ចូលចិត្តទំនើប

ឆ័ត្រខ្យល់

ដោយ: ស. លីង 10 PM, Friday, 09 Jun, 2017

ខ្យល់ មាននៅគ្រប់ទីកន្លែង នៅលើផែនដី។ ចរន្តខ្យល់បក់អាចផ្លាស់ប្តូរទិសដៅ ចលនារបស់វត្ថុធាតុ មួយបាន។ ចរន្តខ្យល់បក់កាន់តែខ្លាំង កម្លាំងរុញច្រានកាន់តែខ្លាំង។ ចរន្តខ្យល់ក្នុងល្បឿនលឿនអាច កាត់ផ្តាច់វត្ថុធាតុមួយចំនួន។

ផ្អែកលើទ្រឹស្តីនេះ គំនិតច្នៃប្រឌិតថ្មីមួយបានបង្កើតឡើង ដោយច្នៃប្រឌិតប្រើប្រាស់កម្លាំងចរន្តខ្យល់ ដើម្បីការពារភ្លៀង។ គំនិតច្នៃប្រឌិតថ្មីនេះ បង្កើតបានជាឆ័ត្រមួយប្រភេទ ដែលប្រើប្រាស់ចរន្តខ្យល់បង្កើតជាគម្របឆ័ត្រ គ្មានរូបរាង។

ក្រុមការងារ ដែលមានគំនិតច្នៃប្រឌិតថ្មីនេះ គឺជាក្រុមនិសិ្សតបញ្ចប់ការសិក្សាសាកលវិទ្យាល័យ Nanjing ផែ្នក Aeronautics and Astronautics។ ពួកគេបានប្រើប្រាស់គំនិតនេះ បង្កើតគំរូជា ច្រើនប្រភេទ។ ពួកគេក៏បានធ្វើការ សាកល្បង ឆ័ត្រខ្យល់ ទាំងនោះនៅពេលភ្លៀងផងដែរ។

ជាលទ្ធផល គំរូផលិតផលមួយរបស់ពួកគេ បានសម្រេចគោលដៅ នៃការការពារមនុស្សម្នាក់ ឬមនុស្ស មួយក្រុម ពីទឹកភ្លៀង នៅក្នុងការសាកល្បងកាលពីខែវិច្ឆិកា ឆ្នាំ 2012។ ប៉ុន្តែ គំរូផលិតផលនេះ ត្រូវ ការពង្រឹងសមត្ថភាពជាច្រើនចំណុចទៀត។ ដោយសារគំរូដែលបង្កើតឡើង ដើម្បីស្រូបយកបរិមាណ ចរន្តខ្យល់ច្រើន ធ្វើឱ្យផ្នែកខាងលើនៃឧបករណ៍នៃមានទំហំធំ ដែលមិនសមស្របនឹងទិសដៅផលិត ឧបករណ៍សម្រាប់ចល័តយកតាមខ្លួន។

ដើម្បីច្នៃប្រឌិតឧបករណ៍ ដែលមានរូបរាងកាន់តែប្រសើរ ក្រុមការងារនេះបានសហការជាមួយក្រុមនិសិ្សតបញ្ចប់ការសិក្សាផ្នែក PhD មកពីសាកលវិទ្យាល័យ Beijing University of Aeronautics and Astronautics ដើម្បីពង្រឹងការច្នៃម៉ូដ។ រយៈពេលមួយឆ្នាំ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំង ពួកគេបានសម្រេចកិច្ចការកែច្នៃរូបរាងនៃឆ័ត្រ ដែលអាចមានឥទ្ធិពលលើលទ្ធផល។ យ៉ាងហោចណាស់ ឆ័ត្រខ្យល់មួយប្រភេទនេះអាចប្រើប្រាស់ សម្រាប់ចេញទៅខាងក្រៅនៅពេលភ្លៀងបាន។

ក្នុងខែកក្កដា ឆ្នាំ 2014 ពួកគេបានបញ្ចប់គំរូថ្មី និងបន្ថែមពណ៌លើផលិតផល ដើម្បីបន្ថែមសម្រស់ ដល់ផលិតផលនេះ។ គំរូផលិតផលនេះមានឈ្មោះថា Air Umbrella – b ។

