ចូលចិត្តទំនើប

ចង្កៀងរថយន្តនាពេលអនាគតរបស់ Mercedes បានក្លាយជាការពិតហើយ

ដោយ: ដួងច័ន្ទ 8 PM, Tuesday, 20 Mar, 2018

ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីល្បាញមួយ នៅក្នុងពិភពលោក Mercedes បាននឹងកំពុងធ្វើតេស្តសាកល្បង លើចង្កៀងរថយន្តឆ្លាតវៃថ្មីមួយ ហើយនាពេលនេះការពិតបានលាតត្រដាងថា វាមិនមែនជាការស្រមៃ ឬជាគំរូផលិតផលទៀតទេ។

គេហទំព័រ Daimler បានប្រកាសកាលពីពេលថ្មីៗនេះថា ចង្កៀងរថយន្តមានលក្ខណៈដ៏ពិសេសប្រៀបដូចជា ផលិតផលមកពីពេលអនាគតមួយនេះ នឹងត្រូវបានប្រើប្រាស់ នៅលើម៉ូដែលរថយន្តលំដាប់ខ្ពស់ Mercedes-Maybach S-Class ។

Mercedes-Maybach-S-Class_top_car_shop_cambodia_tomnerb-01

ចង្កៀងរថយន្តដ៏ឆ្លាតវៃនេះ ត្រូវបានបំពាក់ជាមួយដោយឧបករណ៍មួយប្រភេទ ដែលសមមូលទៅនឹងឧបករណ៍ Digital Projector ដែលមានសមត្ថភាពអាចគ្រប់គ្រងទីតាំង និងវិធីសាស្រ្តដែលពន្លឺបាញ់ឆ្ពោះទៅមុខ។

ឧបករណ៍ Sensor នៅលើរថយន្តអាចកំណត់ពីពេលវេលា និងកម្រិតពន្លឺ ដែលចង្កៀងរថយន្តខាងមុខគួរបញ្ចេញ ដើម្បីបញ្ចៀសអ្នកបើកបរពីអ្នកថ្មើរជើង ដែលមិនអាចមើលឃើញ ឬមនុស្សនៅក្នុងយានយន្តដទៃទៀត។ ចង្កៀងរថយន្តផ្នែកខាងមុខនេះ ក៏មានសមត្ថភាពបង្ហាញពីព័ត៌មាន នៅលើដងផ្លូវផងដែរ ដោយផ្អែកលើស្ថានភាព និងចរាចរណ៍នៅលើដងផ្លូវ។ ប្រព័ន្ធបច្ចេកវិទ្យានេះ ប្រើប្រាស់ម៉ូឌុលអំពូលភ្លើងមាន Resolution កម្រិតខ្ពស់ ជាមួយអំពូល LED មានថាមពលខ្លាំងចំនួន 3។ ពន្លឺទាំងនោះផ្តល់ថាមពលដោយបន្ទះឈីប DLP ជាមួយនឹង Micro-Mirrors ជាច្រើនពាន់គ្រឿង ដែលមានតួនាទីពីរ គឺបើក ឬបិទ។ ជាមួយនឹងកញ្ចក់តូចៗទាំងនោះ Mercedes មានលទ្ធភាពបង្កើតនូវរូបភាពកាន់តែច្បាស់ជាងរូបភាព 84 LEDs ដែលមាននៅក្នុងចង្កៀងរថយន្ត S-Class នាពេលបច្ចុប្បន្ននេះទៀតផង។ ប្រព័ន្ធបច្ចេកវិទ្យាថ្មីនេះមានកម្រិត Resolution ខ្ពស់គ្រប់គ្រាន់ ដែលអ្នកអាចចាក់ភាពយន្ត (ពណ៌ស-ខ្មៅ) ដូចជាម៉ាស៊ីនចាក់ភាពយន្ត នៅក្នុងរោងភាពយន្តដូច្នេះដែរ។

