ចូលចិត្តទំនើប

ជម្រើសស្រោម Apple Watch សម្រាប់អ្នក

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 31 Jan, 2018

នាឡិកា Apple Watch ផលិតឡើងជាមួយនឹងសម្បកអាលុយមីញ៉ូម ប៉ុន្តែនេះមិនមានន័យថា វា មិនអាចប្រេះស្រាំនោះទេ។ តួរបស់ Smartwatch គឺនៅតែងាយប្រឈមនឹងការកោស និងប្រេះ។ អ្នកប្រហែលជាត្រូវការស្រោមការពារបន្ថែម ដើម្បីការពារនាឡិកាដ៏មានតម្លៃរបស់អ្នក។ ជាការណែនាំអ្នកគួរជ្រើសយកស្រោមការពារ ដែលមានទំហំសមស្របនឹងទំហំ Apple Watch របស់អ្នក។ ទំហំជាទូទៅគឺមាន 38 មីលីម៉ែត្រ និង 42 មីលីម៉ែត្រ ហើយ ទំនើប នៅទីនេះ ដើម្បីណែនាំអ្នកពីផលិតផលល្អៗ សក្តិសមនឹងអ្នក។

IOVECT Ultra-Thin Clear Case
អ្នកពិតជាចង់បានស្រោមការពារ ដែលអាចការពារនាឡិកា ដោយពុំមានការរារាំងបាំងមុខនាឡិកា ដែលស្រោម IOVECT ដែលមានតួថ្លា ជាជម្រើសដ៏សក្តិសម។ វារចនាឡើងគ្របដណ្តប់លើគែម ជុំវិញអេក្រង់នាឡិកា ដើម្បីការពារធូលី ស្នាមក្រយ៉ៅដៃ និងការកោសដាច់ដោយវត្ថុរឹង។ សម្បក IOVECT ប្រើប្រាស់ Thermoplastic Polyurethane ដែលជាវត្ថុធាតុដែលផលិត នៅលើសម្បកទូរសព្ទភាគច្រើន។ នេះមានន័យថា ទូរសព្ទរបស់អ្នកនឹងមិនមានបញ្ហាទេ ទោះបីជាវាធ្លាក់ក្នុងកម្ពស់ខ្ពស់ក្តី។ ការរចនារូបរាងថ្លា ធ្វើឱ្យមុខនាឡិកាដៃរបស់អ្នក មិនមានអ្វីបិទបាំងទេ ហើយវាក៏មានចន្លោះសម្រាប់ Crown និងប៊ូតុង ងាយស្រួលសម្រាប់ការប្រើប្រាស់។ នេះជាស្រោមការពារ ដែលការពារនាឡិការបស់អ្នក ហើយអាចរក្សារូបរាងដើមរបស់នាឡិកាបាន។

Best-apple-watch-case_accessories_phone_news_phnom_penh_cambodia_tomnerb-01

Spigen Rugged Armor Case
ជាទូទៅអ្នកជ្រើសរើសយកផលិតផលរបស់ Spigen សម្រាប់ទូរសព្ទ និង Laptop របស់អ្នក ប៉ុន្តែ ម៉ាកសញ្ញាផលិតផលដ៏ល្បីមួយនេះ ក៏មានផលិតស្រោមការពារ Smartwatch ផងដែរ។ ស្រោមការពារមួយនេះមានជម្រើសពណ៌ស និងខ្មៅ សមល្មមនឹងតួនាឡិកា និងផលិតពីកៅស៊ូមានភាព បត់បែនខ្ពស់។ ថ្វីត្បិតវាផលិតពីកៅស៊ូ ប៉ុន្តែផលិតផលរបស់ Spigen តែងប្រើប្រាស់វត្ថុធាតុដើម គុណភាពខ្ពស់។ នៅលើស្រោមការពារនេះ ក៏មានស្រោមធ្វើពីអាលុយមីញ៉ូមគ្រប លើប៊ូតុងនៅចំហៀងតួនាឡិកា សម្រាប់ការប្រើប្រាស់កាន់តែងាយស្រួល។ ប៉ុន្តែស្រោមការពារមួយនេះមិនសូវ សមសម្រាប់ការប្រើប្រាស់ក្នុងការិយាល័យទេ។ វាប្រសើរ សម្រាប់ការប្រើប្រាស់ នៅពេលចេញដើរទៅខាងក្រៅ ឬពេលឡើងភ្នំជាដើម។

