ចូលចិត្តទំនើប

ក្រុមហ៊ុន Sony ចង់ឱ្យទូរសព្ទ នាពេលអនាគតប្រើប្រាស់បច្ចេកវិទ្យា ចែករំលែកថាមពលថ្មដោយគ្មានខ្សែ

ដោយ: ដួងច័ន្ទ 5 PM, Wednesday, 22 Mar, 2017

ការបញ្ចូលថាមពលថ្មទូរសព្ទដៃ ដោយគ្មានខ្សែ មិនមែនជាបច្ចេកវិទ្យាថ្មីទេ។ ក្នុងឆ្នាំ២០១២ ទូរសព្ទ Nokia Lumia មានបំពាក់នូវប្រព័ន្ធបញ្ចូលថាមពល Qi Wireless Charging ហើយក្រុមហ៊ុន ផលិតទូរសព្ទដៃដទៃទៀតដូចជា Samsung, Google និង LG បានប្រើប្រាស់បច្ចេកវិទ្យានេះផងដែរ។

នៅក្នុងឯកសារស្នើសុំប៉ាតង់ថ្មី នៅសហរដ្ឋអាមេរិក ក្រុមហ៊ុន Sony បានបង្ហាញពីគម្រោងផែនការ របស់ក្រុមហ៊ុន ក្នុងការវិវត្តបច្ចេកវិទ្យាបញ្ចូលថ្ម ដោយគ្មានខ្សែឱ្យកាន់តែទំនើបជាងនេះ។ ឯកសារនោះបានបង្ហាញពីប្រព័ន្ធអង់តែន ដែលអនុញ្ញាតឱ្យឧបករណ៍មួយ ដូចជាទូរសព្ទដៃ អាចផ្ទេរថាមពលពីឧបករណ៍បញ្ចូលថ្មដោយគ្មានខ្សែ។ វាក៏បានរៀបរាប់ថា អង់តែនទាំងនោះអាចបញ្ជូនថាមពលពីឧបករណ៍អេឡិចត្រូនិកមួយ ទៅកាន់ឧបករណ៍មួយផ្សេងទៀត។ ឧទាហរណ៍ ទូរសព្ទមួយអាចផ្តល់ថាមពលទៅទូរសព្ទមួយទៀតបាន។ ឯកសារស្នើសុំនោះបានរៀបរាប់ថា៖ «យ៉ាងហោចណាស់ ប្រព័ន្ធអង់តែនដំបូងត្រូវសហការ ជាមួយឧបករណ៍អេឡិចត្រូនិចទី១ ហើយប្រព័ន្ធអង់តែន បន្ទាប់ត្រូវភ្ជាប់ ជាមួយឧបករណ៍អេឡិចត្រូនិកមួយផ្សេងទៀត។ ប្រព័ន្ធនេះផ្តល់រូបភាពក្រាហ្វិចនៅលើអេក្រង់ឧបករណ៍ដែលបញ្ជូន ដើម្បីបង្ហាញពីប្រព័ន្ធអង់តែន ដែលបានកំណត់រួចនិមួយៗ ហើយឧបករណ៍ដែលទទួលថាមពល បង្ហាញពីការណែនាំអំពីការឆ្លើយតបទៅកាន់ប្រព័ន្ធ ដែលបានកំណត់រួច យ៉ាងហោចណាស់ ២ប្រព័ន្ធ ដើម្បីបង្ហាញពីដំណើរ នៃការផ្ទេរថាមពលស្របនឹងឧបករណ៍ ដែលផ្ទេរថាមពល និងដើម្បីបង្ហាញពីឧបករណ៍ ដែលបានជ្រើសរើស ស្របតាមការណែនាំ»។

រូបភាពនៅក្នុងឯកសារស្នើសុំប័ណ្ណប៉ាតង់ បង្ហាញពីទូរសព្ទ២គ្រឿងនៅជាប់គ្នា ជាមួយនឹងគំនូសបំព្រួញនៃចលនាផ្ទេរថាមពល សម្រាប់ទូរសព្ទទាំង២គ្រឿង។ ក្នុងនោះក៏មានរូបភាពបង្ហាញពីគំនិត នៃការផ្ទេរថាមពលដោយគ្មានខ្សែ ពីកុំព្យូទ័រ ទៅកាន់ឧបករណ៍ដទៃទៀត។

នៅក្នុងឯកសារដែលបានដាក់តាំងពីឆ្នាំ ២០១៦ និងបានផ្សព្វផ្សាយកាលពីដើមខែមីនា បង្ហាញពីការពន្យល់យ៉ាងក្បោះក្បាយពី វិធីដែលឧបករណ៍អាចស្វែងរកអង់តែននៅក្បែរ។ ក្នុងនោះរួមមានវិធី ដែលទិន្នន័យធ្វើការអាន និងវិធីដែលប្រព័ន្ធអង់តែនត្រូវបានបង្ហាញ នៅលើអេក្រង់ ដែលវាស្រដៀងនឹងរបៀបដែលភ្ជាប់ប្រព័ន្ធ Wi-Fi បង្ហាញលើទូរសព្ទ ឬកុំព្យូទ័រ។

