ចូលចិត្តទំនើប

ចំណុចថ្មីទាំង១១ ដែលអ្នកអាចធ្វើបានជាមួួយ Android Wear Smartwatch

ដោយ: ដួងច័ន្ទ 9 PM, Thursday, 09 Mar, 2017

បើសិនជាអ្នកជាម្ចាស់នៃ Android Wear សូមត្រៀមខ្លួនទទួល Android Wear 2.0 នៅរយៈពេល ពីរ ទៅបី សប្តាហ៍ខាងមុខ ហើយអ្នកនឹងទទួលបានកាដូពិសេសមួយ។ សម្រាប់ម្ចាស់នាឡិកា LG Watch Sport ឬ LG Watch Style ក៏នឹងទទួលបានកាដូមួយដែរ។ ក្រុមហ៊ុន Google បានកែច្នៃ រូបរាងផ្ទៃអេក្រង់ឡើងវិញ និងបានបន្ថែមមុខងារថ្មីៗ ដែលមានបំណងប្រកួតប្រជែងជាមួយ Apple Watch និងផ្តល់ឱ្យប្រិយមិត្តរបស់ Android ទទួលបាននូវនាឡិកាដៃកាន់តែឆ្លាតវៃ និងមានសមត្ថភាពខ្ពស់។

ខាងក្រោមនេះ គឺជាតិចនិកទាំង១១ ជួយអ្នកឱ្យប្រើប្រាស់ Android Wear 2.0 ឱ្យបានកាន់តែទូលំ ទូលាយ។

១. មិនត្រូវការទូរសព្ទ

នាឡិកាដៃវៃឆ្លាតរបស់អ្នកនាពេលនេះ ជាឧបករណ៍ Android ជាតួឯកទោល ដែលមានមុខងារ Play Store ដ៏ពេញលេញមួយ។ ដើម្បីទាញយក ធ្វើបច្ចុប្បន្នភាព ឬប្រើប្រាស់សេវាកម្ម Google និងកម្មវិធី នានានៅលើនាឡិកាដៃ អ្នកត្រូវការបន្ថែមគណនី Google។ នៅពេលអ្នកប្រើប្រាស់នាឡិកាជាលើកដំបូង វានឹងទាមទារឱ្យអ្នកបង្កើតគណនី។ ការបង្កើតគណនីងាយៗ ដោយគ្រាន់តែអននុវត្តតាមការណែនាំជាការស្រេច។

២. ការរុករកជាមូលដ្ឋាន

Android Wear 2.0 នៅតែពឹងផ្អែកច្រើនលើកាយវិការ និងការចុចប៊ូតុង សម្រាប់ការរុករកនានា។ ប៉ុន្តែមុខងារនៃប៊ូតុងទាំងនោះ នឹងខុសប្លែកពីមុន។ ជាការប្រសើរ អ្នកគួរអានការណែនាំបន្ទាប់ពី Update នាឡិការបស់អ្នក។ ការណែនាំនឹងបង្ហាញអ្នក ពីមុខងាររបស់ប៊ូតុងនិមួយៗ បើឧបករណ៍របស់អ្នកមានប៊ូតុងច្រើន។ បើមានតែមួយ ដូច្នេះសូមចាត់ទុកវាប៊ូតុង Home។ គន្លឹះសម្រាប់ការរុករក ជាមូលដ្ឋាន ដែលខ្ញុំគិតថាមានប្រយោជន៍ មានដូចជា៖

  • អូសពីជ្រុងខាងឆ្វេងនៃអេក្រង់ ដើម្បីត្រឡប់ទៅរកការបង្ហាញលើអេក្រង់តែមួយ
  • អូសចុះក្រោម ពី tap ណាមួយនៅលើអេក្រង់ ដើម្បីមើលបញ្ជីរាយនាមនៃកម្មវិធីនោះ
  • ប៊ូតុងចម្បងនៅលើនាឡិកា គួរតែមានមុខងារជាប៊ូតុង Home ដោយគ្រាន់តែការចុចបន្តិច ហើយនឹងក្លាយជាកម្មវិធីជំនួយ ដោយប្រើការសង្កត់យូរ

