ចូលចិត្តទំនើប

ចង់ដឹងពីវិធីប្រើប្រាស់ Nametag នៅលើ Instagram ទេ?

ដោយ: ដួងច័ន្ទ 4 PM, Friday, 30 Nov, 2018

នាពេលនេះ អ្នកកាន់តែមានភាពងាយស្រួលក្នុងការ Follow នរណាម្នាក់ដែលអ្នកបានឃើញនៅលើ Instagram។ អ្នកមិនចាំបាច់ធ្វើការសន្ទនា ឬប្រើប្រាស់តួអក្សរឡើយ។

ជាមួយមុខងារ Instagram Nametags អ្នកគ្រាន់តែធ្វើការស្កេនគណនេយ្យគ្នាទៅវិញទៅមក ដើម្បី Follow គ្នា។ នេះជាវិធីសាស្រ្តដ៏ងាយស្រួល និងឆាប់រហ័ស។ ខាងក្រោមនេះ គឺជាវិធីសាស្រ្តក្នុងការដំណើរការកម្មវិធី Nametags នៅលើ Instagram។
ស្វែងរក និងរៀបចំ Nametag របស់អ្នក
អ្នកមិនចាំបាច់បង្កើត Instagram Nametag ទេ ព្រោះអ្នកមានមួយរួចជាស្រេចហើយ។ ដើម្បីស្វែងរកវា អ្នកត្រូវចូលទៅកាន់ Profile Page របស់អ្នក បន្ទាប់មកចុចលើសញ្ញាដកបីជួរ នៅផ្នែកខាងលើបង្អស់ ជ្រុងខាងស្តាំ ហើយចុចលើពាក្យ Nametag។
នៅទីនោះអ្នកនឹងទទួលបានជម្រើសមួយចំនួន សម្រាប់រៀបចំតុបតែង Nametag របស់អ្នក។ នៅក្នុងនោះមាន Background Theme ចំនួនបី គឺ ពណ៌ Emoji និង Selfie។ ចុច ឬប៉ះអេក្រង់នៅផ្នែកខាងលើបង្អស់នៃទំព័រ Nametag របស់អ្នក ដើម្បីទស្សនាជម្រើសទាំងអស់នោះ។ សម្រាប់ Theme និមួយៗ អ្នកអាចចុចនៅលើទំព័រ ដើម្បីពិនិត្យមានជម្រើសខុសៗគ្នា ចំពោះពណ៌ Emoji និង Selfie Stickers។ សម្រាប់ជម្រើស Selfies អ្នកអាចថតរូប Selfie ដើម្បីបញ្ចប់ការរៀបចំ តុបតែង Nametag របស់អ្នក។

ស្កេន Nametag ដទៃទៀត
អ្នកត្រូវចុចនៅលើ Scan a Nametag នៅលើអេក្រង់ Nametag របស់អ្នកផ្ទាល់ ដើម្បីអនុវត្តដំណើរការស្កេន ដែលមានលក្ខណៈស្រដៀងគ្នានឹង QR Scan។ ការធ្វើបែបនេះអាចឱ្យអ្នកស្កេន Nametag នៅលើទូរសព្ទដទៃទៀតបានយ៉ាងងាយស្រួល។ វិធីសាស្រ្តមួយទៀតកាន់តែលឿន គឺគ្រាន់តែធ្វើការអូសទៅខាងស្តាំ ដើម្បីបើកកាមេរ៉ារបស់ Instagram។ បន្ទាប់មកធ្វើការចុច និងសង្កត់ឱ្យជាប់នៅលើអេក្រង់ ជាមួយនឹងការចង្អុលបង្ហាញទៅកាន់ Nametag ណាមួយ។

ចែករំលែក Nametag
អ្នកមិនចាំបាច់ឈរនៅជិតនរណាម្នាក់ ដើម្បីធ្វើការស្កេន Instagram Nametag របស់អ្នក ឡើយ។ អ្នកអាចធ្វើការវាយអត្ថបទ ចែករំលែកនៅលើ Twitter និងកម្មវិធីដទៃទៀត ឬបន្ថែមវានៅក្នុងគេហទំព័រ ដើម្បីទទួលបានអ្នក Follower កាន់តែច្រើន។ អ្នកអាចចុចនៅលើប៊ូតុង Share នៅផ្នែកខាងលើ ជ្រុងខាងស្តាំ នៃអេក្រង់ Nametag របស់អ្នក ដើម្បីពិនិត្យមើលគ្រប់ជម្រើសទាំងអស់។

អត្ថបទអ្នកចង់អាន

ហេតុអ្វីអ្នកត្រូវ ខ្វល់ខ្វាយអំពី Apple Card?

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 02 Apr, 2019

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Apple បានបង្ហាញអំពីសេវាកម្មបង់ថ្លៃប្រចាំខែថ្មីៗមួយចំនួន ដែលនឹងអនុញ្ញាតឱ្យអ្នកមានលទ្ធភាពអានព័ត៌មាន លេងហ្គេម និងទស្សនាព័ត៌...

ក្លិនអាក្រក់ក្នុងរថយន្ត និងវិធីកម្ចាត់

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 25 Dec, 2018

ការធ្វើដំណើរក្នុងរថយន្តទាមទារនូវបរិយាកាសល្អ ដែលជាកត្តាជះឥទ្ធិពលដល់អារម្មណ៍ក្នុងការធ្វើដំណើរ។ ប៉ុន្តែឆ្លងកាត់ការប្រើប្រាស់រយៈពេល រថយន្តរបស់អ្នកអាចនឹ...

7 ជំហាន នៃការប្រើប្រាស់ម៉ាស៊ីនបោកគក់ ដែលអ្នកគួរដឹង

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 21 Jun, 2017

មូលដ្ឋាននៃការបោកគក់ មិនមែនជាមុខវិជ្ជា ដែលទទួលបានពីក្នុងសាលារៀនទេ។ ដូចជាការចំអិនម្ហូបអាហារ និងការគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន ការបោកគក់ គឺជាចំណេះ...

តោះមកស្គាល់កាមេរ៉ា VR ថ្មីពី Insta360

ដោយ: ដួងច័ន្ទ 8 AM, Thursday, 17 Jan, 2019

ក្រុមហ៊ុន Insta360 ធ្លាប់បានបញ្ចេញលក់ផលិតផលកាមេរ៉ា 8K VR សម្រាប់អ្នកប្រើប្រាស់អាជីពរួចហើយ ប៉ុន្តែតម្រូវការចង់បានកម្រិត Resolution កាន់តែខ្ពស់នៅតែមា...

Tomnerb.Com - YouTube Channel