ចូលចិត្តទំនើប

ក្រុមហ៊ុន Toyota បានត្រៀមរួចរាល់ក្នុងការដាក់ប្រព័ន្ធ Android Auto ចូលទៅក្នុងរថយន្ត

ដោយ: ភារុន 9 AM, Monday, 01 Oct, 2018

ក្រុមហ៊ុន Toyota នៅទីបំផុតបានអនុញ្ញាតឱ្យ Android Auto ដំណើរការនៅក្នុងរថយន្តរបស់ខ្លួនហើយ បើយោងតាមសារព័ត៌មាន Bloomberg ដែលនឹងចេញសេចក្តីប្រកាសជាផ្លូវការមួយដែលនឹងត្រូវធ្វើការផ្សាយនៅខែក្រោយ។


ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុនដ៏ធំមួយនេះ នឹងធ្វើសេចក្តីប្រកាសថាប្រព័ន្ធ CarPlay មាននៅក្នុងរថយន្តនឹងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android Auto បន្ទាប់ពីក្រុមហ៊ុនផ្អាកដំណើរការអស់រយះពេលជាច្រើនឆ្នាំមក។ ក្រុមហ៊ុន Toyota ក៏បានប្រកាសកាលពីខែ មករា ឆ្នាំ 2018 កន្លងទៅថា សេវាកម្មព័ត៌មានកម្សាន្តដែលបានដំណើរការជាមួយក្រុមហ៊ុន Apple បានបំពាក់នៅក្នុងរថយន្តរបស់ខ្លួនគឺមានភាពល្អប្រសើរ ដូច្នេះក្រុមហ៊ុននឹងមានការបង្ហាញជូននូវប្រព័ន្ធដំណើរការនេះនៅក្នុងរថយន្តម៉ូដែល Avalon 2019។

ម្យ៉ាងទៀតក្រុមហ៊ុនក៏បានបន្តទៀតថា ក្រុមហ៊ុនជៀសវាងការប្រើប្រព័ន្ធប្រតិបត្តិការ Android ដោយសារតែក្រុមហ៊ុនមានការព្រួយបារម្ភចំពោះសុវត្តិភាព ដែលនេះត្រូវបានលើកឡើងជាហេតុផលមួយក្នុងចំណោមហេតុផលផ្សេងទៀតនៃការពន្យាពេលអនុម័តការដំណើរការប្រព័ន្ធប្រតិបត្តិការ Android Auto នៅក្នុងរថយន្ត។ ទន្ទឹមនឹងនេះដែរ ក្រុមហ៊ុន Toyota ក៏បានចំណាយពេលអស់ 2-3 ឆ្នាំចុងក្រោយនេះ ក្នុងការធ្វើតេស្តសាកល្បងដើម្បីកសាងបទពិសោធន៍របស់ខ្លួន តាមរយះការបើកបររថយន្តនៅក្នុងព្រឹត្តិការណ៍ SmartDeviceLink ដែលបង្កើតឡើងដោយក្រុមហ៊ុន Ford ដែលអនុញ្ញាតឱ្យមានការប្រើប្រាស់កម្មវិធី iOS និង Android ឆ្លុះបញ្ចាំងនៅលើអេក្រង់រថយន្តរបស់ក្រុមហ៊ុននិមួយៗ។

