ចូលចិត្តទំនើប

ជម្រើសម៉ាស៊ីនបោកគក់សម្រាប់អាផាតមិន

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 18 Sep, 2018

មនុស្សសម័យថ្មី ភាគច្រើនជ្រើសរើសយកការស្នាក់នៅក្នុងអាផាតមិន ជំនួសឱ្យផ្ទះល្វែង។ នេះជាជម្រើសដ៏ប្រសើរ ប៉ុន្តែវាមានបញ្ហាចោទមួយ គឺវាមិនមានទីតាំងធំទូលាយ ដែលពិបាកសម្រាប់ការទិញសម្ភារៈមកប្រើប្រាស់។ ថ្ងៃនេះ ទំនើប សូមបញ្ហាពីវិធីសាស្រ្តជ្រើសរើសម៉ាស៊ីនបោកគក់ សម្រាប់ការរស់នៅក្នុងអាផាតមិន សម្រាប់មិត្តអ្នកអានទាំងអស់ស្វែងយល់។

ម៉ាស៊ីនបោកគក់ និងសម្ងួតតម្រួតលើគ្នា
នេះប្រហែលជាជម្រើសដំបូងគេដែលអ្នកនឹកគិតដល់ នៅពេលអ្នកសម្រេចចិត្តទិញម៉ាស៊ីនបោកគក់សម្រាប់ប្រើប្រាស់ក្នុងអាផាតមិន។ វាជាប្រភេទម៉ាស៊ីនបោកគក់ និងសម្ងួតដាច់ដោយឡែកពីគ្នា ប៉ុន្តែស្ថិតក្នុងតួម៉ាស៊ីនតែមួយ។ ម៉ូដែលភាគច្រើនមានម៉ាស៊ីនបោកគក់ប្រភេទ Top-Load នៅខាងក្រោម និងម៉ាស៊ីនសម្ងួតប្រភេទ Front-Load ភ្ជាប់គ្នានៅផ្នែកខាងលើ។ ម៉ាស៊ីនប្រភេទនេះមានរាងខ្ពស់ ប៉ុន្តែស្តើង និងត្រូវការទីតាំងតូចមួយប៉ុណ្ណោះ។ នេះជាជម្រើសដែលផ្តល់នូវការសន្សំសំចៃទីកន្លែង ហើយមានសមត្ថភាពចម្រុះ។ ម៉ាស៊ីនបោកគក់ និងសម្ងួតត្រួតលើគ្នា មានជាជម្រើសប្រើអគ្គិសនី និងហ្គាស ប៉ុន្តែវាទាមទារឱ្យធុងខ្យល់នៅខាងក្រៅ។


ឈុតម៉ាស៊ីនបោកគក់ និងសម្ងួត
អ្នកចង់សន្សំសំចៃទីកន្លែង ប៉ុន្តែនៅតែចង់បានម៉ាស៊ីនបោកគក់ Front-Load ចំនួន 2 មែនទេ? ម៉ាស៊ីនប្រភេទ Stacking Kit អនុញ្ញាតឱ្យអ្នកប្រែក្លាយម៉ាស៊ីនបោកគក់ និងសម្ងួតដាច់ដោយឡែកពីគ្នា មកជាម៉ាស៊ីនតែមួយ។ ម៉ាកសញ្ញាម៉ាស៊ីនបោកគក់ និងសម្ងួតជាច្រើនផ្តល់មកនូវម៉ាស៊ីនតម្រួតលើគ្នាមួយឈុត ជាមួយនឹងដង្កៀបភ្ជាប់ ឬធ្នើ ដើម្បីធានាដល់សុវត្ថិភាពនៃការដាក់បញ្ឈរម៉ាស៊ីន។ ជម្រើសមួយនេះផ្តល់នូវការសន្សំសំចៃទីតាំងបានកាន់តែច្រើន ប៉ុន្តែអ្នកនៅតែត្រូវការដាក់ធុងខ្យល់សម្រាប់ម៉ាស៊ីនសម្ងួតនៅខាងក្រៅដដែល។

ម៉ាស៊ីនបោកគក់ និងសម្ងួតចល័ត
បើសិនជាទំហំនៃការបោកគក់របស់អ្នកមានបរិមាណតិចតួច នោះម៉ាស៊ីនបោកគក់ចល័តជាជម្រើសដ៏ល្អបំផុត។ ម៉ាស៊ីនបោកគក់ចល័យ ជាទូទៅមានបន្ថែមជាមួយនឹងទុយោបូមទឹកចូល និងទុយោបង្ហូរទឹកចេញ ដោយអ្នកគ្រាន់តែតភ្ជាប់ទុយោបូមទឹកចូលជាមួយក្បាលម៉ាស៊ីនទឹក និងទុយោបង្ហូរទឹកចេញទៅក្នុងបាស៊ីនទឹកជាការស្រេច។ ចំណែកម៉ាស៊ីនសម្ងួតចល័ត ផលិតឡើងដោយគ្មានធុងខ្យល់ ដែលអនុញ្ញាតឱ្យវាដំណើរការបាននៅគ្រប់ទីកន្លែងនៅក្នុងផ្ទះ។ សូមចងចាំថាម៉ាស៊ីនបោកគក់ និងសម្ងួតចល័ត ភាគច្រើនប្រើរន្ធដោតក្បាលបី ដូច្នេះអ្នកត្រូវប្រាកដថាអ្នកមានរន្ធដោតក្បាលបីនៅក្បែរផ្ទះបាយរបស់អ្នក។

