ចូលចិត្តទំនើប

ក្រុមហ៊ុនផលិតរថយន្ត ចំនួន៥ បន្ថែមបច្ចេកវិទ្យា NFC សម្រាប់ទ្វាររថយន្ត

ដោយ: ដួងច័ន្ទ 1 PM, Sunday, 12 Mar, 2017

អ្នកគិតថាបច្ចុប្បន្ននេះ មនុស្សទាំងអស់កំពុងងប់ងុលនឹងទូរសព្ទ Smartphone មែនទេ? គ្រាន់តែស្រមៃថា បើសិនជាអាចប្រើប្រាស់ទូរសព្ទដៃ ជាសោរឡាន តើវាយ៉ាងណាទៅវិញ? ក្រុមហ៊ុនផលិត រថយន្តចំនួន ៥ បាននឹងកំពុងធ្វើការងារជាមួយក្រុមហ៊ុនផលិតបន្ទះ Chip NFC នាំមុខគេមួយ ដើម្បីបញ្ចូលឧបករណ៍ទំនាក់ទំនង ក្នុងរយៈចម្ងាយខ្លីទៅលើទ្វាររថយន្ត ដែលបច្ចេកវិទ្យានេះនឹងនាំឱ្យក្រុមហ៊ុនផលិតរថយន្តនាំមកជូនអតិថិជនរបស់ខ្លួន នូវសមត្ថភាពចាក់សោររថយន្ត ជាមួយទូរសព្ទ ដៃ។

ក្រុមហ៊ុនផលិតបន្ទះ Chip NXP បានធ្វើសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃច័ន្ទ ដោយបដិសេធមិនបញ្ចេញឈ្មោះក្រុមហ៊ុនផលិតរថយន្ត ដែលជាប់ពាក់ព័ន្ធឡើយ និងបានបញ្ជាក់ពីកិច្ចព្រមព្រៀងជាមុនជាមួយក្រុមហ៊ុនផលិតរថយន្ត ប៉ុន្តែនាយកផែ្នកអាជីវកម្មរបស់ក្រុមហ៊ុន NXP លោក Rainer Lutz បានប្រាប់ថារថយន្ត Mercedes-Benz E-Class នាពេលបច្ចុប្បន្នមានបំពាក់បន្ទះ NFC នៅលើទ្វាររួចជាស្រេចហើយ។

NFC (Near Field Communication) ត្រូវបានបំពាក់ក្នុងទូរសព្ទដៃជាច្រើនគ្រឿង និងត្រូវបានប្រើប្រាស់ជាមួយការបង់ប្រាក់ ឧទាហរណ៍សេវាកម្ម Apple Pay បានប្រើប្រាស់A។ មិនដូចជាឧបករណ៍ Bluetooth ឬ បណ្តាញ Wi-Fi ទេ បច្ចេកវិទ្យា NFC ដំណើរការបានតែក្នុងរយៈចម្ងាយជិតបំផុត ប្រមាណ ២ទៅ៣អ៊ីញ ឬជិតជាងនេះ។ ប៉ុន្តែរយៈចម្ងាយដ៏ខ្លីនេះ រួមជាមួយបច្ចេកវិទ្យាដែល បានបង្កើតឡើងនៅក្នុង NFC ដើម្បីរក្សាសុវត្ថិភាព នៃប្រតិបត្តិការហិរញ្ញវត្ថុ មានន័យថាវាក៏អាចជាជម្រើសល្អបំផុតសម្រាប់ភ្ជាប់ទូរសព្ទដៃ ទៅនឹងការគ្រប់គ្រងសុវត្ថិភាពយានយន្ត។

បន្ទះ Chip របស់ក្រុមហ៊ុន NXP គឺបន្ទះ NCx3320 មានសមត្ថភាពគ្រប់គ្រាន់ធន់នឹងកម្តៅថ្ងៃ និងអាកាសធាតុត្រជាក់ ដែលផ្នែកខាងក្រៅនៃរថយន្តត្រូវជួបប្រទះ និងអាចដំណើរការបាន ទោះបីជា រថយន្តអស់អាគុយក៏ដោយ។

