ចូលចិត្តទំនើប

ជើងទម្រ សម្រាប់សាកថ្មទូរសព្ទទាំង ១០ ប្រភេទ ដ៏ទាន់សម័យ

ដោយ: ដួងច័ន្ទ 7 PM, Thursday, 16 Mar, 2017

បើសិនជាអ្នកបានឃើញ ទូរសព្ទរបស់អ្នកបង្ហាញថា ថាមពលថ្មនៅសល់តែ ១០ភាគរយទៀត តម្រូវឱ្យអ្នកបញ្ចូលថ្មជាបន្ទាន់ ប៉ុន្តែអ្នកមិនមានឧបករណ៍សាកថ្ម នៅក្បែរខ្លួន។ នេះជាបញ្ហាដែលមនុស្សភាគច្រើនតែងតែជួបប្រទះ។ ដូច្នេះគួរដល់ពេលដែលអ្នក ត្រូវស្វែងរកដំណោះស្រាយ ចំពោះបញ្ហានេះ។ ចំណាយថវិកាបន្ថែម ដើម្បីទិញជើងទម្រ ដែលផ្តល់ភាពងាយស្រួល និងផ្តល់ថាមពលដល់ទូរសព្ទរបស់អ្នកបានគ្រប់ពេល ជាមួយនឹងរូបរាងដ៏ទាក់ទាញ និងទាន់សម័យ។ ទំនើប សូមនាំយកនូវជម្រើសឧបករណ៍ជើងទម្រទូរសព្ទ ទាំង ១០ ប្រភេទ ជាជំនួយដល់ការជ្រើសរើសរបស់ អ្នក។

កម្រិតទាប

Bedside Smartphone Vase

វាជាឧបករណ៍សាកថ្មទូរសព្ទផង និងជាថូផ្កាផង។ វាជាឧបករណ៍តាំង នៅក្បែរក្បាលគ្រែដំណេករបស់អ្នកថ្មី។ ទោះបីជាទូរសព្ទ iPhone ថ្មីមានសមត្ថភាពការពារជម្រាបទឹកក្តី សូមប្រុងប្រយ័ត្នជាមួយថូផ្កានេះ ដោយដាក់ផ្កាជ័រ ឬផ្កាស្ងួត ជំនួសឱ្យផ្កាស្រស់។

Phone-Charging-Docks-Station-02

NORDMARKE Wireless Charging Pad

ធ្វើការបញ្ចូលថ្មទូរសព្ទកាន់តែងាយស្រួល និងមានសេរីភាព ជាមួយឧបករណ៍បន្ទះស្តើងគ្មានខ្សែ ដែលមានមុខកាត់ទំហំ ៥អ៊ីញ។

Phone-Charging-Docks-Station-03

Ceramic Phone Stand

សាកល្បងប្រើប្រាស់បច្ចេកវិទ្យា ជាមួយផលិតផលធ្វើពីដៃ។ ឧបករណ៍សាកថ្មដែលធ្វើពីដីមួយនេះ បង្ហាញចេញជារូបរាងឧបករណ៍ចាស់ឌីសពីបូរាណ និងផ្តល់នូវសម្លេងកាន់តែច្បាស់។

Phone-Charging-Docks-Station-04

Rose Gold Apple Lightning Dock

ឧបករណ៍បញ្ចូលថ្មទូរសព្ទ ដែលផលិតពីលោហៈ និងមានពណ៌ផ្កាឈូកស្រស់ នឹងបន្ថែមសម្រស់ដល់ទូរសព្ទរបស់អ្នក ទោះបីជាអ្នកមិនមានទូរសព្ទពណ៌ Rose Gold ក៏ដោយ។

Phone-Charging-Docks-Station-05

កម្រិតមធ្យម

Distilunion Stanley Stand

ឧបករណ៍ជើងទម្រទូរសព្ទ ផលិតពីស្បែក ដែលអាចបត់បែន និងបត់ទុកបាន ងាយស្រួលសម្រាប់អ្នកធ្វើដំណើរច្រើន។ មូរ ឬបត់វាទុកក្នុងវ៉ាលីសម្លៀកបំពាក់របស់អ្នក បន្ទាប់មកលារវាឱ្យចេញជារូបរាងដើមវិញ និងដាក់វាលើតុក្បែរគ្រែគេងរបស់អ្នក នៅក្នុងបន្ទប់សណ្ឋាគារ ជាការស្រេច។

Phone-Charging-Docks-Station-06

Wood Charging Station

បើអ្នកកំពុងស្វែងរកជើងទម្រទូរសព្ទ សម្រាប់ជាស្ថានីយ៍សាកថ្ម ហើយធ្វើឱ្យតុការងាររបស់អ្នកនៅតែ រក្សាបានភាពស្រស់ស្អាត និងថ្លៃថ្នូ ជម្រើសមួយនេះសក្តិសមបំផុតសម្រាប់អ្នក ដោយវាមានភ្ជាប់នូវ ប្រឡោះសម្រាប់ដាក់ប៊ិច ខ្មៅដៃទៀតផង។

