ចូលចិត្តទំនើប

ក្រុមហ៊ុន KSLM បានចូលរួម ការតាំងពិព័រណ៍ Camfood 2018 នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រថ្ងៃទី 19-21 ខែ កញ្ញា ឆ្នាំ 2018

ដោយ: ទំនើប 4 PM, Friday, 30 Nov, 2018

កម្មវិធីតាំងពិព័រណ៍ អាហារ និងភេសជ្ជៈអន្ដរជាតិដ៏ធំបំផុត នៅឯមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដែលត្រូវបានហៅថាពិព័រណ៍ Camfood 2018 ដែលបានធ្វើឡើងរយៈពេល 3 ថ្ងៃ គឺចាប់ពីថ្ងៃទី 19 ដល់ 21 ខែ កញ្ញា ឆ្នាំ 2018 កន្លងទៅនេះ ហើយជាកម្មវិធីមួយដែលប្រមូលផ្តុំដ៏ធំបំផុតនៃអ្នកជំនាញនៅក្នុងឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ និង ឧស្សាហកម្មបដិសណ្ឋារកិច្ច នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ម្យ៉ាងទៀតនៅក្នុងព្រឹត្តិការណ៍ដ៏ធំនេះមានចំនួនជាង 300 ពិព័រណ៍ និងម៉ាកយីហោល្បីៗ 26 ប្រទេសដូចជា៖ ចិន បារាំង អ៊ីតាលី ម៉ាឡេស៊ី តៃវ៉ាន់ សឹង្ហបូរី ថៃ និង វៀតណាម… ព្រមទាំងមានការចូលរួមពីសហរដ្ឋអាមេរិកផងដែរ។ ពិព័រណ៍ Camfood 2018 ជាវេទិកាដែលអ្នកចូលរួមអាចទទួលបានព័ត៌មានអំពីគំនិតច្នៃប្រឌិតថ្មីៗ នៃការផ្តល់សេវាកម្មម្ហូបអាហារ ការផ្តល់សេវាកម្ម បដិសណ្ឋារកិច្ច និងដំណោះស្រាយផ្សេងៗសម្រាប់មុខជំនួញម្ហូបអាហារ និងភេសជ្ជៈជាច្រើនប្រភេទ នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាការកសាងឱកាសអាជីវកម្មផងដែរ។ ជាពិសេសគឺមានការគាំទ្រពី ឧស្សាហកម្មអភិវឌ្ឍន៍ម្ហូបអាហារ និងភេសជ្ជៈ។ ព្រមទាំងបានធ្វើការណែនាំផលិតផលថ្មីៗ គំនិត និងដំណោះស្រាយ ដើម្បីធ្វើឱ្យប្រសើរឡើងទាំងគុណភាព និងវិជ្ជាជីវៈ នៅក្នុងឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ និងឧស្សាហកម្មបដិសណ្ឋារកិច្ច។

នៅក្នុងព្រឹត្តិការណ៏ដ៏ធំនេះ ក៏មានការចូលរួមពីខាងក្រុមហ៊ុន KSLM ដែលជាក្រុមហ៊ុនមួយ ឈានមុខគេសម្រាប់ការផ្គត់ផ្គង់ និងចែកចាយសម្ភារប្រើប្រាស់ក្នុងផ្ទះបាយសម្រាប់ធ្វើអាជីវកម្ម និង សម្ភារបរិក្ខាសម្រាប់ប្រើប្រាស់នៅតាមភោជនីយដ្ឋាន សណ្ឋាគារ ហាងនំ និងហាងកាហ្វេនានា នៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន KSLM ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ 2005 មកម្ល៉េះ ហើយដោយសារក្រុមហ៊ុនមានបទពិសោធន៍ជាច្រើនឆ្នាំ នៅក្នុងឧស្សាហកម្មបដិសណ្ឋារកិច្ច ទើបធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនកំពុងកើនឡើង។

សម្រាប់គោលបំណងចម្បងរបស់ក្រុមហ៊ុន នោះគឺដើម្បីអនុញ្ញាតឱ្យអតិថិជនអាចទទួលបានអត្ថប្រយោជន៍ក្នុងការទិញផលិតផលរបស់ក្រុមហ៊ុនផ្ទាល់ ហើយក្រុមហ៊ុនក៏បានប្តេជ្ញាក្នុងការដោះស្រាយបញ្ហាដែលកើតមាន។ លើសពីនេះនៅក្នុងឱកាសនេះ ក្រុមហ៊ុន KSLM ក៏ប្តេជ្ញាផ្តល់ជូននូវការណែនាំអំពីផលិតផល និងសេវាកម្មដ៏ល្អបំផុតដែលក្រុមហ៊ុនមានសម្រាប់អតិថិជនទាំងអស់ផងដែរ។

ខណៈពេលដែលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានៅតែបន្តកើនឡើងជាង 7% នឹងការមកដល់នៃអ្នកទេសចរណ៍កាន់តែមានការកើនឡើងក្នុងកម្រិតប្រហាក់ប្រហែលគ្នាដែរនោះ ដូច្នេះគឺមានតម្រូវការនៃគ្រឹះស្ថានម្ហូបអាហារជាច្រើនប្រភេទ នឹងកើន ឡើងផងដែរ។ នេះក៏ជាមូលហេតុ ដែលចំនួននៃម៉ាកយីហោល្បីៗ សម្រាប់ផ្គត់ផ្គង់លក្នុងការប្រើប្រាស់ ដើម្បីចម្អិនម្ហូបអាហារ និងធ្វើភេសជ្ជៈកំពុងតែកើនឡើងផងដែរ។ ម្យ៉ាងទៀតដោយសារតែឥឡូវនេះប្រាក់ចំណូលរបស់ប្រជាជនកម្ពុជាមានការកើនឡើង ពួកគាត់ក៏ចង់បានផលិផលដែលមានទាំងគុណភាពល្អ និងប្រសិទ្ធភាពខ្ពស់ ដូច្នេះផលិតផល និង សេវាកម្មរបស់ក្រុមហ៊ុន KSLM គឺសក្តិសមបំផុតសម្រាប់ជម្រើសនាសម័យបច្ចេកវិទ្យាថ្មីនេះ។

ប្រភព: kslm-investment ផ្នែក: បច្ចេកវិទ្យា, Appliances

អត្ថបទអ្នកចង់អាន

Top Gun ថ្មីរបស់ប្រទេសអង់គ្លេស ហោះលឿនដូចខ្យល់ព្យុះ

ដោយ: ដាលីស 8 PM, Thursday, 07 May, 2015

ទីភ្នាក់ងារព័ត៌មានអន្តរជាតិបានរាយការណ៏ថា កងទព័អាកាសអង់គ្លេសបានបើកបង្ហាញរូបភាពបណ្តាTop Gun ឬយន្តហោះល្បឿនលឿនរបស់ខ្លួនក្នុងត្រកូល“The Typhoon” ដែលមិនធ...

Defender ឧបករណ៍ការពារខ្លួនទំហំតូច ដែលជនល្មើសត្រូវតែខ្លាច

ដោយ: ដាលីស 10 PM, Monday, 13 Apr, 2015

ឧបករណ៍ការពារខ្លួនដែលថានេះមានឈ្មោះថា ឌីហ្វេនឌើរ៍ (Defender) ជាឧបករណ៍ដែលមានទំហំតូច ចាប់ណែន​ដៃ​ល្អដោយវានឹងធ្វើការរួមជាមួយនឹងស្មាតហ្វូនទាំងក្នុងប្រព័ន្...

មកស្គាល់ Notebook 9 Pen ថ្មីពី Samsung

ដោយ: ដួងច័ន្ទ 9 AM, Friday, 21 Dec, 2018

ព្រឹតិ្តការណ៍ CES ប្រចាំឆ្នាំនឹងមកដល់ក្នុងពេលឆាប់ៗនេះហើយ ប៉ុន្តែក្រុមហ៊ុន Samsung បានត្រៀមខ្លួនរួចរាល់ក្នុងការបញ្ចេញផលិតផលថ្មី ចាប់ផ្តើមជាមួយ Versi...

Mercedes-Benz ផលិតរថយន្ត ដែលស្គាល់ផ្លូវច្បាស់ជាងអ្នកបើកបរ

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 23 May, 2017

នៅពេលដែលអ្នកបើកបររថយន្ត ឆ្ពោះទៅកាន់ជ្រុង ដែលអ្នកមិនអាចមើលឃើញផ្លូវកោង តាមជម្រាលភ្នំ អ្នកប្រហែលជាត្រូវបន្ថយល្បឿន និងត្រូវបន្ថែមការប្រុងប្រយ័ត្ន។ ក្នុ...

Tomnerb.Com - YouTube Channel