ចូលចិត្តទំនើប

ជប៉ុនឌីហ្សាញ Rimono រថយន្តសម្រាប់មនុស្សចាស់

ដោយ: ស. លីង 10 PM, Friday, 05 May, 2017

ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុន ដែលមានឈ្មោះថា Rimono បានផលិតរថយន្ត សម្រាប់មនុស្សចាស់ ដោយដាក់ឈ្មោះថា Rimono បានធ្វើការបង្ហាញខ្លួន និងចូលទីផ្សារជប៉ុន ក្នុងពេលឆាប់ៗខាងមុខ។

រថយន្តសម្រាប់មនុស្សចាស់ Rimono ជាប្រភេទរថយន្តខ្នាតតូច ប្រើប្រាស់អគ្គីសនី។ រថយន្តនេះមានកៅអីតែពីរទេ ហើយចង្កូតរថយន្ត និងប្រដាប់បញ្ជាដូចម៉ូតូ។

តាមការបកស្រាយរបស់ក្រុមហ៊ុន រថយន្ត Rimono បង្កើតឡើង ដើមី្បផ្តល់ភាពងាយស្រួលដល់មនុស្សចាស់ ក្នុងការធ្វើចរាចរណ៍លើផ្លូវ។ ល្បឿនរថយន្តមិនលឿន អាចឲ្យមនុស្សចាស់បើកបរបានយ៉ាងទុកចិត្ត ហើយវាមានទំហំតូច ងាយស្រួលសម្រាប់ការបើកបរ និងការចត។ ចំពោះការបញ្ជាយានយន្ត ក៏មិនស្មុគស្មាញដែរ។

ថ្វីដ្បិតរថយន្តតូចនេះបង្ហាញខ្លួនមែន ប៉ុន្តែក្រុមហ៊ុនមិនទាន់បង្ហើបពីតម្លៃនោះទេ។ ក្រុមហ៊ុនគ្រាន់តែបង្ហាញថា គោលបំណងនៃការផលិតរថយន្តអគ្គីសនីខ្នាតតូច Rimono គឺដើមី្បជួយសម្រួល ដល់ការធ្វើដំណើររបស់មនុស្សចាស់ ទាំងក្នុងប្រទេសជប៉ុន និងប្រទេសនានាលើលោក៕

Rimono-Tomnerb-02

អត្ថបទអ្នកចង់អាន

បែកធ្លាយរូបរាងនាឡិកាដៃ Galaxy Sport

ដោយ: ដួងច័ន្ទ 9 AM, Saturday, 09 Feb, 2019

ក្រុមហ៊ុន Samsung បានឈានចូលដល់ពេលវេលាត្រូវកែលម្អផលិតផលនាឡិកាដៃរបស់ខ្លួន ព្រមពេលជាមួយនឹងការបញ្ចេញលក់ផលិតផលទូរសព្ទ Smartphone ម៉ូដែល Galaxy S នៅក្នុង...

Samsung Notebook 9 ថ្មីលក់ក្នុងតម្លៃខ្ទង់ពាន់

ដោយ: ដួងច័ន្ទ 10 PM, Sunday, 27 May, 2018

ក្រុមហ៊ុន Samsung បានបង្ហាញពីផលិតផល Laptop ថ្មី ក្នុងស៊េរី Notebook 9 កាលពីខែធ្នូកន្លងទៅ ដែលមានចំនួន 3 ម៉ូដែល ក្នុងនោះរួមមានម៉ូដែល Notebook 9 Pen ផ...

5 ហេតុផល ដែលអ្នកត្រូវ រក្សាកម្មវិធីនៅក្នុងស្មាតហ្វូន ឱ្យទាន់សម័យជានិច្ច

ដោយ: ភារុន 8 AM, Thursday, 21 Mar, 2019

ប្រសិនបើគ្មានកម្មវិធី ស្មាតហ្វូនក៏នឹងមិនផ្តល់ជូននូវការកម្សាន្តដ៏សម្បូរបែប ដល់អ្នកប្រើប្រាស់ឡើយ។ ដូច្នេះហើយក្រុមហ៊ុនផលិត និងលក់កម្មវិធីធំៗ ទាំងអស់ ស...

TikTok ផ្តល់ជូននូវ កម្មវិធីបញ្ជាទិញ សម្រាប់ផលិតផល របស់ម្ចាស់ឧបត្ថម្ភកម្មវិធី

ដោយ: ភារុន 9 AM, Thursday, 22 Aug, 2019

TikTok គឺជាកម្មវិធីសម្រង់វីដេអូខ្លីៗ ហើយត្រូវបាននិយមលេងដោយយុវវ័យ។ នាពេលឥឡូវនេះ វាកំពុងមានការផ្លាស់ប្តូរជាបន្តបន្ទាប់ ដោយបន្ថែមការបង្ហាញនូវផលិតផលនៃម...

Tomnerb.Com - YouTube Channel