ចូលចិត្តទំនើប

ជម្រើសអំណោយបែប Classic

ដោយ: ដួងច័ន្ទ 6 PM, Friday, 16 Mar, 2018

ការជូនអំណោយ គឺជាសិល្បៈមួយបែប ដែលមានលទ្ធភាពធ្វើឱ្យអ្នកទទួលបាន អំណោយមានភាពរីករាយ និងក្តីស្រឡាញ់។ ទ្រឹស្តីគឺងាយស្រួល តែការអនុវត្តមិនងាយស្រួលនោះទេ។ ជម្រើស អំណោយបែប Classic គឺជាជម្រើសល្អមួយ ដែលមិនគ្រាន់តែជាការបំពេញចិត្តប៉ុណ្ណោះទេ ប៉ុន្តែវាជាប្រភេទអំណោយ ដែលនៅស្ថិតស្ថេរបានយូរអង្វែង។ នៅក្នុងអត្ថបទខាងក្រោម ទំនើប សូមនាំមកជូននូវជម្រើសអំណោយសម្រាប់អ្នក ដែលកំពុងស្វែងរកអំណោយជូនមនុស្សជាទី ស្រឡាញ់។
Grado Labs GS2000e Statement Series
នេះជាប្រភេទកាស ស្តាប់តន្រ្តីដ៏ល្អមួយ។ វាត្រូវបានផលិតឡើងពីការឆ្លាក់ឈើដោយដៃ ដែលការរចនាឡើង ដើម្បីផ្តល់នូវភាពកក់ក្តៅ ផ្តល់នូវសម្លេងលឺច្បាស់ និងមានពូកទន់ៗផ្តល់ភាពងាយស្រួល សម្រាប់ការប្រើរយៈពេលវែង។

Classic-gifts-that-never-go-out-of-style_accessories_news_cambodia_tomnerb-01
Rat Ban Aviator Sunglasses
វ៉ែនតាខ្មៅមួយប្រភេទនេះ មិនមានការផ្លាស់ប្តូរធំដុំទេ តាំងពីវាបង្ហាញវត្តមានដំបូងក្នុងឆ្នាំ 1937។ ម៉ូដែល Aviator ជាវ៉ែនតាខ្មៅដ៏លេចធ្លោមួយ ហើយនៅតែជាតម្រូវការម៉ូដវ៉ែនតា ដ៏ពេញនិយម សក្តិសម សម្រាប់ការតុបតែងខ្លួនរបស់បុរសបានគ្រប់ម៉ូដ។

Classic-gifts-that-never-go-out-of-style_accessories_news_cambodia_tomnerb-02
AudioEngine HDP6 Passive Bookshelf Speakers
នេះជាប្រភេទឧបករណ៍បំពងសម្លេង ដែលមានតម្លៃដ៏ខ្ពស់ គុណនឹងពីរដងបើធៀបនឹងឧបករណ៍ដទៃទៀត។ វាមានកម្លាំងខ្លាំង សម្លេងលឺច្បាស់ និងមានសម្លេងរងំលឺពេញបន្ទប់។ អ្នកអាចប្រើប្រាស់វាភ្ជាប់ជាមួយឧបករណ៍ចាស់តន្រ្តីប្រភេទចាស់ ឬឧបករណ៍ចាក់តន្រ្តី ដែលប្រើប្រាស់ប្រព័ន្ធឌីជីថល។

Classic-gifts-that-never-go-out-of-style_accessories_news_cambodia_tomnerb-03
Danner Mountain Light Cascade Clovis
វាត្រូវបានផលិតឡើងនៅក្នុងឆ្នាំ 1979 អំឡុងពេលដែលមានការវិវត្តថ្មី នៃការឡើងភ្នំ។ វាជាប្រភេទស្បែកជើង ដែលបំពេញមុខងារក្នុងផ្លូវភ្នំពិបាកៗ ប៉ុន្តែវាមានលក្ខណៈងាយស្រួលនៅពេលពាក់ និងជាប្រភេទធន់នឹងទឹក។ វាត្រូវបានគេទទួលស្គាល់ ជាជម្រើសស្បែកជើងល្អមួយគូរ ដែលមានគុណភាពខ្ពស់។

Classic-gifts-that-never-go-out-of-style_accessories_news_cambodia_tomnerb-04
Timex Weekender Chronograph
នេះជាជម្រើសនាឡិកាដៃដ៏ពិសេសមួយ ដែលអ្នកអាចប្រើប្រាស់សម្រាប់ផ្ទៀងផ្ទាត់ពេលវេលា ស្របពេលដែលអ្នកអាចផ្លាស់ប្តូរខ្សែស្បែក និងខ្សែនីឡុង តម្រូវតាមអាកាសធាតុ កាលៈទេសៈ ឬស្របតាមអារម្មណ៍របស់អ្នក។

Classic-gifts-that-never-go-out-of-style_accessories_news_cambodia_tomnerb-05
Leica M-D Digital Rangefinder
ត្រឡប់មកកាន់សិល្បៈនៃការថតរូប និងចម្លាក់ដោយដៃ ផលិតផលថ្មីរបស់ Leica ចុងក្រោយបង្អស់ គឺជាកាមេរ៉ាដ៏ទាក់ទាញចំណាប់អារម្មណ៍មួយ។ នេះជាប្រភេទកាមេរ៉ាឌីជីថលមួយប្រភេទ ដែលមិនមានអេក្រង់ LCD ដែលប្រើប្រាស់សម្រាប់ការស្វែងរកទីតាំង ដ៏សមស្របសម្រាប់ការផ្តិត យករូបភាព នៃការកំណត់មុខងារ Framing និងមុខងារ Focusing តាមរយៈការប្រើប្រាស់ Rangefinder Eyepiece។

