ចូលចិត្តទំនើប

ចំណុចពិសេស ៥ ដែលម៉ាស៊ីនព្រីនតជាបណ្តាញ អាចជួយដល់អាជីវកម្មអ្នក

ដោយ: ដួងច័ន្ទ 10 PM, Wednesday, 15 Feb, 2017

អាជីវកម្មសម័យទំនើបប្រើប្រាស់កម្មវិធី Cloud-Based សម្រាប់អនុវត្តការងារទំនាក់ទំនងប្រចាំថ្ងៃ និងការបំពេញមុខងារនានា រាប់ចាប់ពីកិច្ចសហប្រតិបត្តិការតាមបណ្តាញ (Online Collaboration) រហូតដល់ការធ្វើផែនការធនធានកៀរគធនធាន សម្រាប់ក្រុមហ៊ុន។ មិនត្រឹមតែប៉ុណ្ណោះ បច្ចុប្បន្នការងាររដ្ឋបាល និងការទំនាក់ទំនងជាមួយបុគ្គលិក ជាមួយនឹងសេវាអនឡាញទាំងនេះ និងការភ្ជាប់ ជាមួយឧបករណ៍ដទៃទៀត ភាគច្រើនកើតឡើង ជាញឹកញាប់ជាការទំនាក់ទំនង និងការបំពេញការងារនានា ដោយផ្ទាល់ទៀតផង។ ដូច្នេះ នៅពេលដែលវាជាការងារប្រចាំថ្ងៃ ដូចជាការបោះពុម្ព ឬព្រីនឯកសារ ហេតុដូចម្តេចបានជាស្ថាប័នរបស់អ្នក នៅតែប្រើប្រាស់ការព្រីនឯកសារ តាមវិធីចាស់គំរិល និងប្រើប្រាស់ខ្សែភ្ជាប់ទៀត។

ម៉ាស៊ីនព្រីន ដែលភ្ជាប់ជាបណ្តាញ អាចភ្ជាប់ទៅកាន់គេហទំព័រនានាបាន។ អត្ថបទមួយនេះ ផ្តោតទៅលើការប្រើប្រាស់ម៉ាស៊ីនព្រីន ដោយគ្មានខ្សែ ដែលប្រើជាមួយបច្ចេកវិទ្យាព្រីន Cloud-Based ដោយអាចភ្ជាប់កុំព្យូទ័រ ទូរសព្ទចល័ត ឬកម្មវិធីរុករក ទៅកាន់ម៉ាស៊ីនព្រីន Cloud-Connected តាមរយៈការភ្ជាប់បណ្តាញអ៊ីនធឺណេត។

មានវិធីសាស្រ្តជាច្រើន ដើម្បីរៀនពីរបៀបភ្ជាប់កម្មវិធីនេះ និងផ្ញើឯកសាររបស់អ្នកដោយសុវត្ថិភាព ពីម៉ាស៊ីនរបស់អ្នក ទៅកាន់ម៉ាស៊ីនព្រីន Cloud-Connected។ ម៉ាស៊ីនព្រីនគ្មានខ្សែល្អៗ នៅទីផ្សា ភាគច្រើនប្រើប្រាស់កម្មវិធីបញ្ចូលរវាង Wi-Fi, Near Field Communication (NFC) និងការភ្ជាប់ បណ្តាញអ៊ីនធឺណេត ដែលរួមបញ្ចូលនូវសេវាកម្មមួយចំនួន ដូចជា Google Cloud Print ដើម្បីផ្ញើ និងព្រីនឯកសារ តាមរយៈគេហទំព័រពីគ្រប់ទីកន្លែង។

ការប្រើប្រាស់បច្ចេកវិទ្យាព្រីនដោយគ្មានខ្សែ ផ្តល់ផលប្រយោជន៍ជាច្រើន ដល់សហគ្រាស និងបុគ្គលិក។ ខាងក្រោមនេះជាអត្ថប្រយោជន៍ធំៗ ទាំង៥ ដែលស្ថាប័ន ក្រុមហ៊ុន ឬអាជីវកម្មរបស់អ្នក អាចទទួលបានពីបច្ចេកវិទ្យាទំនើបខាងលើ។