៣. តំឡើងកម្មវិធី

ដោយសារនាឡិកា មិនត្រូវការទូរសព្ទ នាពេលនេះអ្នកអាចចូលទៅកាន់ Android Wear Play Store នៅលើកដៃរបស់អ្នក។ ដំបូងចូលទៅកាន់ Play Store និងយល់ព្រមលើលក្ខខណ្ឌ និងសេវាកម្ម។ បញ្ជីនៃកម្មវិធីដែលត្រៀម Update នឹងបង្ហាញឡើង ជាមួយនឹងបញ្ជីកម្មវិធីដែលអ្នកបានតំឡើងនៅលើទូរសព្ទ ដែលមានផ្តល់នូវ Android Wear version។ អ្នកអាចស្វែងរក ស្រាវជ្រាវ តាមផ្នែក និងស្វែងយល់ពីកម្មវិធីដែលបង្កើតឡើងជាពិសេស សម្រាប់នាឡិការបស់អ្នក។

៤. គ្រប់គ្រងកម្មវិធី

ពេលនេះ Android Wear ក៏មានរួមបញ្ចូលការជូនដំណឹងលើអេក្រង់ផងដែរ ដែលអាចឱ្យអ្នកមើលឃើញពីព័ត៌មានរបស់កម្មវិធីណាមួយ ដោយពុំចាំបាច់ប្រើប្រាស់កម្មវិធីនោះ។ អ្នកអាចរៀបចំការជូន ដំណឹងនេះដោយធ្វើការសង្កត់ជាប់ លើផ្ទៃអេក្រង់របស់នាឡិកា បន្ទាប់មកចុចលើរូបសញ្ញាសម្រាប់កម្មវិធីនិមួយៗ។ ជ្រើសយកម្មវិធី ឬព័ត៌មានណាមួយ ដែលបានបង្ហាញ បន្ទាប់មកចុចប៊ូតុង Home ដើម្បីរក្សាការកំណត់នោះ។

google-watch-faces-android-wear-02

៥. កម្មវិធី Google Assistant

ជាកម្មវិធីដែលអាចឱ្យអ្នកបង្កើតសម្លេងដើម្បីបញ្ជារ បច្ចុប្បន្ននេះមាននៅលើ Android Smartwatch ហើយ។ មានន័យថាអ្នកអាចទទួលបានការប្រើប្រាស់កាន់តែច្រើន នៅលើនាឡិកា ដោយពុំចាំបាច់ប៉ះ វា។ ការចុចសង្កត់ជាប់យូរ លើប៊ូតុង Power នៅលើនាឡិកា ដើម្បីដំណើរការកម្មវិធី Assistant ហើយបន្ទាប់មកអ្នកអាចសួរសំណួរ ឬផ្តល់ការបញ្ជារនានា។ អូសពីលើចុះក្រោមលើអេក្រង់ Assistant សម្រាប់ការណែនាំពីអ្វីដែលអ្នកគួរសួរ ឬប្រើប្រាស់បានជាមួយ Assistant។ ស្វែងយល់ពី មុខងាររបស់ Google Assistant លើនាឡិកា Android Wear តាមរយៈការបើក កម្មវិធី Wear នៅលើទូរសព្ទ និងចុច Setting នៅក្នុងឧបករណ៍។ នៅក្នុងផ្នែក Assistant សូមចុចលើ Setting។

៦. ប្តូររូបរាងបានរហ័ស

ជាមួយការអូសយ៉ាងលឿនពីស្តាំ ឬ ឆ្វេង កាត់អេក្រង់របស់នាឡិកា។ នេះជាការបំពេញមុខងារផ្លាស់ប្តូរយ៉ាងលឿន ដើម្បីប្តូរពីការងារលើផ្ទៃអេក្រង់ ជាមួយការងារមួយផ្សេងទៀត នាំឱ្យអ្នកដំណើរការឧបករណ៍បានកាន់តែលឿន។ ការអូសពីឡើង ឬចុះ នៅលើអេក្រង់ដែលបានរក្សាទុក នឹងធ្វើការលុប កម្មវិធីនោះចោល។

