ចូលចិត្តទំនើប

ក្រុមហ៊ុន Apple ទើបតែចែករំលែកអាថ៌កំបាំង នៃកាមេរ៉ារបស់ iPhone

ដោយ: ដួងច័ន្ទ 10 PM, Monday, 15 May, 2017

ដោយគ្រាន់តែអ្នកបានដឹង ពីវិធីប្រើប្រាស់កាមេរ៉ារបស់ iPhone និង វិធីថតវីដេអូន និងថតរូប Selfie បានល្អ មិនមានន័យថា អ្នកបានប្រើប្រាស់សមត្ថភាពដ៏អស្ចារ្យ របស់កាមេរ៉ាដល់កម្រិតកំពូលនៅឡើយទេ។

ដើម្បីជាជំនួយដល់អ្នកប្រើប្រាស់ទូរសព្ទ iPhone ដើម្បីទទួលរូបថតកាន់តែប្រសើរ ក្រុមហ៊ុន Apple បានដាក់ដំណើរការគេហទំព័រថ្មីមួយ (https://www.apple.com/iphone/photography-how-to/)

ជាមួយនឹងព័ត៌មានជាច្រើនទាក់ទងនឹងតិចនិកថតរូប។

វិធីថតរូបទាំងនេះ មានមួយចំនួនប្រហែលជាអ្នកធ្លាប់បានដឹង ជាមួយនឹងមុខងារជាច្រើនរបស់កម្មវិធី កាមេរ៉ារបស់ iPhone ប៉ុន្តែវាមិនខាតបង់អ្វីទេ បើគ្រាន់តែអ្នកអានវាបន្ថែម។

យើងពិតជាមិនដឹងថាមានមនុស្សប៉ុន្មានអ្នក ដែលមិនដឹងពីវិធីប្រើប្រាស់មុខងារមួយចំនួនដូចជា High Dynamic Range (HDR) ឬ ការប្រើប្រាស់ពន្លឺ ឬការចាប់យករូបភាពនៅពេលកំពុងថតវីដេអូ ព្រមទាំងពេលវេលាប្រើប្រាស់ Flash និងមិនត្រូវប្រើប្រាស់។

ចំណេះដឹងបន្តិចបន្តួច នឹងជួយអ្នកអភិវឌ្ឍន៍ការថតរូប និងទទួលបានរូបភាពកាន់តែស្អាត។ ខាងក្រោមនេះ ជាតិចនិកមួយចំនួនដែលអ្នកគួរស្វែងយល់។

វិធីថតរូបវត្ថុនៅពីក្រោយពន្លឺ

បើក HDR សម្រាប់ទទួលបានពន្លឺឆ្លុះគ្នា និងស្រមោលកាន់តែស្អាត។ បន្ទាប់មកប្រើប្រាស់មុខងារ Lock Focus ដោយចុច និងសង្កត់ឱ្យជាប់លើអេក្រង់ បន្ទាប់មកប៉ះអេក្រង់ និងអូសពីលើអេក្រង់ដើម្បីបន្ថយពន្លឺ និងចុងក្រោយចុចថតរូបភាព។

iPhone-Camera-Tomnerb-01

វិធីថតរូបភាពបែប Vertical Panorama

ចាប់ផ្តើមជាមួយទម្រង់ផ្តេក បន្ទាប់មកប្តូរទៅជា Panorama Mode។ ចុចប៊ូតុងដើម្បីចាប់ផ្តើមទម្រង់ Panorama ហើយចាប់ផ្តើមពីផ្នែកខាងក្រោម និងរុញយឺតៗ និងកាន់កាមេរ៉ាឱ្យបាននឹង។

iPhone-Camera-Tomnerb-02

វិធីថតរូបភាពស្រមោលថ្ងៃលិច

ដាក់ចំណុចដៅចំពីមុខព្រះអាទិត្យ បន្ទាប់មកប្រើប្រាស់ Lock Focus ដោយចុចសង្កត់លើអេក្រង់ឱ្យ ជាប់។ បន្ទាប់ចុចលើអេក្រង់ និងអូសដើម្បីបន្ថយពន្លឺ រួចថតយករូបភាព។

