ចូលចិត្តទំនើប

ក្រុមហ៊ុន LG បានដាក់បង្ហាញទូរទឹកកក នៃការវិវត្តន៍ថ្មី INSTAVIEW នៅក្នុងព្រឹត្តិការណ៍ INNOFEST ASIA

ដោយ: ទំនើប 10 AM, Friday, 17 Mar, 2017

 

ដើម្បីកសាងភាពជាអ្នកដឹកនាំរបស់ខ្លួន នៅជួរមុខនៃទីផ្សារទូទឹកកក,ក្រុមហ៊ុន LG Electronicsបានដាក់បង្ហាញនូវទូទឹកកក InstaView Door-in-Door™ របស់ខ្លួននៅក្នុងព្រឹត្តិការណ៍ InnoFest Asia 2017 ដែលប្រារព្ធឡើងនៅលើកោះ Jeju ប្រទេសកូរ៉េខាងត្បូង។ ទូរទឹកកកនេះបំពាក់ទៅដោយអេក្រង់វយ័ឆ្លាត ដែលមានមានលក្ខណៈពិសេសទំនើប ជ្រុងកោង (cutting-edge) និងប្រពន្ធ័គោះបំភ្លឺ (Knock-On feature) ដែលអាចជួយសន្សំសំចៃថាមពបានច្រើន។

InstaView Door-in-Door™ – ជាគំនិតនៃការរកឃើញថ្មី

ខណៈពេលដែលទូរទឹកកកធម្មតា គ្រាន់តែបំពាក់ទៅដោយទ្វារធម្មតាជាមួយនិងប្រពន្ធ័បង្ហូទឹកកក។  បុន្តែសំរាប់ InstaView Door-in-Door™ របស់ LG បានបំពាក់ទៅដោយបន្ទះទ្វាកញ្ចក់រលោងមានទំហំ 33-អ៊ីង។ បង្អួចរបស់ InstaView Door-in-Door™ មានលក្ខណៈពិសេសដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ពិនិត្យមើលរបស់ ដែលរក្សាទុកនៅខាងក្នុងបានដោយមិនចាំបាច់បើកទ្វាទេ។ អ្នកប្រើប្រាស់អាចបើកពន្លឺក្នុងទូទឹកកកបាន ដោយគ្រាន់តែគោះលើកញ្ចក់ពីដងជាការស្រេច។ InstaView Door-in-Door™ មានកន្លែងសំរាប់រក្សាទុកធំទូលាយអនុញ្ញាតឱ្យអ្នក ប្រើប្រាស់រក្សាទុកភេសជ្ជៈ ឬអាហារបានយ៉ាងងាយស្រួល ។

ការសន្សំសំចៃថាមពលតាមរយះ Inverter Linear Compressor

ទូរទឹកកក LG ត្រូវបានបំពាក់ដោយកុំប្រេសស័រសន្សំសំចៃខ្បស់ Inverter Linear Compressor ដែលមានផ្ជាប់ជាមួយនៅពីស្តុង linear piston drive ជំនួសឱ្យ drive ធម្មតា។ ដោយបង្កើតការកកិតផ្ទៃក្នុងតិច ដែលជាលទ្ធផលធ្វើអោយការប្រើប្រាស់ចំនាយថាមពលតិច និងកាត់បន្ថយសំលេងរំខាន ទាំងអស់នេះបានផ្តល់អោយយើងនៅនូវភាព ដែលអាចជឿជាក់បាននិងយូរអង្វែង។ Inverter Linear Compressor របស់ LG ត្រូវបានទទួលការធានារយះពេល 10 ឆ្នាំ។ សំរាប់កុំប្រេសស័រអាចដមណើរបានយ៉ាងរលូន ដោយគ្មានផលវិបាករហូតដល់ទៅ 20 ឆ្នាំ។ នេះបើយោងតាមការពិនិត្យរបស់សមាគមវិទ្យាសាស្រ្ត និងបច្ចេកទេសរបស់អាឡឺម៉ង់ (VDE)។

