ចូលចិត្តទំនើប

ក្រុមហ៊ុន Ford ទទួលជោគជ័យ ដ៏អស្ចារ្យ ជាមួយជំហានដំបូងនៃការដាក់លក់ Focus RS

ដោយ: ដួងច័ន្ទ 9 PM, Monday, 13 Mar, 2017

ក្រុមហ៊ុនផលិតរថយន្ត មានចំនួនលក់ជាមធ្យម ច្រើនជាង ៥០០គ្រឿង ជារៀងរាល់ខែ ចាប់តាំងពីដាក់ ចេញលក់ដំបូង។ ចំនួននៃការលក់ប្រចាំឆ្នាំ នៅក្នុងខែកុម្ភៈ របស់ក្រុមហ៊ុន Ford អាចនឹងធ្វើឱ្យចំនួន នៃការលក់ពេញមួយឆ្នាំធ្លាក់ចុះ ប៉ុន្តែរថយន្ត Ford Focus RS ដែលជារថយន្តដែលបង្ហាញពីភាពនាំ មុខទាំងប្រព័ន្ធបើកបរ និងចំនួននៃការលក់។

រថយន្តដែលមានពណ៌ខៀវស្រងាត់ បានជំរុញឱ្យរថយន្ត Focus RS លក់បានរហូតតដល់ ៣,៥០០ គ្រឿង ចាប់តាំងពីវាត្រូវបានដាក់លក់ទីផ្សារ ក្នុងរដូវក្តៅកាលពីឆ្នាំ២០១៦។ នេះជាចំនួនមធ្យមច្រើន ជាង ៥០០គ្រឿងក្នុងមួយខែ ហើយចំនួននៃការលក់នេះ នៅតែមានកម្រិតខ្ពស់ ទោះជានៅក្នុងរដូវរងារ ក៏ដោយ នេះជាគុណសម្បត្តិមួយផ្នែក នៃសមត្ថភាពសំបកកង់ all-wheel drive របស់វា។ រថយន្តតម្លៃខ្ពស់ Focus ដាក់លក់ក្នុងតម្លៃ ៣៥,០០០ ដុល្លារក្នុងមួយគ្រឿង។ ប៉ុន្តែនេះគ្រាន់តែជាតម្លៃដំបូង ប៉ុណ្ណោះ។ ជាការពិត តម្លៃជាមធ្យមសម្រាប់ Focus RS នៅក្នុងសហរដ្ឋអាមេរិក ជាតម្លៃគួរឱ្យភ្ញាក់ ផ្អើល គឺ ៤២,៣៥១ ដុល្លារ។ ក្រុមហ៊ុន Ford បានបន្ថែមកញ្ចប់តម្លៃ ២,៧៨៥ដុល្លារ ដែលមានបន្ថែម ស្រោមពូកដេរពីស្បែក Recaro ដែលជាស្បែកធុននឹងកម្តៅ សម្រាប់ក្រាលក្នុងកៅអីឡានស្ព័រ ចង្កូតធុននឹងកម្តៅ និងមុសងារបង្ហាញទិសដៅ។

ពណ៌ប្រផេះ បានក្លាយជាពណ៌ពេញនិយមមួយ ដោយមានចំណែក ៣២ភាគរយនៃចំនួនលក់សរុប។ ពណ៌ខៀវជាពណ៌ដែលលក់ដាច់លំដាប់ទី២ ហើយពណ៌ខ្មៅ និង ស ស្ថិតនៅជួរមុខគេ។ រដ្ឋដែលមានចំនួននៃការលក់ខ្ពស់ជាងគេ គឺរដ្ឋកាលីហ្វរនីញ៉ា ដែលលក់បានចំនួន ៦២៧ គ្រឿង។ រដ្ឋដើមកំណើតរបស់ Ford គឺរដ្ឋមីស៊ីហ្គេន ជាប់ក្នុងលំដាប់លេខពីរ ដែលលក់បានចំនួន ២៥៦គ្រឿង។ រដ្ឋតិចសាស់ Florida និង Pennsylvania ក៏ជារដ្ឋដែលមានចំនួននៃការលក់ខ្ពស់ គួរឱ្យកត់សម្គាល់ ផងដែរ។

