ចូលចិត្តទំនើប

ចង់ដឹងពីមុខងារថ្មីពី Galaxy S8 Oreo ដែរ ឬទេ?

ដោយ: ដួងច័ន្ទ 11 PM, Sunday, 24 Dec, 2017

ថ្មីៗនេះ Samsung ទើបនឹងបញ្ចេញប្រព័ន្ធប្រតិបត្តិការថ្មី Android Oreo Beta Program សម្រាប់ ទូរសព្ទ Galaxy S8 និង S8+។ ទំនើប សូមបង្ហាញពីមុខងារថ្មីៗជាទុន សម្រាប់ម្ចាស់ទូរសព្ទ Galaxy S8 និង S8+ ក្នុងការប្រើប្រាស់ទូរសព្ទ។

ការវិវត្តថ្មីនៅលើ Keyboard
ក្តារចុចរបស់ Samsung ប្រែក្លាយរូបរាងកាន់តែធំ នៅក្នុងប្រព័ន្ធ Oreo Beta។ ក្នុងន័យប្រើប្រាស់ ក្តារចុចថ្មីនេះទទួលបាន High Contrast Mode ថ្មីចំនួន 4 និងជម្រើស Resizing។ High Contrast Mode អនុញ្ញាតឱ្យអ្នកប្រើប្រាស់ កំណត់ផ្នែកខុសៗគ្នានៅលើ Keyboard កាន់តែងាយ ស្រួល។ Resizing ធ្វើឱ្យការវាយអត្ថបទកាន់តែងាយស្រួល ហើយការអូសប្តូរការវាយអត្ថបទកាន់តែ ងាយស្រួល និងកាន់តែជាក់លាក់។ សម្រាប់បណ្តាញទំនាក់ទំនងសង្គម និងការផ្ញើសារ កម្មវិធីថ្មីនេះ ក៏មានគាំទ្រកម្មវិធី GIF, Emoji 5.0 និងងាយស្រួលក្នុងបញ្ចូល Cilpboard ពីក្នុង Keyboard។

all-best-new-features-coming-galaxy-s8-oreo-update_technology_news_cambodia-tomnerb-01
មុខងារ Notification Channels & Pin/Snooze
ក្រុមហ៊ុន Google បានប្រកាសពីវិធីសាស្រ្តថ្មី សម្រាប់ការគ្រប់គ្រងការផ្តល់ព័ត៌មាន។ កម្មវិធីផ្ញើសារ និងបណ្តាញទំនាក់ទំនងសង្គមដ៏ស្មុគស្មាញ មានការផ្តល់ព័ត៌មានខុសៗគ្នា ដែលនឹងបង្ហាញដល់អ្នកជារៀងរាល់ថ្ងៃ ហើយពេលនេះអ្នកអាចផ្លាស់ប្តូរ ការកំណត់និមួយៗបាន។ ឧទាហរណ៍លើកម្មវិធី Twitter ដែលអ្នកទទួលបានការជូនដំណឹង ពីការផ្ញើសារដោយផ្ទាល់ ការ Mention, Quotes និង សកម្មភាព New Feed, Like ជាដើម។ មនុស្សជាច្រើនចង់ទទួលបាន ការជូនដំណឹងលើមុខងារទាំងនេះ តាមផ្នែកនិមួយៗ ប៉ុន្តែតែងចង់បានប្រភេទជូនដំណឹងខុសៗគ្នា។ នេះជាមុខងារដែល Notification Channels អាចជួយបាន។

all-best-new-features-coming-galaxy-s8-oreo-update_technology_news_cambodia-tomnerb-02

ពន្លឺ Edge Lighting Effects ថ្មី
Edge Lighting ជាមុខងារដ៏សាមញ្ញ ប៉ុន្តែវាផ្តល់ការអនុវត្តដ៏អស្ចារ្យ។ ជាមួយ Oreo ជម្រើសពន្លឺ Edge Lighting ថ្មីបានមកដល់នៅលើ S8 និង S8+ ជាមួយនូវពន្លឺ Multi-Color។ អ្នកក៏អាចមានជម្រើសផ្លាស់ប្តូរទម្រង់ពន្លឺ Edge Lighting ដើម្បីបង្ហាញពីការជូនដំណឹងផងដែរ។

all-best-new-features-coming-galaxy-s8-oreo-update_technology_news_cambodia-tomnerb-03