លក្ខណៈពិសេសនៃការច្នៃប្រឌិតថ្មី ដែលស្របតាមតម្រូវវការរបស់អ្នកប្រើប្រាស់ប្រចាំថ្ងៃ

ខាងក្នុងនៃ InstaView Door-in-Door™ ត្រូវបានបំពាក់ជាមួយនិងប្រពន្ធ័បន្សុទ្ធខ្យល់(Hygiene Fresh+) ដើម្បីលុបបំបាត់ខ្យល់កខ្វក់ និង ក្លឹនមិនល្អនៅក្នុងទូទឹកកក។ ទន្ទឹមនិងនេះដែរ ជាមួយនិងការច្នៃប្រឌិតថ្មីរបស់ប្រពន្ធ័តុល្យភាពសំណើម (FRESHBalancer) អាចបន្ថែមនូវកម្រិតសំណើមដែលជួយរក្សាបន្លែ និងផ្លែឈើអោយស្រស់បានយូរ។

លើសពីនេះទៀតទូទឹកកកនេះ អាចដំឡើងបាននៅគ្រប់ទីកន្លែង នៅក្នុងផ្ទះដោយមិនចាំបាច់ពិបាកខ្វល់ពីកន្លែងណា ដែលមានទឹកឬមិនមានទឹកនៅក្បែនោះទេ។ ពីព្រោះ InstaView Door-in-Door™ មានកន្លែងរក្សាទឹកនៅក្នុងវាផ្ទាល់តែម្តង ដែលអាចឱ្យអ្នកប្រើប្រាស់ចាក់ទឹកដោយផ្ទាល់ទៅក្នុងធុងរបស់វាតែម្តង។

លោក Dae-hyun ដែលជាប្រធានក្រុមហ៊ុន LG Electronics Home Appliance & Air Solutions Company បានមានប្រសាសន៍ថា “InstaView Door-in-Door™ ជាទូទឹកកកចុងក្រោយបំផុតរបស់យើងជាមួយការវិវដ្តថ្មី ដើម្បីរក្សាអាហារអោយបានស្រស់យូអង្វែង តាមដែលអាចធ្វើបាន។ ហើយវាអាចធ្វើអោយអតិថិជនមានការចាប់អារម្មណ៍ខ្លាំង ក្នុងការដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍ InnoFest Asia 2017។

LoT-Technology-04

LoT-Technology-03

LoT-Technology-02

អត្ថបទអ្នកចង់អាន

Apple នឹងចេញលក់ iPhone បត់បាននៅឆ្នាំ 2020

ដោយ: ដួងច័ន្ទ 9 PM, Sunday, 27 May, 2018

ក្រុមហ៊ុន Apple មានផែនការផលិតទូរសព្ទ iPhoneថ្មី ដែលមានការរចនាម៉ូដខុសពីទម្រង់ iPhone ចាស់ទាំងស្រុង។ គម្រោងផែនការថ្មីនេះ នឹងត្រូវដំណើរការក្នុងអំឡុងពេ...

កុំប្រើវត្ថុទាំងនេះសម្អាត ទូរសព្ទដៃរបស់អ្នក

ដោយ: ដួងច័ន្ទ 8 AM, Saturday, 04 May, 2019

តើអ្នកធ្លាប់ជូតសម្អាតស្នាមប្រឡាក់នៅលើទូរសព្ទរបស់អ្នកជាមួយម្រាមដៃរបស់អ្នកឬទេ? តើវាធ្វើឱ្យស្នាមប្រឡាក់កាន់តែខ្លាំងថែមទៀតមែនទេ? ទង្វើនេះតែងកើតឡើងជារឿយ...

ទូរទស្សន៍ LG ថ្មី កាន់តែលឿន កាន់តែឆ្លាតជាមួួយ Google Assistant និង Alexa

ដោយ: ដួងច័ន្ទ 5 PM, Tuesday, 09 Jan, 2018

ផលិតផលទូរទស្សន៍របស់ LG ទទួលបានពានរង្វាន់ Best of CES Award អស់រយៈពេល 3 ឆ្នាំ ជាប់ៗគ្នា ហើយនៅក្នុងឆ្នាំ 2018 នេះ ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចដ៏ធំម...

ណែនាំក្តារចុច Gboard ពី Google

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 18 Jul, 2018

ក្រុមហ៊ុន Google បានប្រកាសថា ក្រុមហ៊ុននឹងនាំយក Morse Code ក្នុងនាមជា Input Method មកកាន់ក្តារចុច Gboard សម្រាប់ប្រព័ន្ធ iOS។ ការដាក់បញ្ចូល Morse C...

Tomnerb.Com - YouTube Channel