ចូលចិត្តទំនើប

ក្មេងៗប្រឈមមុខនឹងឥទ្ធិពលពីមនុស្សយន្ត

ដោយ: ដួងច័ន្ទ 8 AM, Saturday, 18 Aug, 2018

ការសិក្សាស្រាវជ្រាវមួយ រៀបចំឡើងដោយ University of Plymouth បានរងឃើញថាខណៈដែលមនុស្សវ័យជំទង់មិនរងឥទ្ធិពលពីមនុស្សយន្ត
ប៉ុន្តែក្មេងៗតូចៗអាចនឹងប្រឈមនឹងបញ្ហា។

ក្រុមអ្នកស្រាវជ្រាវបានលើកឡើងថា ជាការពិត កុមារងាយនឹងជឿជាក់លើមនុស្សយន្ត ដោយពុំមានមន្ទិលសង្ស័យ ទាក់ទងនឹងបញ្ហាក្រមសីលធម៌ទេ នៅពេលដែលគ្រឿងយន្តត្រូវបានប្រើប្រាស់រីករាលដាលកាន់តែធំឡើងៗ។

ក្រុមអ្នកស្រាវជ្រាវ បានស្នើសុំដល់សហគមន៍ផលិតគ្រឿងយន្ត ឬមនុស្សយន្ត ឱ្យផលិតដោយមានភ្ជាប់ការណែនាំសុវត្ថិភាពសម្រាប់កុមារ។
ការសិក្សាស្រាវជ្រាវនេះបានអនុវត្តនៅក្នុងរូបរាងជាការធ្វើតេស្តសាកល្បងពេញលេញមួយមានឈ្មោះថា the Asch Paradigm ដែលមានការចូលរួម
ពាក់ព័ន្ធក្នុងការស្វែងរកឃើញលទ្ធផលចំនួន 2 ដែលត្រូវបានផ្គូផ្គងត្រឹមត្រូវ។

ការធ្វើតេស្តសាកល្បង បានរកឃើញថាមនុស្សងាយនឹងយល់ស្របតាមដៃគូរបស់ពួកគេ ទោះបីជាពួកគេម្នាក់ៗមានចម្លើយផ្ទុយគ្នាក្តី។ នៅក្នុងការ
សិក្សានេះដៃគូរបស់ពួកគេគឺមនុស្ស យន្ត។ នៅពេលក្មេងៗក្នុងចន្លោះអាយុពី 7 ទៅ 9 ឆ្នាំ ត្រូវគេដាក់ក្នុងបន្ទប់មួយម្នាក់ឯង ពួកគេទទួលបានពិន្ទុ
ជាមធ្យម 87%។ ប៉ុន្តែនៅពេលពួកគេត្រូវបានដាក់រួមគ្នាជាមួយមនុស្សយន្ត ពិន្ទុរបស់ពួកគេជាមធ្យមធ្លាក់ចុះមកនៅត្រឹម 75%។ ក្នុងចម្លើយខុស
ទាំងអស់ មាន 74% ជាចម្លើយរបស់មនុស្សយន្ត។

លោក Tony Belpaeme សាស្រ្តចារ្យផ្នែកមនុស្សយន្ត ដែលជាអ្នកដឹកនាំក្រុមសា្រវជ្រាវបាននិយាយថា «មនុស្សភាគច្រើនតែងយល់ស្របតាមគំនិត
មនុស្សដទៃ ហើយពួកយើងសុទ្ធតែបានដឹងជាយូរលង់ណាស់មកហើយ ថាវាពិតជាពិបាកក្នុងការបដិសេធចំពោះគំនិត និងការយល់ឃើញរបស់
អ្នកដទៃដែលនៅជុំវិញខ្លួនយើង។ យើងដឹងថានេះជាអ្វីដែលតែងតែអនុវត្តជារៀង មក។ ប៉ុន្តែស្របពេលដែលមនុស្សយន្តនឹងត្រូវបានប្រើប្រាស់
នៅក្នុងគេហដ្ឋាន និងកន្លែងធ្វើការ យើងមានចម្ងល់ថាតើមនុស្សទាំងអស់នឹងអនុលោមតាមមនុស្សយន្តឬទេ? អ្វីដែលលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់
យើងបានបង្ហាញ គឺថាមនុស្សពេញវ័យមិនបានអនុលោមតាមអ្វីដែលមនុស្សយន្តបាននិយាយឡើយ។ ប៉ុន្តែនៅពេលដែលយើងធ្វើការពិសោធន៍នៅលើកុមារ
ពួកគេយកតាមគំនិតរបស់មនុស្សយន្តទាំងអស់។ វាបង្ហាញថា ក្មេងៗប្រហែលជាមានលក្ខណៈស្រដៀងគ្នានឹងមនុស្សយន្ត ច្រើនជាងមនុស្សពេញវ័យ។»