iPhone-Camera-Tomnerb-04

វិធីថតរូបជាមួយនឹងពន្លឺតាមដងផ្លូវ

បិទ Flash ហើយចុច Lock Focus។ បន្ទាប់មកចុចលើអេក្រង់ និងអូសកាត់លើអេក្រង់ដើម្បីស្វែងរកពន្លឺដ៏សមស្រប ហើយចុចថតយករូបភាព។

iPhone-Camera-Tomnerb-03

វិធីថតរូបពេលកំពុងថតវីដេអូ

ប្តូរទៅជា Video Mode -> ចាប់ផ្តើមថតវីដេអូ -> ចុចលើប៊ូតុងពណ៌ស ដើម្បីថតយករូបភាពពេល កំពុងថតវីដេអូ។

iPhone-Camera-Tomnerb-08

វិធីប្តូរទៅជាទម្រង់ សខ្មៅ

បង្កើតពន្លឺផ្ទុយគ្នារវាងចំណុចដៅ និងផ្ទៃខាងក្រោយ -> ថតយករូបភាព -> ចូលទៅកាន់ Photo Album -> ជ្រើសយករូបភាព និងចុចលើ Edit -> ចុចលើប៊ូតុង Filter និងជ្រើសយក Black & White Filter -> កែតម្រូវកម្រិតពន្លឺនៅក្នុង Filter Setting។

iPhone-Camera-Tomnerb-06

អត្ថបទអ្នកចង់អាន

មកដឹង គន្លឹះទាំង 10 ដើម្បីការពារកុំឱ្យថ្ម ទូរស័ព្ទផ្ទុះ

ដោយ: ភារុន 10 AM, Thursday, 10 Jan, 2019

ឧបករណ៍អេឡិចត្រូនិចជាច្រើនប្រភេទដូចជា កុំព្យូរទ័រយួរដៃ (Taptop) Tablet និងស្មាតហ្វូន ជាទូទៅតម្រូវឱ្យមានបរិមាណថាមពលថ្មច្រើន ដើម្បីផ្គូរផ្គងល្បឿននៃឧបក...

តោះមកស្គាល់ វិធីងាយៗ ក្នុងការផ្ទេរទិន្នន័យពី Windows ទៅ Mac

ដោយ: ភារុន 8 AM, Wednesday, 13 Mar, 2019

ការផ្ទេរទិន្នន័យពី Windows ទៅ Mac មែនទេ? ជាទូទៅ Window របស់កុំព្យូទ័រ និង Mac មានលក្ខណៈខុសប្លែកគ្នាជាច្រើនដូចជា នៅក្នុងរយៈពេលនៃកម្មវិធីរបស់ប្រព័ន្ធ...

តាក់ស៊ីលើអាកាស នឹងចាប់ផ្តើមហោះហើរ ក្នុងឆ្នាំ 2018

ដោយ: ដួងច័ន្ទ 9 AM, Saturday, 21 Oct, 2017

ក្រុមហ៊ុន Airbus បាននិយាយថាក្រុមហ៊ុន នៅរក្សាដំណើរក្នុងការអនុវត្តការហោះហើរ លើកដំបូងរបស់ Flying Taxi នៅដំណាច់ឆ្នាំក្រោយនេះ។ក្រុមហ៊ុនផលិតយន្តហោះដ៏ធំមួ...

Smart គាំទ្រក្រុមហ៊ុនបច្ចេកវិទ្យាថ្មី 2 ទៀតនៅកម្ពុជា

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 20 Mar, 2019

គម្រោងមូលនិធិ Smart Axiata Digital Innovation Fund (SADIF) ដែលផ្តួចផ្តើមគំនិតដោយក្រុមហ៊ុន Smart បានពង្រីកការវិនិយោគរបស់ខ្លួនកាន់តែធំទូលាយ ដោយមានរួម...

Tomnerb.Com - YouTube Channel