ចូលចិត្តទំនើប

ក្រុមហ៊ុន Sony បន្ថែម 4K Touchscreen ទៅក្នុង Compact កាមេរ៉ា និង មាន Zoom ដ៏វែង

ដោយ: ដួងច័ន្ទ 9 AM, Monday, 03 Dec, 2018

ក្រុមហ៊ុន Sony បានប្រកាស Compact កាមេរ៉ាស៊េរីថ្មីកាលពីចុងសបា្តហ៍មុននេះ ជាមួយនឹងសមត្ថភាព Zoom ដែលមិនគួរឲ្យជឿដោយសារទំហំ Zoom ចាប់ពីទំហំ 24mm ទៅ ទំហំ 720mm។ នេះមិនមែនជា Compact កាមេរ៉ាដំបូងរបស់ក្រុមហ៊ុន Sony ទេ ដែលមានទំហំ Zoom វែងបែបនេះ។

ប៉ុន្តែម៉ូដែលឆ្នាំនេះរបស់ក្រុមហ៊ុនបានបន្ថែម 4K shooting និង មានអេក្រង់ Touchscreen មួយ។ វាបានក្លាយជា Compact កាមេរ៉ាដែលមានសមត្ថភាពកាន់តែច្រើនជាងមុន ដែលនឹងខិតជិតទៅដល់ការប្រកួតប្រជែងដូចទៅនឹងស៊េរីកាមេរ៉ា RX100 របស់ក្រុមហ៊ុនផងដែរ។
ម៉ូដែលថ្មីនោះគឺ HX99 និង HX95 ដែលមានទំហំប៉ុន iPod តែវាក្រាស់ជាង និង មានទម្ងន់ធ្ងន់ជាង។ តែវាមានលក្ខណៈដូចទៅនឹងកាមេរ៉ា RX100 ប៉ុន្តែវាមានភាពខុសគ្នាដ៏សំខាន់មួយនោះគឺ ខ្សែរបស់កាមេរ៉ា RX100 ប្រើ image sensor ទំហំ 1-inch ចំណែកកាមេរ៉ាម៉ូដែលថ្មីនេះមាន sensor 1/2.3-inch ដែលមានទំហំតូចជាងបន្តិច តែវាអាចនឹងកាត់បន្ថយគុណភាពរូបភាពមួយចំនួន ប៉ុន្តែវាអនុញ្ញាតឲ្យកាមេរ៉ាអាច Zoom បានវែង។

ក្រុមហ៊ុន Sony ក៏បានផលិតកាមេរ៉ាជាច្រើនដែលមានភាពស្រដៀងគ្នា ដោយមាន Pop-up Viewfinder និង Screen ទំហំ 3-inch នៅខាងក្រោយដែលអាចបង្វិលបាន 180 ដឺក្រេសម្រាប់ការថតរូប selfies។ ប៉ុន្តែម៉ូដែល HX99 និង HX95 មានបន្ថែម 4K recording និង សមត្ថភាប touch ផងដែរ។ ដូច្នេះអ្នកអាច touch ដើម្បីផ្តោតអារម្មណ៍ទៅលើការថតរូប។ វាគឺជាការផ្លាស់ប្តូរដែលធ្វើឲ្យកាមេរ៉ា Sony កាន់តែមានភាពងាយស្រួលសម្រាប់ការប្រើប្រាស់ ជាពិសេសសម្រាប់មនុស្សដែលចូលចិត្តការថតរូបដូចនឹង smartphone។

កាមេរ៉ាទាំងពីរនេះត្រូវបានរំពឹងថាវានឹងចេញទៅលក់នៅសហរដ្ឋអាមេរិកនៅក្នុងខែ តុលា ខាងមុខនេះ ដែលម៉ូដែល HX99 លក់ក្នុងតម្លៃប្រហែល 604$ និង ម៉ូដែល HX95 លក់ក្នុងតម្លៃប្រហែល 580$។

ប្រភព: theverge ផ្នែក: បច្ចេកវិទ្យា, កាម៉េរ៉ា

អត្ថបទអ្នកចង់អាន

Mitsubishi Grand Lancer ២០១៨ បោះពួយចូលទីផ្សារចិន និងតៃវ៉ាន់

ដោយ: ស. លីង 10 PM, Friday, 05 May, 2017

រថយន្ត Lancer របស់ជប៉ុនបានលាចាកលោកទៅហើយ ប៉ុន្តែ Mitsubishi មិនព្រមបោះបង់ចោលឡើយ ជប៉ុននៅតែបន្តបង្កើតជំនាន់ថ្មីរបស់ Lancer គឺ Grand Lancer។ តាមប្រភពព័...

អត្ថប្រយោជន៍ទ្វេដង សន្សំសំចៃរហូតដល់ 70% ជាមួយនឹងម៉ាស៊ីនត្រជាក់ LG dual inverter compressor ជំនាន់ថ្មី

ដោយ: ទំនើប 11 PM, Saturday, 13 Jan, 2018

1. អត្ថប្រយោជន៏សម្រាប់អ្នកប្រើប្រាស់សន្សំសំចៃថាមពលបាន 70%ជាមួយនិងបច្ចេកវិទ្យា Dual Cool របស់ LG លោកអ្នកអាចសន្សំសំចៃការចំនាយទៅលើអគ្គីសនីរហូតដល់ទៅ 70...

មុខងារថតរូបនៅពេលយប់ថ្មីពី Samsung

ដោយ: ដួងច័ន្ទ 8 AM, Saturday, 29 Dec, 2018

របាយការណ៍មួយចេញផ្សាយដោយគេហទំព័រ XDA-Developer បានរៀបរាប់ថាលេខកូដដែលត្រូវបានរកឃើញនៅក្នុងប្រព័ន្ធ Android Pie ចុងក្រោយបង្អស់ ដែលផលិតឡើងសម្រាប់ប្រើប្រ...

Logitech MX ជាប្រភេទ Mouse ប្រើប្រាស់ជាមួយកុំព្យូទ័រពហុកម្មវិធី

ដោយ: ដួងច័ន្ទ 8 PM, Monday, 05 Jun, 2017

Mouse កុំព្យូទ័រភាគច្រើនត្រូវបានបង្កើតឡើង ជាមួយនឹងការសន្មត់ថា អ្នកនឹងប្រើប្រាស់វាជាគូនឹងកុំព្យូទ័រមួយគ្រឿង។ ប៉ុន្តែវាមិនមែនជាធាតុពិត សម្រាប់បច្ចេកវ...

Tomnerb.Com - YouTube Channel