Mercedes-Maybach-S-Class_top_car_shop_cambodia_tomnerb-02
បច្ចេកវិទ្យា Digital Light ក៏មានសមត្ថភាពផ្តល់សញ្ញាអាសន្ន សម្រាប់អ្នកដំណើរថ្មើរជើង ដែលអ្នកបើកបរមិនបានមើលឃើញ ជាមួយនឹងសញ្ញាដែលបានបង្ហាញ។ បន្ថែមលើនេះទៀត វាអាចប្រើប្រាស់តាបឡូនៅក្នុងរថយន្ត ដែលប្រើប្រាស់សម្រាប់សេវាកម្មបង្ហាញផែនទី ដើម្បីផ្តល់សញ្ញាដាស់តឿនដល់អ្នកបើកបរថា មានសញ្ញាចរាចរណ៍ដោយមិនមានព្រាងទុក ឬការដាស់តឿននានានៅលើដងផ្លូវ ដែលនឹងមកដល់បន្ទាប់ពីផ្លូវបត់ មើលមិនឃើញ។

វាគួរតែត្រូវបានកត់សម្គាល់ថា ជាសង្វាក់ផលិតផលដ៏អស្ចារ្យតូចមួយ ប៉ុន្តែសម្រាប់អតិថិជនដែលបានកុម៉ង់ទិញយានយន្តដែលមានបំពាក់ចង្កៀងរថយន្តខាងមុខទាំងនេះ អាចរំពឹងថានឹងទទួលបានយានជំនិះថ្មីស្រឡាងនេះនៅពាក់កណ្តាលឆ្នាំនេះ។

យើងអាចនឹងត្រូវរងចាំមួយរយៈទៀត ទម្រាំតែបច្ចេកវិទ្យាថ្មីមួយនេះ មានវត្តមាននៅលើយានជំនិះធម្មតា ប៉ុន្តែវាពិតជាចំណុចចាប់ផ្តើមដ៏ល្អមួយ ជាមួយនឹងការចាប់ផ្តើមផលិតបច្ចេកវិទ្យាដ៏ឆ្លាតវៃនេះ។

Mercedes-Maybach-S-Class_top_car_shop_cambodia_tomnerb-04

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, យានយន្ត, Appliances

អត្ថបទអ្នកចង់អាន

តើអ្នកគួរធ្វើដូចម្តេច បើនាឡិកា Apple Watch Series 2 សើម?

ដោយ: ដួងច័ន្ទ 9 PM, Sunday, 25 Jun, 2017

ព័ត៌មានថ្មីៗជាច្រើន បរិយាយអំពី Apple Watch Series 2 ដែលធាតុពិតអ្នកអាចពាក់វាទៅក្នុងទឹក រហូតដល់ជម្រៅ 50 ម៉ែត្រ ដោយមិនមានបញ្ហា។ ប៉ុន្តែមិនមែនមានន័យថា ...

ហាងទំនើប LG Premium BrandShop បើកសម្ពោធដំណើរការសាកល្បង ដំបូងគេបង្អស់នៅប្រទេសកម្ពុជា

ដោយ: ទំនើប 12 PM, Sunday, 04 Nov, 2018

ក្រុមហ៊ុន LG Electronics និង ក្រុមហ៊ុន ជីហ្គៀ (G Gear ) បានប្រារព្ធនូវពិធីសម្ពោធដាក់អោយដំណើរការសាកល្បងនូវ ហាងទំនើប LG Premium BRANDSHOP ដំបូងគេបង្អ...

កាសត្រចៀក ដែលយកកុំព្យូទ័រ មកដាក់ក្នុងត្រចៀក

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 17 May, 2017

សព្វថ្ងៃនេះកាស ត្រចៀកគ្មានខ្សែដើរតួនាទីយ៉ាងសំខាន់ សម្រាប់ការស្តាប់សម្លេងគ្រប់កម្រិត ឧទាហរណ៍ដូចជា AirPods របស់ក្រុមហ៊ុន Apple បានបំពេញតួនាទីដ៏ធំធេង ...

Gaming Laptop ថ្មីរបស់ Samsung ល្អយ៉ាងណា?

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 22 Jan, 2019

ស្ទើរតែគ្រប់ក្រុមហ៊ុនផលិតកុំព្យូទ័រទាំងអស់បានព្យាយាមលូកដៃនៅក្នុងការផលិតផលកុំព្យូទ័រយួរដៃ ដែលប្រើប្រាស់សម្រាប់លេងហ្គេម ប៉ុន្តែអ្វីដែលគួរឱ្យភ្ញាក់ផ្អ...

Tomnerb.Com - YouTube Channel