ចូលចិត្តទំនើប

គន្លឹះ ៥ ជួសជុលរថយន្ត ត្រូវនឹងថវិកា

ដោយ: ស. លីង 11 PM, Friday, 17 Feb, 2017

ម្ចាស់រថយន្តទាំងឡាយ ព្រួយចិត្តខ្លាំងមិនមែនរឿងទិញ ឬចាក់សាំងទេ គឺព្រួយរឿងជួសជុល។ រថយន្តខូចជារឿងធម្មតា ប៉ុន្តែតម្លៃជួសជុលជារឿង ឈឺក្បាលណាស់។

តើធ្វើយ៉ាងណា ទើបអាចជួសជុលហើយល្មមនឹងថវិកា ដែលអ្នកបម្រុងទុក?

ប្រសិនបើនេះជាចំណុចបារម្ភខ្លាំងរបស់អ្នក ទំនើបសូមជូននូវគន្លឹះចំនួន ៥ សម្រាប់ឲ្យអ្នកជួសជុលរថយន្តរបស់អ្នក ល្មមនឹងថវិកា មិនលើស ហើយក៏មិនចំណាយច្រើន។

១. រៀនជួសជុល ដោយខ្លួនឯង

ពេលដែលអ្នកយករថយន្តទៅជួសជុល អ្នកគួរលួចចំណេះពីជាង។ អ្នកគួរសួរពីមូលហេតុនៃការខូច និងវិធីសាស្ត្រការពារពីជាង។

មួយទៀត អ្នកអាចរៀនពីអ៊ិនធើណេត។ សម័យនេះ អ៊ិនធើណេតជាបណ្តុំសាលា និងចំណេះដឹងយ៉ាងទូលំទូលាយ។

២. រក្សាលេខទូរស័ព្ទរបស់ជាង

ប្រសិនបើអ្នកមានទំនាក់ទំនងល្អ និងជាអតិថិជនប្រចាំ របស់ហាងជួសជុលរថយន្តណាមួយ វាមិនមែនជារឿងលំបាកទេ ក្នុងការសុំលេខទូរស័ព្ទមេជាង នៅហាងនោះ។ លេខទូរស័ព្ទនេះគឺសំខាន់ ក្នុងករណីអ្នកខូចរថយន្តនៅតាមផ្លូវ អ្នកអាចទាក់ទងសាកសួរ ក្រែងលោមានដំណោះស្រាយ ដែលអ្នកអាចធ្វើដោយខ្លួនឯង ដោយមិនចាំបាច់រកជាង ឬរថយន្តសណ្តោង។

Tip-Repair-Car-on-Budget-02

៣. ទិញសេវាកម្មជួសជុលកញ្ចប់

នៅកម្ពុជា មានតែក្រុមហ៊ុនធំៗ ឬស្ថាប័នររដ្ឋទើបមានកញ្ចប់សេវាកម្មជួសជុលរថយន្ត។ ប៉ុន្តែអ្នកអាចសាកល្បងនិយាយជាមួយនឹង ម្ចាស់ហាងជួសជុល ប្រសិនបើអ្នកប្រាកដថា រថយន្តអ្នក (និងរថយន្តសមាជិកគ្រួសារ) ត្រូវការជួសជុលច្រើន។ ការទិញកញ្ចប់សេវាកម្មជួសជុលធូរថ្លៃច្រើន ប៉ុន្តែអាស្រ័យលើការចរចាគ្នាដែរ។

៤. ទិញរថយន្ត ដែលមានការធានាជួសជុល

ចំណុចនេះក៏សំខាន់ណាស់ដែរ។ វាមានប្រយោជន៍ក្នុងការការពារថវិការបស់អ្នក។ ប្រសិនបើហាង ដែលលក់រថយន្តឲ្យអ្នកមានការធានាជួសជុល អ្នកគួរពិចារណាចរចាជាម្ចាស់ហាង ក្នុងការបន្តកិច្ចសន្យា ដូចជា គេធានាជួសជុលឲ្យមួយឆ្នាំ អ្នកស្នើធានាជួសជុលពីរឬបីឆ្នាំ ដោយបង់ប្រាក់ប្រចាំឆ្នាំ (ទៅតាមចំនួនចំណាយ ដែលអ្នកគិតថាសមរម្យ)។

