ចូលចិត្តទំនើប

ឃើញជួបបញ្ហាមួយ ទូរស័ព្ទ iPhone មិនអាចភ្ជាប់ Wi Fi តើគួរដោះស្រាយតាមវិធីណា?

ដោយ: ភារុន 9 AM, Monday, 31 Dec, 2018

ទូរស័ព្ទជាឧបករណ៍អេឡិចត្រូនិចមួយ ដែលមនុស្សគ្រប់គ្នាមិនអាចខ្វះបាននាពេលបច្ចុប្បន្ន។ វាអាចជួយសម្រួលក្នុងការងារប្រចាំថ្ងៃរបស់យើងជាច្រើន មិនថាតូច ឫធំឡើយ។ ប្រសិនបើអ្នកជួបប្រទះនឹងបញ្ហាមិនអាចភ្ជាប់ Wi Fi នៅលើទូរស័ព្ទ iPhone របស់អ្នក អ្នកមិនដឹងថាតើត្រូវធ្វើដូចម្តេច? ដូច្នេះ ទំនើប សូមណែនាំនូវវិធីមួយចំនួន ក្នុងការដោះស្រាយបញ្ហា សម្រាប់ទូរស័ព្ទ iPhone ដែលមិនអាចភ្ជាប់ Wi Fi នៅផ្ទះ ដូចជា៖
1. រកឱ្យឃើញពីដើមហេតុនៃការភ្ជាប់ Wi Fi មិនបាន
លក្ខណៈសាមញ្ញមួយនោះគឺ ទូរស័ព្ទ iPhone របស់អ្នកស្ថិតនៅឆ្ងាយពី រ៉ោតទ័រពេក ឬ សញ្ញាដែលផ្តល់ពីក្រុមហ៊ុន អ៊ីនធឺណិតយឺតពេក ឬ កំហុសឆ្គងរបស់កម្មវិធីនៅក្នុងទូរស័ព្ទរបស់អ្នកក៏អាចមូលហេតុក្នុងការភ្ជាប់ Wi Fi មិនបាន។
2. បិទ និងបើក Wi-Fi នៅក្នុងទូរស័ព្ទ
អ្នកចូលទៅក្នុងកម្មវិធី Settings > Wi-Fi នៅក្នុងទូរស័ព្ទដៃរបស់អ្នក អ្នកនឹងឃើញពាក្យ Turn off/on នៅខាងចុង ដែលមានរូបសញ្ញាពណ៌បៃតង ដូច្នេះអ្នកអាចចុច Turn off ដើម្បីបិទ Wi Fi ចោលប្រហែល 2-3 នាទី រួចហើយចុច Turn on ដើម្បីបើក Wi Fi ត្រឡប់មកវិញ។ វិធីដ៏ងាយស្រួលមួយទៀត អ្នកគ្រាន់ តែអូសគ្រែមនៅផ្នែកខាងក្រោមនៃទូរស័ព្ទដៃរបស់អ្នកឡើងមកលើ អ្នកនឹងបានឃើញសញ្ញារបស់ Wi-Fi ពណ៌ខៀវ អ្នកគ្រាន់តែចុចលើវាមួយភ្លែត រួចហើយចុចលើវាម្តង ទៀត។
3. បិទ Bluetooth
Bluetooth អាចជាហេតុផលមួយ ដែលធ្វើឱ្យការតភ្ជាប់ Wi Fi របស់អ្នកជួបបញ្ហា ដោយសារតែប្រព័ន្ធ Bluetooth អាចចូលទៅជ្រៀតជ្រែកជាមួយនឹងការតភ្ជាប់ Wi Fi នៅក្នុងទូរស័ព្ទដៃរបស់អ្នកបាន។ វិធីបិទ Bluetooth គឺសាមញ្ញ ដោយគ្រាន់តែអ្នកអូសគ្រែមខាងក្រោមបំផុតនៃទូរស័ព្ទរបស់អ្នកឡើងមកលើ រួចចុចសញ្ញារបស់ Bluetooth ឱ្យវាប្តូរពណ៌ នោះវានឹងបិទ ហើយ។
4. បិទ/បើក Airplane mode
ប្រសិន Airplane mode ត្រូវបានបើកចោលនោះ អ្នកនឹងមិនអាចភ្ជាប់ប្រព័ន្ធ Wi Fi បានទេ ដូច្នេះអ្នកត្រូវប្រាកដថាអ្នកបានបិទវារួច។ តែប្រសិនបើវានៅបើក អ្នកត្រូវបិទ Airplane mode ដោយអ្នកគ្រាន់តែបិទដូចទៅនឹង Bluetooth ដែរ បន្ទាប់មកអ្នកព្យាយាមតភ្ជាប់ Wi Fi ម្តងទៀត។
5. បិទ/បើក Wi-Fi Assist
ប្រសិនបើតំឡើង Version ខ្ពស់នោះ វានឹងជួយអ្នកក្នុងការតភ្ជាប់ Wi Fi កាន់តែមានប្រសិទ្ធភាព។ ប៉ុន្តែប្រសិនបើនៅតែមានបញ្ហាភ្ជាប់ទៀតនោះ អ្នកត្រូវបើកចូលកម្មវិធី Settings > Cellular, និង Scroll ចុះក្រោម អ្នកនឹងឃើញពាក្យ Wi-Fi Assist ហើយអុ្នកត្រូវបិទ/បើកវា ហើយព្យាយាមភ្ជាប់ Wi Fi ម្តងទៀត។
6. Restart ទូរស័ព្ទ iPhone
7. Restart ម៉ូឌឹម ឬរ៉ោតទ័រនៅផ្ទះរបស់អ្នក