អ្នកតំណាងរបស់ក្រុមហ៊ុន Toyota មិនបានបញ្ជាក់ពីរបាយការណ៍លម្អិតនោះទេ។ ដោយគ្រាន់តែពួកគេបាននិយាយថា «យើងមិនបំភ្លេចអតិថិជនដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ទេ ដោយហេតុថាការទាមទារនូវការប្រើប្រាស់ប្រព័ន្ធ នេះមានច្រើន» ពួកគេក៏បន្ថែមទៀតថា «ប្រសិនបើយើងផ្តល់ជូននូវលក្ខណៈពិសេសនេះ ឬ លក្ខណៈពិសេសផ្សេងទៀតនាពេលអនាគត យើងនឹងប្រឹងប្រែងធ្វើវាឱ្យបាន ដើម្បីទទួលបានការទុកចិត្តពីអតិថិជន ដែលនឹងផ្តល់ភាពផ្ទាល់ខ្លួនដល់អតិថិជនដោយរក្សាសុវត្តិភាពទិន្នន័យខ្ពស់ នេះជាកម្រិតស្តង់ដារក្រុមហ៊ុន Toyota របស់យើង»
ប្រព័ន្ធប្រតិបត្តិការ Android Auto គឺត្រូវបានប្រើប្រាស់ជាមួយរថយន្តជិត 50 គ្រឿងដែលមានម៉ាកខុសៗគ្នានៅជុំវិញពិភពលោក។ ក្រុមហ៊ុន Google បាននឹងកំពុងខិតខំប្រឹងប្រែងជំរុញឱ្យក្រុមហ៊ុនផលិតរថយន្តក្នុងទិសដៅផ្សេងៗគ្នាផងដែរ។ ម្យ៉ាងទៀតនៅពេលឆាប់នេះ រថយន្តរបស់ក្រុមហ៊ុន Volvo នឹងដំណើរការជាមួយប្រព័ន្ធប្រតិបត្តិការ Android នេះផងដែរ ក្នុងការគ្រប់គ្រងគ្រប់ប្រព័ន្ធដំណើរការប្រតិបត្តិការព័ត៌មានកម្សាន្តទាំងអស់នៅក្នុងរថយន្ត។ កាលពីពេលថ្មីៗនេះក៏មានក្រុមហ៊ុនផលិត រថយន្តជាច្រើនទៀតដូចជា៖ Renault, Nissan, Mitsubishi បានប្រកាសថានឹងមានគម្រោងផែនការដាក់ដំណើរការប្រព័ន្ធ Android Auto នេះនៅក្នុងរថយន្តរបស់ខ្លួនផងដែរ។

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, យានយន្ត

អត្ថបទអ្នកចង់អាន

ដឹងពីពេលវេលា ត្រូវទិញទូរទឹកកកថ្មី

ដោយ: ដួងច័ន្ទ 10 PM, Friday, 24 Mar, 2017

វាប្រហែលជាដល់ពេលវេលា ដែលអ្នកត្រូវផ្លាស់ប្តូរទូរទឹកកកហើយ បើសិនជាអ្នកបានឃើញសញ្ញាអាសន្នទាំងនេះ។ ទូរទឹកកកជាសម្ភារៈដ៏សំខាន់មួយ នៅក្នុងគេហដ្ឋាន។ វាជួយរក្...

ទូរសព្ទ Nokia P1 (ឬ Nokia 8) នឹងចេញលក់ក្នុងត្រីមាសទី២ ឆ្នាំ២០១៧ នេះហើយ

ដោយ: ដួងច័ន្ទ 7 PM, Thursday, 09 Mar, 2017

ទូរសព្ទ Nokia បានវិលត្រឡប់មកវិញ ជាមួយម៉ូដែលជាច្រើនដូចជា Nokia 3, Nokia 5 និង Nokia 6។ ប៉ុន្តែទូរសព្ទ Nokia 8 គឺជាទូរសព្ទដែលយើងគ្រប់គ្នា កំពុងទន្ទឹង...

អេក្រង់យក្សរបស់ Dell សក្តិសមនឹងការងារចម្រុះ

ដោយ: ដួងច័ន្ទ 10 AM, Tuesday, 23 Oct, 2018

ក្រុមហ៊ុន Dell អាចនឹងធ្វើឱ្យអ្នករីករាយ បើសិនជាអ្នកកំពុងអនុវត្តការងារចម្រុះមុខ។ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Dell បានដាក់បង្ហាញអេក្រង់ UltraSharp 49 C...

រីករាយនឹងភាពស្រស់នៃអាហារ ជាមួយទូរទឹកកក LG

ដោយ: ដួងច័ន្ទ 8 AM, Thursday, 04 Jul, 2019

តើអ្នកកំពុងស្វែងរកទិញទូរទឹកកកសម្រាប់ប្រើប្រាស់ក្នុងគេហដ្ឋានមែនទេ? អញ្ចឹង ទំនើប សូមផ្តល់ចម្លើយជូនអ្នក ដោយណែនាំជម្រើសទូរទឹកកកដ៏ល្អពី LG ដូចមានក្នុងអត...

Tomnerb.Com - YouTube Channel