ចូលចិត្តទំនើប

ក្រុមហ៊ុន Nokia កំណត់កាលបរិច្ឆេទ នៃការដំណើរការប្រព័ន្ធ 5G នៅអឺរ៉ុប

ដោយ: ដួងច័ន្ទ 7 PM, Monday, 06 Feb, 2017

វាបានផ្តល់នូវឱកាស សម្រាប់យើងក្នុងការស្រមៃ ពីអនាគតនៃឧស្សាហកម្មទូរសព្ទចល័ត ក្នុងទ្វីបអឺរ៉ុប ហើយតួនាទីដ៏សំខាន់របស់ប្រព័ន្ធ 5G បានដើរតួក្នុងសង្គមបច្ចេកវិទ្យា ជាមួយប្រព័ន្ធទំនាក់ ទំនងគ្រប់ទីកន្លែង ក្នុងល្បឿនលឿន ដើម្បីភ្ជាប់ទំនាក់ទំនងទាំងមនុស្ស និងសម្ភារៈ។

ប្រព័ន្ធ 5G ជាបច្ចេកវិទ្យាថ្មី ដែលនឹងជួយដល់ការរីកចម្រើន នៃឧស្សាហកម្មជាច្រើនវិស័យ ប៉ុន្តែ នឹងផ្តោតជាពិសេសក្នុងការជំរុញ ឱ្យវិស័យឧស្សាហកម្ម ក្នុងតំបន់អឺរ៉ុបឈានមុខគេ។ ប៉ុន្តែប្រព័ន្ធ 5G ត្រូវការបណ្តាញទិន្នន័យជាមូលដ្ឋាន។ បើគ្មាន 4G ប្រព័ន្ធ 5G នឹងមិនអាចលេចរូបរាងបានឡើយ។ ដូច្នេះ ការអភិវឌ្ឍន៍ 4G មានសារៈសំខាន់ណាស់ នៅពេលដែលយើងចង់ធ្វើការបោះជំហាននាំមុខគេ ក្នុងការវិវិត្តទៅរកបច្ចេកវិទ្យាថ្មី IoT។ វាក៏ជាការដាស់តឿន ដល់តំបន់មួយចំនួន នៅក្នុងទ្វីបអឺរ៉ុប ដែលមិនមានសេវា 4G ដែលតំបន់ទាំងនោះ នឹងក្លាយជាចំណុចដៅ សម្រាប់សេវា 5G នាពេលអនាគត ហើយការប្រើប្រាស់សេវា 5G ជាច្រើនករណី នឹងមិនអាចដំណើរការបានដោយគ្មានប្រវត្តិ នៃការប្រើប្រាស់សេវាកម្មទូរសព្ទទំនើបដែរ។

Nokia-Sets-Deadline-For-5G-Launch-03

ប្រតិបត្តិករ និងអ្នកចែកចាយ រួមទាំងបណ្តាញ Nokia ផងដែរ បាននឹងកំពុងបោះជំហាននៃការវិវត្ត ក្នុងការស្រាវជ្រាវអំពីឧបករណ៍ 5G និងស្តង់ដាររបស់វា។ កិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរគ្រប់គ្រងបទបញ្ញត្តិ មានសារៈសំខាន់ សម្រាប់ពន្លឿនសន្ទុះ នៃការដាក់ឱ្យប្រើប្រាស់សេវា 4G និង 5G ដើម្បីត្រៀមខ្លួនរួចរាល់ សម្រាប់ការដំណើរការសេវា 5G នៅក្នុងឆ្នាំ ២០២០។ សារទៅការប្រទេសនៅក្នុងតំបន់អឺរ៉ុប ដ៏ជាក់ច្បាស់មួយគឺ យើងត្រូវការពង្រឹងលក្ខខណ្ឌវិនិយោគនាពេលនេះ។ ទីផ្សាក្នុងតំបន់ដទៃទៀត កំពុងបង្កើនការកើនឡើងយ៉ាងឆាប់រហ័ស និងកំពុងចោទជាបញ្ហាប្រឈមយ៉ាងធ្ងន់ធ្ងរ ចំពោះតំណែងរបស់ការច្នៃប្រឌិត នៅតំបន់អឺរ៉ុប។ អតិថិជនគោលដៅនៅតំបន់អឺរ៉ុប ប្រាកដជាមានមហិច្ឆិតាធំ ដូច្នេះក្រុមហ៊ុន Nokia ត្រូវផ្តល់នូវការភ្ញាក់ផ្អើលដ៏ធំមួយ ដោយធ្វើ ការផ្សព្វផ្សាយពីសេវា 5G ភ្ជាប់ជាមួយកម្មវិធីប្រកួត European Football Championship ក្នុង ឆ្នាំ ២០២០។ Nokia ក៏មានបំណងឱ្យការផ្តួចផ្តើមដំបូងនេះ ជាផ្នែកមួយនៃភាពជាដៃគូដ៏សំខាន់ សម្រាប់ការដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាថ្មីនេះ។