យ៉ាងណាមិញ ចំនួននៃការលក់រថយន្តម៉ូដែល RS ប៉ុណ្ណឹងនៅតែជាចំនួនតិចតួចមួយនៃការលក់ រថយន្តម៉ូដែល Focus មួយទាំងមូល។ យោងតាមគេហទំព័រ Good Car Bad Car ក្រុមហ៊ុន Ford លក់ដាច់រថយន្តស៊េរី Focus ចំនួន១២,៦៩១គ្រឿង នៅក្នុងខែកុម្ភៈ។ ដោយប្រើប្រាស់ចំនួននៃការលក់ជាមធ្យមប្រចាំខែ ចំនួននៃការលក់មាន ៥០០គ្រឿង ដែលចំនួននេះបានធ្វើឱ្យម៉ូដែល RS មានចំនួន ៣.៩៣ ភាគរយ នៃការលក់រថយន្ត Focusសរុប។ ទាំងនេះក៏ជាចំនួនដ៏ប្រកួតប្រជែងមួយ សម្រាប់ក្រុមហ៊ុនផលិតរថយន្តដទៃទៀត ឧទាហរណ% Subaru លក់រថយន្ត WRX និង WRX STI បានចំនួន ២,៤៩៨គ្រឿង កាលពីខែមុន ដែលចំនួននេះ ខុសគ្នា ៥ដង នៃចំនួនលក់របស់ក្រុម ហ៊ុនFord។ ប៉ុន្តែរថយន្ត Subaru មិនបានបែងចែករវាងចំនួននៃម៉ូដែល WRX និងម៉ូដែល STI ឡើយ ហើយរថយន្តទាំងពីរនេះ មានតម្លៃលក់ខុស២គ្នា ដោយ WRX មានតម្លៃ ២៧,០០០ ដុល្លារ រីឯរថយន្តម៉ូដែល STI មានតម្លៃប្រហាក់ប្រហែងនឹង Focus RS។

យ៉ាងណាក៏ដោយ ចំពោះរថយន្តដែលទាក់ទាញទីផ្សាអតិថិជន បានយ៉ាងពិសេស ជាមួយតម្លៃខ្ពស់ជាងព្រំដែនកំណត់របស់ក្រុមហ៊ុន។ រថយន្តFocus RS បានធ្វើការលក់ដាច់បាន យ៉ាងល្អប្រសើរ ដែលទាំងនេះជាកត្តាបង្ហាញថារថយន្តប្រភេទនេះ អាចទទួលបានការពេញនិយម នៅសហរដ្ឋអាមេរិក។

Ford-Focus-RS-03

Ford-Focus-RS-01

Ford-Focus-RS-02

Ford-Focus-RS-07

Ford-Focus-RS-06

Ford-Focus-RS-05

ប្រភព: Cnet ផ្នែក: បច្ចេកវិទ្យា, យានយន្ត, Appliances

អត្ថបទអ្នកចង់អាន

9 គន្លឹះនៅក្នុងរថយន្ត ជួយអ្នកសន្សំពេលវេលា

ដោយ: ដួងច័ន្ទ 9 PM, Saturday, 23 Jun, 2018

តាមការសិក្សាបានបង្ហាញថា អ្នកបើកបររថយន្តចំណាយពេលជាមធ្យម 1,100 ម៉ោងក្នុងមួយឆ្នាំនៅក្នុងរថយន្ត ដែលតួលេខនេះស្ទើរនឹងស្មើ 3 ម៉ោងក្នុងមួយថ្ងៃ។ វាពិតជាប្រស...

ទូរទស្សន៍ LG ថ្មី កម្រាស់ស្តើងស្មើនឹង Credit Card បួនជាន់ ហើយព្យួរជាប់ជញ្ជាំងដោយប្រើមេដែក

ដោយ: ដួងច័ន្ទ 7 PM, Tuesday, 18 Apr, 2017

ទូរទស្សន៍ម៉ូដែល W7 ជាទូរទស្សន៍ប្រភេទ OLED ចុងក្រោយបង្អស់ ដែលនឹងមានវត្តមានលើទីផ្សារក្នុងវេទិកា CES ក្នុងឆ្នាំនេះ។ វេទិកា CES នាឆ្នាំនេះនឹងប្រព្រឹត្ត...

សូមកុំបារម្ភពីការតំឡើង iOS 12

ដោយ: ដួងច័ន្ទ 8 AM, Friday, 21 Sep, 2018

ក្រុមហ៊ុន Apple នៅតែបន្តការលក់ទូរសព្ទម៉ូដែល iPhone 6s ជំនាន់ឆ្នាំ 2015 ដដែលមកទល់សប្តាហ៍មុននេះ។ បន្ទាប់មកក្រុមហ៊ុនបានធ្វើការប្រកាសអំពីទូរសព្ទម៉ូដែលថ...

ឡូយអត់! បង់បិទរបួសអេឡិចត្រូនិច ប្រើប្រាស់ថាមពលអគ្គិសនី ដើម្បីពន្លឿនការព្យាបាលមុខរបួសនៅលើស្បែក

ដោយ: ភារុន 8 AM, Friday, 28 Dec, 2018

អ្នកវិទ្យាសាស្រ្ត នាពេលឥឡូវនេះកំពុងបង្កើត រន្ធដោតអេឡិចត្រូនិច ថ្មីមួយ ដែលប្រើចរន្តអគ្គិសនី ដើម្បីបង្កើនល្បឿននៃការព្យាបាលមុខរបួសនៅលើស្បែក។ យោងតាមការ...

Tomnerb.Com - YouTube Channel