ចូលចិត្តទំនើប

ចំណុចមានប្រយោជន៍ ទាំង ១០ ដែលអ្នកអាចធ្វើបាន ជាមួយម៉ាស៊ីនផ្លុំសក់

ដោយ: ដួងច័ន្ទ 8 PM, Monday, 13 Mar, 2017

អ្នកតែងប្រើម៉ាស៊ីនផ្លុំសក់ របស់សម្រាប់សម្ងួតសក់សើម ឬផ្លុំប៉ោងធ្វើម៉ូតសក់នានាបាន។ ប៉ុន្តែមានមុខងារជាច្រើនបែបទៀត នៅក្នុងជីវភាពរស់នៅរបស់ពួកគេផងដែរ។

ពង្រីកទំហំស្បែកជើង

បើសិនជាស្បែកជើងរបស់អ្នកតឹង ចង្អៀត អ្នកអាចពង្រីកវាបានដោយប្រើប្រាស់ម៉ាស៊ីនផ្លុំសក់ និងស្រោមជើងមួយគូ។ សូមពាក់ស្រោមជើង ហើយពាក់វាក្នុស្បែកជើងដែលតឹង បន្ទាប់មកបើកម៉ាស៊ីនផ្លុំសក់ក្នុ្មងកម្តៅមធ្យម ហើយផ្លុំវាត្រង់កន្លែងដែលតឹង។ ស្បែកជើងរបស់អ្នកនឹងរីកមាឌ បន្ទាប់ពីទុកវាឱ្យត្រជាក់។ សូមចងចាំថាវិធីនេះ ប្រើប្រាស់បានតែចំពោះស្បែកជើង ផលិតពីស្បែក។

បើកគម្របដប

បើសិនជាអ្នកប្រើប្រាស់ក្រឡ ឬដបចាស នោះអ្នកនឹងត្រូវជួបការលំបាក។ សូមប្រើកម្តៅពីម៉ាស៊ីនផ្លុំ សក់ ផ្លុំលើគម្រប ពីរទៅបីវិនាទី ជាមួយកម្រិតកម្តៅខ្ពស់។ ជ័រកាវនឹងរលាយ ហើយគម្របនោះនឹងរលុងជាងមុន។

លាងសម្អាតស្នាមប្រឡាក់ ពីស្ទីកគ័រ

ម៉ាស៊ីនផ្លុំសក់ អាចជួយក្នុងការលាងសម្អាតស្នាមស្ទីកគ័រ ដែលជាប់ស្អិត ដោយអនុវត្តតាមវិធីដូចចំណុចទី២។ អ្នកគ្រាន់តែត្រូវការម៉ាស៊ីន ដែលមានខ្សែវែង និងប្រើប្រាស់ក្នុងកម្តៅខ្លាំង។ វិធីនេះត្រូវបានធ្វើដោយអ្នកបើកបររថយន្ត ដែលត្រូវបក ឬសម្អាតស្លាកសញ្ញារបស់រថយន្ត។

សម្អាតធូលី

ផ្កាជ័រ ឬផ្កាក្លែងក្លាយជាមេដែក ស្រូបយកធូលី ហើយពិបាកក្នុងការសម្អាត។ សូមប្រើម៉ាស៊ីនផ្លុំសក់ផ្លុំលើវា ជាមួយកម្តៅកម្រិតទាបបំផុត។ ធូលីនឹងហើរចេញ ហើយគ្រឿងតុបតែងរបស់អ្នកនឹងប្រែមកថ្មីដូចមុន។

លាងសម្អាតពណ៌កូល័រទៀន

បើសិនជាអ្នកមានជញ្ជាំង ដែលមានស្នាមកូល័រទៀន សូមកុំប្រើទឹក និងអេប៉ុង។ សូមប្រើម៉ាស៊ីនផ្លុំ សក់ក្នុងកម្រិតមធ្យមផ្លុំ លើកន្លែងដែលមានស្នាមប្រឡាក់ បន្ទាប់មកប្រើក្រណាត់ជូតសម្អាតលើជញ្ជាំងជាការស្រេច។

កោសទៀន

រាត្រីដ៏ផ្អែមល្ហែម អាចប្រែជាជូរចត់ នៅពេលទៀនរបស់អ្នកស្រក់ ហៀរ ប៉ុន្តែសូមកុំបារម្ភ ទុកឱ្យម៉ាស៊ីនផ្លុំសក់ ជួយអ្នកបានក្នុងករណីនេះ។ ផ្លុំកំណកទៀន ដោយកម្តៅក្តៅខ្លាំង រហូតដល់វាមានសភាពទន់។ បន្ទាប់មកឈូស ឬកោសជាតិក្រមួនចេញ ដោយប្រើបន្ទះជ័រ។ លាងសម្អាតស្នាមជាចុងក្រោយដោយប្រើក្រណាស់ Cotton ស្អាតថ្មី។

