ចូលចិត្តទំនើប

ក្នុងឆ្នាំ 2020!​ Apple នឹងបញ្ចេញទូរសព្ទ iPhone ដំណើរការដោយប្រព័ន្ធ 5G

ដោយ: ដួងច័ន្ទ 8 AM, Tuesday, 06 Nov, 2018

ទូរសព្ទ Smartphone បំពាក់ជាមួយបច្ចេកវិទ្យា 5G នឹងបង្ហាញវត្តមាននៅក្នុងឆ្នាំ 2019 ខាងមុខនេះ ប៉ុន្តែសូមកុំរំពឹងថាក្រុមហ៊ុន Apple នឹងប្រញាប់ប្រញាលក្នុងការចូលរួមជាមួយក្រុមហ៊ុនដទៃនោះ។
ប្រភពព័ត៌មានមួយពីគេហទំព័រ Fast Company បានអះអាងថា ក្រុមហ៊ុន Apple មានបំណងប្រើប្រាស់ Intel 5G Modem, the 8161 នៅក្នុងទូរសព្ទ iPhone ដែលនឹងផលិតនៅឆ្នាំ 2020។ ក្រុមហ៊ុន Apple ត្រូវបានរាយការណ៍ព័ត៌មានថាកំពុងប្រើប្រាស់បន្ទះឈីប 8060 សម្រាប់គំរូផលិតផលថ្មី ប៉ុន្តែបានជួបប្រទះនឹងបញ្ហាការបំផ្លាញពីការឡើងកម្តៅ ដែលអាចនឹងធ្វើឱ្យទូរសព្ទឡើងកម្តៅ និងធ្វើឱ្យប៉ះពាល់ដល់ថាមពលថ្ម។ បញ្ហានេះមិនគ្រប់គ្រាន់ឱ្យក្រុមហ៊ុន Apple ត្រឡប់ទៅប្រើប្រាស់ Qualcomm វិញដែរ ប៉ុន្តែក្រុមហ៊ុនកំពុងតែមានការអាក់អន់ស្រពន់ចិត្តជាមួយក្រុមហ៊ុន Intel ចំពោះករណីនេះដែរ។

ក្រុមហ៊ុន Apple ត្រូវបានគេជឿជាក់ថាបានពិភាក្សាជាមួយក្រុមហ៊ុន MediaTek អំពីការផ្គត់ផ្គង់ 5G Modem ប៉ុន្តែនេះអាចគ្រាន់តែជាផែនការបំរុង ក្នុងករណីក្រុមហ៊ុន Intel មិនអាចបំពេញតាមសំណូមពរ។ យ៉ាងណាមិញ ក្រុមហ៊ុន Apple បានបដិសេធទៅនឹងសំណើសុំការបំភ្លឺពី Fast Company។
វាអាចជាការខកចិត្តមួយ បើសិនជាអ្នកកំពុងសង្ឃឹមថា Apple នឹងបំពាក់បច្ចេកវិទ្យា 5G នៅលើទូរសព្ទឱ្យបានកាន់តែឆាប់តាមដែលអាចធ្វើបាន។ ប៉ុន្តែករណីនេះជាប់ពាក់ព័ន្ធនឹងយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន។

ទោះបី Apple នៅតែរក្សាបាននូវយុទ្ធសាស្រ្តជាមួយនឹងបច្ចេកវិទ្យា Cellular ក្នុងលក្ខខណ្ឌទូទៅក្តី ក៏ក្រុមហ៊ុននេះនៅតែស្ថិតនៅជួរមុខគេនៃការនាំមកនូវការ Upgrade ល្បឿន រាប់ចាប់ពីបច្ចេកវិទ្យា 3G សម្រាប់ទូរសព្ទ iPhone ដំបូង និងរងចាំរហូតដល់ទូរសព្ទ iPhone 5 ក្នុងការទទួលបានបច្ចេកវិទ្យា LTE។
ជាទូទៅ ក្រុមហ៊ុនរងចាំឱ្យបច្ចេកវិទ្យាទាំងនោះមានស្ថេរភាព និងភាពរឹងមាំ។ តើអ្នកមានចាំទេថា បច្ចេកវិទ្យា LTE ដំបូង ដូចជានៅក្នុងទូរសព្ទ HTC Thunderbolt តែងផ្តល់នូវថ្មដែលមានទំហំធំ និងនៅតែមានបញ្ហាថាមពល។

ក្រុមហ៊ុន Apple ប្រហែលជាមិនចង់ប្រញាប់ប្រញាលក្នុងការដាក់ដំណើរការបច្ចេកវិទ្យាថ្មីនេះទេ ជាពិសេសនៅពេលដែលបណ្តាញ 5G នឹងមានសេវាគ្របដណ្តប់ភាគតិចប៉ុណ្ណោះ ពេញមួយឆ្នាំ 2019៕

ប្រភព: engadget ផ្នែក: បច្ចេកវិទ្យា, ទូរស័ព្ទ

អត្ថបទអ្នកចង់អាន

ទីអវសាន Windows 7 បានមកដល់ហើយ!

ដោយ: ដាលីស 1 PM, Saturday, 11 Apr, 2015

វាកន្លងទៅតាមពេលវេលា មានពេលជួប ក៏ត្រូវតែមានពេលបែកទៅវិញ សម្រាប់ Windows 7 កាលពី​ពាក់​កណ្តាល​ខែ​មករា ឆ្នាំ2015កន្លងមកនេះ ខាង Microsoft បានប្រកាសបញ្ឈប់...

នៅទីបំផុតហ្គេម Shadow Warrior បានមកដល់ Android ហើយ

ដោយ: ដួងច័ន្ទ 9 PM, Sunday, 21 May, 2017

កាលពីឆ្នាំ 1997 ក្រុមហ៊ុន 3D ដែលជាក្រុមហ៊ុនផលិតហ្គេម Duke Nukem 3D បានផលិតហ្គេម Shadow Warrior សម្រាប់លេងលើកុំព្យូរទ័រ។ វានៅតែជាប្រភេទហ្គេមបាញ់ប្រហ...

ម៉ូនីទ័រ LG សេរ៊ីថ្មីរូបរាងទំនើបទាន់សម័យ គុណភាពនៃរូបភាពល្អដាច់គេ សមត្ថភាពខ្ពស់ និងសម្របបានគ្រប់កាលៈទេសៈ

ដោយ: ទំនើប 8 PM, Thursday, 04 Jan, 2018

ក្រុមហ៊ុន LG អេឡិចត្រូនិចនឹងដាក់បង្ហាញនៅប្រភេទម៉ូនីទ័រសេរ៊ីថ្មី 32អ៊ីញ UHD 4K (32UK950) ដែលកែប្រែពីម៉ូដែលចាស់ មានរូបរាងស្អាត និងទាន់សម័យ ដែលបំពាក់ទ...

ប្រទេសជប៉ុន គ្រោងនឹងបង្កើតលេខទូរស័ព្ទ 14ខ្ទង់ ចំនួន10ពាន់លានលេខ ខណៈពេលដែលទូរស័ព្ទ 5G ជិតមកដល់!

ដោយ: ភារុន 9 AM, Tuesday, 28 May, 2019

ក្រសួងទូរគមនាគមន៍របស់ជប៉ុន មានគម្រោងបង្កើតលេខទូរស័ព្ទ 14ខ្ទង់ ចំនួន 10ពាន់លានលេខ ដែលនឹងចាប់ផ្តើមជាមួយនឹងលេខកូដ «020» ។ ព្រមជាមួយនឹងការផ្សព្វផ្សាយពា...

Tomnerb.Com - YouTube Channel