ចូលចិត្តទំនើប

ក្រុមហ៊ុន Samsung ផលិតអេក្រង់ Monitor ភ្លោះ ដ៏ធំសម្បើម

ដោយ: ដួងច័ន្ទ 8 PM, Monday, 10 Apr, 2017

ក្រុមហ៊ុន Samsung កំពុងផលិតអេក្រង់ សម្រាប់ការទស្សនាម៉ូដែលថ្មី ដើម្បីជំនួស Monitor ភ្លោះ ដែលហួសសម័យ ហើយវាពិតជាមានទំហំធំអស្ចារ្យ។

ក្រុមហ៊ុនបានរាយការណ៍ថា កំពុងដំណើរការលើអេក្រង់ ដែលមានប្រវែងជួរដេកវែង និងហៅថា Double Full HD (DFHD) ដែលមានទំហំដ៏ធំសម្បើម មានសមាមាត្រទំហំ 32:9។ អេក្រង់នេះនឹងមានទំហំ ៤៩ អ៊ីញ និងមានកម្រិតរូបភាព 3840 x 1080 resolution។

ទំហំនៃអេក្រង់នេះ មានខ្នាតស្មើនឹងទំហំអេក្រង់ Monitor full HD ទោល ទំហំ ២៧ អ៊ីញ ពីរដង។ ដើម្បី ផ្តល់នូវការទស្សនាក្នុងជ្រុងដ៏ទូលាយ ឧបករណ៍ថ្មីនេះនឹងមានបំពាក់បច្ចេកវិទ្យា អេក្រង់កោង 1800R។

អេក្រង់នេះនឹងមានការគាំទ្រជាមួយកម្មវិធី G-Sync ឬ FreeSync ក៏ដូចជាមានអត្រាភ្លឺច្បាស់កម្រិត អតិបរមា ដែលមាន 144Hz ដើម្បីបំពេញនូវតម្រូវការរបស់អ្នកចូលចិត្តលេងហ្គេម និងអ្នកដែលប្រើប្រាស់លក្ខណៈអាជីព។

ក្រុមហ៊ុន Samsung បានអះអាងថាពួកគេមានគម្រោងក្នុងការផលិតអេក្រង់ ដែលមានកម្ពស់វែង ដែលនឹងមកជាមួយកម្រិតរូបភាព 3840 x 1200 resolution។

ក្រុមហ៊ុនដែលមានកំណើត នៅក្នុងប្រទេសកូរ៉េខាងត្បូង បានរំពឹងទុកថាការចាប់ផ្តើមផលិតកម្មសម្រាប់ Monitor ទាំងពីរ នឹងមានប្រព្រឹត្តទៅក្នុងចុងខែកញ្ញា ដែលមានន័យថាអ្នកត្រូវរង់ចាំរហូតដល់ឆ្នាំបន្ទាប់ ដើម្បីមានឱកាសទិញះអេក្រង់ ធំ ឡូយបែបនេះ។

ផ្នែកផលិតអេក្រង់ នៃក្រុមហ៊ុន Samsung បានទទួលរងបញ្ហាជាច្រើន។ ទើបតែសប្តាហ៍កន្លងទៅ ក្រុម ហ៊ុននឹងបង្ហាញពីការវិវត្តនៃបច្ចេកវិទ្យា Cinema Screen សម្រាប់រោងភាពយន្ត។ វាការបានរាយការណ៍ថា បានភ្ជាប់ទំនាក់ទំនងជាមួយ Apple ដើម្បីផលិតអេក្រង់ OLED ដែលមានចំនួនច្រើនលើស លប់ រហូតដល់ ៩២លាន គ្រឿង សម្រាប់មនុស្សជំនាន់ក្រោយ។

Samsung-Double-Full-HD-02

Samsung-Double-Full-HD-01

ប្រភព: TheNextWeb ផ្នែក: បច្ចេកវិទ្យា, ទូរទស្សន៍, Appliances

អត្ថបទអ្នកចង់អាន

ស្វែងយល់ពីប្រព័ន្ធ Intel ជំនាន់ទី 9 ថ្មី

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 01 May, 2019

នៅពេលក្រុមហ៊ុន Intel ដាក់ឱ្យដំណើរការប្រព័ន្ធប្រតិបត្តិការ Core ជំនាន់ទី 9 ជាលើកដំបូងកាលពីចុងឆ្នាំមុន តារាដ៏លេចធ្លោជាងគេ គឺប្រព័ន្ធ i9-9900K ដែលជាបច...

Google Maps អនុញ្ញាតឱ្យទំនាក់ទំនងអាជីវកម្មបាន

ដោយ: ដួងច័ន្ទ 9 AM, Saturday, 01 Dec, 2018

ថ្មីៗនេះគេហទំព័រ 9to5Google បានបង្ហាញឱ្យយើងឃើញនូវ Blog Post មួយពីក្រុមហ៊ុន Google ដែលប្រកាសអំពីមុខងារថ្មីមួយ សម្រាប់កម្មវិធី Google Maps គឺមុខងារសា...

Xiaomi ពន្យល់ពីបច្ចេកវិទ្យាកាមេរ៉ាថ្មី

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 11 Jun, 2019

ការប្រកួតប្រជែងនៅក្នុងសង្គ្រាមការរចនា Notch នៅលើទូរសព្ទ Smartphone បានក្លាយជារឿងរ៉ាវអតីតកាលយ៉ាងឆាប់រហ័ស ដោយក្នុងនោះមានក្រុមហ៊ុនជាច្រើន ដូចជា Oppo ន...

មកដឹង គន្លឹះទាំង 7 ដើម្បីជួយបង្កើនល្បឿននៅក្នុងស្មាតហ្វូនស៊េរីចាស់

ដោយ: ភារុន 8 AM, Monday, 28 Jan, 2019

ប្រសិនបើអ្នករកឃើញថាស្មាតហ្វូនរបស់អ្នកដំណើរការជាមួយនឹង Layer Software, App, និង File ឯកសារ មានការយឺតយ៉ាវជាងមុន ដោយសារតែអ្នកបានប្រើប្រាស់ទូរស័ព្ទនេះអ...

Tomnerb.Com - YouTube Channel