ប្រសិនបើមូលហេតុមិនមែនចេញមកពីទូរស័ព្ទដៃរបស់អ្នក ប្រហែលមកពីបញ្ហាម៉ូឌឹម ឬ រ៉ោតទ័រនៅផ្ទះរបស់អ្នកហើយ។ ដូច្នេះអ្នកគួរតែចុចកុងតាក់បិទ ម៉ូឌឹម ឬរ៉ោតទ័រ របស់អ្នកប្រហែល 30 នាទីចោល បន្ទាប់មកចុចកុងតាក់បើកវាវិញម្តងទៀត និងរង់ចាំមួយភ្លែត ហើយព្យាយាមភ្ជាប់ Wi Fi សារជាថ្មីម្តងទៀត។ វិធីមួយទៀតអ្នកអាចដកឌុច ម៉ូឌឹម ឬ រ៉ោតទ័រចេញតែម្តង ប្រហែល 30 នាទី និងធ្វើលំនាំដូចគ្នាដែរ។
8. បិទ Location Services សម្រាប់ Wi-Fi networking
ដំបូងអ្នកត្រូវបើកចូលកម្មវិធី Settings > Privacy > Location services > System services > Wi Fi networking រួចចុចអូសវាបិទ ហើយព្យាយាមភ្ជាប់ Wi Fi ម្តងទៀត។
9. ចុចពាក្យ Forget នៅក្នុង Wi-Fi Network
ដំបូងបើកចូលកម្មវិធី Settings > Wi Fi > វានឹងលោតនូវផ្ទាំង Wi-Fi ដែលអ្នកបានភ្ជាប់ហើយ រួចចុចត្រង់ Icon (i) > វានឹងលោតផ្ទាំងមួយទៀត រួចចុចពាក្យ Forget this network > ហើយវាក៏នឹងលោតផ្ទាំងមួយទៀតមក អ្នកគ្រាន់តែចុចពាក្យ Forget។ បន្ទាប់មកចុចបើក Wi Fi ម្តងទៀត ដើម្បីភ្ជាប់សារជាថ្មីម្តងទៀត ដោយចុច Password Wi Fi ដដែលម្តងទៀតក្នុងការតភ្ជាប់វាឡើងវិញ។
10. Update រ៉ោតទ័រនៅផ្ទះរបស់អ្នក
អ្នកប្រហែលជាមិនទាន់ធ្វើការ Update រ៉ោតទ័ររបស់អ្នកនៅឡើយទេ ដូច្នេះអ្នកត្រូវស្វែងរកព័ត៌មាននៅក្នុងសៀវភៅណែនាំរបស់រ៉ោតទ័រ អំពីរបៀប Update ឬក៏អ្នកចូលទៅកាន់គេហទំព័រនៃក្រុមហ៊ុនរ៉ោតទ័រ ដើម្បីស្វែងរកវិធីនៃការ Update រ៉ោតទ័រនេះ។
11. ផ្លាស់ប្តូរ DNS settings
អ្នកអាចដោះស្រាយបញ្ហានេះ ដោយការផ្លាស់ប្តូរ DNS settings នៅក្នុងទូរស័ព្ទដៃរបស់អ្នក។ ដំបូងបើកចូលកម្មវិធី Settings > Wi Fi > នឹងមានលោតនូវ Wi-Fi ដែលអ្នកបានភ្ជាប់ហើយ រួចចុចត្រង់ Icon (i) > វានឹងមានលោតផ្ទាំងមួយ ចុចពាក្យ DHCP/Configure DND
12. Reset network settings
ដំបូងបើកចូលកម្មវិធី Settings > General > Reset > Reset network settings > បន្ទាប់អ្នកនឹងឃើញផ្ទាំងមួយ ដែលជាផ្ទាំងវាយបញ្ចូល Password ដែលបានស្នើរ > ចុច Reset network settings ម្តងទៀតដើម្បី confirm
13. Update Version នៅក្នុងទូរស័ព្ទដៃរបស់អ្នក
ដំបូងបើកចូលកម្មវិធី Settings > General > Software Update > បន្ទាប់មកនឹងលោតផ្ទាំងមួយ អ្នកគ្រាន់តែចុចពាក្យ Install Now ទូរស័ព្ទរបស់អ្នកនឹងចាប់ផ្តើមដំណើរការ Update ដូច្នេះត្រូវរង់ចាំរហូតដល់ដំណើរការចប់។
14. Update Version តាមរយៈ iTunes
ដំបូងអ្នកត្រូវភ្ជាប់ទូរស័ព្ទរបស់អ្នកជាមួយនឹងកុំព្យូទ័រសិន បើកដំណើរការកម្មវិធី iTunes > ជ្រើសរើសយកពាក្យ iPhone > ចុចពាក្យ Summary > ចុចពាក្យ Update > នោះដំណើរការ Update នឹងចាប់ផ្តើម។
15. Restore ទូរស័ព្ទ iPhone របស់អ្នកជាមួយនឹង Factory settings តាមរយៈ iTunes
ដំបូងអ្នកត្រូវភ្ជាប់ទូរស័ព្ទរបស់អ្នកជាមួយនឹងកុំព្យូទ័រសិន បើកដំណើរការកម្មវិធី iTune > ជ្រើសរើសយកពាក្យ iPhone > ចុចពាក្យ Summary > ចុចពាក្យ Restore iPhone នោះដំណើរការ Restore តាមរយៈ iTunes នឹងចាប់ផ្តើម។