ជាអកុសល អ្នកស្រាវជ្រាវរបស់ក្រុមហ៊ុន Sony ចំនួន៣រូប មាន លោក James Richard Milne លោក True Xiong និងលោក Charles McCoy មិនបានបង្ហាញលម្អិតពីតិចនិកលម្អិតនៃដំណើរការប្រព័ន្ធបញ្ចូលថ្មដោយគ្មានខ្សែឡើយ។ ទោះជាយ៉ាងណា ក្រុមហ៊ុនធ្លាប់បានធ្វើការអភិវឌ្ឍន៍ ឧបករណ៍បញ្ចូលថ្មដោយគ្មានខ្សែរបស់ក្រុមហ៊ុន ដូច្នេះវាអាចដំណើរការទៅបាននៅក្នុង មជ្ឈមណ្ឌលស្រាវជ្រាវបច្ចេកវិទ្យារបស់ក្រុមហ៊ុន។

ការរៀបចំឯកសារ និងការដាក់ឯកសារស្នើសុំ មិនមែនមានន័យថា វានឹងជោគជ័យ ១០០ភាគរយនោះទេ។ ប័ណ្ណប៉ាតង់ភាគច្រើនត្រូវបានបង្កើតឡើង ដើម្បីការពារគំនិតសម្រាប់ពេលអនាគត ឬសម្រាប់បច្ចេកវិទ្យា ដែលមិនទាន់អាចដំណើរការនាពេលបច្ចុប្បន្ន ហើយនឹងមានតែនៅលើក្រដាសប៉ុណ្ណោះ។

ប៉ុន្តែ អ្នកស្រាវជ្រាវរបស់ក្រុមហ៊ុន Disney បានធ្វើការអភិវឌ្ឍន៍លើទ្រឹស្តីបច្ចេកវិទ្យា ថាមពលគ្មានខ្សែដែលអាចប្រើប្រាស់ឆ្លងបន្ទប់បាន។ ប្រព័ន្ធ Dubbed Quasistatic Cavity Resonance for Ubiquitous Wireless Power Transfer (QSCR) អាចផ្លាស់ប្តូរបន្ទប់ការិយាល័យ និងឃ្លាំង ឱ្យទៅជាកន្លែងផ្គត់ផ្គង់ថាមពលម៉ាញ៉េទិច ដែលបញ្ជូនថាមពលទៅកាន់ទូរសព្ទដៃបាន។

កាលពីខែកុម្ភៈ ឆ្នាំ២០១៧ អ្នកស្រាវជ្រាវរបស់ Disney បានរៀបរាប់ថា៖ «និទស្សន៍នៃការពិសោធន៍បានបង្ហាញថាបន្ទប់ QSCR ដែលមានទំហំ ៥៤ ម អាចបញ្ជូនថាមពលទៅកាន់ឧបករណ៍ទទួលតូចមួយ ស្ថិតនៅក្នុងទីតាំងយ៉ាងកៀក ដែលមានប្រសិទ្ធភាពពី ៤០% ដល់៩៥%។ នៅទីបញ្ចប់ ការវិភាគលម្អិតពីសុវត្ថិភាពបង្ហាញថា ថាមពលទំហំ ១៩០០វ៉ាត់អាចបញ្ជូន ទៅកាន់ឧបករណ៍ទទួល ដែលផ្តល់នូវសុវត្ថិភាព និងអានុភាពនៃការប្រើប្រាស់ថាមពល ដោយគ្មាន ខ្សែបាន»។

អត្ថបទអ្នកចង់អាន

វិធីបន្ថែមឃ្លាំងផ្ទុកទិន្នន័យ សម្រាប់ PlayStation 4

ដោយ: ដួងច័ន្ទ 10 PM, Thursday, 23 Mar, 2017

នេះជាតិចនិក ដើម្បីទទួលបានទំហំ hard drive កាន់តែធំនៅក្នុងម៉ាស៊ីនហ្គេម PS4 បន្ថែមជាមួយគន្លឹះមួយចំនួនទៀត។ ឃ្លាំងផ្ទុកទិន្នន័យ គឺជាចំណុចដ៏សំខាន់មួយ នៅក...

ទូរសព្ទ Nokia P1 (ឬ Nokia 8) នឹងចេញលក់ក្នុងត្រីមាសទី២ ឆ្នាំ២០១៧ នេះហើយ

ដោយ: ដួងច័ន្ទ 7 PM, Thursday, 09 Mar, 2017

ទូរសព្ទ Nokia បានវិលត្រឡប់មកវិញ ជាមួយម៉ូដែលជាច្រើនដូចជា Nokia 3, Nokia 5 និង Nokia 6។ ប៉ុន្តែទូរសព្ទ Nokia 8 គឺជាទូរសព្ទដែលយើងគ្រប់គ្នា កំពុងទន្ទឹង...

Facebook ណែនាំកម្មវិធីថ្មីសម្រាប់ Messenger

ដោយ: ដួងច័ន្ទ 8 AM, Saturday, 22 Dec, 2018

ថ្ងៃនេះក្រុមហ៊ុន Facebook បានប្រកាសពីមុខងារកាមេរ៉ាថ្មីសម្រាប់កម្មវិធី Messenger។ មុខងារថ្មីនេះធ្វើការគាំទ្រដល់កម្មវិធីវីដេអូ Boomerang វិលជុំ ព្រមទ...

Toyota ជួបបញ្ហាពោងសុវត្ថិភាពទៀតហើយ

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 15 Jan, 2019

បញ្ហាដែលកើតមានចេញពីបញ្ហាពោងសុវត្ថិភាពរបស់ Takata នៅតែបន្តកើតមានឡើងអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ថ្មីៗនេះ ក្រុមហ៊ុន Toyota បានកោះហៅរថយន្តប្រមាណ 1.7 លា...

Tomnerb.Com - YouTube Channel