ចូលចិត្តទំនើប

ជម្រើសម៉ាស៊ីនបោកគក់ All-In-One ពី LG

ដោយ: ដួងច័ន្ទ 9 AM, Thursday, 27 Sep, 2018

ថ្ងៃនេះ ទំនើប សូមណែនាំមិត្តអ្នកអានអំពីម៉ាស៊ីនបោកគក់ប្រភេទ Ventless Washer/Dryer Combo សម្រាប់គេហដ្ឋានដ៏ទំនើប និងទាន់សម័យ។ ចង់ដឹងថាម៉ាស៊ីនបោកគក់មួយប្រភេទនេះមានលក្ខណៈពិសេសយ៉ាងណា សូមអានអត្ថបទខាងក្រោម។
ចំណុចពិសេស
នេះជាម៉ាស៊ីនបោកគក់ប្រភេទ Compact All-In-One Washer/Dryer ម៉ូដែល WM3488HW។ ខាងក្រោមនេះជាចំណុចពិសេសរបស់ម៉ាស៊ីនបោកគក់មួយនេះ៖
– ទំហំ 2.3 cu. ft. Capacity
– ជាប្រភេទ Ventless Condensing Drying
– បំពាក់បច្ចេកវិទ្យា 6MotionTM Technology
– មានមុខងារ TubClean Cycle
– បំពាក់បច្ចេកវិទ្យា SmartDiagnosisTM
– មានការធានាគុណភាពសម្រាប់ Direct Drive Motor សម្រាប់រយៈពេល 10 ឆ្នាំ។

ម៉ាស៊ីនបោកគក់មានទំហំធំ
អ្នកនឹងរីករាយជាមួយកិច្ចការបោកគក់សម្លៀកបំពាក់កាន់តែងាយស្រួល ជាមួយម៉ាស៊ីនបោកគក់ប្រភេទ All-in-One Washer/Dryer ដោយមិនចាំបាច់បារម្ភពីបរិមាណទំហំរបស់វា។ នេះជាម៉ាស៊ីនបោកគក់មានទំហំរហូតដល់ 2.3 cu. ft. មានន័យថាអ្នកមានម៉ាស៊ីនបោកគក់ទំហំធំគ្រប់គ្រាន់សម្រាប់ការបោកគក់បានកាន់តែច្រើន។

ម៉ាស៊ីនសម្ងួតគ្មានធុងខ្យល់
អ្នកបារម្ភពីការប្រើប្រាស់ម៉ាស៊ីនសម្ងួតសម្លៀកបំពាក់ ដែលមានធុងខ្យល់ដាច់ដោយឡែកមែនទេ? មិនចាំបាច់បារម្ភទេ ព្រោះម៉ាស៊ីនបោកគក់ LG ម៉ូដែលនេះប្រើប្រាស់ម៉ាស៊ីន Ventless Condensing ដើម្បីសម្ងួតសម្លៀកបំពាក់ ដោយមិនចាំបាច់ប្រើប្រាស់ធុងខ្យល់ផ្សេង ដាច់ដោយឡែក។

ការបោកគក់កាន់តែឆ្លាតវៃ
បច្ចេកវិទ្យា 6MotionTM ប្រើប្រាស់ចលនាបោកគក់បង្វិលចំនួន 6 ប្រភេទផ្សេងៗគ្នា ដើម្បីផ្តល់នូវបទពិសោធន៍បោកគក់កាន់តែឆ្លាតវៃ ដែលបំពេញការងារយ៉ាងទន់ភ្លន់ចំពោះសម្លៀកបំពាក់របស់អ្នក និងបំពេញការងារបោកគក់បានដល់កម្រិតអតិបរមា។

ងាយស្រួលថែទាំ និងរក្សាបាននូវភាពស្រស់ថ្លា
មុខងារ TubClean Cycle ត្រូវបានរចនាឡើងសម្រាប់ការថែរក្សាម៉ាស៊ីនបោកគក់កាន់តែងាយស្រួល និងការលាងសម្អាតម៉ាស៊ីនយ៉ាងទៀងទាត់។ វដ្តនៃការប្រើប្រាស់កម្លាំងទឹកបាញ់ និងទឹកក្តៅ មានសីតុណ្ហភាពរហូតដល់ 149 ដឺក្រេ ដើម្បីសម្លាប់មេរោគនៅក្នុងទុយោទឹក និងជួយធ្វើឱ្យប្រតិបត្តិការម៉ាស៊ីនបោកគក់ធ្វើបានយ៉ាងល្អបំផុត។

ប្រភព: G gear ផ្នែក: បច្ចេកវិទ្យា, Appliances

អត្ថបទអ្នកចង់អាន

កាមេរ៉ាវីដេអូ Rylo 360-Degree ដំណើរការដោយ Android

ដោយ: ដួងច័ន្ទ 9 PM, Tuesday, 05 Jun, 2018

Rylo គឺជាផលិតផលកាមេរ៉ា ដ៏អស្ចារ្យមួយ បំពាក់នូវបច្ចេកវិទ្យាកាមេរ៉ា 360-Degree ដែលគ្រាន់តែទាមទារឧបករណ៍ សម្រាប់កែរូបភាពទំហំធំ ប៉ុនទូរសព្ទដៃ Smartphone...

ឧបករណ៍សាកថ្មគ្មានខ្សែថ្មីពី Mophie

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 04 Sep, 2018

ក្នុងសប្តាហ៍ថ្មីនេះ ក្រុមហ៊ុន Mophie បានប្រកាសអំពីផលិតផលសាកថ្មគ្មានខ្សែថ្មីចំនួន 4 ប្រភេទ។ ផលិតផលថ្មីៗទាំងនោះរួមមាន Charge Stream Vent Mount, Charg...

មុខងារថ្មីរបស់ Gboard នៅលើ Android

ដោយ: ដួងច័ន្ទ 11 AM, Monday, 03 Dec, 2018

Google បាន Update កម្មវិធីក្តារវាយអត្ថបទ Gboard របស់ខ្លួននៅលើទូរសព្ទដៃ ជាមួយនឹងមុខងារថ្មីមួយ គឺ GIF Suggestions។ កម្មវិធី Looped Video និង Animatio...

ម៉ូដែលកាមេរ៉ា Canon ល្អបំផុតសម្រាប់ឆ្នាំ 2018

ដោយ: ដួងច័ន្ទ 8 PM, Thursday, 07 Jun, 2018

Canon ជាក្រុមហ៊ុនផលិតកាមេរ៉ាធំមួយ ដែលមានជម្រើសកាមេរ៉ាថ្មីៗ និងកាមេរ៉ាអាជីព សម្រាប់អ្នកដែលចូលចិត្តថតរូបទាំងឡាយ។ ជាមួយជម្រើសកាមេរ៉ាជាច្រើនប្រភេទ ម៉ូដ...

Tomnerb.Com - YouTube Channel