Best-apple-watch-case_accessories_phone_news_phnom_penh_cambodia_tomnerb-02

Josi Minea Snap-On Case + Screen Protector
នាឡិកា Apple Watch មានតម្លៃខ្ពស់គួរសម ដូច្នេះអ្នកមិនគួរបិទបាំងរូបរាង ដ៏ប្រណិតរបស់វានោះទេ។ បើសិនជាអ្នកជ្រើសយកស្រោមការពារមួយប្រភេទនេះ អ្នកនឹងអាចការពារ និងបន្ថែមភាពស្រស់ស្អាតដល់នាឡិកាដៃរបស់អ្នក។ វាក៏មានបំពាក់នូវកញ្ចក់ការពារ ដែលអាចការពារផ្ទៃអេក្រង់កញ្ចក់ Ion-X នៅក្នុងលក្ខខណ្ឌប៉ះទង្គិចមធ្យម។ តម្លៃរបស់វាមិនចោទជាបញ្ហាទេ ហើយអ្នកមានជម្រើសពណ៌ចំនួន 5 ។

Best-apple-watch-case_accessories_phone_news_phnom_penh_cambodia_tomnerb-03

Fintie Ultra-Slim Bumper Cover
ស្រោមការពារតែមួយ ប្រហែលជាមិនគ្រប់គ្រាន់សម្រាប់អ្នកទេ។ អ្នកជាមនុស្សដែលក្រោកឡើង នាពេលព្រឹកជាមួយនឹងអារម្មណ៍ខុសៗគ្នាពីមួយថ្ងៃទៅមួយថ្ងៃ។ នេះជាជម្រើសស្រោមការពារដ៏ល្អសម្រាប់អ្នក។ អ្នកមិនចាំបាច់ចំណាយច្រើនដង លើស្រោមពណ៌ខុសៗគ្នាទេ ព្រោះផលិតផលមួយនេះមានស្រោមការពារ 6 ពណ៌ខុសៗគ្នានៅក្នុងប្រអប់តែមួយ ក្នុងតម្លៃដ៏សមស្រប។ បន្ថែមលើនេះអ្នកក៏នឹងទទួលបានស្រោមការពារ ដែលមានការតុបតែងចម្រុះដូចជា Jet Black, Crystal, និងពណ៌ផ្កាឈូក។ នេះមានន័យថា អ្នកនឹងទទួលបានស្រោមការពារខុសគ្នាពីពីរឡើង សម្រាប់ការផ្លាស់ប្តូរជារៀងរាល់ថ្ងៃ។

