ចូលចិត្តទំនើប

ខ្សែបញ្ចូលថ្ម USB-C ថ្មី សម្រាប់ Apple Watch

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 24 Oct, 2018

ការបន្តដំណើរឆ្ពោះទៅអោបក្រសោបខ្សែភ្ជាប់ USB Type-C ក្រុមហ៊ុន Apple បានធ្វើការបញ្ចេញលក់ខ្សែសាកថ្មីសម្រាប់ Apple Watch ដោយប្រើប្រាស់ស្តង់ដាការតភ្ជាប់ថ្មី។ នេះជាព័ត៌មានដែល ទំនើប ទទួលបានពីគេហទំព័រ Apple Insider។

ការប្រើប្រាស់ឧបករណ៍បញ្ចូលថាមពលថ្មី មានន័យថា អ្នកនឹងមានលទ្ធភាពអាចបញ្ចូលថាមពលនាឡិកាដៃ Apple បានដោយធ្វើការដោតនាឡិកាចូលទៅក្នុង MacBook ឬភ្ជាប់ជាមួយ Laptop ដទៃទៀត ដែលមានរន្ធដោតប្រភេទ Slimline។

ឧបករណ៍សាកថ្មថ្មីនេះមានតម្លៃ $29 ជាមួយនឹងខ្សែដែលមានប្រវែង 0.3 ម៉ែត្រ។ នៅក្នុងនោះមិនមានបញ្ជាក់អំពីជម្រើសប្រវែងខ្សែ 1 ឬ 2 ម៉ែត្រផ្សេងទៀត ដែលអ្នកអាចប្រើប្រាស់វាបានជាមួយឧបករណ៍សាកថ្មប្រភេទ USB Type-A ឡើយ។
ថេរវេលាបញ្ចូលថាមពល និងកម្លាំងថាមពលបញ្ជូន ទំនងដូចជាមិនមានផលប៉ះពាល់ឡើយ ដោយសារតែការបញ្ចូលថាមពលអគ្គិសនីទំនងជាមិនមានការផ្លាស់ប្តូរទេ។
ការបញ្ចេញផលិតផលថ្មីនេះ ប្រព្រឹត្តឡើងរយៈពេលមួយសប្តាហ៍ប៉ុណ្ណោះ មុនពេលក្រុមហ៊ុន Apple រំពឹងថានឹងបញ្ចេញផលិតផល iPad Pro ថ្មី នៅចុងខែតុលានេះ ដែលមានពាក្យចចាមអារ៉ាមជាច្រើនលើកឡើងថា វានឹងក្លាយជា Tablet ដំបូងរបស់ក្រុមហ៊ុន Apple ដែលមានបំពាក់នូវរន្ធដោត USB-C ជំនួសឱ្យរន្ធដោត Lightning។
យើងពិតជាមិនភ្ញាក់ផ្អើលឡើយ បើសិនជាវាមានន័យថា ឆាប់ៗនេះអ្នកនឹងអាចបញ្ចូលថាមពល Apple Watch របស់អ្នកដោយផ្ទាល់ ពីឧបករណ៍ថ្មី ដែលនឹងចេញលក់នៅចុងខែនេះហើយ មិនត្រឹមតែប៉ុណ្ណោះ អ្នកក៏អាចនឹងបានឃើញ Apple Pencil ផងដែរ។

សូមរងចាំតាមដានព័ត៌មានថ្មីៗបន្ថែមទៀត ពី ទំនើប។

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, Accessories

អត្ថបទអ្នកចង់អាន

9 គន្លឹះនៅក្នុងរថយន្ត ជួយអ្នកសន្សំពេលវេលា

ដោយ: ដួងច័ន្ទ 9 PM, Saturday, 23 Jun, 2018

តាមការសិក្សាបានបង្ហាញថា អ្នកបើកបររថយន្តចំណាយពេលជាមធ្យម 1,100 ម៉ោងក្នុងមួយឆ្នាំនៅក្នុងរថយន្ត ដែលតួលេខនេះស្ទើរនឹងស្មើ 3 ម៉ោងក្នុងមួយថ្ងៃ។ វាពិតជាប្រស...

ឧបករណ៍ Speaker ប្រើប្រាស់ក្នុងបន្ទប់ទឹក

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 05 Jul, 2017

តោះ! មកប្រែក្លាយពេលវេលាពេលព្រឹក ដ៏ងោកងុយរបស់អ្នក ឱ្យទៅជាការប្រគុំតន្រ្តីដ៏កក្រើកមួយ ជាមួយនឹង XXL Shower Speaker។ សម្លេងតន្ត្រីប្រគុំផ្ទាល់ ក្នុងពេល...

Smartwatch សម្រាប់កុមារដ៏ស្អាត ប៉ុន្តែអាចបង្កប់ចំណុចអវិជ្ជមាន

ដោយ: ដួងច័ន្ទ 8 PM, Tuesday, 27 Feb, 2018

ក្រុមហ៊ុន Omate បានសហការជាមួយក្រុមហ៊ុន Nanoblock ដើម្បីផលិតនាឡិកា Smartwatch ថ្មីសម្រាប់កុមារ មានឈ្មោះថា Omate x Nanoblock។ វាជានាឡិកាដៃមួយគ្រឿង ច្...

ជម្រើសវ៉ែនតា ការពារពន្លឺ សម្រាប់អ្នកជិះកង់

ដោយ: ដួងច័ន្ទ 11 PM, Sunday, 29 Oct, 2017

  វ៉ែនតាការពារពន្លឺ ជាសម្ភារៈដ៏ចាំបាច់មួយប្រភេទ សម្រាប់ប្រើប្រាស់នៅក្រោមពន្លឺថ្ងៃ ជាពិសេសសម្រាប់អ្នកបើកបរនៅតាមដងផ្លូវ ព្រោះវាជួយការពារការស្រវាំងភ្ន...

Tomnerb.Com - YouTube Channel