ចូលចិត្តទំនើប

គ្រប់យ៉ាងដែលអ្នកគួរដឹងពី Sony Xperia XZ4

ដោយ: ដួងច័ន្ទ 11 AM, Monday, 03 Dec, 2018

ទូរសព្ទ Sony Xperia XZ2 បានក្លាយជាចំណុចផ្លាស់ប្តូរថ្មីសម្រាប់ក្រុមហ៊ុន Sony ដែលទូរសព្ទនេះត្រូវបានបញ្ចេញលក់ក្នុងទម្រង់ជារូបរាងទូរសព្ទចាស់ មិនទាន់សម័យ។ បន្ទាប់មកក្រុមហ៊ុន Sony បានបញ្ចេញម៉ូដែល Xperia XZ3 រយៈពេល 6 ខែបន្ទាប់។ នាពេលនេះ ទំនងជាដល់ពេលវេលាដែលក្រុមហ៊ុនបន្តជំហានរបស់ខ្លួន ជាមួយការបញ្ចេញម៉ូដែលបន្ទាប់ពី Xperia XZ3 ដែលអាចនឹងមានឈ្មោះថា Xperia XZ4។
មកទល់ពេលនេះ មានព័ត៌មានចចាមអារ៉ាមជាច្រើនពាក់ព័ន្ធនឹងទូរសព្ទ Xperia XZ4 ដែលបង្ហាញពីការរចនា Update ថ្មី ពីក្រុមហ៊ុន Sony ដែលយើងមិនធ្លាប់បានឃើញពីមុនមក។ បើសិនជាអ្នកមានចំណាប់អារម្មណ៍លើទូរសព្ទ Sony Xperia XZ4 អត្ថបទខាងក្រោមគឺជាប្រភពព័ត៌មានដែលអ្នកត្រូវការ។
ការរចនាម៉ូដ
គេហទំព័រ MySmartPrice និង Onleaks បានបញ្ចេញព័ត៌មាន ដែលអាចជារូបរាងដ៏ល្អជាងគេ ដែលយើងអាចស្វែងយល់ពីទូរសព្ទ Xperia XZ4 មុនពេលវាចេញលក់ជាផ្លូវការ។ យើងអាចសង្កេតឃើញផ្នែកខាងមុខរបស់ទូរសព្ទ ដែលមានអេក្រង់ដ៏ធំមួយ ដែលមិនមែនជាប្រភេទអេក្រង់ Edge-to-Edge ទេ ប៉ុន្តែវាប្រាកដជាទំហំដ៏ធំជាងម៉ូដែលទូរសព្ទ Sony មុនៗ។ ទូរសព្ទនេះទំនងជាមានទំហំ Ratio 21:9 ហើយគេហទំព័រ MySmartPrice បានកត់សម្គាល់ថាវាអាចនឹងមានបរិមាត្រ 166.9 x 72.4 x 8.2 mm។
ប្រហែលជាចំណុចទាក់ទាញបំផុតមិនស្ថិតនៅផ្នែកខាងមុខរបស់ទូរសព្ទទេ ប៉ុន្តែវាស្ថិតនៅផ្នែកខាងក្រោយ ដែលបង្ហាញពីកាមេរ៉ា Tri-Lens។ ទូរសព្ទ Xperia XZ4 អាចក្លាយជាទូរសព្ទដំបូងរបស់ Sony ដែលមានបំពាក់កាមេរ៉ា Tri-Len ដែលសង្ឃឹមថាវាអាចជាចំណុចបើកចំហរទៅកាន់បច្ចេកវិទ្យារូបថតមានគុណភាពខ្ពស់។ ម៉ូដែលទូរសព្ទ Sony មុនៗ មិនអាចប្រកួតប្រជែងជាមួយម៉ូដែលទូរសព្ទរបស់ Google និង Apple បានទេ បើសិនជាសម្តៅលើបច្ចេកវិទ្យាកាមេរ៉ា។
ទូរសព្ទនេះ ទំនងដូចជាមិនមាន Finger Print Sensor នៅផ្នែកខាងក្រោយទេ។ MySmartPrice ប៉ាន់ប្រមាណថា Sensor នេះអាចនឹងត្រូវបានបង្កប់នៅក្នុងប៊ូតុង Power ប៉ុន្តែវាអាចថដែលថាទូរសព្ទនេះមាន Finger-Print Sensor នៅក្នុងអេក្រង់ផ្ទាល់តែម្តង ដែលបច្ចេកវិទ្យានេះកំពុងមានប្រជាប្រិយភាពនៅក្នុងទូរសព្ទ Smartphone នាពេលបច្ចុប្បន្ន។

