ចូលចិត្តទំនើប

គំនិតច្នៃប្រឌិតដ៏អស្ចារ្យ គួរមាននៅគ្រប់ទីកន្លែង

ដោយ: ដួងច័ន្ទ 5 PM, Saturday, 03 Mar, 2018

ការច្នៃប្រឌិតថ្មីៗ កើតមានជារៀងរាល់ថ្ងៃ ដែលអ្នកអាចស្វែងរកបាន នៅលើគេហទំព័រ Kickstarter និងគ្រប់ទីកន្លែងនៅក្នុងពិភពលោកទាំងមូល។ គំនិតច្នៃប្រឌិតថ្មីៗទាំងនោះ មួយចំនួនពិតជាមានអត្ថប្រយោជន៍យ៉ាងខ្លាំងនៅក្នុងជីវភាពរស់នៅ ប្រចាំថ្ងៃរបស់យើង។ ទំនើប បានជ្រើសយកការច្នៃប្រឌិតមួយចំនួន ពីគ្រប់ទីកន្លែងនៅក្នុងពិភពលោក ដើម្បីបង្ហាញអ្នកថាភាព ស្មុគស្មាញមួយចំនួន អាចដោះស្រាយបានដោយងាយស្រួល។
Fresh Pizza Automat
ងាយៗ ដោយអ្នកគ្រាន់តែជ្រើសរើសយករសជាតិ ធ្វើការបង់ប្រាក់ និងរងចាំការចម្អិនរយៈពេល 2.5 នាទី នោះអ្នកអាចទទួលបាន Pizza ដ៏ឈ្ងុយឆ្ងាញ់មួយមកបរិភោគយ៉ាងងាយស្រួល។

Genius-invention_technology_news_cambodia_tomnerb-01
Staircase Slide
វាអាចប្រើប្រាស់បានទាំងនៅក្នុងសួនកំសាន្ត និងនៅក្នុងគេហដ្ឋាន។ ភាពរីករាយកើតឡើងគ្រប់ទីកន្លែង ហើយថែមទាំងអាចកាត់បន្ថយភាពនឿយហត់ពីការដើរផងដែរ។ តែគួរប្រយ័ត្នផង វាក៏អាចបង្កជាគ្រោះថ្នាក់ដែរ សម្រាប់ក្មេងៗ និងមនុស្សវ័យចំណាស់។

Genius-invention_technology_news_cambodia_tomnerb-02
Built-in Sink
ជាមួយនឹងគំនិតច្នៃប្រឌិតមួយនេះ អ្នកអាចរក្សាអនាម័យបានជាប្រចាំ នៅក្នុងទីកន្លែងតែមួយ។ លើសពីនេះទៀត វាក៏ជួយសន្សំសំចៃការប្រើប្រាស់ទឹកផងដែរ។

Genius-invention_technology_news_cambodia_tomnerb-03
Bin Ring
នេះជាវិធីសាស្រ្តដ៏ឆ្លាតវៃមួយ ក្នុងការជំរុញការប្រកួតប្រជែង សម្រាប់ការសម្អាតនៅតាមដងផ្លូវ និងនៅតាមទីសាធារណៈនានា។

Genius-invention_technology_news_cambodia_tomnerb-04
Untangleable Earpods
អ្នកមិនចាំបាច់ធុញទ្រាន់ជាមួយខ្សែកាស ដ៏ជំពាក់ទៀតទេ។ ខ្សែកាសមួយនេះ ផ្តល់ឱ្យអ្នកប្រើប្រាស់កាន់តែងាយស្រួល និងកាន់តែរីករាយ។

Genius-invention_technology_news_cambodia_tomnerb-05
Hot/Cold Charging Station
តើអ្នកនឹងមានភាពងាយស្រួលយ៉ាងណា នៅពេលអ្នកអាចសាកថ្មទូរសព្ទពីពែងកាហ្វេក្តៅ ឬកំប៉ុងទឹកក្រូចត្រជាក់មួយកំប៉ុង? អ្នកទទួលបានទាំងភាពងាយស្រួល និងភាពរីករាយជាមួយទូរសព្ទបានគ្រប់ពេល ព្រមគ្នាជាមួយការក្រេបរសជាតិភេសជ្ជៈ។

