ចូលចិត្តទំនើប

ខ្លីៗ ដើមី្បប្រើប្រាស់លក្ខណៈពិសេស របស់ iPhone

ដោយ: ចរិយា 5 PM, Wednesday, 30 Nov, 2016

តើអ្នកចេះប្រើប្រាស់ iPhone ដល់កម្រិតណា? ដឹងពី iPhone គ្រប់សព្វទេ? ប្រសិនបើអ្នកចង់ដឹងមែន មិនបាច់ទៅរកអ្នកជំនាញទេ អ្នកគ្រាន់តែរៀនពីគន្លឹះសំខាន់ៗ សម្រាប់ទុកប្រើប្រាស់ខ្លួនឯងទៅបានហើយ។

ខាងក្រោមនេះជាចំណុចសំខាន់ដែលម្ចាស់ iPhone គួររៀន៖

១. ពេលអ្នកចូលទៅក្នុងយន្តហោះ ឋាមពលថ្ម iPhone រក្សាបានយូរ ព្រោះចូលទៅក្នុងនោះគ្មានសេវា ដូច្នេះអ្នកគ្មានកិច្ចការ ដែលត្រូវប្រើទូរសព្ទឡើយ។ ទោះអ្នកនៅក្នុងទីតាំងគ្មានសេវា តែបើបើកទូរសព្ទចោល iPhone នឹងប្រឹងស្វែងរកសេវា ហើយនេះជាអ្វី ដែលនឹងធ្វើឲ្យឋាមពលថ្មទូរសព្ទថយចុះ។ ដូច្នេះបើអ្នកចង់បើកទូរសព្ទក្នុងយន្តហោះ អ្នកត្រូវប្តូរទៅ Airplane Mode ។

២. ពេលខ្លះ អ្នកកំពុងសរសេរសារ អ្នកចុចលុបអក្សរ តែវាគាំង ទោះខំប្រឹងចុចយ៉ាងណា ក៏នៅតែគ្មានសកម្មភាព។ បើជួបដូច្នេះ អ្នកត្រូវអង្រួនទូរសព្ទរបស់អ្នក ពេលនោះ នឹងចេញពាក្យថា ‘undo’ ដែលលោកអ្នកអាចជ្រើសរើសចុចយកពាក្យនេះ ហើយវានឹងលុបអក្សរចុងក្រោយ ដែលអ្នកសរសេរក្នុងសារ។ អ្នកអាចអង្រួនវាម្តងហើយម្តងទៀត   ដើមី្បលុបអក្សរជាបន្តៗ។ បើអ្នកមិនចង់បានបែបនេះ អ្នកអាចបិទទូរសព្ទដោយ accessibility នៅក្នុង General Settings។ 

iPhone-Air-Plane-Mode-02

៣. ពេលអ្នកថតរូប selfie អ្នកតែងតែយកដៃទៅចុចលើទូរសព្ទត្រង់រូបកាមេរ៉ា ដើមី្បថតរូប។ មានវិធីម៉្យាងទៀត ដែលអាចថតរូបបាន គឺប្រើប៊ូតុងសំឡេងដែលលើទូរសព្ទ។ នេះជាវិធីងាយស្រួលសម្រាប់ថតរូប Selfie ពី ទូរសព្ទiPhone។

៤. បើអ្នកចេះប្រើប៊ូតុងមួយនេះ អ្នកមិនបាច់ពិបាកទៅបើក iTune ហើយចុចរកចម្រៀងដែលអ្នកចង់ស្តាប់ ហើយក៏មិនបាច់ scroll ដើមី្បស្វែងរកឈ្មោះមិត្តភក្តិក្នុង contact ឡើយ។ ចូលទៅ Home Screen របស់ទូរសព្ទ ហើយអូសចុះដើមី្បយក The Spotlight Search Function ឡើងមក រួចសរសេរអក្សរ ឈ្មោះ ឬចំណងជើងបទចម្រៀង តែប៉ុណ្ណឹង iPhone នឹងបង្ហាញគ្រប់ទិន្នន័យ នៃ apps របស់អ្នក។

៥. ក្នុងករណីអ្នក reset ទូរសព្ទទៅជា factory setting នោះគ្រប់យ៉ាងនៅក្នុងទូរសព្ទអ្នកនឹងត្រូវលុបបាត់។ ប៉ុន្តែអ្នកអាចការពារទិន្នន័យក្នុងទូរសព្ទអ្នកបាន ដោយអ្នក back up ទិន្នន័យរបស់អ្នក ដូចជារូបថត ឈ្មោះមិត្តភក្តិ និងផ្សេងៗទៀត។ Reset ជារឿងល្អ និងមានសុវត្ថិភាពចំពោះអ្នក ក្នុងករណីអ្នកចង់លក់ បោះចោល ឬប្តូរចាស់យកថ្មី។ នេះជាជំនាញដែលម្ចាស់ iPhone គួរចេះ។

