ចូលចិត្តទំនើប

គំរូអេក្រង់ OLED ថ្មីរបស់ Samsung អាចលូតយឺត និងពត់កោងបាន

ដោយ: ដួងច័ន្ទ 11 AM, Sunday, 28 May, 2017

បច្ចេកវិទ្យាអេក្រង់របស់ក្រុមហ៊ុន Samsung បានចូលរួមក្នុងព្រឹត្តិការណ៍ Display Week ដែលជាវេទិកាបច្ចេកវិទ្យាអេក្រង់ រៀបចំដោយ The Society for Information Display។ នៅក្នុងព្រឹតិ្តការណ៍នេះ Samsung បានបង្ហាញវត្តមានគំរូអេក្រង់ដ៏អសា្ចរថ្មីមួយចំនួន។

ទីមួយ គឺអេក្រង់បច្ចេកវិទ្យា OLED ទំហំ 9.1 inch ដែលអាចរមូរ ពត់កោង និងអាចពន្លូតយឺតបានទៀតផង នៅពេលវារងកម្លាំងរុញ មុនពេលវាត្រឡប់ទៅកាន់សភាពដើមវិញ។ ហើយមិនដូចជាកញ្ចក់អេក្រង់ដទៃទៀតមួយចំនួនដែលមានភាពបត់បែន តែអាចពត់កោងបានតែមួយទិសប៉ុណ្ណោះ រីឯគំរូរបស់ Samsung អាចធ្វើការពត់កោងបានទាំងពីរទិស។ ក្រុមហ៊ុនមិនទាន់មានគម្រោងជាក់លាក់លើពេលវេលានៃការផលិតអេក្រង់នេះ ជាផលិតផលសម្រេច និងមិនទាន់កំណត់ថាកញ្ចក់អេក្រង់នេះនឹងត្រូវប្រើប្រាស់ លើផលិតផលណាមួយជាក់លាក់នៅឡើយទេ ប៉ុន្តែគំរូបច្ចេកវិទ្យានេះពិត ជាទាក់ទាញចំណាប់អារម្មណ៍ខ្លាំងណាស់។

បន្ទាប់មកទៀតគឺ អេក្រង់ LCD ទំហំ 1.96 inch ដែលមានសមត្ថភាពបច្ចេកវិទ្យា 3840 x 2160 4K ដែលនាពេលអនាគតអាចនឹងត្រូវបង្ហាញខ្លួននៅលើ VR ឬ AR សម្រាប់ទទួលបានរូបភាពកាន់តែច្បាស់ ដោយពុំចាំបាច់ប្រទះនឹងបញ្ហា Visible Pixel ដែលតែងជួបប្រទះនៅលើឧបករណ៍ប្រភេទ នេះនាពេលបច្ចុប្បន្ន។ សម្រាប់ការប្រៀបធៀប កញ្ចក់អេក្រង់និមួយៗ នៅលើឧបករណ៍ Oculus Rift មានបច្ចេកវិទ្យា 1080 x 1200 ដែលនេះជាកត្តានាំឱ្យអេក្រង់របស់ Samsung មានការវិវត្តន៍ខ្លាំង កាន់តែប្រសើរ នាំឱ្យវាក្លាយជាផលិតផលវាយដណ្តើម យកចំណែកទីផ្សាដ៏ធំ។ ប៉ុន្តែអេក្រង់ប្រភេទនេះ ក៏មិនទាន់មានគម្រោងធ្វើការផ្សព្វផ្សាយផងដែរ។

ចុងក្រោយនេះ Samsung បានបង្ហាញនូវអេក្រង់ OLED ទំហំ 5.09 inch ដែលជាកញ្ចក់អេក្រង់ 3D មិនចាំបាច់ប្រើប្រាស់វ៉ែនតា។ អេក្រង់ប្រភេទ 3D ធ្លាប់ជួបប្រទះនឹងបរាជ័យដ៏ធំមួយកាលពីអតីត កាល ដែលសូម្បីតែក្រុមហ៊ុន Nintendo ក៏បានបោះបង់គោលគំនិតបង្កើតម៉ាស៊ីន 2DS XL ថ្មីជាមួយនឹងអេក្រង់ 3D ដែរ។ កត្តានេះបណ្តាលឱ្យបច្ចេកវិទ្យាអេក្រង់ថ្មីមួយនេះរបស់ Samsung ពុំសូវទទួលបានការចាប់អារម្មណ៍ទេ ប៉ុន្តែប្រហែលជាក្រុមហ៊ុន Samsung បានស្វែងយល់ពីវិធីសាស្ត្រ ដើម្បីដោះស្រាយបញ្ហានេះរួចហើយ។

OLED-Samsung-Tomnerb-02

អត្ថបទអ្នកចង់អាន

ណែនាំឈុត Speaker ថ្មីពី Bowers & Wilkins

ដោយ: ដួងច័ន្ទ 9 AM, Friday, 26 Apr, 2019

ឈុតផលិតផលឧបករណ៍បំពងសម្លេង Formation Suite ថ្មីពីក្រុមហ៊ុន Bowers & Wilkins ដែលជាប្រព័ន្ធឧបករណ៍បំពងសម្លេងប្រណិតលំដាប់ខ្ពស់ សម្រាប់ប្រើប្រាស់ក្នុ...

គុណសម្បត្តិ និង គុណវិបត្តិនៃការធ្វើដំណើរ ដោយរថយន្ត

ដោយ: ដួងច័ន្ទ 10 PM, Friday, 13 Jan, 2017

ដំណើរកំសាន្ត គឺជាវិធីសាស្រ្តមួយ ក្នុងការកាត់បន្ថយភាពស្មុគស្មាញ ពីការបំពេញការងារ ឬការប្រកប របរចិញ្ចឹមជីវិតនានា។ អ្នកតែងតែចង់ដឹងពីមធ្យោបាយល្អបំផុត សម...

Action Camera កំពូលៗប្រចាំឆ្នាំ 2017

ដោយ: ដួងច័ន្ទ 10 PM, Monday, 23 Oct, 2017

Action Camera មិនដូចជា កាមេរ៉ាដទៃទេ។ វាផលិតឡើង សម្រាប់ភ្ជាប់ជាមួយមួកសុវត្ថិភាព ក្តាររំអិល រថយន្ត និងឧបករណ៍ដទៃទៀត ហើយកាមេរ៉ាប្រភេទនេះ មានទំហំតូច រឹង...

ហាងទំនើប LG Premium BrandShop បើកសម្ពោធជាផ្លូវការដំបូងគេបង្អស់នៅប្រទេសកម្ពុជា

ដោយ: ទំនើប 10 AM, Saturday, 01 Dec, 2018

ក្រុមហ៊ុន LG Electronics និង ក្រុមហ៊ុន ជីហ្គៀ (G Gear ) បានប្រារព្ធនូវពិធីសម្ពោធជាផ្លូវការនូវហាងទំនើប LG Premium BRANDSHOP ដំបូងគេបង្អស់នៅក្នុងប្រទ...

Tomnerb.Com - YouTube Channel