App Shortcuts
កម្មវិធី Android Oreo នាំមកនូវការគាំទ្រសម្រាប់ Long-Press Shortcuts សម្រាប់ Apps នានានៅលើ Home Screen។ មុខងារថ្មីនេះ អនុញ្ញាតឱ្យអ្នកកំណត់កម្មវិធី Shortcut បាន 5 ប្រភេទ នៅក្នុងកម្មវិធីនិមួយៗ ដោយចុចឱ្យជាប់នៅលើរូបសញ្ញាកម្មវិធីនិមួយៗ។ សម្រាប់កម្មវិធី Youtube អ្នកអាចចូលទៅកាន់ទំព័រ Subcriptions ឬពិនិត្យមើល What’s Trending បានដោយ ផ្ទាល់។ នៅក្នុងកម្មវិធីបណ្តាញសង្គម ពេញនិយមមួយចំនួនដូចជា Twitter អ្នកអាចចូលដោយផ្ទាល់ទៅក្នុង New Tweet, Direct Message ឬ Search បានផងដែរ។

all-best-new-features-coming-galaxy-s8-oreo-update_technology_news_cambodia-tomnerb-04
មុខងារលាក់ Albums នៅក្នុង Gallery
បើសិនជាអ្នកចង់លក់ អាល់ប៊ុមរូបថតណាមួយ នាពេលនេះអ្នកអាចធ្វើបាននៅលើ Galaxy S8។ កម្មវិធី Gallery នាពេលនេះមានមុខងារផ្តល់ជម្រើស លាក់អាល់ប៊ុមរូបថតបានជាច្រើនអាល់ប៊ុមតាមអ្វីដែលអ្នកចង់បាន។ អ្នកនៅតែអាចប្រើប្រាស់កម្មវិធី Samsung Secure Folder ដែលការពារដោយពាក្យសម្ងាត់។

all-best-new-features-coming-galaxy-s8-oreo-update_technology_news_cambodia-tomnerb-05

ការកំណត់ពណ៌លើ Folders
នៅក្នុងជម្រើស Folder នៅលើ Home Screen ពេលនេះអ្នកអាចប្រើប្រាស់ Color-Picker ដើម្បី កំណត់ពណ៌នៅលើ Folder។ Color-Picker បង្ហាញពីពណ៌កំពុងប្រើប្រាស់ និងពណ៌ថ្មីដែលអ្នក បានជ្រើសរើស ដើម្បីធានាថាអ្នកប្រាកដចំពោះការផ្លាស់ប្តូរ។ មុខងារនេះអាស្រ័យលើ Theme ដែលអ្នកកំពុងដំណើរការ ហើយ Themes មួយចំនួនមិនអនុញ្ញាតឱ្យប្រើប្រាស់ពណ៌ ដែលបានជ្រើសរើសទេ។ ឧទាហរណ៍នៅពេលអ្នកប្រើប្រាស់ Themes ពណ៌ខ្មៅ អ្នកអាចត្រឹមជ្រើសយក ស្រមោលពណ៌ប្រផេះ ឬ ស ប៉ុណ្ណោះ។

all-best-new-features-coming-galaxy-s8-oreo-update_technology_news_cambodia-tomnerb-06
ការជួសជុល About Phone Menu & Setting Search
Samsung បានធ្វើការជួសជុលកម្មវិធី About Phone នៅក្នុង Setting របស់ទូរសព្ទ។ នៅពេលចូលទៅកាន់ Menu អ្នកនឹងបានឃើញលេខទូរសព្ទរបស់អ្នក លេខ Model លេខ Serial និង IME ដែលងាយប្រើប្រាស់ជាងមុន។ ការផ្លាស់ប្តូរតូចមួយទៀតនៅក្នុង Setting គឺ Search History ជាមួយ Timestamps។ នៅពេល Searching អ្នកនឹងបានឃើញតារាងពាក្យគន្លឹះចាស់ៗ។ កត្តានេះនឹងជួយអ្នកស្វែងរក Setting ដែលអ្នកចង់ប្រើប្រាស់ម្តងទៀត ប៉ុន្តែអ្នកភ្លេចពីទីតាំងរបស់វា។

all-best-new-features-coming-galaxy-s8-oreo-update_technology_news_cambodia-tomnerb-07
Dual Messenger
មុខងារ Dual Messenger មានប្រជាប្រិយភាពនៅលើទូរសព្ទ Huawei និង Xiaomi ហើយពេលនេះវាក៏មាននៅលើ Galaxy S8។ មុខងារនេះមានសារៈសំខាន់សម្រាប់ Facebook និងបណ្តាញ ទំនាក់ទំនងនានា សម្រាប់អ្នកមានគណនេយ្យពីរ។ នៅពេលមុខងារនេះ ដំណើរការអ្នកនឹងកត់សម្គាល់ឃើញរូបសញ្ញាពណ៌ទឹកក្រូចតូចមួយ នៅជ្រុងខាងក្រោម ផ្នែកខាងស្តាំ ដែលតំណាងឱ្យគណនេយ្យទីពីរ។

all-best-new-features-coming-galaxy-s8-oreo-update_technology_news_cambodia-tomnerb-08