៦. បើអ្នកចង់ស្វែងរកពាក្យសន្ទនា និងពេលវេលានៅក្នុងកន្លែងផ្ទុកសារ អ្នកគ្រាន់តែចុចបើកសារមើល ហើយអូសមកខាងឆ្វេង ពេលនោះ Time Stamp របស់សារនីមួយៗនឹងបង្ហាញខ្លួនឡើង។ ជំនាញនេះក៏មានប្រយោជន៍សម្រាប់អ្នកប្រើប្រាស់ iPhone ដែរ។

៧. ប្រសិនបើអ្នកយល់ថា អ្នកសរសេរពាក្យឬឃ្លាដដែលៗជាច្រើនដង ហើយគិតថាមិនចង់សរសេរ អ្នកអាចបង្កើតshortcuts សម្រាប់ពាក្យឬឃ្លាទាំងនោះ ដោយចូលទៅ Settings > General > Keyboard > Shortcuts ហើយ Add New Shortcut។ សរសេរចូលនូវឃ្លាដែលអ្នកត្រូវប្រើច្រើន ហើយជ្រើសរើស shortcut ដែលអ្នកពេញចិត្ត។ រួចរាល់ហើយ ពេលដែលអ្នកចង់សរសេរពាក្យឬឃ្លានោះ អ្នកប្រើ shortcut វានឹងជួយសរសេរឲ្យអ្នក។

៨. Siri គឺជារបស់ល្អ មិនត្រឹមតែសម្រាប់ឆែក web ប៉ុន្តែអ្នកអាច post លើ Twitter ឬ Facebook តាមរយៈ Siri នេះបាន។ ពេលអ្នកចង់ post លើ Twitter ឬលើ Facebook Siri នឹងសួរបញ្ជាក់អ្នកថាតើអ្នកពិតជាចង់ post មែនឬមិនមែន មុនពេល Siri ផ្ញើសារនោះទៅ។ Siri អាចដោះស្រាយគណិតវិទ្យា សីតុណ្ហភាព រូបិយបណ្ណ អានសារអេឡិចត្រូនិចដែលទើបផ្ញើមកដល់ កំណត់ម៉ោង និងធ្វើអ្វីគ្រប់យ៉ាង ដោយអ្នកមិនចាំបាច់សរសេរអក្សរស្វែងរកមួយតួឡើយ។

ទូរស័ព្ទ iPhone របស់អ្នកគឺជាឧបករណ៍ដែលមានអនុភាពណាស់ ហើយអ្នកអាចចំណាយពេលវេលា ក្នុងការរៀនអំពីរបៀបប្រើលក្ខណៈពិសេសរបស់វា ប៉ុន្តែចំណុចខ្លីៗទាំង៨ ខាងលើនេះ គឺជាចំណុចចាប់ផ្តើមដ៏ល្អបំផុត៕

អត្ថបទអ្នកចង់អាន

iMac Pro ចេញលក់ក្នុងតម្លៃជិត $ 5000

ដោយ: ដួងច័ន្ទ 11 AM, Sunday, 31 Dec, 2017

អស់រយៈពេលជាយូរមកហើយដែលក្រុមហ៊ុន Apple បានបង្ហើបប្រាប់ពី iMac Pro ជាប្រភេទកុំព្យូទ័រលំដាប់អាជីព មានសមត្ថភាពខ្ពស់ និងមានបំពាក់បច្ចេកវិទ្យាទំនើប គ្រប់...

15 រឿង ពាក់ព័ន្ធនឹង iPhone ដែលអ្នកអាចមិនដែលដឹង

ដោយ: ដាលីស 9 PM, Thursday, 21 May, 2015

មនុស្សជាច្រើន ដែលប្រើប្រាស់ iPhone ទាំងទើបនឹងប្រើ ឬប្រើយូរមកហើយ អាចនៅមិនទាន់ដឹងថា នៅ​លើ iPhone របស់ខ្លួនឯងហ្នឹងមានកម្មវិធី និងសមត្ថភាពផ្សេងៗ ទៀតជាច...

ខែកុម្ភៈនេះ នឹងបានឃើញទូរសព្ទបត់រមូរ 5G ពី Huawei ហើយ

ដោយ: ដួងច័ន្ទ 10 AM, Thursday, 07 Feb, 2019

ព្រឹត្តិការណ៍ Mobile World Congress នៅក្នុងទីក្រុង Barcelona គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំធំជាងគេ សម្រាប់ដាក់បង្ហាញបច្ចេកវិទ្យា និងការច្នៃប្រឌិតថ្មី...

កាមេរ៉ាម៉ូដែល Belair X 6-12

ដោយ: ដួងច័ន្ទ 8 PM, Friday, 22 Dec, 2017

កាមេរ៉ាប្រភេទ Panoramic Medium Format មួយនេះ មានទម្រង់ដ៏ស្រាល ជាផលិតផលល្អបំផុត របស់ក្រុមហ៊ុន Lomography បំពាក់ជាមួយបច្ចេកវិទ្យាឈានមុខ ដូចជា Auto-Ex...

Tomnerb.Com - YouTube Channel