្នែកខាងក្នុង ដែលបណ្តាលឱ្យវាលេចធ្លាយចំហាយ ត្រជាក់មកខាងក្រៅ ធ្វើឱ្យទូរទឹកកកបាត់បង់សមត្ថភាពធ្វើការហើយនោះ វាដល់ពេលត្រូវទិញទូរទឹកកកថ្មីជំនួសហើយ។

smart-fridge-family-02

ប្រភព: Cnet ផ្នែក: បច្ចេកវិទ្យា, Accessories, Appliances

អត្ថបទអ្នកចង់អាន

ឧបករណ៍ វាស់សីតុណ្ហភាព សម្រាប់ក្មេងរពឹស

ដោយ: ដួងច័ន្ទ 6 PM, Monday, 22 May, 2017

Earmo ជាឧបករណ៍វាស់សីតុណ្ហភាពក្នុងខ្លួន ជំនាន់ថ្មី ដែលអាចវាស់ពីកម្រិតកម្តៅបានយ៉ាងលឿន ដោយអ្នកគ្រាន់តែដាក់ Earmo ក្នុងត្រចៀក និងចុចប៊ូតុង ជាការស្រេច។ ...

តើ Nikon នឹងបញ្ចេញកាមេរ៉ា Z5 ឬទេក្នុងឆ្នាំនេះ?

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 19 Mar, 2019

ខណៈដែលក្រុមហ៊ុនជាច្រើនបាននឹងកំពុងជំរុញរនាំងឧបសគ្គនៃការផលិតកាមេរ៉ា Mirrorless រាប់ចាប់ពីកាមេរ៉ា Lumix S1R របស់ Panasonic រហូតដល់កាមេរ៉ា Sigma 60.9MP...

Apple នឹងផលិតទូរសព្ទបត់ដែរ?

ដោយ: ដួងច័ន្ទ 7 AM, Thursday, 20 Jun, 2019

ក្រុមហ៊ុន Apple បានបង្ហាញថានឹងចេញលក់ទូរសព្ទ iPhone ថ្មីចំនួន 3 ម៉ូដែលនៅចុងឆ្នាំនេះ ហើយភាពចម្រូងចម្រាស់នៃការរចនាម៉ូដរបស់ពួកវាក៏ត្រូវបានដឹងយ៉ាងច្បាស់...

រថយន្ត James Bond នឹងត្រូវផលិតយ៉ាងពិតប្រាកដ

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 29 Aug, 2018

រថយន្ត DB5 ដ៏ល្បីល្បាញនៅក្នុងខ្សែភាពយន្ត James Bond វគ្គ Goldgfinger នឹងត្រូវផលិតឡើងវិញជាថ្មីដោយក្រុមហ៊ុន Aston Martin។ រថយន្តនេះនឹងត្រូវផលិតនៅតំបន...

Tomnerb.Com - YouTube Channel