ចូលចិត្តទំនើប

ចំណេះដឹងអំពីកាមេរ៉ាតូចៗ

ដោយ: ដួងច័ន្ទ 4 PM, Friday, 30 Nov, 2018

កាមេរ៉ាតូចៗ គឺជាកាមេរ៉ាងាយយកតាមខ្លួន ទំហំតូច ស្រាល និងងាយស្រួលកាន់។ វាជាប្រភេទកាមេរ៉ាដ៏សក្តិសម សម្រាប់អ្នកដែលទើបចាប់ផ្តើមប្រឡូកក្នុងការថតរូប អ្នកដែលចង់សាកល្បងគំនិតច្នៃប្រឌិតថ្មី អ្នកដែលតែងធ្វើដំណើរកំសាន្ត ជាដើម។
នៅថ្ងៃនេះ ទំនើប សូមបង្ហាញពីចំណេះដឹងមួយចំនួនទាក់ទងនឹងកាមេរ៉ាប្រភេទនេះ ដែលរួមមានគុណសម្បតិ្ត ចំណុចពិសេស និងការណែនាំពីជម្រើសកាមេរ៉ាល្អជាងគេ។

អត្ថប្រយោជន៍នៃការប្រើប្រាស់
ការប្រើប្រាស់កាមេរ៉ាតូច ផ្តល់នូវអត្ថប្រយោជន៍ធំៗចំនួន 4 ធៀបទៅនឹងការប្រើប្រាស់កាមេរ៉ាទំហំធំ។
ងាយស្រួលយកតាមខ្លួន៖ ចំណុចដំបូងនៃការផលិតកាមេរ៉ាតូច គឺដើម្បីងាយស្រួលយកតាម ខ្លួន។ វាមានទំហំតូច ដែលមួយចំនួនមានទំហំដ៏តូច ដែលអ្នកអាចដាក់វានៅក្នុងហោប៉ៅបាន។ ម៉ូដែលមួយចំនួន មានឧបករណ៍សាកដែលអាចយកតាមខ្លួនបាន ដូច្នេះអ្នកអាចយកកាមេរ៉ាតាមខ្លួន បានគ្រប់ទីកន្លែង។
ងាយស្រួលលាក់៖ ក្រៅពីងាយស្រួលយកតាមខ្លួន វាក៏ងាយស្រួលលាក់ផងដែរ។ ដូចដែលបានរៀបរាប់ខាងលើ ម៉ូដែលមួយចំនួនមានទំហំដ៏តូច ដែលអាចដាក់ក្នុងហោប៉ៅ ដោយហេតុនេះហើយទើបវាជាជម្រើសកាមេរ៉ាសម្រាប់ការថតរូបដោយសម្ងាត់។
តម្លៃសមរម្យ៖ ក្នុងចំណោមកាមេរ៉ាតូចចំនួន 10 គ្រឿង មាន 9 គ្រឿងហើយដែលមានតម្លៃសមរម្យ ឬទាបជាងម៉ូដែល DSLR ធំៗ។ ខណៈដែលកាមេរ៉ា DSLR ទំហំតូចៗក៏មានដែរ កាមេរ៉ាតូចភាគច្រើន នៅតែមានតម្លៃសមរម្យជាង ព្រោះវាត្រូវបានផលិតឡើងដោយប្រើប្រាស់សមាសភាពតិចជាង។
សម្ភារៈតិច៖ កាមេរ៉ាតូចភាគច្រើន មានភ្ជាប់ជាមួយស្រោមកាមេរ៉ាតូចមួយ និងឧបករណ៍សាកថ្ម លើកលែងតែអ្នកមានបំណងចង់ទិញ Lens, Prop, Flash និងសម្ភារៈជំនួយសម្រាប់ការថតរូបបន្ថែម។ ដោយវាមិនមានប្រើប្រាស់សម្ភារៈច្រើន ដូច្នេះវាផ្តល់ភាពងាយស្រួលសម្រាប់ការរៀបចំទុកដាក់។

