ចូលចិត្តទំនើប

ជម្រើសទូរទឹកកក សមស្របនឹងគេហដ្ឋាន

ដោយ: ដួងច័ន្ទ 8 AM, Saturday, 25 Aug, 2018

សព្វថ្ងៃនេះមានជម្រើសទូរទឹកកកជាច្រើន នៅក្នុងទីផ្សារសម្រាប់ប្រើប្រាស់តាមគេហដ្ឋាន។ វាអាចជាប្រការដ៏ពិបាកក្នុងការសម្រេចចិត្តជ្រើសយក
ម៉ូដែលណាមួយដែលសក្តិសមសម្រាប់គេហដ្ឋាន និងគ្រួសាររបស់អ្នក។ ខណៈដែលការតំឡើង និងសមត្ថភាពរបស់វាជារឿយៗចោទជាបញ្ហាសម្រាប់
ទំហំទូរទឹកកក សូម្បីតែការរចនាម៉ូដក៏ជាបញ្ហាចោទដែរ។ ការរចនាម៉ូដរបស់វាអាចរារាំង ឬជំរុញដំណើរការក្នុងផ្ទះបាយ ធ្វើឱ្យវាកាន់តែមានប្រសិទ្ធភាព
សម្រាប់ការរៀបចំម្ហូបអាហារ ក៏ដូចជាការសន្សំសំចៃពេលវេលា និងថាមពលផងដែរ។ សម្រាប់គ្រួសារដែលមមាញឹក កត្តាទាំងនេះពិតជាមាន
សារៈសំខាន់។ ម៉ូដរបស់ទូរទឹកកកមិនត្រឹមតែសម្រាប់ការតុបតែងប៉ុណ្ណោះទេ ប៉ុន្តែវាក៏បំពេញមុខងារយ៉ាងសំខាន់នៅក្នុងផ្ទះបាយផងដែរ។

ទំនើប សូមបង្ហាញពីជម្រើសទូរទឹកកក ដែលនឹងជួយអ្នកសម្រាប់ការសម្រេចចិត្តទិញយកម៉ូដែលណាសក្តិសមសម្រាប់គ្រួសាររបស់អ្នក។

មុខងារគ្រប់យ៉ាង

  • ជាប្រភេទសន្សំសំចៃខ្ពស់
  • មានរូបរាងស្រដៀងនឹងប្រភេទកកខាងលើ
  • មិនសូវមានកន្រ្តកដាក់សម្ភារៈ និងមានមុខងារតិចតួច
  • ងាយស្រួលប្រើប្រាស់សម្រាប់ផ្នែកពាក់កណ្តាលខាងលើសម្រាប់សម្ភារៈដែលអ្នកប្រើញឹកញាប់
  • ផ្តល់នូវកន្លែងត្រជាក់ធំទូលាយ (តែមិនមានកន្លែងកកដាច់ដោយឡែក)
  • សក្តិសមសម្រាប់គេហដ្ឋានដែលមានទូរសម្រាប់បង្កកដាច់ដោយឡែក ដែលងាយស្រួលទុកដាក់នៅក្បែរផ្ទះបាយ
  • ជម្រើសដ៏ល្អសម្រាប់ប្រើប្រាស់ទូរទឹកកកដាច់ដោយឡែក
  • ជាទូទៅមានកន្លែងផលិតទឹកកកដោយដៃ
  • មានសមត្ថភាពតិចតួច តែមានភាពរឹងមាំ


ទ្វារតែមួយ ជាមួយសមត្ថភាពបង្កក

  • មានកន្លែងបង្កកដាច់ដោយឡែក ប៉ុន្តែមានទ្វារបើកបិទតែមួយ
  • តម្លៃសមរម្យ
  • មានមុខងារតិច និងមិនសូវមានជម្រើសតុបតែងផ្នែកខាងក្រៅ
  • សមត្ថភាពសន្សំថាមពលតិចតួច។ គ្រប់ពេលបើកទ្វារ ខ្យល់ក្តៅអាចធ្វើឱ្យសីតុណ្ហភាពក្នុងទូរកើនឡើង និងទាមទារថាមពលបន្ថែមសម្រាប់បញ្ចុះសីតុណ្ហភាព
  • កន្លែងកកភាគច្រើនមានទំហំតូច
  • មានទ្វារតែមួយ ផ្តល់កន្លែងងាយស្រួលសម្រាប់បិទបើកទូរ
  • ភាគច្រើនមានសមត្ថភាពខ្សោយ
  • ជម្រើសល្អសម្រាប់អ្នកមានថវិកាតិចតួច មានទីតាំងតូច និងមានទូរបង្កកផ្សេងមួយទៀត

កន្លែងកកនៅខាងលើ

  • សក្តិសមសម្រាប់ផ្ទះបាយទំហំតូច
  • មានទ្វារដាច់ដោយឡែក
  • មានតម្លៃសមរម្យ និងមានម៉ូដបែបបូរាណ
  • សីតុណ្ហភាពកកនៅតែរក្សាបាន ព្រោះមានទ្វារដាច់ដោយឡែក
  • ទំហំកន្លែងកកខុសៗគ្នាតាមម៉ូដែល
  • ជម្រើសល្អសម្រាប់អ្នកចង់បានមុខងារច្រើន
  • ត្រូវការទីតាំងធំទូលាយសម្រាប់បិទបើកទ្វារ
  • ជម្រើសល្អសម្រាប់អ្នកដែលមិនមានទីតាំងគ្រប់គ្រាន់សម្រាប់ម៉ូដែល French Door ឬម៉ូដែលទ្វារសងខាង