១. ភាពងាយស្រួល

អត្ថប្រយោជន៍ដំបូង ដែលអ្នកនឹងទទួលបាន នៅពេលប្រើប្រាស់កម្មវិធីព្រីនឯកសារដោយគ្មានខ្សែ គឺអ្នកមិនចាំបាច់ត្រូវប្រើកម្មវិធី និងឧបករណ៍តំឡើងទេ។ ម៉ាស៊ីនមានមុខងារភ្ជាប់ cloud-ready រួចជា ស្រេច និងមានកម្មវិធីមួយចំនួនទៀត នៅលើប្រព័ន្ធ iOS និង Android ដែលអ្នកអាចព្រីនឯកសារដោយផ្ទាល់ពីទូរសព្ទ ឬ Tablet។ ការភ្ជាប់កម្មវិធីព្រីនឯកសារជាមួយគេហទំព័រ នឹងលុបចោលនូវ តម្រូវការអភិវឌ្ឍន៍កម្មវិធី ដោយវានឹងធ្វើការអភិវឌ្ឍន៍កម្មវិធីដោយស្វ័យប្រវត្តិ ទាំងម៉ាស៊ីន និងកម្មវិធី ដោយពុំចាំបាច់ឱ្យអ្នកត្រូវធ្វើវាដោយផ្ទាល់ទេ។ គ្រប់ឯកសារទាំងអស់ដែលត្រូវព្រីន នឹងត្រូវបញ្ជូនទៅក្នុងគេហទំព័រ ដូច្នេះអ្នកពុំចាំបាច់ភ្ជាប់កុំព្យូទ័រ ជាមួយម៉ាស៊ីនព្រីនទេ។ ងាយៗ ដោយគ្រាន់តែចូលក្នុង កុំព្យូទ័រ ឬទូរសព្ទ ដែលមានសេវា Wi-Fi ហើយចូលទៅកាន់គណនេយ្យរបស់អ្នក ដើម្បីប្រើប្រាស់សេវាកម្ម និងចាប់ផ្តើមព្រីន។ នេះក៏ជាវិធីសម្រួលភាពងាយស្រួលក្នុងការព្រីន និងចែករំលែកឯកសារ។ អ្នកអាចធ្វើការចែករំលែកកម្មវិធីព្រីនឯកសារ ជាមួយមិត្តរួមការងារ យ៉ាងងាយស្រួលដូចដែលអ្នកចែករំលែកឯកសារ ដើម្បីឱ្យមិត្តរួមការងាររបស់អ្នក មានលទ្ធភាពព្រីនឯកសារ ទោះបីជាពួក គេមិននៅក្នុងកន្លែងធ្វើការក៏ដោយ។

great-things-connected-printers-can-do-for-your-business-04

២. ការប្រើប្រាស់ពីចម្ងាយ

កម្មវិធី Cloud-Based Printing ក៏អាចផ្គូរផ្គងជាមួយម៉ាស៊ីនព្រីន ដែលបានភ្ជាប់ជាបណ្តាញរួចនៅក្នុងផ្ទះ ឬការិយាល័យរបស់អ្នក។ បន្ទាប់ពីអ្នកបានផ្គូរផ្គងឧបករណ៍ ជាមួយប្រព័ន្ធ Cloud ហើយ មិនថាអ្នកនៅទីណា ឬម៉ាស៊ីនព្រីនរបស់អ្នកនៅទីណាទេ អ្នកនៅតែអាចព្រីនឯកសារបាន។

