ចូលចិត្តទំនើប

ចាក់តន្រ្តីនៅលើ Apple Watch Series 3 ដោយគ្មានទូរសព្ទ

ដោយ: ដួងច័ន្ទ 10 PM, Monday, 05 Mar, 2018

នៅទីបញ្ចប់ ផលិតផលនាឡិកាដៃ Apple Watch Series 3 គឺជានាឡិកាដៃ ដែលមានសក្តានុពលពេញលេញ។ អ្នកក៏អាចប្រើប្រាស់ Smartwatch មួយគ្រឿងនេះជាមួយការចាក់តន្រ្តី តាមរយៈការប្រើប្រាស់ប្រព័ន្ធ LTE ដោយពុំចាំបាច់ប្រើទូរសព្ទ iPhone ទេ។

បច្ចេកវិទ្យានាឡិកាដៃថ្មីមួយនេះ នឹងចេញលក់ដោយភ្ជាប់ជាមួយប្រព័ន្ធ watchOS 4.1 ថ្មីដែលទើបនឹងបង្ហាញវត្តមានក្នុងទីផ្សារ។ នៅពេលក្រុមហ៊ុន Apple ប្រើប្រាស់វេទិកា សម្រាប់ការប្រកាសពីម៉ូដែលនាឡិកា Apple Watch Series 3 LTE នេះជាប្រភេទនាឡិកាដែលមនុស្សគ្រប់គ្នាកំពុងរងចាំសម្លឹងមើលពីសមត្ថភាពចាក់តន្រ្តី ដោយឯករាជ្យពីទូរសព្ទ iPhone។

ប៉ុន្តែគួរឱ្យសោកស្តាយដែលមុខងារនេះ មិនមានវត្តមាននៅក្នុងប្រអប់ផលិតផល Apple Watch ដែលបានចេញលក់កាលពីខែកញ្ញា ឆ្នាំ2017 ទេ។ ក្រុមហ៊ុន Apple បានបកស្រាយថាបច្ចេកវិទ្យានេះ នឹងមានវត្តមាននៅលើផលិតផលវិវត្តថ្មី ដែលមានឈ្មោះថា watchOS 4.1។

Apple-Watch-Series-3-with-LTE_technology_update_cambodia_tomnerb-03

ចំពោះផលិតផលចាស់អ្នកប្រើប្រាស់ អាចគ្រាន់តែទាញយកតន្រ្តីដោយផ្ទាល់ទៅក្នុងឧបករណ៍ដទៃ សម្រាប់ការប្រើប្រាស់មុខងារ Untethered ។ ឥឡូវនេះ អ្វីដែលអ្នកត្រូវការគឺគ្រាន់តែការភ្ជាប់ជាមួយបណ្តាញ LTE នោះអ្នកនឹងទទួលបានតន្រ្តីពិរោះរណ្តំបាន គ្រប់បទដែលអ្នកចង់បាន។ អ្នកនឹងមានទិន្នន័យចម្រៀង នៅក្នុងនាឡិការដៃរបស់អ្នកបានរហូតដល់ 40 លានបទ។

ដើម្បីទាញយកអត្ថប្រយោជន៍នៃមុខងារថ្មីនេះ អ្នកនឹងត្រូវបង់ថ្លៃលើការតភ្ជាប់បណ្តាញ LTE ក្នុងតម្លៃ $10 ក្នុងមួយខែ តាមរយៈការប្រើប្រាស់ Spotify, Google Play Music ឬកម្មវិធីចាក់តន្រ្តីនានា ដែលមិនមែនជាសេវាកម្មរបស់ Apple។

កម្មវិធី watchOS 4.1 ក៏មានបន្ថែមមុខងារចាក់តន្រ្តីច្រើនទៀត ជាមួយកម្មវិធីវិទ្យុ (Radio App) ដែលនឹងផ្តល់ដំណើរការចូលទៅកាន់ស្ថានីយ៍វិទ្យុ Beats 1 របស់ក្រុមហ៊ុន Apple ក៏ដូចជាស្ថានីយដទៃទៀតរបស់ Apple Music។

ការផ្លាស់ប្តូរដទៃទៀតនៅលើកម្មវិធី watchOS 4.1 ថ្មីដែលនាំមកជូននូវមុខងារ Wi-Fi Toggle, ការរួមបញ្ចូលកម្មវិធី GymKit និងការគាំទ្រដល់រូប Emoji ថ្មីៗមួយចំនួនទៀតផងដែរ។ រូប Emoji ថ្មីបានបង្ហាញវត្តមាននៅលើ iPhone ជាមួយនឹងប្រព័ន្ធ iOS 11.1 ដែលបាន update កាលពីពេលថ្មីៗនេះ។

បច្ចុប្បន្ននេះ កម្មវិធី watchOS 4.1 មានវត្តមានសម្រាប់ការទាញយក ទៅប្រើប្រាស់ជាមួយគ្រប់ម៉ូដែលនាឡិកា Apple Watch ទាំងអស់។

Apple-Watch-Series-3-with-LTE_technology_update_cambodia_tomnerb-01

អត្ថបទអ្នកចង់អាន

ជំនាន់ក្រោយនៃកាស VR នឹងអភិវឌ្ឍន៍កាន់តែប្រសើរ

ដោយ: ដួងច័ន្ទ 10 AM, Monday, 23 Jul, 2018

ក្រុមហ៊ុន VirtualLink ជាក្រុមហ៊ុនសម្ព័ន្ធនៃក្រុមហ៊ុនជាច្រើនរួមមាន AMD, NVIDIA, Oculus, Valve និង Microsoft។ ក្រុមហ៊ុនសម្ព័ន្ធធំមួយនេះ ទើបនឹងធ្វើក...

ហ្គេម Android ប្រចាំឆ្នាំ 2018

ដោយ: ដួងច័ន្ទ 9 AM, Thursday, 19 Jul, 2018

ហ្គេមនៅលើទូរសព្ទដៃនាពេលបច្ចុប្បន្ននេះកំពុងតែអភិវឌ្ឍន៍ខ្លាំងឡើង ប្រសើរជាងបច្ចេកវិទ្យាដទៃទៀតដែលមានវត្តមាននៅក្នុងទីផ្សារ។ ហ្គេមនៅលើប្រព័ន្ធ Android ...

ជម្រើសស្រោម Apple Watch សម្រាប់អ្នក

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 31 Jan, 2018

នាឡិកា Apple Watch ផលិតឡើងជាមួយនឹងសម្បកអាលុយមីញ៉ូម ប៉ុន្តែនេះមិនមានន័យថា វា មិនអាចប្រេះស្រាំនោះទេ។ តួរបស់ Smartwatch គឺនៅតែងាយប្រឈមនឹងការកោស និងប្រ...

ឧបករណ៍បញ្ចូលថាមពល Xiaomi ខ្លាំងមិនធម្មតា

ដោយ: ដួងច័ន្ទ 8 AM, Monday, 01 Apr, 2019

ក្រុមហ៊ុន Xiaomi បានផលិតឧបករណ៍សាកថ្មល្បឿនលឿនមួយគ្រឿង ដែលមានលទ្ធភាពអាចបញ្ចូលថាមពលទៅកាន់ទូរសព្ទ Smartphone មួយគ្រឿង ជាមួយនឹងកម្លាំងថាមពល 100W។ នៅក្នុ...

Tomnerb.Com - YouTube Channel