ចូលចិត្តទំនើប

គ្រឿងលម្អបច្ចេកវិទ្យា សម្រាប់ពាក់

ដោយ: ដួងច័ន្ទ 9 PM, Sunday, 14 Jan, 2018

នៅពេលនិយាយអំពី Wearable យើងប្រាកដជានឹកឃើញដល់ Fitness Tracker និង Smartwatch ប៉ុន្តែសម្ភារៈដែលអាចពាក់បានមានច្រើនជាងនេះ។ គ្រឿងលម្អដែលអាចពាក់បាន ប្រើប្រាស់ សម្រាប់លម្អលើរាងកាយ បន្ថែមសម្រស់លើសម្លៀកបំពាក់ និងសម្រាប់តាមដានការធ្វើ សកម្មភាពពេញមួយថ្ងៃ រក្សាទុកទិន្នន័យ និងប្រើប្រាស់សម្រាប់ Selfie ជាដើម។ បើសិនជាផលិតផលទាំងនោះជាអ្វី ដែលទាក់ទាញចំណាប់អារម្មណ៍របស់អ្នក សូមអានអត្ថបទខាងក្រោម ដើម្បីស្វែង យល់ពីសម្ភារៈពាក់លម្អល្អៗ ដែល ទំនើប សម្រិតសម្រាំងជូនអ្នក។

Ringly Luxe Smart Ring
នេះជាចិញ្ចៀនដ៏តូចច្រលឹង និងស្រស់ស្អាត ជាមួយនឹងភាពវៃឆ្លាតដ៏អស្ចារ្យ។ វាតាមដានចំនួនជំហាន ដែលរបស់អ្នកពេញមួយថ្ងៃ ក៏ដូចជាចំនួនកាល់ឡូរី ដែលត្រូវដុតបំផ្លាញក្នុងមួយថ្ងៃ។ វាក៏អាចឱ្យអ្នកកំណត់គោលដៅធ្វើលំហាត់ប្រាណ និងរំលឹកអ្នកនៅពេលផ្គូផ្គងជាមួយឧបករណ៍ ដែលដំណើរការជាមួយ Android 6.0 Marshmallow និង Version ខ្ពស់ជាងនេះ។ ចិញ្ចៀនដ៏ឆ្លាតវៃមួយនេះ បំពាក់ជាមួយកម្មវិធីច្រើនជាង 200 កម្មវិធី និងផ្តល់សញ្ញាប្រាប់អ្នកនៅពេលមានព័ត៌មានថ្មីៗ។ អ្នកអាចកំណត់ការផ្តល់សញ្ញាដោយជ្រើសរើសពណ៌ពន្លឺ 5 ពណ៌ និងការកំណត់រំញ័រ 4 ប្រភេទ។ វាក៏អាចប្រាប់អ្នកនៅពេលមានទូរសព្ទហៅចូល ឬសារថ្មី និងអាចជួយអ្នកកាត់បន្ថយអារម្មណ៍ស្មុគស្មាញ តាមរយៈការណែនាំពីការធ្វើសមាធិ និងការធ្វើលំហាត់ដង្ហើម។ ថាមពលថ្មរបស់ចិញ្ចៀនអាចដំណើរការបានត្រឹម 24 ម៉ោង ទៅ 48 ម៉ោងប៉ុណ្ណោះ អាស្រ័យលើទំហំនៃការប្រើប្រាស់។ ចិញ្ចៀននេះមានពណ៌លាយគ្នារវាងពណ៌មាស និងពណ៌ស្វាយ និងមានបីទំហំ។

Top5-best-wearable-tech-accessories_technology_news_cambodia-tomnerb-01
Kate Spade New York Selfie Button
បន្តោងសោរមានរូបរាងដ៏ឡូយឆាយមួយនេះ ក៏អាចប្រើប្រាស់ជាកាមេរ៉ាបានផងដែរ។ ឧបករណ៍ដ៏តូចមួយនេះភ្ជាប់នឹងទូរសព្ទ Smartphone តាមរយៈ Bluetooth និងមានរយៈចម្ងាយរហូតដល់ 9 ម៉ែត្រ។ វាផ្តល់នូវភាពងាយស្រួលសម្រាប់ការ Selfie ដោយវាអាចជួយអ្នកចុចប៊ូតុងថតរូប នៅពេលអ្នកកាន់ទូរសព្ទ។ វាផលិតពីផ្លាស្ទិច Synthetic Resin មានលក្ខណៈបែបស្ព័រ ជាមួយផ្ទៃស្បែកខ្លា។ ប៊ូតុង Selfie ភ្ជាប់នៅលើច្រវាក់ដែកពណ៌មាស ផលិតជារូបរាងបេះដូងដ៏ស្រស់ស្អាត និងមានដង្កៀបថ្ពក់។

