ចូលចិត្តទំនើប

ក្រុមហ៊ុន Lenovo បង្ហាញពីក្តីអាឡោះអាល័យ ដោយសន្យាថានឹងនាំយក Motorola ត្រឡប់មកវិញ

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 14 Mar, 2017

បន្ទាប់ពីបរាជ័យនៅក្នុងមុខជំនួញ ដែលបង្កឡើងដោយម្ចាស់ភាគហ៊ុន សញ្ជាតិចិននៅក្នុងឆ្នាំ ២០១៦ ក្រុមហ៊ុន Lenovo នឹងនាំយកម៉ាកសញ្ញា Motorola ត្រឡប់មកវិញ។ យោងតាមសម្តីរបស់លោក Aymar de Lencquesaing ប្រធានក្រុមហ៊ុន Motorola បានបញ្ជាក់ថាម៉ាកសញ្ញា Motorola នឹងត្រឡប់មកវិញ ពីព្រោះម៉ាកសញ្ញា Lenovo នាពេលនេះមានភាពច្បាស់លាស់ អំពីការបង្ហាញពីក្រុមហ៊ុន និងម៉ាកសញ្ញាដោយផ្ទាល់។

យើងអាចស្មានបានថា ពាក្យសម្តីខាងលើនេះ នឹងបញ្ជាក់ពីសកម្មភាពអ្វីម្យ៉ាង ដើម្បីផ្តល់ភាពភ្ញាក់ផ្អើលសារជាថ្មី ដូចជា BlackBerry និង Nokia ដែលម៉ាកសញ្ញាទាំងពីរនេះបានបង្ហាញយ៉ាងជោគជ័យអំពីការវិលត្រឡប់មកកាន់ពិភពបច្ចេកវិទ្យា នៅក្នុងព្រឹតិ្តការណ៍ Mobile World Congress នៅក្នុងឆ្នាំនេះ។

សម្រាប់អ្នកប្រើប្រាស់ នេះអាចជាការផ្លាស់ប្តូរដ៏ភ្ញាក់ផ្អើលមួយ ដោយម៉ាកសញ្ញា Lenovo បានលុបឈ្មោះម៉ាកសញ្ញា Motorola ដោយប្រើប្រាស់ម៉ាកសញ្ញាស្រដៀងគ្នា ហើយមនុស្សភាគច្រើនមិនបានសម្គាល់ពីការផ្លាស់ប្តូរនេះឡើយ ឬក៏ភាគច្រើននៅតែហៅទូរសព្ទទាំងនោះថា Motorola។

ម៉ាក Motorola នឹងចាប់ផ្តើមភ្ជាប់ជាមួយទូរសព្ទថ្មី នៅតាមប្រទេសមួយចំនួន ប៉ុន្តែវានឹងត្រឡប់មកកាន់ទីផ្សានៅក្នុងប្រទេសណា ដែលមានវត្ដមានក្រុមហ៊ុននេះ។

នៅក្នុងកិច្ចសម្ភាសន៍ លោក de Lencquesaing ក៏បានបញ្ជាក់ដែរថា Motorola នាពេលបច្ចុប្បន្ន មិនទាន់មានគម្រោងចេញលក់ផលិតផល Smartwatch នៅឡើយទេ ដោយគាត់បានលើកឡើងថា ឧបករណ៍នេះ មានមុខងារប្រើប្រាស់តិចតួចនៅឡើយ។

ដើមឡើយ ក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក បានចេញលក់ទូរសព្ទមួយចំនួន ដែលគ្មានតម្លៃ គឺ Motorola Mobity ដែលត្រូវបានក្រុមហ៊ុន Google ទិញយកកាលពីខែសីហា ឆ្នាំ២០១១។ ក្រុមហ៊ុន Google នៅទីបញ្ចប់បានលក់ Motorola Mobility មកឱ្យក្រុមហ៊ុន Lenovo នៅក្នុងឆ្នាំ២០១៤។

ក្រុមហ៊ុនផលិតទូរសព្ទដ៏ធំ ដែលមានអាយុកាលច្រើនឆ្នាំមកហើយ គឺ Motorola របស់ Lenovo បានជាប់គាំងនៅក្នុងឆ្នាំ២០១៦ បណ្តាលឱ្យកេរ្តិ៍ឈ្មោះ និងម៉ាកសញ្ញាក្រុមហ៊ុនបានធ្លាក់ចេញពីបញ្ជី ក្រុមហ៊ុនផលិតទូរសព្ទធំទាំង៥ បន្ទាប់ពីជាប់គាំងរយៈពេលពេញមួយត្រីមាស ដំបូងនៃឆ្នា២០១៦ ហើយក៏មិនមានវត្តមាននៅលើទីផ្សាផងដែរ។

lenovo-motorola-01

lenovo-motorola-03

អត្ថបទអ្នកចង់អាន

ក្រុមហ៊ុន Huawei មានមហិច្ឆតាចង់មាន OS ផ្ទាល់ខ្លួន

ដោយ: ដួងច័ន្ទ 2 PM, Friday, 15 Mar, 2019

នៅក្នុងឱកាសដែលភាពតានតឹងរវាងក្រុមហ៊ុន Huawei Technologies និងសហរដ្ឋអាមេរិកបានឈានចូលមកដល់ចំណុចក្តៅគគុក ក្រុមហ៊ុន Huawei មានផែនការត្រៀមទុកមួយរួចជាស្រេ...

LG VIP Night 2017 បង្ហាញផលិតផលថ្មី និងជប់លៀងជួបជុំដៃគូពាណិជ្ជកម្ម

ដោយ: ទំនើប 9 PM, Saturday, 12 Aug, 2017

នៅល្ងាចថ្ងៃទី 09 ខែសីហា ឆ្នាំ2017 នេះ ក្រុមហ៊ុន LG Electronics និងក្រុមហ៊ុន G Gear ដែលជាក្រុមហ៊ុនដៃគូយុទ្ធសាស្រ្តតែមួយគត់ នៅក្នុងប្រទេសកម្ពុជាបានរៀ...

តើអ្នកដឹងទេថា អ្នកអាចបើករថយន្តបានប៉ុន្មានគីឡូម៉ែត្រ ទៀតបើសញ្ញាប្រេងសាំងដាស់តឿន?

ដោយ: អ្នកនាង 10 PM, Thursday, 03 Nov, 2016

ជាធម្មតា អ្នកបើកបរភាគច្រើនតែងតែ ចាក់សាំងរថយន្តពេលណា ដែលវានៅសល់ប្រមាណ1/4 ហើយមួយចំនួនទៀត អាចនឹងទុកឲ្យសល់តិចជាងនេះ។ ជួនកាលបើកទៅបើក មកអាចនឹងភ្លេចខ្លួន ...

គំនិតច្នៃប្រឌិតដ៏អស្ចារ្យ គួរមាននៅគ្រប់ទីកន្លែង

ដោយ: ដួងច័ន្ទ 5 PM, Saturday, 03 Mar, 2018

ការច្នៃប្រឌិតថ្មីៗ កើតមានជារៀងរាល់ថ្ងៃ ដែលអ្នកអាចស្វែងរកបាន នៅលើគេហទំព័រ Kickstarter និងគ្រប់ទីកន្លែងនៅក្នុងពិភពលោកទាំងមូល។ គំនិតច្នៃប្រឌិតថ្មីៗទាំ...

Tomnerb.Com - YouTube Channel