ប្រភព: technobezz ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

Gadget ក្នុងផ្ទះថ្មីៗ សម្រាប់ឆ្នាំ 2018

ដោយ: ដួងច័ន្ទ 10 PM, Sunday, 17 Dec, 2017

ជិតឆ្លងចូលឆ្នាំ 2018 ហើយ តើអ្នកចង់បានសម្ភារៈប្រើប្រាស់ ក្នុងគេហដ្ឋានថ្មីៗដែរទេ? ថ្ងៃនេះ ទំនើប សូមបង្ហាញនូវសម្ភារៈប្រើប្រាស់ក្នុងគេហដ្ឋាន និងក្នុងផ្...

មកដឹង របៀបជួសជុលទូរស័ព្ទ ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ដែលមិនអាច ដោនឡូត App

ដោយ: ភារុន 8 AM, Thursday, 31 Jan, 2019

យើងម្នាក់ៗ ស្រឡាញ់ទូរស័ព្ទ ដោយសារតែវាអស្ចារ្យ ប្រសិនបើនិយាយអំពីការប្រើប្រាស់ វាផ្សារភ្ជាប់ទៅនឹង ការរស់នៅក្នុងសង្គម ការទំនាក់ទំនង និងការងារជាដើម នាស...

Razer Blade ថ្មី មានអ្វីប្លែក?

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 01 May, 2019

ក្រុមហ៊ុន Razer បានបង្ហាញជំនាន់ថ្មីនៃម៉ូដែល Laptop ដ៏ពេញនិយមរបស់ក្រុមហ៊ុន ដែលត្រូវបានពង្រឹងសមត្ថភាព ជាគុណសម្បត្តិរបស់ CPU ជំនាន់ទី 9 ថ្មីរបស់ក្រុមហ...

កាមេរ៉ា OneStep 2 ថ្មីពី Polaroid

ដោយ: ដួងច័ន្ទ 8 PM, Thursday, 14 Dec, 2017

កាលពី 9 ឆ្នាំមុន កាមេរ៉ា Polaroid បានឆ្លងកាត់ដំណាក់កាលក្ស័យធន ហើយវាទំនងជាកាមេរ៉ាប្រចាំម៉ូដែល និងហ្វីលថតរូបផ្តិតភ្លាម នេះនឹងរលាយបាត់រូបរលាយ ជាមួយក្រ...

Tomnerb.Com - YouTube Channel