លក្ខណៈពិសេស
ជាអកុសល មិនមានព័ត៌មានបែកធ្លាយណាមួយទាក់ទងនឹងលក្ខណៈពិសេសរបស់ទូរសព្ទ Sony Xperia XZ4 នៅឡើយទេ ដូច្នេះអ្វីដែលយើងមាននៅទីនេះគឺការប៉ាន់ស្មាន។ យ៉ាងណា មិញ នៅតែមានចំណុចមួយចំនួន ដែលមានភាពច្បាស់លាស់។ ជាឧទាហរណ៍ ទូរសព្ទជំនាន់ថ្មីនឹងមានបំពាក់ប្រព័ន្ធប្រតិបត្តិការ Qualcomm ជំនាន់ចុងក្រោយ ដែលជាក់ស្តែងទូរសព្ទ XZ3 មានបំពាក់ Snapdragon 845។ យើងអាចសន្មត់ថាទូរសព្ទនេះអាចនឹងមានយ៉ាងហោចណាស់ RAM ទំហំ 4GB ឬក្រុមហ៊ុន Sony អាចនឹងបង្កើនទំហំរហូតដល់ 6GB ក៏ថាបាន។

តម្លៃ និងកាលបរិច្ឆេទចេញលក់
ក្រុមហ៊ុន Sony នៅតែអនុវត្តទម្លាប់បញ្ចេញលក់ផលិតផលថ្មីតាមកាលបរិច្ឆេទ 2 ដងក្នុងមួយឆ្នាំ សម្រាប់ស៊េរីទូរសព្ទ Xperia នៅក្នុងអំឡុងពេលមួយរយៈចុងក្រោយនេះ។ ដោយទូរសព្ទ Xperia XZ3 បានចេញលក់កាលពីខែតុលា យើងរំពឹងថានឹងបានឃើញទូរសព្ទ Xperia XZ4 នៅអំឡុងខែមេសា ឆ្នាំក្រោយ។ នៅពេលចេញលក់ទូរសព្ទ Xperia XZ3 មានតម្លៃ $900 ដូច្នេះយើងរំពឹងថាទូរសព្ទ Xperia XZ4 នឹងចេញលក់ក្នុងតម្លៃប្រហាក់ប្រហែលគ្នានេះដែរ។

ទំនើប នឹងធ្វើបច្ចុប្បន្នភាពព័ត៌មានថ្មីៗបន្ថែមទៀតអំពីទូរសព្ទ Sony Xperia XZ4 នេះ៕

ប្រភព: digitaltrends ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

នៅក្នុងព្រឹត្តិការណ៍ Apple ថ្ងៃទី 12 ខែ កញ្ញា ឆ្នាំ 2018 នឹងមានអ្វីខ្លះដែលអ្នករំពឹងទុក?

ដោយ: ភារុន 8 AM, Saturday, 08 Sep, 2018

អ្វីគ្រប់យ៉ាងដែលអ្នកទាំងអស់គ្នាបានរំពឹងទុកពីព្រឹត្តិការណ៍របស់ក្រុមហ៊ុន Apple ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី 12 កញ្ញា ឆ្នាំ 2018 នេះដែលអ្នកទាំងអស់គ្នាកំ...

Xiaomi Redmi Note 7 មានកាមេរ៉ា 48MP

ដោយ: ដួងច័ន្ទ 10 AM, Sunday, 13 Jan, 2019

កាលពីចុងឆ្នាំមុន ប្រធានក្រុមហ៊ុន Xiaomi លោក Lin Bin បានបង្ហើបពីម៉ូដែលទូរសព្ទដៃជំនាន់ថ្មី ដែលនឹងបំពាក់ជាមួយកាមេរ៉ាទំហំ 48 Megapixel ហើយនៅថ្ងៃនេះ ក្រ...

ណែនាំកាសស្តាប់គ្មានខ្សែពី Grado

ដោយ: ដួងច័ន្ទ 8 AM, Monday, 22 Oct, 2018

បច្ចុប្បន្ននេះពុំទាន់វាអ្វីល្អជាងឧបករណ៍ស្តាប់តន្រ្តីមានខ្សែនៅឡើយទេ ប៉ុន្តែក្រុមហ៊ុនផលិតកាសស្តាប់ទំនើបៗ បាននឹងកំពុងអនុវត្តអស់ពីសមត្ថភាព ដើម្បីទាញយកផ...

Sony QX10 និង Sony QX100 លេនស៍ឡូយ ប្តូទូរស័ព្ទដៃ ទៅជាកាមេរ៉ាថតរូប

ដោយ: ដាលីស 11 PM, Friday, 08 May, 2015

Sony ត្រៀមបញ្ចេញឧបករណ៍បន្ថែមល្អផុត កំពូលមួយ សម្រាប់អ្នកប្រើប្រាស់ស្មាតហ្វូនទាំងឡាយ ដើម្បីឱ្យបានថតរូបកាន់តែឆ្ងាញ់ដៃឡើង ឧបករណ៍ទំនើបនោះគឺ លេនស៍សម្រាប់...

Tomnerb.Com - YouTube Channel