ចូលចិត្តទំនើប

ក្រុមហ៊ុន KSLM បានទទួលពានរង្វាន់ ក្នុងកម្មវិធីប្រគល់ពានរង្វាន់ Cambodia Successful Branch Alliance Award ប្រចាំឆ្នាំ 2018-2019

ដោយ: ទំនើប 4 PM, Friday, 30 Nov, 2018

ភ្នំពេញយប់ថ្ងៃ សុក្រ ទី 21 ខែ កញ្ញា ឆ្នាំ 2018 នៅសណ្ឋាគារ Sofitel ភ្នំពេញកន្លងទៅនេះ៖ ក្រុមហ៊ុន Brands Alliance International បានរៀបចំប្រារព្ធកម្មវិធីប្រគល់ពានរង្វាន់ (Cambodia Successful Branch Alliance Award 2018) ដែលបានប្រព្រឹត្តឡើងនៅ សណ្ឋាគារ Sofitel ភ្នំពេញ ដោយមានការចូលរួមពី សហគ្រិនឆ្នើមៗចំនួន 20 រូប និង មានវត្តមានភ្ញៀវ កិតិ្តយសជាច្រើនរូបផងដែរ។ ជាពិសេស ក៏មានការប្រគល់ពានរង្វាន់ពីសំណាក់ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា។

ក្រុមហ៊ុន KSLM Investment មានមោទភាពខ្លាំងណាស់ ដែលបានទទួលបានពានឆ្នើមក្នុងកម្មវិធីប្រគល់ពានរង្វាន់ (Cambodia Successful Brand Awards 2018) ជូនសហគ្រិនជោគជ័យរបស់ក្រុមហ៊ុន នៅលើវេទិការង្វាន់ Brands កម្ពុជាឆ្នាំ 2018-2019។ ក្រុមហ៊ុន KSLM គឺជាក្រុមហ៊ុនឈានមុខគេក្នុងការផ្គត់ផ្គង់ និងចែកចាយ ផលិផលដ៏ល្អបំផុតរបស់ក្រុមហ៊ុនផ្ទាល់ ដែលមានចំនួន 2 ប្រភេទគឺ សម្ភារ F&B និង សម្ភារបរិក្ខា HORECA ។ ចំពោះសម្ភារ F&B មានដូចជា៖ សម្ភារផ្ទះបាយប្រើប្រាស់ក្នុងហាងនំ និងនំខេក មានម៉ាស៊ីនដុតនំ ឡដុតនំជាដើម ហើយនឹងសម្ភារប្រើប្រាស់ក្នុងហាង ភីហ្សា និងប៊ឺហ្គឺ ដែលមានចង្រ្កាន ម៉ាស៊ីនក្លាសសេ ម៉ាស៊ីនកិនសាច់ជាដើម ព្រមទាំងមានម៉ាស៊ីនវេចខ្ចប់ និង ឧករណ៍ប្រើប្រាស់ក្នុងផ្ទះបាយផ្សេងៗទៀតជាច្រើនសម្រាប់ផ្គត់ផ្គង់ក្នុងអាជីវកម្មម្ហូបអាហារ និងភេសជ្ជៈ។ ចំណែកសម្ភារបរិក្ខា HORECA ភាគច្រើន សម្ភារទាំងនេះសម្រាប់ផ្គត់ផ្គង់នៅក្នុង សណ្ឋាគារ ភោជនីយដ្ឋាន និងហាងកាហ្វេ ដែលរួមមាន៖ កែវ ចាន ស្លាបព្រា សម និង សម្ភារបរិក្ខាជាច្រើនផ្សេងៗទៀត ដែលសុទ្ធសឹងតែជាម៉ាកល្បីៗ។ ម្យ៉ាងទៀត ទាំងសម្ភារ F&B និង សម្ភារបរិក្ខា HORECA គឺផ្តោតសំខាន់ទៅលើឧស្សាហ៍កម្មបដិសណ្ឋារកិច្ចនៅក្នុងប្រទេសកម្ពុជា។

