ចូលចិត្តទំនើប

កំហុសទាំង 7 ត្រូវបង្ការក្នុងការបើកបររថយន្តលេខអូតូ

ដោយ: ដួងច័ន្ទ 9 AM, Friday, 10 Aug, 2018

ទោះបីជារថយន្តប្រើប្រាស់លេខអូតូ ផ្តល់នូវការបើកបរដោយសុវត្ថិភាពយ៉ាងណាក្តី អ្នកត្រូវជៀសវាងប្រការមួយចំនួននៅពេលធ្វើការបញ្ជារចង្កូតរថយន្ត។
នៅក្នុងអត្ថបទខាងក្រោម ទំនើប សូមបង្ហាញនូវកំហុសឆ្គងទាំង 7 ដែលអ្នកបើកបរទាំងឡាយគួរជៀសវាង។

ប្រើលេខ N ពេលចុះចំណោត
ប្រការនេះមិនធ្វើឱ្យរថយន្តរបស់អ្នកបង្កើនល្បឿនឡើយ។ វាកាត់ផ្តាច់ការផ្គត់ផ្គង់ប្រេង ដូច្នេះការបញ្ជូនថាមពលមិនទទួលបានប្រេងរំអិលគ្រប់គ្រាន់
សម្រាប់ប្រតិបត្តិការដោយរលូនឡើយ។ ជាលទ្ធផល វាធ្វើឱ្យរថយន្តរងការបំផ្លាញ ហើយប៉ះពាល់ដល់គ្រឿងម៉ាស៊ីន។

បង្កើនល្បឿនមុនពេលប្តូរលេខ
យុវវ័យភាគច្រើនតែងបង្កើតកំហុសមួយនេះ។ ប៉ុន្តែអ្នកមិនគួរធ្វើវាបន្តទៀតទេ បើសិនជាអ្នកមិនចង់ចំណាយថវិកាជួសជុលរថយន្តច្រើន អ្នកគួរ
តែបញ្ឈប់ទង្វើនេះ។ វាធ្វើឱ្យការបញ្ជូនថាមពលជួបប្រទះនឹងបញ្ហា ដែលបណ្តាលឱ្យមានការកកិតកាន់តែច្រើននៅតាមចន្លោះគ្រឿងបន្លាស់ខាងក្នុង
ដែលបណ្តាលឱ្យមានផលប៉ះពាល់ដល់គ្រឿងម៉ាស៊ីន។

ប្តូរលេខនៅពេលរថយន្តកំពុងរអិល
វាធ្វើឱ្យសមាសភាពសម្រាប់បញ្ជូនថាមពលផ្លាស់ប្តូរទិសដៅយ៉ាងលឿន ធ្វើឱ្យប្រអប់លេខរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ អ្នកគួរប្រើប្រាស់ហ្រ្វាំងជំនួសវិញ
ដើម្បីបញ្ឈប់យានយន្ត។ មនុស្សមួយចំនួនទៀត ប្តូរទៅកាន់លេខ P ដោយមិនបានជាន់ហ្វ្រាំង ដែលនេះក៏បណ្តាលឱ្យប្រអប់លេខរងការខូចខាតផងដែរ។

ប្រើលេខ N នៅពេលភ្លើងក្រហម
មនុស្សភាគច្រើនធ្វើបែបនេះ ដើម្បីសន្សំសំចៃសាំង និងដើម្បីរក្សាលំនឹងខ្សែបន្ទាត់បើកបរ។ ធាតុពិត ការបាត់បង់លំនឹងមានទំហំតិចតួចបំផុត
បើសិនជាអ្នកជាន់ហ្រ្វាំង ដោយរក្សាចង្កឹះលេខនៅក្នុង Drive Mode។ ការបំផ្លាញពិតប្រាកដកើតឡើងនៅពេលអ្នកប្តូរលេខ N ចេញ-ចូលទៅវិញទេ។

ប្តូរទៅលេខ P មុនពេលរថយន្តបញ្ឈប់ទាំងស្រុង
ការប្តូរទៅលេខ P នឹងធ្វើឱ្យ Pin សម្រាប់ចាក់សោរ ត្រូវបានបញ្ចូលទៅក្នុងចង្កឹះលេខ នៅជាប់នឹង Output Shaft របស់ប្រអប់លេខ។ ចង្កូតរថយន្ត
ក៏ត្រូវបានភ្ជាប់ទៅនឹង Shaft ដូចគ្នានេះដែរ។ ដូច្នេះនៅពេលអ្នកចាក់សោរ ហើយរថយន្តរបស់អ្នកនៅតែធ្វើចលនាក្នុងពេលតែមួយ អាចធ្វើឱ្យរថយន្ត
របស់អ្នកប្រឈមនឹងហានិភ័យនៃការបែក Pin សម្រាប់ចាក់សោរ។