Genius-invention_technology_news_cambodia_tomnerb-06
Color Copying Pen
ប៊ិចដ៏ឆ្លាតវៃមួយនេះអាចប្រើប្រាស់ សម្រាប់ជ្រើសយកពណ៌នៅចុងម្ខាង និងគូរពណ៌នៅចុងម្ខាងទៀត។

Genius-invention_technology_news_cambodia_tomnerb-07
Input Extension Cord
គេហដ្ឋានរបស់អ្នកកាន់តែមានភាពស្រស់ស្អាត និងសណ្តាប់ធ្នាប់ មិនមានខ្សែភ្លើងអូសកាត់រញ៉េរញ៉ៃទៀតទេ ព្រោះខ្សែភ្លើងទាំងនោះត្រូវរមូរ និងបង្កប់ទៅក្នុងជញ្ជាំង។ អ្នកអាចប្រើប្រាស់ឧបករណ៍ អគ្គិសនីបានគ្រប់ទីកន្លែងយ៉ាងងាយស្រួល។

Genius-invention_technology_news_cambodia_tomnerb-08
Self-Cleaning Hairbrush
ធុញទ្រាន់នឹងសរសៃសក់ជាប់កណ្តាញ់ នៅនឹងក្រាស់សិតសក់មែនទេ? សាកល្បងប្រើប្រាស់ក្រាស់សិតសក់មួយនេះ អ្នកអាចសម្អាតក្រាស់សិតសក់បានយ៉ាងងាយស្រួល។

Genius-invention_technology_news_cambodia_tomnerb-09
Easy Egg Boiler
ឈប់បារម្ភពីការទទួលទានអាហារពេលព្រឹក មិនទាន់ពេលទៀតទៅ ព្រោះឧបករណ៍មួយនេះជួយ អ្នកធ្វើអាហារពេលព្រឹក ជាមួយពងទាបានយ៉ាងឆាប់រហ័ស។

Genius-invention_technology_news_cambodia_tomnerb-010
Swiss Army Knife Phone Case
នេះជាសម្បកទូរសព្ទដ៏ទំនើប និងឆ្លាតវៃ។ អ្នកទទួលបានការការពារទូរសព្ទ ព្រមគ្នាជាមួយឧបករណ៍ជំនួយនានា ប្រើប្រាស់បានគ្រប់ពេលវេលា គ្រប់កាលៈទេសៈ។

Genius-invention_technology_news_cambodia_tomnerb-011
Magnetic Beauty Tool Holder
អ្នកនឹងមិនវង្វេងបាត់សម្ភារៈតុបតែងខ្លួនតូចៗទៀតទេ ដោយអ្នកអាចឆក់សម្ភារៈទាំងនោះជាប់លើ ជញ្ជាំងបានយ៉ាងងាយស្រួល។

Genius-invention_technology_news_cambodia_tomnerb-012
Bookmark
សម្រាប់អ្នកចូលចិត្តអានសៀវភៅ មិនចាំបាច់បារម្ភពីការស្វែងរកឃ្លា ដែលត្រូវបន្តអានទៀតទេ។ សម្ភារៈជំនួយនេះ ចង្អុលបង្ហាញប្រាប់ទីតាំងអ្នកបាន អានអត្ថបទមុនពេលបញ្ឈប់ការអាន។

Genius-invention_technology_news_cambodia_tomnerb-013
Nail Polish Holder
សម្រាប់អ្នកចូលចិត្តលាបថ្នាំក្រចក លែងពិបាកទៀតហើយ។ វាផ្តល់នូវភាពងាយស្រួល ជាមួយនឹងការលាបក្រចកដ៏ស្រស់ស្អាត។