Best-apple-watch-case_accessories_phone_news_phnom_penh_cambodia_tomnerb-04

BRG Silicone Case + Band
ភាគច្រើននៃស្រោមការពារសម្រាប់ Apple Watch អាចប្រើប្រាស់បានជាមួយខ្សែនាឡិកាគ្រប់ប្រភេទ។ ប៉ុន្តែអ្នកអាចនឹងចង់បានផលិតផលពីរព្រមគ្នា។ ផលិតផលរបស់ BRG ផលិតពីសម្បក កៅស៊ូ បន្ថែមជាមួយនឹងខ្សែនាឡិកាដៃ។ វាត្រូវបានផលិតឡើង សម្រាប់ប្រើប្រាស់ជាមួយមនុស្ស សកម្មនឹងការងារ។ នៅតាមគែមស្រោមការពារមាន Texture Pattern ខណៈដែលខ្សែនាឡិកាមានប្រហោង សម្រាប់ឱ្យខ្យល់ចេញចូល មិនហប់។ ជាមួយនឹងការរួមបញ្ចូលគ្នារវាងស្រោមការពារ និងខ្សែនាឡិកា នោះនាឡិកា Apple Watch របស់អ្នកត្រៀមខ្លួនរួចរាល់ សម្រាប់ការចេញទៅខាងក្រៅ និងអាចគ្រប់គ្រងការរត់ លើកដុំដែក និងសកម្មភាពទាំងឡាយ ដែលធ្វើឱ្យរាងកាយរបស់អ្នកបែកញើស។ សារធាតុទប់ទល់នឹងសំណើម អាចបញ្ឈប់ការបែកញើស និងស្នាមប្រឡាក់ (ទឹក) នៅលើកៅស៊ូ។ ស្រោមការពារ និងខ្សែនាឡិកាដែលលក់ជាគូនេះ មានជម្រើសពណ៌ជាង 10 ពណ៌ ដែលមានពណ៌ពីរលាយបញ្ចូលគ្នាផងដែរ។ អ្នកមិនចាំបាច់ប្រើប្រាស់របស់ទាំងពីរនេះព្រម គ្នាទេ បើសិនជាអ្នកមានស្រោម ឬខ្សែនាឡិកាផ្សេងពីនេះ។ វាមិនភ្ជាប់ជាប់គ្នានោះទេ។ ដូច្នេះអ្នក អាចជ្រើសរើសយកអ្វី ដែលជាចំណូលចិត្តរបស់អ្នក។

Best-apple-watch-case_accessories_phone_news_phnom_penh_cambodia_tomnerb-05

ប្រភព: bluekai ផ្នែក: បច្ចេកវិទ្យា, នាឡិកា, Accessories

អត្ថបទអ្នកចង់អាន

យឺតពេលទេសម្រាប់ Samsung Smart Speaker?

ដោយ: ដួងច័ន្ទ 8 AM, Saturday, 15 Sep, 2018

នៅទីបំផុត Samsung បានបង្ហាញផលិតផល Smart Speaker នៅក្នុងទីផ្សារហើយ។ វាមានឈ្មោះថា Galaxy Home ហើយក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំនៃប្រទេសកូរ៉េខាងត្បូងមួយនេះ...

ព័ត៌មានថ្មីៗ ទាក់ទងនឹងបច្ចេកវិទ្យា Apple

ដោយ: ដួងច័ន្ទ 6 PM, Monday, 18 Dec, 2017

ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានព័ត៌មានលេចលឺជាច្រើន មានទំនោរថា ក្រុមហ៊ុន Apple កំពុងពិចារណាផលិតទូរសព្ទ iPhone ថ្មី ដែលរួមបញ្ចូលនូវសមត្ថភាពបត់...

ឧបករណ៍ Car Receiver ថ្មីរបស់ Sony ផ្តល់ភាពងាយស្រួល ក្នុងការតំឡើងអេក្រង់ទំហំ 9អ៊ីញ នៅក្នុងរថយន្ត

ដោយ: ភារុន 8 AM, Thursday, 15 Aug, 2019

នៅក្នុងពេលវេលា ដើម្បីទាញយកអត្ថប្រយោជន៍ ពីការធ្វើបច្ចុប្បន្នភាពនៃប្រព័ន្ធ Android Auto សំខាន់ៗ និងការកែលម្អ CarPlay នៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS...

ក្រុមហ៊ុន Lenovo បង្ហាញពីក្តីអាឡោះអាល័យ ដោយសន្យាថានឹងនាំយក Motorola ត្រឡប់មកវិញ

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 14 Mar, 2017

បន្ទាប់ពីបរាជ័យនៅក្នុងមុខជំនួញ ដែលបង្កឡើងដោយម្ចាស់ភាគហ៊ុន សញ្ជាតិចិននៅក្នុងឆ្នាំ ២០១៦ ក្រុមហ៊ុន Lenovo នឹងនាំយកម៉ាកសញ្ញា Motorola ត្រឡប់មកវិញ។ យោងត...

Tomnerb.Com - YouTube Channel