Lock Screen Accent Colors
ចាប់ពីពេលនេះទៅ Wallpaper ដែលអ្នកបានជ្រើសរើស នឹងមានឥទ្ធិពលលើកន្លែងដទៃទៀត នៅ ក្នុងទូរសព្ទរបស់អ្នក។ Samsung បានបន្ថែម Accent Color នៅលើ Lock Screen Clock និង ព័ត៌មានផ្សេងៗទៀត។ នៅពេល Wallpaper ចាំងពន្លឺ វានឹងសាយភាយពន្លឺនៅលើ Lock Screen ដែរ។

all-best-new-features-coming-galaxy-s8-oreo-update_technology_news_cambodia-tomnerb-09

ជម្រើស Always On Display ថ្មី
នៅពេលនេះអ្នកនឹងទទួលបានទម្រង់ Always On Display ថ្មី នៅក្នុង Android Oreo។ វាផ្តល់ឱ្យអ្នកនូវទម្រង់រូបរាងថ្មី ហើយវាបន្ថែមជម្រើសពណ៌ថ្មីៗ សម្រាប់អ្នកលម្អនៅលើអេក្រង់ទូរសព្ទ។

គ្រាន់តែឃើញការ Update ថ្មីៗទាំងនេះ ពិតជាធ្វើឱ្យអ្នកសរសេររំជើបរំជួលចង់ទិញ Galaxy S8 មួយគ្រឿង ដើម្បីទទួលបានមុខងារឡូយៗទាំងនេះ។ តើមិត្តអ្នកអានទាំងអស់គិតដូចខ្ញុំទេ?

all-best-new-features-coming-galaxy-s8-oreo-update_technology_news_cambodia-tomnerb-010

អត្ថបទអ្នកចង់អាន

ឧបករណ៍បំពងសម្លេងអណ្តែតក្នុងលំហ ល្អបំផុតលើគុណភាពសម្លេង

ដោយ: ដួងច័ន្ទ 8 PM, Monday, 08 May, 2017

ឧបករណ៍បំពងសម្លេងអណ្តែតក្នុងលំហ ជាការពេញនិយមថ្មីនាពេលបច្ចុប្បន្ន នៅក្នុងពិភពតន្រ្តី ដែលត្រូវបានណែនាំដំបូងនៅក្នុងឆ្នាំ 2014។ បន្ទាប់មក ប្រភេទឧបករណ៍បំ...

អាវក្រៅឆ្លាតវៃពី Google និង Levi

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 26 Dec, 2018

អាវក្រៅឆ្លាតវៃ (Smart Jacket) ម៉ាក Jacquard របស់ក្រុមហ៊ុន Google និង Levi ត្រូវបានណែនាំជាមួយមុខងារថ្មីមួយ ផលិតឡើងដើម្បីបញ្ឈប់អ្នក អំពីការបង្កើតកំហុ...

ក្រុមហ៊ុន Samsung បានប្រកាសអំពី កាលបរិច្ឆេទចេញលក់ Galaxy Tab ថ្មី និង Galaxy Watch

ដោយ: ភារុន 9 AM, Friday, 02 Aug, 2019

ក្រុមហ៊ុន Samsung មិនអាចរង់ចាំរហូតដល់ថ្ងៃព្រឹត្តិការណ៍ Galaxy Note 10 របស់ខ្លួននៅថ្ងៃទី 7 ខែសីហា ខាងមុខនេះ និងការដាក់បង្ហាញផលិតផលចុងក្រោយបង្អស់ទាំង...

គំនិតច្នៃប្រឌិតដ៏អស្ចារ្យ គួរមាននៅគ្រប់ទីកន្លែង

ដោយ: ដួងច័ន្ទ 5 PM, Saturday, 03 Mar, 2018

ការច្នៃប្រឌិតថ្មីៗ កើតមានជារៀងរាល់ថ្ងៃ ដែលអ្នកអាចស្វែងរកបាន នៅលើគេហទំព័រ Kickstarter និងគ្រប់ទីកន្លែងនៅក្នុងពិភពលោកទាំងមូល។ គំនិតច្នៃប្រឌិតថ្មីៗទាំ...

Tomnerb.Com - YouTube Channel