Genius-invention_technology_news_cambodia_tomnerb-014
Ironing Board Mirror
សម្ភារៈនេះបង្កើតឡើងពីគំនិតសន្សំសំចៃទីកន្លែង ថវិកា និងពេលវេលា ព្រមទាំងផ្តល់នូវភាពងាយស្រួល។ អ៊ុតសម្លៀកបំពាក់ហើយ ត្រឡប់ម្ខាងទៀត មើលថាតើអ្នកតុបតែងខ្លួនសមឬទេ។

Genius-invention_technology_news_cambodia_tomnerb-015
Finger Meter
អ្នកអាចធ្វើការវាស់វែងប្រវែងបានយ៉ាងងាយស្រួល ដោយគ្រាន់តែប្រើម្រាមដៃ។

Genius-invention_technology_news_cambodia_tomnerb-016
Nursing Rocking Chair
អ្នកអាចបំពេកូនឱ្យគេង រងចាំមើលថែកូន និងសម្រាកបានក្នុងពេលតែមួយ ជាមួយកៅអីដ៏ឆ្លាតវៃនេះ។

Genius-invention_technology_news_cambodia_tomnerb-017
Heel Helpers
មិត្តៗស្រ្តីលែងបារម្ភ ពីការពាក់ស្បែកជើងកែងជាប់ផុងទៀតហើយ។

Genius-invention_technology_news_cambodia_tomnerb-018

អត្ថបទអ្នកចង់អាន

កំប៉ុងអំបិលដ៏ឆ្លាតវៃ ផ្លាស់ប្តូរវិធីដាក់គ្រឿងផ្សំ ក្នុងម្ហូបរបស់អ្នក

ដោយ: ដួងច័ន្ទ 9 PM, Friday, 19 May, 2017

អំបិល ជាគ្រឿងផ្សំដ៏សំខាន់ នៅក្នុងផ្ទះបាយ ហើយនាពេលនេះ វាត្រូវបានវិវត្តបច្ចេកវិទ្យាថ្មី ដែលជាគុណសម្បត្តិនៃក្រុមហ៊ុនផលិតសម្ភារៈ សម្រាប់ការរស់នៅប្រចាំថ...

ASUS Zen AiO កុំព្យូទ័រលើតុបែប all-in-one លំដាប់ Premium

ដោយ: ដាលីស 9 PM, Wednesday, 08 Jul, 2015

ASUS បង្ហាញខ្លួន Zen AiO កុំព្យូទ័រលើតុបែប all-in-one លំដាប់ Premium ដែលមកព្រមជាមួយការ​ច្នៃម៉ូដដ៏​ស្រស់​​ស្អាត និងទំនើប តួគ្រឿងផលិតពីអាលុយមិញ៉ូម អៈ...

មុខងារថ្មី 2 នឹងត្រូវបន្ថែមនៅលើ Huawei Nova 2i

ដោយ: ដួងច័ន្ទ 11 PM, Friday, 23 Feb, 2018

ក្រុមហ៊ុន Huawei បានប្រកាសថាក្រុមហ៊ុននឹងណែនាំការ Update Software ថ្មីចំនួន 2 សម្រាប់ម៉ូដែលទូរសព្ទ Nova 2i។ មុខងារថ្មីទាំងពីរនេះគឺ Face Unlock និង A...

កាសត្រចៀក ល្អបំផុតសម្រាប់ការរត់

ដោយ: ដួងច័ន្ទ 8 PM, Friday, 22 Dec, 2017

គុណសម្បត្តិនៃបច្ចេកវិទ្យាឈានមុខ លើកាសស្តាប់តន្ត្រីគ្មានខ្សែ ដែលធ្វើឱ្យចំណូលចិត្តស្តាប់តន្រ្តីរបស់អ្នក នៅកាន់តែមានភាពងាយស្រួលគ្រប់ពេលវេលា សូម្បីនៅពេ...

Tomnerb.Com - YouTube Channel