ពានរង្វាន់ ម៉ាកជោគជ័យ របស់ប្រទេសកម្ពុជាមិនត្រឹមតែ ជួយជម្រុញសហគមន៍ជំនួញឲ្យមានភាពរឹងមាំ និងយូរអង្វែងនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ វាថែមទាំងជួយផ្សព្វផ្សាយពីភាពជោគជ័យរបស់ក្រុមហ៊ុនទាំងនេះ និងបង្ហាញពីភាពជោគជ័យរបស់សហក្រិនឆ្នើមទៅដល់ពិភពលោកទាំងមូលផងដែរ។

យើងសង្ឃឹមថា ជាមួយនឹងការទទួលស្គាល់នេះ នឹងធ្វើឱ្យសហក្រិនឆ្នើមទាំងអស់ នឹងទទួលបានការកោតសរសើរទាំងនៅក្នុងប្រទេស និងក្នុងតំបន់ ថាពួកគេពិតជាសក្តិសមនឹងទទួលបានពានរង្វាន់ ម៉ាកជោគជ័យនេះ។ ក្រុមហ៊ុន Brands Alliance International គ្រោងនឹងបន្តធ្វើការប្រគល់ពានរង្វាន់នេះជារៀងរាល់ឆ្នាំ ហើយសង្ឃឹមថា នឹងមានសហគ្រិនជោគជ័យជាច្រើនរូបផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា អាចចូលរួមក្នុងកម្មវិធីដ៏អស្ចារ្យមួយនេះនៅលើកក្រោយៗទៀត៕

ប្រភព: kslm-investment ផ្នែក: បច្ចេកវិទ្យា, Appliances

អត្ថបទអ្នកចង់អាន

កាក់ TrackR ភ្ជាប់ iPhone តាមរករបស់

ដោយ: ស. លីង 9 PM, Tuesday, 14 Feb, 2017

ឧបករណ៍តាមដានថ្មី បង្កើតដោយក្រុមហ៊ុន ក្នុងទីក្រុងកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក លោកអ្នកអាចយកមកជំនួស GPS System ដើមី្បតាមដានរថយន្ត និងទ្រព្យសម្បត្តិរបស់ល...

Huawei បំបែកកំណត់ត្រាលក់ទូរសព្ទបាន 200 លានគ្រឿង

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 02 Jan, 2019

នៅក្នុងឆ្នាំ 2018 នេះក្រុមហ៊ុន Huawei បានបំបែកកំណត់ត្រារបស់ក្រុមហ៊ុន ក្នុងការលក់ដាច់ទូរសព្ទ Smartphone បានចំនួន 200 លានគ្រឿង ដែលនេះជាការអះអាងរបស់ក្...

Xiaomi Black Shark 2 ជម្រើសថ្មីសម្រាប់លេងហ្គេម

ដោយ: ដួងច័ន្ទ 9 AM, Thursday, 21 Mar, 2019

ថ្ងៃនេះ ក្រុមហ៊ុន Xiaomi បានប្រកាសអំពីផលិតផលទូរសព្ទ Smartphone ថ្មីសម្រាប់ការលេងហ្គេម នោះគឺម៉ូដែល Black Shark 2។ កាលពីឆ្នាំមុន ក្រុមហ៊ុននេះបានបញ្ចេ...

Dubai បញ្ចេញមនុស្សយន្ត ប៉ូលីសទី1

ដោយ: ដួងច័ន្ទ 10 PM, Friday, 26 May, 2017

យើងមិនស្ថិត នៅក្នុងភាពយន្តប្រឌិត RoboCop ទេ ប៉ុន្តែមនុស្សយន្តប៉ូលីសទី1 ក្នុងពិភពលោក ពេលនេះបានចេញប្រតិបត្តិការនៅ Dubai ហើយ។ ទោះបីវាមិនមានរូបរាងដូចគ្...

Tomnerb.Com - YouTube Channel