បន្ទះ Chip នេះគួរត្រូវបានតម្លើង ដើម្បីផ្តល់នូវលទ្ធភាពដល់ម្ចាស់យានយន្ត ដើម្បីកាន់កាប់ក្នុងរថយន្តជាបណ្តោះអាសន្ន ដោយប្រើប្រាស់ការគ្រប់គ្រងពីទូរសព្ទដៃ ក្នុងចន្លោះរយៈពេលណាមួយ ដោយគ្រាន់តែប្រើប្រាស់កម្មវិធីលើទូរសព្ទ។ មិនត្រឹមតែប៉ុណ្ណោះ ការបន្ថែម ឧបករណ៍ NFC Reader នៅក្នុងយានយន្ត នៅលើទីតាំងដែលអ្នកបានទុកដាក់ទូរសព្ទ អាចអនុញ្ញាតឱ្យទូរសព្ទបញ្ឆេះរថយន្ត បាន ក៏ដូចជាការសម្រួលកៅអីអង្គុយ ប្រើប្រាស់វិទ្យុ និងជួយពង្រឹងស្មារតីរបស់អ្នកបើកបរ។

ទាំងនេះមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលនោះទេ ដែលក្រុមហ៊ុនផលិតយានយន្ត ចាប់ផ្តើមគិតគូជំរុញ ការបង្កើតបច្ចេកវិទ្យានេះ ដើម្បីបន្ថែមសមត្ថភាព និងសុវត្ថិភាពក្នុងការប្រើប្រាស់យានយន្តរបស់អ្នក។

អត្ថបទអ្នកចង់អាន

នៅក្នុងព្រឹត្តិការណ៍ Apple ថ្ងៃទី 12 ខែ កញ្ញា ឆ្នាំ 2018 នឹងមានអ្វីខ្លះដែលអ្នករំពឹងទុក?

ដោយ: ភារុន 8 AM, Saturday, 08 Sep, 2018

អ្វីគ្រប់យ៉ាងដែលអ្នកទាំងអស់គ្នាបានរំពឹងទុកពីព្រឹត្តិការណ៍របស់ក្រុមហ៊ុន Apple ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី 12 កញ្ញា ឆ្នាំ 2018 នេះដែលអ្នកទាំងអស់គ្នាកំ...

Galaxy A6s ជាទូរសព្ទដំបូង មិនបានផលិតដោយ Samsung

ដោយ: ដួងច័ន្ទ 9 AM, Monday, 05 Nov, 2018

យោងតាមគេហទំព័រ SamMobile ក្រុមហ៊ុន Samsung បានបញ្ចេញលក់ទូរសព្ទស៊េរី Galaxy A ចំនួន 2 ម៉ូដែលនៅក្នុងប្រទេសចិនកាលពីពេលថ្មីៗនេះ នោះគឺទូរសព្ទ Galaxy A6s...

ក្រុមហ៊ុន Microsoft រចនារូបរាងថ្មីដល់ Desktop និង Email

ដោយ: ដួងច័ន្ទ 9 PM, Saturday, 20 May, 2017

ក្រុមហ៊ុន Microsoft បានណែនាំប្រព័ន្ធរចនាថ្មី Fluent Design System ដែលត្រូវបានជឿជាក់ថា នឹងនាំក្រុមហ៊ុនទៅកាន់អនាគត ជាមួយនឹងរូបរាងថ្មីទាំងស្រុង។ ការរច...

Apple ជួបនឹងបញ្ហា Software ដ៏គួរឱ្យភ្ញាក់ផ្អើល

ដោយ: ដួងច័ន្ទ 6 PM, Monday, 18 Dec, 2017

សប្តាហ៍កន្លងទៅជាសប្តាហ៍ដ៏យូរអង្វែង សម្រាប់ក្រុមហ៊ុន Apple ជាពិសេសវិស្វករ Software របស់ក្រុមហ៊ុន។ សុបិន្តដ៏អាក្រក់នេះ ចាប់ផ្តើមឡើងនៅពេលអ្នកប្រើប្រាស...

Tomnerb.Com - YouTube Channel