ការច្នៃប្រឌិតជាមួយកម្មវិធី ដែលអាចដំណើរការបាន គឺជាគន្លឹះនៃគម្រោងថ្មីនេះ។ ឧទាហរណ៍ ការភ្ជាប់ប្រព័ន្ធពីគេហដ្ឋាន ទៅកាន់បណ្តាញដែលនៅជិត ជាមួយសេវាកម្មបណ្តាញទិន្នន័យថ្មីរបស់ Nokia បានបង្ហាញពីភស្តុតាងជាក់លាក់ ដើម្បីស្គាល់ច្បាស់ពីអត្ថប្រយោជន៍ នៃសេវា 5G។ ការសាកល្បងដាក់ឱ្យដំណើរការសេវា 5G កម្រិតបឋម បានបង្ហាញពីជំហានដែលអ្នកស្ថាបនាបណ្តាញទិន្នន័យត្រូវការ សម្រាប់ការអភិវឌ្ឍន៍ប្រព័ន្ធនាពេលអនាគត ដោយរួមទាំងទំនាក់ទំនងរវាងមនុស្សនិងមនុស្ស ម៉ាស៊ីនសម្រាប់ភ្ជាប់ទំនាក់ទំនង និងការភ្ជាប់ទំនាក់ទំនងរវាងម៉ាស៊ីន និង ម៉ាស៊ីន សម្រាប់ការប្រើប្រាស់កម្មវិធី IoT។

សេវា 5G នឹងផ្តល់នូវលទ្ធភាពថ្មី ជារួមសម្រាប់អ្នកប្រើប្រាស់ សេដ្ឋកិច្ច និងសង្គម។ វានឹងផ្តល់នូវ ចរាចរណ៍បណ្តាញទិន្នន័យដ៏ធំ (កម្រិតទិន្នន័យខ្ពស់ជាង 10 Gbps ប្រៀបជាមួយទិន្នន័យ 300 Mbps LTE) ជាមួយនឹងឧបករណ៍ជំនាន់ថ្មី។ បច្ចេកវិទ្យាថ្មីនេះនឹងរួមបញ្ចូលគ្នា ជាមួយបច្ចេកវិទ្យា ដែលមានស្រាប់ ហើយនឹងប្រើប្រាស់ថាមពលទាប។ ការបង្កើតប្រព័ន្ធ 5G Ecosystem នឹងជួយ ជំរុញឱ្យតំបន់អឺរ៉ុបត្រឡប់ទៅរកភាពឈានមុខគេ នៅលើពិភពលោក ចំពោះការផ្គត់ផ្គង់សេវាកម្មទូរសព្ទចល័ត ជាថ្មីម្តងទៀត។

តើអ្នកមានដឹងទេ? ក្រុមហ៊ុន Nokia បានសហការជាមួយសកលវិទ្យាល័យល្បីៗ នៅអឺរ៉ុប សហរដ្ឋអាមេរិក និងចិន ដើម្បីបង្កើតបច្ចេកវិទ្យា 5G ឱ្យទទួលបានជោគជ័យ។ ក្រុមហ៊ុននេះក៏បានដំណើរគម្រោង ដែលជាប់ពាក់ព័ន្ធនឹងសេវា 5G មានឈ្មោះថា 5G-PPP នៅក្នុងតំបន់អឺរ៉ុប និងដំណើរការគម្រោងច្នៃប្រឌិតសេវា 5G ជាមួយប្រតិបត្តិករធំៗ រួមមាន Deutsche Telekom, China Mobile, NTT DOCOMO, Korea Telecom និង SK Telecom។

Nokia-Sets-Deadline-For-5G-Launch-04

អត្ថបទអ្នកចង់អាន

ចង់ដឹងពីមុខងារថ្មីពី Galaxy S8 Oreo ដែរ ឬទេ?

ដោយ: ដួងច័ន្ទ 11 PM, Sunday, 24 Dec, 2017

ថ្មីៗនេះ Samsung ទើបនឹងបញ្ចេញប្រព័ន្ធប្រតិបត្តិការថ្មី Android Oreo Beta Program សម្រាប់ ទូរសព្ទ Galaxy S8 និង S8+។ ទំនើប សូមបង្ហាញពីមុខងារថ្មីៗជាទ...

សេវាកម្ម Google Fi ដំណើរការលើ iPhone បានហើយ

ដោយ: ដួងច័ន្ទ 8 AM, Monday, 17 Dec, 2018

បើសិនជាអ្នកជាម្ចាស់ទូរសព្ទដៃ iPhone ហើយកំពុងសម្លឹងរកឱកាសផ្លាស់ប្តូរប្រព័ន្ធ Mobile Carrier អ្នកទទួលបានជម្រើសមួយបន្ថែមទៀតសម្រាប់ការជ្រើសរើសនាពេលនេះ។...

រីករាយជាមួយនឹង ការថតរូបភាពដ៏ស្រស់ស្អាត គ្រប់ពេលវេលា គ្រប់ទីកន្លែង

ដោយ: វិរីយា៉ 6 AM, Friday, 11 Mar, 2016

លោកអ្នក​នឹង​ត​ទទួលបាន ​បទពិសោធន៍​ថ្មី​ ដ៏​អស្ចារ្យ​ជាម​ួយ​នឹង ​ការថតរូប​ដ៏​ស្រស់ស្អាត នៅពេលដែល​កាមេរ៉ា​របស់លោក​អ្នកមាន Auto Real-time HDR លោកអ្នក​ន...

ម៉ូតអំពូលភ្លើង ក្នុងការិយាល័យ

ដោយ: ដួងច័ន្ទ 6 PM, Wednesday, 16 Aug, 2017

ទំនើប សូមណែនាំជូននូវម៉ូដអំពូលប្លែកៗ តែពោរពេញដោយភាពទាក់ទាញ និងគំនិតច្នៃប្រឌិតខ្ពស់ សម្រាប់ប្រើប្រាស់លើតុការិយាល័យ។ Minimalist Design គ្រាន់តែជាម៉ូដអ...

Tomnerb.Com - YouTube Channel