នេះជាសារៈប្រយោជន៍ធំមួយ សម្រាប់អ្នកធ្វើការនៅផ្ទះ និងអ្នកធ្វើការផ្នែកទូរគមនាគមន៍។ បើសិនជាអ្នកត្រូវការធ្វើបទបង្ហាញតាមរយៈ Video conference និងចង់ឱ្យអ្នកចូលរួមស្តាប់ទាំងអស់មានឯក សាររបស់អ្នកនៅក្នុងដៃ អ្នកអាចព្រីនឯកសារទាំងនោះ ដោយផ្ទាល់ពីផ្ទះរបស់អ្នក ជាមួយម៉ាស៊ីនព្រីន នៅក្នុងសាលប្រជុំ។

៣. ប្រសិទ្ធភាពនៃការចំណាយថវិកា និងកម្លាំង

ម៉ាស៊ីនព្រីនដែលបានភ្ជាប់ជាប្រព័ន្ធ គឺជាវិធីសាស្រ្តងាយស្រួលក្នុងការប្រមូល និងសម្រួលប្រតិបត្តិការព្រីនឯកសារនៅក្នុងក្រុមហ៊ុនរបស់អ្នក ជាពិសេសសម្រាប់ក្រុមហ៊ុន ដែលទើបចាប់ផ្តើមដំណើរការ ក្រុមហ៊ុនតូច និងមធ្យម។ ការប្រើប្រាស់ម៉ាស៊ីនព្រីនភ្ជាប់ជាប្រព័ន្ធ អាចកាត់បន្ថយការចំណាយលើការជួសជុល ទឹកថ្នាំ និង Toner បើធៀបទៅនឹងការតំឡើង និងជួសជុលម៉ាស៊ីនព្រីនច្រើន។

ទំហំនៃអគារ និងចំនួនជាន់នៃក្រុមហ៊ុនរបស់អ្នក នាំឱ្យអ្នកត្រូវការម៉ាស៊ីនព្រីនច្រើនគ្រឿង ប៉ុន្តែម៉ាស៊ីនព្រីនគ្មានខ្សែ នឹងផ្តល់ភាពបត់បែនដល់អ្នក។ កាលណាម៉ាស៊ីនព្រីនរបស់អ្នកថ្មី នោះការសន្សំ សំចៃថាមពលនឹងបានកាន់តែច្រើន។ ម៉ាស៊ីនព្រីនម៉ូដែលថ្មីៗ មានបំពាក់នូវប្រព័ន្ធសន្សំសំចៃថាមពលបានកាន់តែច្រើន។

៤. សុវត្ថិភាព

បញ្ហាដំបូងដែលអ្នកជំនាញបច្ចេកវិទ្យា ក្នុងក្រុមហ៊ុននឹងលើកឡើង នៅពេលធ្វើការពិចារណាប្រើប្រាស់ប្រព័ន្ធសម្រាប់ម៉ាស៊ីនព្រីន គឺសុវត្ថិភាព។ មនុស្សទូទៅជ្រើសរើសយកការព្រីនឯកសារតាមរយៈខ្សែភ្ជាប់ជាមួយម៉ាស៊ីន ជាជាងការប្រើប្រាស់ និងចែករំលែកឯកសារដោយគ្មានខ្សែ នៅពេលសំដៅដល់សុវត្ថិភាព ជាពិសេសនៅពេលបញ្ជូន និងព្រីនឯកសារសំខាន់របស់ក្រុមហ៊ុន តាមរយៈ អ៊ីនធីណេត។ សេវាកម្ម Cloud Printing បានគ្របដណ្តប់ជាមួយបណ្តាញគេហទំព័រ HTTPS ដើម្បី ការពារសុវត្ថិភាពឯកសារ ជាមួយប្រព័ន្ធការពារ SSL ចាប់ពីពេលបញ្ជូន រហូតដល់ពេលព្រីន ឯកសារ។ បន្ទាប់ពីដំណើរការព្រីនបានបញ្ចប់ ឯកសារនោះនឹងត្រូវលុបចេញពីក្នុងទិន្នន័យអ៊ីន ធឺណេត។