៧. ទម្រង់កម្មវិធីថ្មី

ពេលអ្នកពិនិត្យមើលអេក្រង់របស់នាឡិកា សូមចុចប៊ូតុង Power ដើម្បីបង្ហាញពីបញ្ជីកម្មវិធី។ នៅលើ នាឡិកា LG Watch Style និង Watch Sport មានការបង្ហាញពីកម្មវិធី ដែលបានតំឡើងហើយតាំងពីលើ ដល់ក្រោម។ នៅលើនាឡិកាផ្សេង អ្នកនឹងត្រូវការប្រើប្រាស់កាយវិការ សម្រាប់ការអូសឡើងលើ ឬចុះក្រោម ដើម្បីពិនិត្យកម្មវិធីនានា។ ជាទូទៅ ការចុចលើកម្មវិធីណាមួយ នោះវានឹងដំណើរ។ ចំណុចសំខាន់គឺអ្នកអាចបិតផ្ទាំងកម្មវិធី នៅផ្នែកខាងលើអេក្រង់ ដោយគ្រាន់តែចុចលើរូបសញ្ញាកម្មវិធីឱ្យជាប់។

៨. ក្តារវាយអត្ថបទ ២

ពេលនេះអ្នកមានជម្រើសឧបករណ៍ ២ប្រភេទ ដើម្បីជួយអ្នកក្នុងការឆ្លើយតបសារពីនាឡិកា។ ឧបករណ៍ទី១ គឺជាក្តារចុចដែលមានទំហំតូច ស្ទើរតែមិនអាចវាយអត្ថបទបាន និងមួយទៀតជាការសរសេរអត្ថបទដោយដៃ ដែលអាចឱ្យអ្នកគូសវាសពាក្យនៅលើអេក្រង់។ ពេលអ្នកសរសេរសារ ឬឆ្លើយតបសារ សូមចុចលើរូបសញ្ញាក្តារវាយអត្ថបទ។ ការកំណត់ដំបូង គឺក្តារចុចទំហំតូច ប៉ុន្តែអ្នកអាចប្តូរវាបានយ៉ាងលឿន ដោយគ្រាន់តែចុចជាប់លើរូបសញ្ញាក្តារវាយអត្ថបទ។

៩. សេវា Android Pay

បច្ចុប្បន្នសេវានេះមានតែនៅលើ LG Watch Sport ដោយសារលក្ខខណ្ឌទាមទាររបស់ NFC។ អ្នក អាចតំឡើងកម្មវិធី Android Pay ពី Play Store នៅលើនាឡិកា បើសិនជាវាមិនទាន់បានតំឡើង។

បន្ទាប់ពីបើកវាហើយ អ្នកត្រូវបង្កើតលេខកូដសម្រាប់នាឡិកា។ នៅពេលអ្នកដោះនាឡិកាចេញ អ្នកនឹងត្រូវបញ្ចូលលេខកូដ ដើម្បីប្រើប្រាស់វា។ វាមិនត្រឹមតែដើម្បីការពារសុវត្ថិភាពនាឡិកាប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាចការពារការលួចប្រើកាត Android Pay របស់អ្នកផងដែរ។

១០. ស្តាប់តន្រ្តី ដោយគ្មានទូរសព្ទ

សូមបំភ្លេចពីការត្រូវដាក់ទូរសព្ទជាប់ខ្លួន ដើម្បីតែការស្តាប់ចម្រៀងទៅ។ ឥឡូវនេះ Android Wear 2.0 អាចដំណើរការកម្មវិធីដោយខ្លួនឯង នាំឱ្យអ្នកអាចស្តាប់តន្រ្តីតាមរយៈកម្មវិធី Google Play Music ដោយប្រើប្រាស់ Wi-Fi ឬ LTE (បើសិនជានាឡិការបស់អ្នក មានសេវាកម្មអ៊ីនធឺណេត)។ នៅពេលអ្នកចាប់ផ្តើមស្តាប់ចម្រៀងលើនាឡិកា អ្នកនឹងត្រូវបានសួរថា តើអ្នកចង់ប្រើប្រាស់គូជាមួយ កាស Bluetooth ឬ កាសស្តាប់ត្រចៀក។ បើសិនជានាឡិការបស់អ្នក មានឧបករណ៍បំពងសម្លេងរួច ជាស្រេច អ្នកក៏អាចជ្រើសរើសការស្តាប់តន្រី្ត ដោយផ្ទាល់ជាមួយនាឡិកាតែម្តង។

