ចូលចិត្តទំនើប

ចង់ Screenshot នៅលើ iPad Pro ថ្មី ត្រូវធ្វើម៉េច?

ដោយ: ដួងច័ន្ទ 5 PM, Friday, 30 Nov, 2018

តើអ្នកកំពុងឆ្ងល់ទេថា iPad Pro ថ្មី ត្រូវបានដកប៊ូតុង Home ចេញហើយ ដូច្នេះតើអ្នកអាច Screenshot បានយ៉ាងដូចម្តេច? ចង់ដឹងចម្លើយ សូមអានអត្ថបទខាងក្រោម។

ចាប់តាំងពីចំណាប់ផ្តើមរបស់ប្រព័ន្ធ iOS ដំណើរការអនុវត្ត Screenshot ត្រូវជាប់ពាក់ព័ន្ធនឹងការចុចលើប៊ូតុង Sleep/Wake និងប៊ូតុង Home នៅពេលតែមួយ។ នៅពេលនេះអេក្រង់នឹងបញ្ចេញពន្លឺ Flash បញ្ចេញសម្លេង Shutter របស់កាមេរ៉ា ហើយរូបភាព Screenshot នឹងត្រូវបានរក្សាទុកនៅក្នុង Camera Roll របស់អ្នក។

ជាមួយនឹងការច្នៃប្រឌិតថ្មីរបស់ឧបករណ៍ iOS ដែលមិនមានវត្តមានប៊ូតុង Home ទៀត ចាប់ពីវត្តមានរបស់ទូរសព្ទ iPhone X ហើយនាពេលនេះផលិតផល iPad Pro ថ្មី ក៏ត្រូវបានដកប៊ូតុង Home ចេញដូចគ្នា ដូច្នេះកាតព្វកិច្ចក្នុងការអនុវត្ត Screenshot ក៏ត្រូវបានផ្លាស់ប្តូរដែរ។
ដើម្បី Screenshot នៅលើ iPad Pro ថ្មី អ្នកត្រូវចុចប៊ូតុង Sleep/Wake ដែលជាប៊ូតុងនៅផ្នែកខាងលើបង្អស់នៃតួ iPad Pro បន្ទាប់មកចុចប៊ូតុងតំឡើងសម្លេង នៅក្នុងពេលព្រមគ្នា។

អ្នកមិនចាំបាច់ចុចសង្កត់ប៊ូតុងទាំងពីរនេះ ហើយរងចាំឱ្យ Screenshot ដំណើរការយូរទេ។ អ្នកគ្រាន់តែត្រូវប្រាកដថា អ្នកចុចប៊ូតុងទាំងពីរនេះនៅពេលស្របគ្នា បន្ទាប់ពីនោះពន្លឺ Flash និង សម្លេង Shutter របស់កាមេរ៉ា នឹងបញ្ចេញឡើងដូចនៅលើ iPad Pro ជំនាន់មុនដែរ។
គួរបញ្ជាក់ផងដែរថា សម្រាប់ទូរសព្ទ iPhone ដែលមិនមានប៊ូតុង Home ទាំងអស់ ការ Screenshot សុទ្ធតែអនុវត្តតាមវិធីដូចគ្នានេះ។

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, ថេបប្លេត

អត្ថបទអ្នកចង់អាន

ម៉ាស៊ីនត្រជាក់ហូរទឹក និងដំណោះស្រាយ

ដោយ: ចរិយា 9 PM, Sunday, 15 Jan, 2017

ប្រជាជនខ្មែរ សឹងគ្រប់គេហដ្ឋានប្រើប្រាស់ម៉ាស៊ីនត្រជាក់ អ្នកខ្លះដាក់ក្នុងបន្ទប់ដំណេក អ្នកខ្លះដាក់ទាំងក្នុងបន្ទប់ទទួលភ្ញៀវ បន្ទប់ទទួលទានអាហារ។ល។ មិនមែ...

LG G4 ស៊ីមពីរ ស្បែកសុទ្ធ នឹងមកដល់កម្ពុជា ចុងខែមិថុនា

ដោយ: H2O 8 PM, Wednesday, 27 May, 2015

LG G4 ជាទូរសព្ទកំពូល របស់ក្រុមហ៊ុន LG នាពេលបច្ចុប្បន្ន នឹងមកដល់កម្ពុជា នៅចុងខែមិថុនានេះ បន្ទាប់​បាន​ប្រកាស​ជាផ្លូវការ កាលពីខែមុន ។ LG G4 ជាទូរសព្ទ ...

Mazda CX-3 ស៊េរីឆ្នាំ 2018 រំលេចរូបរាងដ៏ទាក់ទាញ

ដោយ: ដួងច័ន្ទ 6 PM, Monday, 05 Feb, 2018

រថយន្ត Mazda កូនកាត់មានទំហំដ៏តូចបំផុត ផលិតឡើងក្នុងគោលបំណងបង្ហាញពីភា ពលេច ធ្លោខុសពីម៉ូដែលរថយន្តដទៃទៀត របស់គូប្រជែងក្នុងទីផ្សា ដោយនាំមកជូននូវរថយន្ត ដ...

ម៉ូតូអគ្គិសនី ដំបូងរបស់ Vespa

ដោយ: ដួងច័ន្ទ 9 PM, Saturday, 18 Nov, 2017

ដល់ពេលវេលា ដែលអ្នកត្រូវចាប់ផ្តើមគិតគូរពីបរិស្ថាន ផ្តើមចេញពីការប្រើប្រាស់យានជំនិះដើរដោយ ថាមពលអគ្គិសនី។ក្រុមហ៊ុន Piaggio Group ដែលជាក្រុមហ៊ុនផ្តល់កំណ...

Tomnerb.Com - YouTube Channel