ចូលចិត្តទំនើប

គំរូរថយន្ត Infiniti ថ្មីកាន់តែខ្លាំង

ដោយ: ដួងច័ន្ទ 8 AM, Thursday, 11 Oct, 2018

រថយន្ត Hybrid ភាគច្រើនផលិតឡើងសម្រាប់ការសន្សំសំចៃប្រេងឥន្ធនៈ និងជួយសង្គ្រោះពិភពលោក។ ប៉ុន្តែសម្រាប់គំរូរថយន្ត Project Black S របស់ Infinity មិនដូចអ្វីដែលលើកឡើងនេះឡើយ។ នេះជាគំរូរថយន្តដែលផ្តោតសំខាន់លើល្បឿន។
ម៉ូដែលរថយន្តថ្មីនេះផលិតឡើងលើការរចនាម៉ូដរបស់រថយន្ត Q60 Red Sport 400 ប៉ុន្តែវាមានបំពាក់ប្រព័ន្ធម៉ាស៊ីន Hybrid ភ្លោះ ដែលមានបំពាក់នៅលើរថយន្ត Formula 1 ដែលអាចផ្តល់នូវថាមពលពីអគ្គិសនីបានកាន់តែប្រសើរ នៅពេលរថយន្តចាប់ហ្វ្រាំង និងបង្កើតល្បឿន។ នៅក្នុងនោះក៏មានម៉ាស៊ីនបង្កើនល្បឿនមួយ ដែលអាចទាញយកថាមពលពីហ្រ្វាំងបានផងដែរ។
ចំណុចដ៏ទាក់ទាញខ្លាំងស្ថិតនៅលើម៉ាស៊ីនបង្កើនល្បឿនចំនួនពីរ នៅលើម៉ាស៊ីន V6 ដែលប្រមូលផ្តុំកម្តៅពី Turbo ភ្លោះ បំលែងថាមពលទៅជាការកាត់បន្ថយកម្លាំង Turbo ឬ កម្លាំង 120kW នៃកម្លាំងចេញពី Drivetrain។

ជាលទ្ធផលគឺទទួលបានកម្លាំងរួមបញ្ចូលគ្នា 563HP គិតជាភាគរយចំនួន 41% ខ្លាំងជាងម៉ាស៊ីន របស់ Q60 ជាមួយការបង្កើនល្បឿនពី 0-62MPH ក្នុងរយៈពេលតិចជាង 4 វិនាទី។ ក្រុមហ៊ុន Infinity មិនសូវផ្តោតជាពិសេសនៅលើសមត្ថភាពដែលរថយន្តអាចធ្វើបានទេនៅក្នុងអំឡុងពេលនេះ ប៉ុន្តែវាក៏ជាចំណុចមួយសំខាន់ផងដែរ សម្រាប់ការទទួលបានថាមពលកាន់តែច្រើន ជាងអ្វីដែលអ្នកទទួលបានពីរថយន្ត Hybrid ធម្មតា។ អ្នកក៏នឹងបានទទួលបទពិសោធន៍ពីប្រព័ន្ធ Drive-by-Wire និង Brake-by-Wire ដែលសន្យាថានឹងនាំមកជូននូវការបង្កើនល្បឿនកាន់តែលឿន ការផ្លាស់ប្តូរចង្កឹះលេខបានកាន់តែលឿន និងកាន់តែមានប្រសិទ្ធភាព និងមានប្រព័ន្ធហ្វ្រាំងដែលដំណើរការកាន់តែប្រសើរ។ ក្រុមហ៊ុន Infinity បញ្ជាក់ថា វាមិនគ្រាន់តែជាងការបង្កើនល្បឿន និងល្បឿនដ៏ខ្លាំងនោះទេ តែវាសម្តៅលើថាមពលចីរភាព ដែលនឹងមិនថយចុះខ្លាំង នៅលើដងផ្លូវ។

ខណៈដែលមុខងារ Qualification និង Race Mode ដែលផ្តល់នូវថាមពលយានយន្ដដ៏ខ្លាំងប៉ុណ្ណោះទេ វាថែមទាំងផ្តល់នូវមុខងារដ៏ប្រសើរសម្រាប់ការបើកបរលើដងផ្លូវ។ បច្ចេកវិទ្យាថ្មីបំពាក់នៅលើរថយន្តមួយនេះ កាត់បន្ថយការប្រើប្រាស់កម្លាំងដ៏គំហុក នៅពេលបើកបរក្នុងល្បឿន លឿន។