តើការសនិ្នដ្ឋានយ៉ាងណាដែរ?
កុមារទទួលរងសម្ពាធពីសង្គមកាន់តែច្រើនឡើងៗ ដែលក្នុងនោះមានជាប់ពាក់ព័ន្ធនឹងមនុស្សយន្ត ប៉ុន្តែចំពោះមនុស្សពេញវ័យ ពួកគេអាចធ្វើការ
បដិសេធចំពោះការជះឥទ្ធិពលពីមនុស្សយន្ត បាន។ ក្រុមអ្នកស្រាវជ្រាវបានលើកឡើងថា តម្រូវការជាចាំបាច់ត្រូវការពិភាក្សាបន្ថែម អំពីការវាស់វែង
ការការពារ ដើម្បីបង្រួមទំហំហានិភ័យចំពោះកុមារ ក្នុងអំឡុងពេលសង្គមកំពុងកើនឡើងនូវទំនាក់ទំនងរវាងកុមារ និងមនុស្សយន្ត។

សាស្រ្តាចារ្យ Noel Sharkey ប្រធានមូលនិធិ Foundation for Responsible Robotics បានមានប្រសាសន៍ពាក់ព័ន្ធនឹងការស្រាវជ្រាវនេះថា
ការសិក្សានេះបានជំរុញឱ្យបានការព្រួយបារម្ភកាន់តែខ្លាំង អំពីការប្រើប្រាស់មនុស្សយន្តជាមួយក្មេងៗ។ បើសិនជាមនុស្សយន្តអាចបញ្ចុះបញ្ចូលកុមារថា
ព័ត៌មានដែលមិនត្រឹមត្រូវ គឺជាការពិត នោះគម្រោងនៃការផ្សព្វផ្សាយពាណិជ្ជកម្មមនុស្សយន្តពាក់ព័ន្ធនឹងការគិតគូរ និងការបង្រៀនកុមារ គឺជាបញ្ហា
ប្រឈមដ៏ធំមួយ។ ប៉ុន្តែលោកសាស្រ្តាចារ្យបានបន្ថែមថា សមាសភាពមួយដែលមិនបានប្រើប្រាស់សម្រាប់ការស្រាវជ្រាវនេះគឺការធ្វើតេស្តកុមារ
ជាមួយសម្លេងបញ្ជារពីកុំព្យូទ័រ។ នេះមានន័យថា យើងមិនអាចសន្មត់ថាផលប៉ះពាល់មានជាប់ពាក់ព័ន្ធជាមួយមនុស្សយន្ត ឬគ្រាន់តែសម្លេងដែលត្រូវ
បានបញ្ជារតាមរយៈមនុស្សយន្ត។

អត្ថបទអ្នកចង់អាន

រថយន្ត Toyota Camry 2018 មានតម្លៃថ្លៃបន្តិច តែស៊ីសាំងកាន់តែតិច

ដោយ: ដួងច័ន្ទ 9 PM, Sunday, 25 Jun, 2017

រថយន្ត Toyota Camry ស៊េរីឆ្នាំ 2018 ជារថយន្តជំនាន់ថ្មី ប៉ុន្តែវានៅតែប្រកាន់ភ្ជាប់រូបមន្តចាស់ ដដែល គឺមានមុខងារ Sensible និង Reliable ជាមួយនឹងជម្រើសម...

ហេតុផលដែលអ្នកត្រូវបញ្ឈប់ ការសាកថ្មទូរសព្ទពេញមួយយប់

ដោយ: ដួងច័ន្ទ 7 PM, Thursday, 22 Feb, 2018

ជារៀងរាល់យប់ មនុស្សភាគច្រើនចំណាយពេលលេងទូរសព្ទដៃ ដែលកំពុងសាកថ្មមុនពេលចូល គេង។ បើសិនជាអ្នកប្រើប្រាស់ទូរសព្ទច្រើន នោះថាមពលថ្មទូរសព្ទរបស់អ្នក មិនអាចនៅគ...

Gadget សម្រាប់អ្នកឈ្លក់វង្វេងនឹង iPhone

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 03 Oct, 2017

ការប្រើប្រាស់ទូរសព្ទ iPhone បានបង្ហាញពីភាពហ៊ឺហា ស៊ីវិល័យរបស់អ្នករួចជាស្រេចទៅហើយ ប៉ុន្តែដើម្បីបន្ថែមភាពងាយស្រួលក្នុងការប្រើប្រាស់ និងកាន់តែឡូយឆាយ អ្...

ម៉ាស៊ីនត្រជាក់ LG ឈ្នះពាន Top Edison Award

ដោយ: ដួងច័ន្ទ 8 AM, Monday, 06 May, 2019

ក្រុមហ៊ុន LG Electronic ត្រូវបានគេផ្តល់កិត្តិយសជាមួយនឹងការទទួលបានពានរង្វាន់ Gold Edison Award ឆ្នាំ 2019 ដែលជាពានរង្វាន់កិត្តិយសខ្ពស់ជាងគេ នៅក្នុងព...

Tomnerb.Com - YouTube Channel