Phone-Charging-Docks-Station-07

Native Union iPhone/iPad Stand

ដើម្បីកាត់បន្ថយភាពរញ៉េរញ៉ៃ នៅក្នុងទីតាំងតូចចង្អៀត សូមជ្រើសរើសយកជើងទម្រដ៏ទាន់សម័យមួយនេះ ដែលមានពណ៌ខៀវដ៏សុភាព និងអាចប្រើប្រាស់បានជាមួយនឹង iPhone និង iPad។

Phone-Charging-Docks-Station-08

កម្រិតខ្ពស់

QiStone Wireless Portable Charger

សម្លេងរំខានជាប់ជានិច្ចរបស់ទូរសព្ទ នឹងត្រូវស្ងប់ស្ងាត់ភ្លាមៗ នៅពេលដាក់វាឱ្យស្មើនៅពីលើឧបករណ៍សាកថ្មរូបរាងដូចដុំថ្មមួយនេះ។ ហើយភាពរញ៉េរញ៉ៃនៃខ្សែវែងអន្លាយ នឹងមិនមករំខានអ្នកទៀតទេ ព្រោះឧបករណ៍មួយនេះគឺគ្មានខ្សែ ១០០ភាគរយ។

Phone-Charging-Docks-Station-09

Grovemade Maple iPhone Dock

ឧបករណ៍ផលិតពីអាលុយមីញ៉ូមដ៏ភ្លឺចែងចាំង និងផលិតរួមគ្នាពីឈើ Marple បង្កើតបានជាឧបករណ៍សាកថ្មទូរសព្ទ ដែលពោរពេញដោយបច្ចេកទេសខ្ពស់ និងជាផលិតផលផលិតដោយដៃទៀតផង។

Phone-Charging-Docks-Station-010

Docksmith Painted Driftwood Docking Station

ដាក់ទូរសព្ទ iPhone របស់អ្នកនៅលើជើងទម្រ ដែលផលិតពីឈើ អាចអណ្តែតលើទឹកបាន បន្ទាប់មកចាក់បទចម្រៀងរៀបរាប់ពីធម្មជាតិ និងត្រៀមខ្លួនទទួលយកអារម្មណ៍ស្រស់ស្រាយ ទៅតាមអត្ថន័យបទចម្រៀង អ្នកប្រាកដជាទទួលបានអារម្មណ៍ធូរស្រាល បាត់អស់ភាពស្មុគស្មាញ។

Phone-Charging-Docks-Station-011

ប្រភព: ApartmentTherapy ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ, Accessories, Appliances

អត្ថបទអ្នកចង់អាន

ក្រុមហ៊ុន Lenovo បង្ហាញពីក្តីអាឡោះអាល័យ ដោយសន្យាថានឹងនាំយក Motorola ត្រឡប់មកវិញ

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 14 Mar, 2017

បន្ទាប់ពីបរាជ័យនៅក្នុងមុខជំនួញ ដែលបង្កឡើងដោយម្ចាស់ភាគហ៊ុន សញ្ជាតិចិននៅក្នុងឆ្នាំ ២០១៦ ក្រុមហ៊ុន Lenovo នឹងនាំយកម៉ាកសញ្ញា Motorola ត្រឡប់មកវិញ។ យោងត...

ទូរសព្ទ Huawei Nova 2 និង Nova 2 Plus កាមេរ៉ាមុខទំហំដល់ទៅ 20MP

ដោយ: ដួងច័ន្ទ 11 AM, Sunday, 28 May, 2017

ដូចជាទូរសព្ទភាគច្រើន នាពេលបច្ចុប្បន្ននេះ ទូរសព្ទ Huawei Nova 2 និង Nova 2 Plus មានលេចលឺព័ត៌មានមិនផ្លូវការជាច្រើន មុនពេលត្រូវបានប្រកាសជាផ្លូវការ។ ប៉...

Apple កំពុងស្រាវជ្រាវមុខងារថ្មី សម្រាប់ iPhone 2019

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 21 Nov, 2017

ទូរសព្ទ iPhone X ទើបនឹងមានវត្តមាននៅលើទីផ្សារ ហើយមនុស្សជាច្រើនកំពុងជក់ចិត្តដិតអារម្មណ៍ជាមួយ Animoji Novelty ប៉ុន្តែព័ត៌មានលេចឡើងពីទូរសព្ទ iPhone ឆ្ន...

ទាក់ភ្នែកជាមួយរូបរាងរបស់ Honor View 20

ដោយ: ដួងច័ន្ទ 8 AM, Monday, 14 Jan, 2019

ថ្មីៗនេះក្រុមហ៊ុន Huawei មានទំនាក់ទំនងមិនសូវល្អសោះជាមួយសហរដ្ឋអាមេរិក ប៉ុន្តែក្រុមហ៊ុនមួយនេះនៅតែបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ CES ដោយបានដាក់បង្ហាញ...

Tomnerb.Com - YouTube Channel