១១. មុខងារ Quick Setting កាន់តែលឿន

មុខងារ Quick Setting របស់ Android ជាវិធីសាស្រ្តយ៉ាងងាយស្រួល ក្នុងការប្រើប្រាស់មុខងារទូទៅ ដូចជាការប្រើប្រាស់ទម្រង់យន្តហោះ ឬកែតម្រូវពន្លឺអេក្រង់។ Android Wear 2.0 ដាក់មុខងារQuick Setting នៅលើអេក្រង់តែមួយ ជំនួសឱ្យការអូសទៅឆ្វេង ឬស្តាំ ដើម្បីកំណត់កម្មវិធី។ ដើម្បីចូលទៅ កាន់ Quick Setting នៅលើ Android 2.0 សូមអូសចុះក្រោម។ ជួរបន្ទាត់ខាងលើមានកម្មវិធីបិទ ឬបើក Airplane mode និង Silence នៅលើនាឡិកា។ ផ្នែកខាងក្រោម ពីឆ្វេងទៅស្តាំ មានកម្មវិធី Theatre Mode, អាចបិទ/បើក Do Not Disturb និងចូលទៅកាន់កម្មវិធី Setting។

google-watch-faces-android-wear-03

អត្ថបទអ្នកចង់អាន

Shin Megami Tensei ហ្គេមលើទូរសព្ទដ៏អស្ចារ្យ

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 01 Aug, 2018

នៅពេលដែលហ្គេមសំណព្វចិត្តធ្វើការផ្លាស់ប្តូរមកជាហ្គេម Free-to-Play នៅលើទូរសព្ទដៃ ជាទូទៅវាមិនសូវមានភាពភ្ញាក់ផ្អើលនោះទេ ព្រោះការផ្លាស់ប្តូរនេះមិនសូវទទ...

សម្ភារៈប្រើប្រាស់ ជួយសន្សំថវិកា

ដោយ: ដួងច័ន្ទ 8 PM, Tuesday, 26 Dec, 2017

ថ្ងៃនេះ គេហទំព័រទំនើប សូមណែនាំពីសម្ភារៈប្រើប្រាស់ ដែលជួយអ្នកក្នុងការសន្សំសំចៃថវិកាចំណាយបានយ៉ាងមានប្រសិទ្ធភាព។ ចង់ដឹងថាមានសម្ភារៈអ្វីខ្លះ សូមអានអត្ថ...

Apple មានគម្រោងកែលម្អ Apple Watch

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 24 Jul, 2018

ក្រុមហ៊ុន Apple ត្រូវបានគេរាយការណ៍ថាមានគម្រោងធ្វើការផ្លាស់ប្តូរមួយនៅលើផលិតផល Apple Watch នេះបើយោងតាមគេហទំព័រ Fast Company។ Version នាពេលអនាគត អាចនឹ...

Apple កំពុងធ្វើតេស្ត iPhone ថ្មី

ដោយ: ដួងច័ន្ទ 9 AM, Sunday, 03 Feb, 2019

យោងតាមព័ត៌មានថ្មី ដកស្រង់ចេញពីសារព័ត៌មាន Bloomberg បានឱ្យដឹងថា ក្រុមហ៊ុន Apple មានគម្រោងបញ្ចេញផលិតផលទូរសព្ទ iPhone ដែលមានកាមេរ៉ាក្រោយចំនួន 3 នៅក្នុ...

Tomnerb.Com - YouTube Channel