Top5-best-wearable-tech-accessories_technology_news_cambodia-tomnerb-02
Bellabeat Leaf Nature and Leaf Urban
Bellabeat Leaf Nature និង Leaf Urban ផ្តល់នូវមុខងារដូចគ្នា ប៉ុន្តែខុសគ្នាត្រង់រូបធាតុផលិត ការរចនាម៉ូដ និងភាពធន់នឹងទឹក។ ម៉ូដែល Nature ផលិតពីឈើ American White Ash ឬឈើ African Blackwood ចំណែកឯម៉ូដែល Urban ដែលជាប្រភេទធន់នឹងទឹក (IPX6) ផលិតដោយដៃពីឈើប្រភេទ Ecological Wood Composite ដែលផ្តល់នូវរូបរាងដូចជាដុំថ្ម។ ម៉ូដែលទាំងពីរនេះមានបំពាក់ជាមួយ ទំពក់ធ្វើពី Hypoallergenic Stainless Steel ដែលមានពណ៌ប្រាក់ និងពណ៌ Rose Gold។ ឧបករណ៍ Bellabeat Leaf គឺជាឧបករណ៍តាមដានសុខភាព ដែលគ្រប់គ្រងការធ្វើសកម្មភាព ការគេង និងសុខភាពបន្តពូជ។ វាក៏ផ្តល់សញ្ញាដល់អ្នក នៅពេលអ្នកមានអារម្មណ៍ស្មុគស្មាញ និងផ្តល់នូវការណែនាំពីការដកដង្ហើម និងការសមាធិ ដើម្បីជួយអ្នកសម្រាលអារម្មណ៍តានតឹង។ កងដៃ និងខ្សែ ក មានរួមបញ្ចូលរួចជា ស្រេចនៅក្នុងប្រអប់តែមួយ អនុញ្ញាតឱ្យអ្នកប្រើប្រាស់វាជាកងដៃ ឬខ្សែ ក។ វាដំណើរការជាមួយឧបករណ៍មានប្រព័ន្ធ Android 4.3 Jelly Bean និង Version ថ្មីៗ។ វាមានថ្មដែលមានថាមពលរហូតដល់ 6 ខែ។

Top5-best-wearable-tech-accessories_technology_news_cambodia-tomnerb-03
Kootion Heart-Shaped USB Necklace
ក្រឡេកមើលតែមួយភ្លែត អ្នកអាចច្រឡំថាវាជាខ្សែ ក ធម្មតា ដែលមានបន្តោងរូបបេះដូង។ វាមានរូបរាង ដ៏សាមញ្ញ ប៉ុន្តែរំលេចនូវការរចនាដ៏ស្រស់ស្អាត និងគ្របដណ្តប់ដោយត្បូង Swarovski Crystal។ វាក៏ មានបំពាក់ឧបករណ៍ USB Flash Drive ដែលលាក់បង្កប់ក្នុងបន្តោង។ វាអាចរក្សាទុកទិន្នន័យក្នុងទំហំ 8 ឬ 16 GB អាស្រ័យលើជម្រើសរបស់អ្នក។ វាមានអត្ថប្រយោជន៍សម្រាប់អ្នកដែលប្រើប្រាស់ USB Flash ញឹកញាប់ដូចជា សិស្សានុសិស្សជាដើម។