បើកបរដោយមិនបានកម្តៅម៉ាស៊ីន
ករណីនេះកើតឡើងជាញឹកញាប់នៅក្នុងរដូវរងារ។ ប្រេងរំអិលកាន់តែខាប់ និងធ្វើចលនាយ៉ាងយឺត នៅពេលអាកាសធាតុកាន់តែចុះត្រជាក់។ អ្នកគួរទុក
ពេល 2-3 នាទី ឱ្យប្រេងសាំងដំណើរការរត់ទៅកាន់កន្លែងបញ្ជូនថាមពល និងទៅគ្រប់ផ្នែកនៅក្នុងរថយន្ត។ បើសិនជាអ្នកចាប់ផ្តើមដំណើរការយានយន្ត
ហើយបើកបរភ្លាមៗនៅក្នុងល្បឿនលឿនតាំងពីចាប់ផ្តើមដំបូង វានឹងធ្វើឱ្យគ្រឿងបន្លាស់ខាងក្នុងរងការបំផ្លាញ។

ចំណុះប្រេងឥន្ធនៈទាប
រថយន្តប្រើប្រាស់ចង្កឹះលេខអូតូ ពឹងផ្អែកភាគច្រើនលើសម្ពាធសារធាតុរាវ ដើម្បីដំណើរការឱ្យ រលូន។ ប្រេងឥន្ធនៈក៏ជួយឱ្យម៉ាស៊ីនយានយន្ត និងគ្រឿង
បន្លាស់ដទៃទៀត រក្សាបានធាតុត្រជាក់ និងមានរំអិលគ្រប់គ្រាន់។ ដូច្នេះគ្រឿងម៉ាស៊ីនងាយនឹងខូចខាតធ្ងន់ធ្ងរ បើសិនជាអ្នកបន្តទុកឱ្យធុងសាំងរបស់
អ្នកមានចំណុះសារធាតុរាវទាប។

ប្រភព: carfromjapan ផ្នែក: បច្ចេកវិទ្យា, យានយន្ត

អត្ថបទអ្នកចង់អាន

Earin កាស់ស្តាប់ស៊កក្នុងត្រចៀក គ្មានខ្សែ តូច និងស្រាលបំផុត

ដោយ: ដាលីស 3 PM, Saturday, 11 Apr, 2015

បើប្រិយមិត្តអ្នកអានគិតថា កាស់ស្តាប់ Bluetooth គឺជាកាស់ស្តាប់ស៊កក្នុងត្រចៀកដែលតូចជាងគេបំផុតនោះ លោក​អ្នកអាចនឹងយល់ខុសហើយ ព្រោះកាស់ស្តាប់ស៊កក្នុងរន្ធត្...

ជម្រើសទូរទស្សន៍ 4K សម្រាប់លេងហ្គេម

ដោយ: ដួងច័ន្ទ 5 PM, Monday, 18 Dec, 2017

ថ្មីៗនេះក្រុមហ៊ុន Sony បានបញ្ចេញហ្គេមជំនាន់ថ្មី PS4 Pro និង Xbox One X ដែលជាប្រភេទ ហ្គេម 4K។ ប៉ុន្តែហ្គេមដែលមានរូបភាពភ្លឺច្បាស់ កម្រិតខ្ពស់ដូច្នេះ ...

Smartwatch ថ្មីរបស់ Garmin បន្ថែមមុខងារថ្មី

ដោយ: ដួងច័ន្ទ 8 AM, Monday, 10 Sep, 2018

បច្ចុប្បន្ននេះ នាឡិកាដៃ Fitness របស់ Garmin ដែលមានសមត្ថភាពអាចប្រគុំតន្រ្តីបាន អាចប្រើប្រាស់សម្រាប់ចូលទៅកាន់ iHeartRadio។ ប៉ុន្តែឥឡូវនេះអ្នកអាចទទួលប...

ឧបករណ៍ផ្ទះបាយដ៏ឆ្លាតវៃថ្មី បំលែងកាកសំណល់ឱ្យទៅជាជី

ដោយ: ដួងច័ន្ទ 9 PM, Thursday, 06 Apr, 2017

ទំនើប សូមធ្វើការណែនាំបច្ចេកវិទ្យាថ្មី ដែលជាឧបករណ៍ផ្ទះបាយដ៏ឆ្លាតវៃ អាចបំលែងកាកសំណល់ ក្នុងផ្ទះបាយ ឱ្យទៅជាជី និងជួយថែរក្សាបរិសា្ថន ឱ្យកាន់តែប្រសើរឡើង។...

Tomnerb.Com - YouTube Channel