រថយន្ត Project Black S នៅតែជាគំរូយានយន្តស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ ហើយក្រុមហ៊ុន Infiniti មានគម្រោងចំណាយពេលក្នុងឆ្នាំ 2019 សម្រាប់ការផ្លាស់ប្តូរពី Dynamometer និងការធ្វើតេស្ត ដើម្បីផ្តល់នូវភាពប្រាកដសម្រាប់ការបើកបរ ក្នុងលក្ខខណ្ឌបើកបរដ៏ទូលំទូលាយ។

អ្នកអាចនឹងមិនបានឃើញរថយន្តនេះ នៅក្នុងទីផ្សារក្នុងពេលឆាប់ៗនេះឡើយ។ វាជាបទពិសោធន៍ដ៏អស្ចារ្យមួយ ហើយវាអាចនឹងបង្ហាញអំពីយន្តការដែលក្រុមហ៊ុនផលិតយានយន្តដទៃទៀត ដែលនឹងប្រើប្រាស់បច្ចេកវិទ្យា Hybrid។ វានឹងមិនជួយដល់បរិស្ថានណាស់ណាទេ ប៉ុន្តែវាអាចនាំឆ្ពោះទៅរករថយន្តស្ព័រដ៏អស្ចារ្យ ដែលអាចបង្ហាញពីសក្តានុភាពកាន់តែខ្លាំងនៅក្នុងទីផ្សារ។

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, យានយន្ត

អត្ថបទអ្នកចង់អាន

ថៃ រៀបចំ Fast Auto Show Thailand ឆ្នាំ ២០១៧

ដោយ: ស. លីង 10 PM, Thursday, 25 May, 2017

ក្រុមហ៊ុន King of Auto Product បានប្រកាសថា ក្រុមហ៊ុននឹងរៀបចំពិធីផ្សព្វផ្សាយ និងលក់រថយន្ត ដោយមានទាំងរថយន្តថ្មី និងរថយន្តធ្លាប់ប្រើរួច។ ប្រធានចាត់ចែង...

អ្វីជាលក្ខណៈពិសេសរបស់ឧបករណ៍បញ្ជារ PS4

ដោយ: ដួងច័ន្ទ 9 AM, Monday, 27 Aug, 2018

បើសិនជាអ្នកកំពុងស្វែងរកឧបករណ៍បញ្ជារថ្មី PDP សម្រាប់ប្រើប្រាស់ជាមួយម៉ាស៊ីន PS4 អ្នកកំពុងតែជួបនឹងសំណាងហើយ ព្រោះម៉ូដែលថ្មី ទើបនឹងចេញក្តៅៗនាពេលថ្មីៗនេ...

តើថ្ម Macbook Pro បញ្ចូលមិនចូលមែនទេ? តិចនិចទាំងនេះ អាចដោះស្រាយបាន!

ដោយ: ភារុន 8 AM, Tuesday, 12 Mar, 2019

តើថ្ម Macbook Pro របស់អ្នក បញ្ចូលថាមពលមិនចូលមែនទេ? ហើយអាចវាធ្វើឱ្យអ្នកមានអារម្មណ៍តានតឹងណាស់មែនទេ? ជាធម្មតានៅពេលសាកថ្ម ចូល គឺវាតែងមានលោតនូវពន្លឺភ្លើ...

ក្រុមហ៊ុន Microsoft រចនារូបរាងថ្មីដល់ Desktop និង Email

ដោយ: ដួងច័ន្ទ 9 PM, Saturday, 20 May, 2017

ក្រុមហ៊ុន Microsoft បានណែនាំប្រព័ន្ធរចនាថ្មី Fluent Design System ដែលត្រូវបានជឿជាក់ថា នឹងនាំក្រុមហ៊ុនទៅកាន់អនាគត ជាមួយនឹងរូបរាងថ្មីទាំងស្រុង។ ការរច...

Tomnerb.Com - YouTube Channel