ម៉ាស៊ីនបោក និងសម្ងួតរួមគ្នាតែមួយ
នេះជាជម្រើសដ៏ល្អជាងគេសម្រាប់ការសន្សំសំចៃទីតាំង ដោយសារសម្លៀកបំពាក់របស់អ្នកត្រូវបានបោកសម្អាត និងសម្ងួតក្នុងម៉ាស៊ីនតែមួយ។ អ្នកគ្រាន់តែដាក់សម្លៀកបំពាក់ក្នុងម៉ាស៊ីន ជ្រើសយកមុខងារសមស្រប ហើយទុកឱ្យម៉ាស៊ីនដំណើរការជាការស្រេច ហើយសម្លៀកបំពាក់របស់អ្នកនឹងត្រូវបានសម្អាត និងសម្ងួតរួចស្រេច។ ខណៈដែលជម្រើសមួយនេះអាចមានតម្លៃខ្ពស់ ប៉ុន្តែវាមិនទាមទារឱ្យមានធុងខ្យល់ និងមិនទាមទារតំហែទាំច្រើនទេ។ សម្រាប់អ្នករស់នៅក្នុងអាផាតមិន នេះជាជម្រើសដ៏ល្អជាងគេ។ ម៉ូដរបស់ម៉ាស៊ីនប្រភេទនេះច្រើនតែជាប្រភេទ Front-Load ដែលមិនធ្វើឱ្យសម្លៀកបំពាក់របស់អ្នកងាយរងការបំផ្លាញឡើយ។

ប្រភព: G gear ផ្នែក: បច្ចេកវិទ្យា, Appliances

អត្ថបទអ្នកចង់អាន

មុខងារថ្មីៗរបស់ Fossil Smartwatch

ដោយ: ដួងច័ន្ទ 8 AM, Thursday, 09 Aug, 2018

ផលិតផលនាឡិកា Smartwatch របស់ Fossil តែងតែបំពាក់ជាមួយមុខងារដ៏សាមញ្ញ ជាមួយនឹងតម្លៃសមរម្យ។ Fossil ប្រើប្រាស់ Wear OS Software របស់ក្រុមហ៊ុន Google នៅ...

Google និយាយថាខ្លួននឹងប្រើប្រាស់វត្ថុធាតុដើមកែច្នៃឡើងវិញ នៅក្នុងផលិតផល Hardware ទាំងអស់របស់ខ្លួន នៅឆ្នាំ 2022!

ដោយ: ភារុន 9 AM, Thursday, 08 Aug, 2019

ថ្ងៃនេះក្រុមហ៊ុន Google បានអះអាងថានឹងបញ្ចូលវត្ថុធាតុដើមកែច្នៃឡើងវិញ នៅក្នុងផលិតផលឆ្នាំ 2022 ទាំងអស់របស់ខ្លួន។ ហើយថ្មីៗនេះផ្នែក Hardware រួមមាន៖ ទូរ...

ក្រុមហ៊ុន LG បញ្ចេញម៉ាស៊ីនបោកសំលៀកបំពាក់ Smart Inverter កាន់តែឆ្លាតវៃ ដើម្បីធ្វើការបោកគក់កាន់តែមានប្រសិទ្ធិភាព

ដោយ: ទំនើប 8 AM, Friday, 11 May, 2018

ក្រុមហ៊ុន LG បានបោះជំហានមួយទៀត ឆ្ពោះទៅរកប្រសិទ្ធភាពថាមពល ដោយបង្ហាញម៉ាស៊ីនបោកគក់ដំណើរការ បានយ៉ាងល្អគឺម៉ាស៊ីនបោក Smart Inverterទ្វារបើកខាងលើ ។ ម៉ាស៊ី...

តើត្រូវសន្សំសំចៃ ថាមពលអគ្គិសនី នៅក្នុងផ្ទះដោយរបៀបណា?

ដោយ: ភារុន 8 AM, Wednesday, 31 Oct, 2018

ការសន្សំសំចៃថាមពលអគ្គិសនីនៅក្នុងផ្ទះគឺមានសារៈសំខាន់ខ្លាំងឡើងៗក្នុងរយះពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែការប្រើប្រាស់លើសលប់ពេក ហើយនេះជាមូលហេតុដែលធ...

Tomnerb.Com - YouTube Channel