ចូលចិត្តទំនើប

កំហុសដ៏ធំបំផុត នៅពេលបោកគក់ ដែលអ្នកប្រហែលជាកំពុងធ្វើ

ដោយ: ភារុន 9 AM, Wednesday, 31 Oct, 2018

អ្នកប្រហែលជាមានរបៀបនៃការបោកគក់មួយបែបជារបស់អ្នក ឧទាហរណ៍អ្នកចូលចិត្តការបោកគក់ដែលដាក់ទឹកក្រអូបច្រើនពេកដើម្បីឲ្យសម្លៀកបំពាក់មានក្លិនក្រអូប និង មានភាពទន់ល្មើយ។ ប៉ុន្តែតើអ្នកដឹងទេថានេះជាកំហុសដ៏ធំបំផុត ពីព្រោះទឹកក្រអូបទាំងនេះមិនសូវល្អ សម្រាប់សម្លៀកបំពាក់របស់អ្នកនោះទេ សូម្បីតែសុខភាពរបស់អ្នកក៏មានផលអាក្រក់ផងដែរ។ ការប្រើប្រាស់ទឹកក្រអូបគឺល្អ ដរាបណាការប្រើប្រាស់ក្នុងបរិមាណមួយដ៏ត្រឹមត្រូវ ទៅតាមការវាស់វែងដែលគេបានណែនាំនៅក្នុងកញ្ចប់ផលិតផល។

បើយោងតាមការសិក្សាស្រាវជ្រាវរបស់សមាគមអ្នកវិទ្យាសាស្រ្តរបស់អាមេរិក ផលិតផលទឹកក្រអូបមានផ្ទុកនូវសារធាតុជាច្រើនដើម្បីជួយឲ្យសាច់ក្រណាត់មានភាពទន់ និង ក្រអូប ប៉ុន្តែក្នុងនោះក៏មានសារធាតុគីមីមួយចំនួនដែលបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្សផងដែរ នៅពេលដែលវាមានបរិមាណច្រើននៅជាប់សម្លៀកបំពាក់។

ប៉ុន្តែអ្នកមិនចាំបាច់មានការព្រួយបារម្ភឡើយ ប្រសិនបើអ្នកចង់ឲ្យសម្លៀកបំពាក់របស់អ្នកមានភាពទន់ និង ក្រអូប អ្នកអាចប្រើវិធីសាមញ្ញៗ នោះគឺប្រើទឹកក្រអូបសម្រាប់បោកសម្លៀកបំពាក់របស់ក្មេងៗជំនួសវិញ ពីព្រោះទឹកក្រអូបប្រភេទនេះបាន ផលិតឡើងដោយមានបញ្ចូលនូវសារធាតុគីមីតិចតួចបំផុត និង មានសារធាតុធម្មជាតិច្រើនដើម្បីកុំឲ្យមានផលប៉ះពាល់ដល់សុខភាពរបស់ក្មេងៗ។

ប្រភព: cnet ផ្នែក: បច្ចេកវិទ្យា, Appliances

អត្ថបទអ្នកចង់អាន

iOS 10.3 មុខងារថ្មីចំនួន 7 ដែលអ្នកគួរសាកល្បងប្រើ

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 02 May, 2017

ក្រុមហ៊ុន Apple ទើបតែដាក់ឱ្យដំណើរការបច្ចេកវិទ្យា updateថ្មី iOS10 មុនពេល iOS11 មកដល់។ វាមានមុខងារថ្មីៗ ដែលមានសារៈសំខាន់ ត្រូវបានធ្វើការវិវត្តនៅក្នុ...

ជម្រើសកាមេរ៉ាសម្រាប់ Live វីដេអូ

ដោយ: ដួងច័ន្ទ 9 AM, Monday, 18 Feb, 2019

បច្ចុប្បន្ននេះនៅក្នុងប្រទេសកម្ពុជាយើង ការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមដូចជា Facebook ជាដើម សម្រាប់ការធ្វើអាជីវកម្ម ជាពិសេសអ្នកលក់ទំនិញអនឡាញមានសន្...

ឧបករណ៍បញ្ចូលថាមពល Xiaomi ខ្លាំងមិនធម្មតា

ដោយ: ដួងច័ន្ទ 8 AM, Monday, 01 Apr, 2019

ក្រុមហ៊ុន Xiaomi បានផលិតឧបករណ៍សាកថ្មល្បឿនលឿនមួយគ្រឿង ដែលមានលទ្ធភាពអាចបញ្ចូលថាមពលទៅកាន់ទូរសព្ទ Smartphone មួយគ្រឿង ជាមួយនឹងកម្លាំងថាមពល 100W។ នៅក្នុ...

សូមណែនាំម៉ាស៊ីនលាងចានដ៏ឆ្លាតវៃ

ដោយ: ដួងច័ន្ទ 7 AM, Saturday, 22 Sep, 2018

ថ្ងៃនេះ ទំនើប សូមណែនាំមិត្តអ្នកអានមកស្គាល់ម៉ាស៊ីនលាងចានដ៏ឆ្លាតវៃមួយមានឈ្មោះថា Tetra។ វាជាផលិតផលរបស់ក្រុមហ៊ុន HearWorks និងរចនាម៉ូដដោយក្រុមហ៊ុន Frog...

Tomnerb.Com - YouTube Channel