វិធីជ្រើសរើស
ការជ្រើសរើសកាមេរ៉ាតូច ត្រូវពិនិត្យលើសមត្ថភាពមួយចំនួន ដូចជា Wi-Fi កម្រិត Resolution និងអេក្រង់។ បន្ថែមលើនេះ អ្នកអាចពិនិត្យលើសមត្ថភាព Optical Zoom ដែលយ៉ាងហោចណាស់គួរមានសមត្ថភាពពង្រីកបាន 15 ដង និងមានទំហំទាបបំផុតត្រឹម 10MP។

ជម្រើសកាមេរ៉ាទំហំតូចដែលល្អជាងគេគឺកាមេរ៉ា Canon PowerShot SX600 HS 16MP Digital Camera។ វាជាកាមេរ៉ាដែលមានតម្លៃសមរម្យ និងមានសមត្ថភាពសមល្មម សក្តិសមជាប្រភេទកាមេរ៉ាតូច ងាយយកតាមខ្លួន។ វាមាន Resolution កម្រិត 1080p HD មានបំពាក់ប្រព័ន្ធ Wi-Fi ព្រមជាមួយអេក្រង់ LCD ទំហំ 3 inch ដែលមានពណ៌ចម្រុះ។ វាក៏មានប៊ូតុង Mobile Device Connect ដ៏ងាយស្រួលសម្រាប់ការប្រើប្រាស់មុខងារ Wi-Fi។ កាមេរ៉ាទំហំ 16MP នេះ មាន Optical Zoom បានចំនួន 18 ដង និងមាន Digital Zoom ចំនួន 4 ដង។ មុខងារ Optical Image Stabilizer ជួយឱ្យចម្ងាយនៃការពង្រីកកាន់តែប្រសើរឡើង ទោះបីវាត្រូវបានណែនាំឱ្យប្រើប្រាស់កៀកនឹងវត្ថុដែលត្រូវថតក្តី។

ប្រភព: jenreviews ផ្នែក: បច្ចេកវិទ្យា, កាម៉េរ៉ា

អត្ថបទអ្នកចង់អាន

នាឡិកា Adidas micoach ស្មាតវ៉ាត់ឆ៍ អំបូរ Android

ដោយ: ដាលីស 12 AM, Sunday, 10 May, 2015

ទីបំផុតកាលពីពេលកន្លងទៅនេះ ក្រុមហ៊ុនផលិតឧបករណ៍កីឡាដ៏ល្បីល្បាញ Adidas ក៏បានផលិត Gadget ថ្មីមួយ ដើម្បីយកចិត្តអ្នកស្រឡាញ់ និងថែទាំសុខភាពក្នុងការហាត់ប្រ...

ក្រុមហ៊ុន Apple នឹងចេញលក់ HomePod នៅប្រទេសជប៉ុន នារដូវនេះហើយ!!!

ដោយ: ភារុន 8 AM, Thursday, 11 Jul, 2019

HomePod ទំនងជាមិនអាចបញ្ចេញលក់នៅគ្រប់ទីកន្លែងនោះទេ ប៉ុន្តែក៏នៅតែមានប្រទេសមួយចំនួន អាចទទួលបានវា។ ទោះបីជាយ៉ាងនេះក្តី ក្រុមហ៊ុន Apple នៅតែប្រកាសថា នឹងប...

Oppo Find X មានកាមេរ៉ាដ៏ខ្លាំង

ដោយ: ដួងច័ន្ទ 2 PM, Friday, 20 Jul, 2018

បើសិនជាមាននិន្នាការតែមួយគត់ក្នុងការចង្អុលបង្ហាញពីទូរសព្ទស៊េរីថ្មីក្នុងឆ្នាំ 2018 វាគឺជាកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រីកផ្ទៃអេក្រង់ទូរសព្ទឱ្យកាន់តែធ...

ម៉ាស៊ីនព្រីនចល័តថ្មីពី HP កាន់តែទំនើប

ដោយ: ដួងច័ន្ទ 11 AM, Monday, 03 Dec, 2018

ត្រឡប់ទៅឆ្នាំ 2016 ក្រុមហ៊ុន HP បានសម្រេចចិត្តបោះជំហានចូលទៅក្នុងផលិតកម្មម៉ាស៊ីន ព្រីនទំហំតូច (Pocket Printer) ដោយណែនាំម៉ាស៊ីនព្រីនម៉ូដែល Sprocket។ ...

Tomnerb.Com - YouTube Channel