កន្លែងកកនៅខាងក្រោម

  • កន្លែងកកនៅផ្នែកខាងក្រោម
  • មានតម្លៃខ្ពស់ជាម៉ូដែលកកផ្នែកខាងលើ
  • សមត្ថភាពកកខុសៗគ្នាតាមម៉ូដែល
  • មានជ្រើសច្រើនម៉ូដ
  • ជម្រើសកន្លែងកកច្រើន អាចជាធ្នើ ឬកន្រ្តកទាញចេញ ជាមួយនឹងទ្វារ ឬថត
  • ជាទូទៅមានកន្លែងត្រជាក់ធំទូលាយ
  • សម្ភារៈទុកដាក់ក្នុងទូរភាគច្រើនមានទីតាំងនៅកន្លែងដែលភ្នែកអាចមើលឃើញ
  • ទាមទារឱ្យឱនចុះដើម្បីប្រើប្រាស់កន្លែងកក


ទ្វារសងខា

  • មានតម្លៃខ្ពស់ជាងម៉ូដែលធម្មតា
  • កន្លែងកកភាគច្រើននៅខាងឆ្វេង ហើយកន្លែងត្រជាក់នៅខាងស្តាំ
  • មានទំហំចាប់ពី ft. ឡើងទៅ
  • សមត្ថភាពនានាខុសៗគ្នាតាមកម្ពស់ ជម្រៅ និងទទឹង
  • អាចមានជម្រើសចុចទឹក ឬផលិតទឹកកក
  • មានកន្លែងត្រជាក់តូច តែមានកន្លែងកកធំ
  • ផ្តល់នូវភាពងាយស្រួលក្នុងការបែងចែកអាហារ
  • ជម្រើសល្អសម្រាប់ផ្ទះបាយទំហំតូច ដោយសារមានទ្វារបើកបិទខ្លី
  • សក្តិសមសម្រាប់អ្នកមិនចង់ប្រើទូរកក ដាច់ដោយឡែកពីគ្នា
  • ងាយស្រួលប្រើប្រាស់កន្លែងកក

French Door Model

  • មានតម្លៃខ្ពស់ជាងគេ តែផ្តល់ធ្នើដាក់អាហារងាយស្រួល
  • មានទ្វារដាច់ចេញពីគ្នា ជាមួយកន្លែងត្រជាក់ធំទូលាយ
  • កន្លែងកកភាគច្រើននៅផ្នែកខាងក្រោម
  • ម៉ូដែលខ្លះមានទ្វារ 4 ឬមានថតបន្ថែម
  • មិនមានជម្រើសតូចជាង ft.
  • អាចមានជម្រើសកន្លែងចុចទឹក ឬទឹកកក
  • ល្អសម្រាប់រក្សាទុកសម្ភារៈធំ


 

 

ប្រភព: electrolux ផ្នែក: បច្ចេកវិទ្យា, Appliances

អត្ថបទអ្នកចង់អាន

ចិនត្រៀមខ្លួនវាយបកទៅអាមេរិកវិញ ខណៈពេលក្រុមហ៊ុនទូរស័ព្ទយក្ស Huawei របស់ចិន កំពុងទទួលរងការបាត់បង់អ្វីផ្សេង!

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 12 Jun, 2019

ភាពតានតឹងនៃចំណងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន មើលទៅទំនងជានឹងមានភាពរីកចម្រើនក្នុងពេលឆាប់ខាងមុខនេះ ដោយសារប្រទេសចិនបានបោះជំហានទៅមុខ ដើម្បីធ...

មកស្គាល់ទូរសព្ទ!​ សម្រាប់លេងហ្គេមថ្មី មានទំហំ RAM រហូតដល់ 10GB

ដោយ: ដួងច័ន្ទ 1 PM, Monday, 03 Dec, 2018

ហ្គេមសម្រាប់លេងនៅលើទូរសព្ទដៃ បានធ្វើដំណើរលើវិថីដ៏វែងឆ្ងាយមួយ រាប់ចាប់ពីហ្គេម Candy Crush ជាមួយនឹងរូបភាពក្រាហ្វិកនៃការប្រកួតដ៏ស្វិតស្វាញ និងហ្គេម Es...

ណែនាំពីទូរទឹកកកឆ្លាតវៃរបស់ Samsung

ដោយ: ដួងច័ន្ទ 9 AM, Friday, 18 Jan, 2019

ក្រុមហ៊ុន Samsung បាននឹងកំពុងបន្ថែមមុខងារថ្មីៗ ទៅក្នុងផលិតផលទូរទឹកកកឆ្លាតវៃ ម៉ូដែល Family Hub ហើយក្រុមហ៊ុនអះអាងថា version ចុងក្រោយបង្អស់របស់វា កាន់...

Smartwatch ថ្មីរបស់ Garmin បន្ថែមមុខងារថ្មី

ដោយ: ដួងច័ន្ទ 8 AM, Monday, 10 Sep, 2018

បច្ចុប្បន្ននេះ នាឡិកាដៃ Fitness របស់ Garmin ដែលមានសមត្ថភាពអាចប្រគុំតន្រ្តីបាន អាចប្រើប្រាស់សម្រាប់ចូលទៅកាន់ iHeartRadio។ ប៉ុន្តែឥឡូវនេះអ្នកអាចទទួលប...

Tomnerb.Com - YouTube Channel