៥. សមតុល្យនឹងភាពរីកចម្រើន

ម៉ាស៊ីនព្រីនភ្ជាប់ជាប្រព័ន្ធ ផ្តល់ឱ្យក្រុមហ៊ុនរបស់អ្នកនូវប្រតិបត្តិការព្រីន សមតុល្យជាមួយភាពរីកចម្រើននៃក្រុមហ៊ុនរបស់អ្នក ចាប់ពីក្រុមហ៊ុនតូច ទៅក្រុមហ៊ុនធំ។ ក្រុមហ៊ុន Google ក៏ប្រើប្រាស់សេវា Cloud-Based Printing នៅក្នុងក្រុមហ៊ុនដែរ។ ស្របពេលដែលក្រុមហ៊ុនរបស់អ្នករីកលូតលាស់ អ្នកនឹងមានតម្រូវការបុគ្គលិកច្រើន ឬបើកការិយាល័យថ្មី ការប្រើប្រាស់សេវាព្រីនជាបណ្តាញ អាចជួយសន្សំថវិកាបានយូរអង្វែង។ មិនត្រឹមតែប៉ុណ្ណោះ វាថែមទាំងជួយកាត់បន្ថយភាពស្មុគស្មាញ របស់អ្នក IT ក្នុងក្រុមហ៊ុន ទាក់ទងនឹងការតំឡើងកុំព្យូទ័រ និងកម្មវិធី Software សម្រាប់បុគ្គលិកថ្មី វានឹងផ្តល់ភាពងាយស្រួលជាងមុន។

great-things-connected-printers-can-do-for-your-business-02

អត្ថបទអ្នកចង់អាន

ក្រុមហ៊ុន LG បង្ហាញទូរទស្សន៍ OLED 8K ដំបូងគេបង្អស់លើពិភពលោកព្រឹត្តិការណ៍ IFA

ដោយ: ទំនើប 8 AM, Thursday, 06 Sep, 2018

ក្រុមហ៊ុន LG ជាអ្នកឈានមុខគេស្រាប់ក្នុងការបង្កើតទូរទស្សន៍ OLED ដ៏ទំនើប ហើយឥឡូវនេះក៏បានបង្ហាញនូវទូរទស្សន៍ OLED 8K ទំហំ (7680 x 4320) ដំបូងគេបង្អស់នៅល...

បច្ចេកវិទ្យាច្នៃប្រឌិតថ្មី ដែលអ្នកនឹងពេញចិត្ត

ដោយ: ដួងច័ន្ទ 10 PM, Sunday, 09 Apr, 2017

បច្ចេកវិទ្យារថយន្ត បញ្ជារដោយស្វ័យប្រវត្តិ បាននឹងកំពុងទាក់ទាញចំណាប់អារម្មណ៍ ពីមនុស្សជាច្រើននៅលើពិភពលោក នាពេលបច្ចុប្បន្ន ហើយបច្ចេកវិទ្យា Drone ក៏បានប...

ទូរសព្ទ Galaxy A80 ឡូយខ្លាំងប៉ុណ្ណា?

ដោយ: ដួងច័ន្ទ 3 PM, Thursday, 18 Apr, 2019

ក្រុមហ៊ុន Samsung មានបំណងនាំយកកាមេរ៉ាបង្វិលត្រឡប់មកកាន់ទូរសព្ទដៃវិញ ហើយទូរសព្ទម៉ូដែលថ្មី Galaxy A80 គឺជាទូរសព្ទដៃដែលនឹងបង្ហាញលក្ខណៈសម្បត្តិថ្មីនេះ។...

iPhone ណាខ្លះអត់មាន iOS 13?

ដោយ: ដួងច័ន្ទ 8 AM, Thursday, 13 Jun, 2019

នេះជាដំណឹងអាក្រក់មួយ បើសិនជាអ្នកកំពុងបន្តប្រើប្រាស់ទូរសព្ទ iPhone 5S, iPhone 6 ឬ iPhone 6 Plus ហើយរំពឹងថានឹងអាចតំឡើងប្រព័ន្ធប្រតិបត្តិការថ្មី iOS 1...

Tomnerb.Com - YouTube Channel