Top5-best-wearable-tech-accessories_technology_news_cambodia-tomnerb-04
Omate Ungaro Ring
ចិញ្ចៀនមួយប្រភេទនេះ ភ្ជាប់ជាមួយទូរសព្ទ Smartphone តាមរយៈ Bluetooth និងផ្តល់រំញ័រនៅពេល មនុស្សពិសេសណាមួយទូរសព្ទ ឬផ្ញើសារមកកាន់អ្នក។ អ្នកអាចជ្រើសរើសលេខទំនាក់ទំនងតែមួយប៉ុណ្ណោះពីក្នុងទូរសព្ទ។ ចិញ្ចៀនដ៏ឆ្លាតវៃនេះ មិនខ្វល់ពីការហៅទូរសព្ទចូលពីអ្នកដទៃ ហើយក៏មិនផ្តល់ ការជូនដំណឹងដល់អ្នកដែរ។ នេះជាជម្រើសឧបករណ៍ដ៏ល្អមួយ ប៉ុន្តែវាផលិតក្នុងចំនួនមានកំណត់ប៉ុណ្ណោះ។ ចិញ្ចៀន Omate Ungaro អាចមិនមែនជាឧបករណ៍ដ៏ឆ្លាតវៃ ប៉ុន្តែវាផ្តល់នូវរូបរាងបែបស្ព័រដ៏ស្រស់ស្អាត និងការរចនាម៉ូដលំដាប់ខ្ពស់។ វាផលិតពីប្រាក់ ឬមាសប្រភេទ 18K និងមានដាំត្បូង Blue Topaz, Opalite, Onyx, Sapphire ឬ Ruby។ តម្លៃរបស់ចិញ្ចៀនខុសៗគ្នាទៅតាមទម្រង់ និងទំហំចិញ្ចៀន។

Top5-best-wearable-tech-accessories_technology_news_cambodia-tomnerb-05

ប្រភព: androidauthority ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

លើកនេះលេចចេញរូបរាង iPhone 8 ទាំងស្រុងតែម្តង

ដោយ: ម៉ូនី 8 PM, Saturday, 12 Aug, 2017

កន្លងមកតែងតែមាន ការបែកធ្លាយពីរូបភាព និងព័ត៌មានខ្លះៗអំពីស្មាតហ្វូនជំនាន់ថ្មីរបស់ Apple ថា iPhone 8 អាចនឹងមានលក្ខខណ្ឌពិសេសប្លែក ខុសស្មាតហ្វូនរបស់ក្រុ...

ទូរស័ព្ទ LG K7 និង K10 ស៊ីម2 តម្លៃជាង100ដុល្លា មានលក់នៅកម្ពុជាហើយ!

ដោយ: ម៉ូនី 12 AM, Thursday, 28 Apr, 2016

ភ្នំពេញ៖ ថ្ងៃទី 27 ខែមេសា ឆ្នាំ 2016 ក្រុមហ៊ុន G Gear ដែលជាក្រុមហ៊ុនចែកចាយផ្តាច់មុខ ទូរស័ព្ទម៉ាក LG ប្រចាំប្រទេសកម្ពុជាបានសហការជាមួយក្រុមហ៊ុន Cellc...

ពន្យារពេលចេញលក់ Galaxy Fold ជាផ្លូវការ

ដោយ: ដួងច័ន្ទ 9 AM, Friday, 26 Apr, 2019

ព័ត៌មានចចាមអារ៉ាមថាក្រុមហ៊ុន Samsung នឹងពន្យារពេលចេញលក់ទូរសព្ទ Galaxy Fold ត្រូវបានបញ្ជាក់យ៉ាងទាន់ចិត្តថាត្រឹមត្រូវ។ ក្រុមហ៊ុន Samsung បានបញ្ចេញសេច...

ទូរទស្សន៍ 4K កម្រិតខ្ពស់របស់ LG ទទួលបាន AirPlay 2 និង HomeKit ដំបូងគេនៅសហរដ្ឋអាមេរិច

ដោយ: ភារុន 8 AM, Wednesday, 07 Aug, 2019

ការគាំទ្រប្រព័ន្ធអេកូឡូស៊ីរបស់ក្រុមហ៊ុន Apple ឥឡូវនេះអ្នកអាចរកបាននៅក្នុងទូរទស្សន៍កម្រិតខ្ពស់ 2019 របស់ LG នៅសហរដ្ឋអាមេរិច តាមរយៈការធ្វើបច្ចុប្បន្នភ...

Tomnerb.Com - YouTube Channel