Classic-gifts-that-never-go-out-of-style_accessories_news_cambodia_tomnerb-06
Hohner Special 20 Harmonica
Harmonica ជាឧបករណ៍ភ្លេងមួយប្រភេទ ដែលប្រើប្រាស់នៅក្នុងតន្រ្តីបែប Rock, Blue និង Country អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ថ្វីត្បិតតែវាពិបាកក្នុងការប្រើប្រាស់ តែវាល្អបំផុត សម្រាប់អ្នកទើបនឹងរៀន។

Classic-gifts-that-never-go-out-of-style_accessories_news_cambodia_tomnerb-07
Critical Cycles Beaumont 7-Speed Step
នេះជាកង់ សម្រាប់ជិះកំសាន្តនៅក្នុងទីក្រុង។ វាជាជម្រើសកង់ដែលមានតួងើបខ្ពស់ និងមានកៅអី ពូកទន់។ កង់មួយប្រភេទនេះសក្តិសមបំផុត សម្រាប់អ្នកដែលចូលចិត្តជិះកង់ ព្រោះវាផ្តល់ភាពងាយស្រួល និងដំណើរការយ៉ាងប្រសើរជាមួយ Step-Through Frame ដ៏រឹងមាំ ដែលធ្វើឱ្យការធាក់ និងការឈប់ចត។

Classic-gifts-that-never-go-out-of-style_accessories_news_cambodia_tomnerb-08
Aqua di Parma Colonia
នេះជាទឹកអប់របស់អ៊ីតាលី ដែលក្រុមហ៊ុនអះអាងថា វាមានលក្ខណៈពិសេសសម្រាប់តែជាងកាត់ សក់ប្រើប្រាស់បាញ់លើអតិថិជន។ វាមិនដូចជាទឹកអប់ ដែលមានក្លិនខ្លាំងៗភាគច្រើន ដែលមានលក់នៅលើទីផ្សានោះទេ។ នេះជាប្រភេទផ្តល់នូវក្លិនដ៏ស្រាល បែបស្រស់ស្រាយ និងបែបធម្ម តិ។

Classic-gifts-that-never-go-out-of-style_accessories_news_cambodia_tomnerb-09
Big Green Egg
នេះជាចង្រ្កានអាំងសាច់យកគំរូ តាមចង្រ្កានបូរាណរបស់ជប៉ុន ដែលមានអាយុកាលរហូតដល់ 3000 ឆ្នាំ ហើយពេលនេះបានប្រែក្លាយជាចង្រ្កានសេរ៉ាមិច ដែលចេញលក់ក្នុងឆ្នាំ 1974។ ចង្រ្កានមួយនេះមានគម្របបិទពីលើ ចង្រ្កានរងើកភ្លើង ដើម្បីបង្កើតកម្តៅដោយប្រយោល និងផ្តល់នូវអាហារដ៏មានឱជារស សម្រាប់សាច់អាំង BBQ ភីស្សា ។ល។

Classic-gifts-that-never-go-out-of-style_accessories_news_cambodia_tomnerb-010

អត្ថបទអ្នកចង់អាន

Apple កំពុងពិចារណាដាក់កាមេរ៉ាក្នុង Apple Watch

ដោយ: ដួងច័ន្ទ 8 AM, Friday, 05 Jul, 2019

បើសិនជាផលិតផល Apple Watch នឹងត្រូវបានបំពាក់កាមេរ៉ា វានឹងត្រូវតំឡើងនៅលើខ្សែនាឡិកា។ ក្រុមហ៊ុន Apple ពិតជាកំពុងខិតខំស្វែងរកវិធីសាស្រ្តក្នុងការបំពាក់កា...

សំណាងផ្ទួនៗ ជាមួួយអាំងប៉ាវ ហេង ហេង ពី LG Brandshop

ដោយ: ទំនើប 2 PM, Tuesday, 22 Jan, 2019

ដើម្បីទទួលស្វាគមន៍ នូវពិធីបុណ្យចូលឆ្នាំចិន ដែលនឹងខិតជិតមកដល់ក្នុងពេលឆាប់ៗនេះ ហាងលក់គ្រឿងអេឡិចត្រូនិច LG Brandshop បានផ្ដល់ជូននូវការលក់បញ្ចុះតម្លៃដ៏...

ម៉ាស៊ីនបោកគក់ដ៏សក្តិសមសម្រាប់អ្នករស់នៅក្នុងខុនដូ

ដោយ: ដួងច័ន្ទ 10 AM, Tuesday, 07 Aug, 2018

ថ្ងៃនេះ ទំនើប សូមណែនាំមិត្តអ្នកអាននូវម៉ាស៊ីនបោកគក់ម៉ូដែលថ្មីពី LG គឺម៉ូដែល FC1408D4W ដែលជាម៉ាស៊ីនបោកគក់ និងសម្ងួតក្នុងម៉ាស៊ីនតែមួយ។ នេះជាជម្រើសម៉ា...

ដំណោះស្រាយរបស់ក្រុមហ៊ុន Nissan សម្រាប់ការផ្ញើសារ និងការបើកបរ

ដោយ: ដួងច័ន្ទ 1 PM, Saturday, 06 May, 2017

ការផ្ញើសារក្នុងពេលកំពុងបើកបរ ឬការធ្វើសកម្មភាពផ្សេងៗ ទៀតពេលកំពុងបើកបរ គឺជាទង្វើដ៏គ្រោះ ថ្នាក់ និងត្រូវតែជៀសវាង។ ប៉ុន្តែពេលខ្លះ បន្ទាប់ពីអ្នកបានលឺព័ត...

Tomnerb.Com - YouTube Channel