៥. កុំភ្លេចប្រៀបធៀប តម្លៃជួសជុល

ហាងជួសជុលខ្លះមានសេវាកម្មល្អ ប៉ុន្តែតម្លៃថ្លៃ។ អ្នកអាចដើរសួររកហាង ដែលមានតម្លៃសេវាកម្មធូរថ្លៃ ហើយការជួសជុលល្អគួរសម អ្នកដើរស៊ើបសួរឲ្យច្រើន រួចយកមកពិចារណា និងប្រៀបធៀបពីតម្លៃ និងគុណភាពនៃការជួសជុល។ បន្ទាប់មក អ្នកអាចសម្រេចជ្រើសរើសយកហាងចាស់ ឬថ្មីណាមួយ ដែលអ្នកអាចជឿទុកចិត្តបញ្ជូនរថយន្តរបស់អ្នកទៅជួសជុល។

ទាំងនេះជាគន្លឹះ ក្នុងការគ្រប់គ្រងលើការចំណាយថវិកាជួសជុលរថយន្ត។ ទំនើប សង្ឃឹមថា គន្លឹះទាំង ៥ ខាងលើនឹងជួយសម្រាលបន្ទុក និងបញ្ហារបស់ម្ចាស់រថយន្តទាំងឡាយ៕

អត្ថបទអ្នកចង់អាន

LG ត្រៀមបង្អួត អេក្រង់ OLED មូរបាន

ដោយ: រីកា 12 AM, Wednesday, 16 Mar, 2016

កាលពីឆ្នាំ 2014 LG បានប្រកាសថា កំពុងអភិវឌ្ឍអេក្រង់ OLED ទំហំ 18អីុញ ដែលអាចមូរឱ្យកោងងដូចក្រដាសបាន ហើយនៅពេលថ្មីៗនេះខាង LG បានត្រៀមខ្លួនរួចជាស្រេចហើយ ...

ប៉ាន់តែ ប្លែកៗ សម្រាប់អ្នកដែលមានរសនិយម ខុសពីគេ

ដោយ: ដួងច័ន្ទ 8 PM, Sunday, 08 Jan, 2017

ប៉ាន់តែ គឺជាថូមួយដែលប្រើ សម្រាប់ឆុងស្លឹកតែ ឬថ្នាំធម្មជាតិ ជាមួយទឹកក្តៅ និងសម្រាប់រក្សាទុកទឹកតែ។ មនុស្សភាគច្រើន ញ៉ាំទឹកតែដោយគ្រាន់តែឆុង តែមួយកញ្ចប់ត...

Google ធ្វើតេស្ត Android Messages នៅលើ Chrome OS

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 31 Oct, 2018

នៅទីបញ្ចប់ក្រុមហ៊ុន Google បានចាប់ផ្តើមធ្វើតេស្តមុខងារ Android Messages នៅលើ Chrome OS ដែលការងារនេះត្រូវបានអនុវត្តអស់រយៈពេលជាយូរមកហើយ។ យោងតាម អ្នកប...

Laptop កូនកាត់ 2-in-1

ដោយ: ដួងច័ន្ទ 8 PM, Monday, 02 Oct, 2017

កុំព្យូទ័រ Laptop 2-in-1 គឺជាប្រភេទកុំព្យូទ័រ ដែលរួមបញ្ចូល Laptop និង Tablet ចូលគ្នាតែមួយក្នុង នៅក្នុងកុំព្យូទ័រមួយគ្រឿង។ កុំព្យូទ័រប្រភេទនេះមានរូប...

Tomnerb.Com - YouTube Channel