បំបាត់ស្នាមជ្រួញ

គ្មាននរណាម្នាក់ ចូលចិត្តការអ៊ុតខោអាវទេ។ ដូច្នេះអ្នកអាចព្យួរសម្លៀកបំពាក់របស់អ្នក នៅក្នុងបន្ទប់ ទឹក នៅពេលអ្នកងូតទឹក ដូច្នេះវាអាចស្រូបយកជាតិសំណើម។ បន្ទាប់មក មុនពេលអ្នកផ្លុំសក់ សូម ផ្លុំសម្លៀកបំពាក់ដែលមានស្នាមជ្រួញផង នៅក្នុងកម្តៅកម្រិតមធម្យម។

ជួយឱ្យបង់បិទរបួសងាយរបក

ការបកបង់បិទរបួស មិនងាយស្រួលនោះទេ ព្រោះវាអាចស្អិតជាប់នឹងស្បែក ឬរោម ដែលធ្វើឱ្យឈឺចាប់។ ដើម្បីបកវាចេញ ដោយងាយស្រួល សូមផ្តល់កម្តៅឱ្យវា ជាមួយម៉ាស៊ីនផ្លុំសក់ ក្នុងកម្រិតកម្តៅ ទាប។

ផ្លុំពូកខ្យល់

បើអ្នកបានបាត់ម៉ាស៊ីនបញ្ចូលខ្យល់ សម្រាប់ពូកខ្យល់របស់អ្នក។ ប៉ុន្តែអ្នកអាចប្រើប្រាស់ម៉ាស៊ីនផ្លុំសក់ ហើយជាសំណាង ម៉ាស៊ីនផ្លុំភាគច្រើនសមល្មម នឹងសន្ទះបិទបើកនៃពូកខ្យល់។ សូមកុំភ្លេចសួរ អំពីការផ្លាស់ប្តូរខ្យល់ត្រជាក់ទៀតផង។

សម្អាតគ្រឿងអេឡិចត្រូនិក

បើសិនជាអ្នកមិនមានសំពាធខ្យល់ សម្រាប់សម្អាតគ្រឿងបរិក្ខាអេឡិចត្រូនិក អ្នកអាចប្រើប្រាស់ម៉ាស៊ីនផ្លុំសក់ ដែលមានកម្រិតខ្យល់ត្រជាក់ខ្លាំង។

Blow-Dryer-01

ប្រភព: Cnet ផ្នែក: បច្ចេកវិទ្យា, Accessories, Appliances

អត្ថបទអ្នកចង់អាន

Gadget ក្នុងផ្ទះថ្មីៗ សម្រាប់ឆ្នាំ 2018

ដោយ: ដួងច័ន្ទ 10 PM, Sunday, 17 Dec, 2017

ជិតឆ្លងចូលឆ្នាំ 2018 ហើយ តើអ្នកចង់បានសម្ភារៈប្រើប្រាស់ ក្នុងគេហដ្ឋានថ្មីៗដែរទេ? ថ្ងៃនេះ ទំនើប សូមបង្ហាញនូវសម្ភារៈប្រើប្រាស់ក្នុងគេហដ្ឋាន និងក្នុងផ្...

ម៉ាស៊ីនបោកគក់ដ៏សក្តិសមសម្រាប់អ្នករស់នៅក្នុងខុនដូ

ដោយ: ដួងច័ន្ទ 10 AM, Tuesday, 07 Aug, 2018

ថ្ងៃនេះ ទំនើប សូមណែនាំមិត្តអ្នកអាននូវម៉ាស៊ីនបោកគក់ម៉ូដែលថ្មីពី LG គឺម៉ូដែល FC1408D4W ដែលជាម៉ាស៊ីនបោកគក់ និងសម្ងួតក្នុងម៉ាស៊ីនតែមួយ។ នេះជាជម្រើសម៉ា...

កាមេរ៉ាម៉ូដែល Belair X 6-12

ដោយ: ដួងច័ន្ទ 8 PM, Friday, 22 Dec, 2017

កាមេរ៉ាប្រភេទ Panoramic Medium Format មួយនេះ មានទម្រង់ដ៏ស្រាល ជាផលិតផលល្អបំផុត របស់ក្រុមហ៊ុន Lomography បំពាក់ជាមួយបច្ចេកវិទ្យាឈានមុខ ដូចជា Auto-Ex...

ម៉ូតូអគ្គិសនី ដំបូងរបស់ Vespa

ដោយ: ដួងច័ន្ទ 9 PM, Saturday, 18 Nov, 2017

ដល់ពេលវេលា ដែលអ្នកត្រូវចាប់ផ្តើមគិតគូរពីបរិស្ថាន ផ្តើមចេញពីការប្រើប្រាស់យានជំនិះដើរដោយ ថាមពលអគ្គិសនី។ក្រុមហ៊ុន Piaggio Group ដែលជាក្រុមហ៊ុនផ្តល់កំណ...

Tomnerb.Com - YouTube Channel