បច្ចុប្បន្ន ពួកគេដាក់ដំណើរការតែ air umbrella-b ប៉ុណ្ណោះ។ យោងតាមតម្រូវការខុសៗគ្នានៃអ្នក ប្រើប្រាស់ផ្សេងៗគ្នា ពួកគេបានបន្ថែមប្រភេទឆ័ត្រថ្មីចំនួន ពីរបន្ថែមទៀត ដោយយក air umbrella- b ជាគំរូមូលដ្ឋាន ហើយផលិតផលថ្មីទាំងពីររួមមាន air umbrella-a (សម្រាប់ស្រ្តី) និង air umbrella-c (អាចផ្លាស់ប្តូរទំហំបាន)។

Air Umbrella-A មានរូបរាងតូចច្រឡឹង និងអាចទុកដាក់ក្នុងកាបូបបាន។ វាមានប្រវែង 30 សង់ទីម៉ែត្រ និងមានទម្ងន់ 500 ក្រាម។ វាមិនអាចផ្លាស់ប្តូរទំហំបានទេ ហើយវាមានថាមពលថ្មប្រមាណ 15 នាទី។

Air Umbrella-B គឺជាគំរូមូលដ្ឋាន។ វាមានប្រវែង 50 សង់ទីម៉ែត្រ និងមានទម្ងន់ 800 ក្រាម។ ថាមពលរបស់វាអាចប្រើប្រាស់បាន 30 នាទី។

Air Umbrella-C អាចផ្លាស់ប្តូរទំហំបាន។ វាមានប្រវែងខ្លីបំផុត 50 សង់ទីម៉ែត្រ និង វែងបំផុត 80 សង់ទីម៉ែត្រ។ ឆ័ត្រនេះមានទម្ងន់ 850 ក្រាម និងមានថាមពលថ្មដំណើរការបាន 30 នាទី។

Air-umbrella-Tomnerb-02

ប្រភព: Kickstarter ផ្នែក: បច្ចេកវិទ្យា, Accessories, Appliances

អត្ថបទអ្នកចង់អាន

Fujifilm នាំយកបទពិសោធន៍ថ្មីមកកាន់កាមេរ៉ា

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 18 Jun, 2019

ក្រុមហ៊ុន Fujifilm ទើបនឹងបានប្រកាសអំពីផលិតផលកាមេរ៉ា Instax ថ្មីចុងក្រោយបង្អស់ នោះគឺកាមេរ៉ាម៉ូដែល Instax Mini LiPlay។ ដូចគ្នានឹងកាមេរ៉ា Instax Mini ...

Photoshop ពេញលេញនឹងមានលើ iPad

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 18 Jul, 2018

ការបញ្ចេញកម្មវិធី iOS 11 ពីក្រុមហ៊ុន Apple កាលពីឆ្នាំមុន បានផ្តោតលើការផ្លាស់ប្តូរ iPad ឱ្យក្លាយជាកុំព្យូទ័រពេញលក្ខណៈ ប៉ុន្តែនៅតែមានកម្មវិធីស្នូលរបស...

ហ្គេម Double Dragon នឹងមាននៅលើ Super NES ឆាប់ៗនេះ

ដោយ: ដួងច័ន្ទ 2 PM, Friday, 20 Jul, 2018

វាប្រហែលជាដល់ពេលវេលាបោសសម្អាតធូលីចេញពីប្រព័ន្ធហ្គេមចំណាស់ Super NES (Nintendo Entertainment System) ជាពិសេស បើសិនជាអ្នកជាប្រិយមិត្តរបស់ហ្គេម Doubl...

ក្រុមហ៊ុន Ford ទទួលជោគជ័យ ដ៏អស្ចារ្យ ជាមួយជំហានដំបូងនៃការដាក់លក់ Focus RS

ដោយ: ដួងច័ន្ទ 9 PM, Monday, 13 Mar, 2017

ក្រុមហ៊ុនផលិតរថយន្ត មានចំនួនលក់ជាមធ្យម ច្រើនជាង ៥០០គ្រឿង ជារៀងរាល់ខែ ចាប់តាំងពីដាក់ ចេញលក់ដំបូង។ ចំនួននៃការលក់ប្រចាំឆ្នាំ នៅក្នុងខែកុម្ភៈ របស់ក្រុម...

Tomnerb.Com - YouTube Channel