ចូលចិត្តទំនើប

កំសាន្តជាមួយហ្គេម PS4 នៅលើ Android

ដោយ: ដួងច័ន្ទ 4 PM, Sunday, 07 Jan, 2018

ក្រុមហ៊ុន Sony បានចាប់ផ្តើមកម្តៅសាច់ដុំ ក្នុងការចូលប្រឡូកជាមួយទំនោរនាពេលបច្ចុប្បន្ន នៃការប្រើប្រាស់ឧបករណ៍ភ្ជាប់គ្នា ប៉ុន្តែដូចជាក្រុមហ៊ុនផលិតដទៃទៀតដែរ ក្រុមហ៊ុន Sony ចង់រក្សាអតិថិជននៅក្នុងប្រព័ន្ធ Ecosystem របស់ក្រុមហ៊ុន បើសិនជាអតិថិជនចង់ប្រើប្រាស់សេវាកម្មថ្មីនេះ។ ឧទាហរណ៍ដូចជាហ្គេម PlayStation 4 ដែលមានមុខងារ Remote Play អនុញ្ញាតឱ្យអ្នកលេងកំសាន្តនៅលើឧបករណ៍ហ្គេម PS Vita និងទូរសព្ទ Xperia ប៉ុន្តែមុខងារទាំងនេះមិនដំណើរការលើឧបករណ៍ផ្សេងពី Sony ទេ។
យ៉ាងណាមិញ អ្នកផលិតកម្មវិធីមានឈ្មោះថា Twisted89 បានប្រើប្រាស់កម្មវិធី Xperia Smart Remote Android និងលុបបំបាត់បញ្ហាទាំងឡាយណា ដែលរាំងស្ទះដល់ការប្រើប្រាស់។ ឧបសគ្គ ដែលគាត់បានលុបចោលរួមមាន ID Check ឧបសគ្គនៃឬសគល់ និងការកំណត់ការប្រើប្រាស់ Wi-Fi។ និយាយដោយសាមញ្ញ នាពេលនេះអ្នកអាចប្រើប្រាស់កម្មវិធី Remote Play របស់ Sony ដើម្បី លេងហ្គេម PS4 នៅលើឧបករណ៍ Android នានា និងមិនចាំបាច់បារម្ភពីការប្រើប្រាស់ Wi-Fi ឬការប្រើប្រាស់ប្រព័ន្ធ Mobile Data ទេ។

  • តម្រូវការម៉ាស៊ីន Sony PlayStation 4 ទាំងម៉ាស៊ីន និងហ្គេម
  • ឧបករណ៍ Android ដំណើរការជាមួយប្រព័ន្ធ Ice Cream Sandwich (4.0) ឬខ្ពស់ជាងនេះ

ជំហានទី 1 ដំណើរការ Remote Play នៅលើ PS4
ជំហានដំបូង អ្នកត្រូវភ្ជាប់ម៉ាស៊ីន PS4 ដើម្បីដំណើរការ។ ចាប់ផ្តើមពី Home Screen បន្ទាប់មកចូលទៅកាន់ Setting ហើយអូសចុះក្រោម និងជ្រើសយក Remote Play Connection Settings។

play-your-favorite-ps4-games-remotely-any-android-device_technology_news_cambodia_tomnerb-01
នៅទីនេះ អ្នកត្រូវចុច Tick នៅលើ Enable Remote Play នោះអ្នកនឹងត្រៀមខ្លួនរួចរាល់ដើម្បីដំណើរការ។

play-your-favorite-ps4-games-remotely-any-android-device_technology_news_cambodia_tomnerb-011
ជំហានទី 2 តំឡើង Modded Remote Play App នៅលើឧបករណ៍ Android
ជំហានបន្ទាប់ អ្នកត្រូវចូលទៅកាន់តំណភ្ជាប់មួយនេះ (http://www.mediafire.com/file/w8iaj20feuuarqg/RemotePlayPortV3.3.apk) ដោយប្រើប្រាស់ទូរសព្ទ ឬ Tablet Android ដើម្បីទាញយកកម្មវិធី Remote Play។ នៅពេលដែលការទាញយកបានបញ្ចប់ អ្នកត្រូវចុចនៅលើផ្ទាំងជូនដំណឹង ដើម្បីដំណើរការកម្មវិធី APK។ មកដល់ចំណុចនេះ ផ្ទាំងជូនដំណឹងនឹងលេចឡើង ហើយអ្នកត្រូវចុចលើពាក្យ Install។

play-your-favorite-ps4-games-remotely-any-android-device_technology_news_cambodia_tomnerb-02
ជំហានទី 3 ចុះឈ្មោះក្នុងគណនេយ្យ PlayStation និងលេងហ្គេម
ភ្លាមៗបន្ទាប់ពីអ្នកបើកកម្មវិធីជាលើកទីមួយ កម្មវិធី Remote Play នឹងស្នើឱ្យអ្នកចុះឈ្មោះលើ DualShock Controller។ មុខងារនេះមិនដំណើរការនៅលើ Version នៃកម្មវិធីនេះទេ ដូច្នេះអ្នកត្រូវចុច Skip បន្ទាប់មកចុច Next នៅផ្នែកខាងលើនៃអេក្រង់ បន្ទាប់មកចុះឈ្មោះនៅក្នុងគណនេយ្យ PlayStation។
បន្ទាប់ពីការចុះឈ្មោះបានបញ្ចប់ អ្នកនឹងត្រូវចូលទៅកាន់ផ្ទាំងហ្គេមដោយស្វ័យប្រវត្តិ។ នៅក្នុង Portrait Mode អ្នកនឹងបានឃើញការបញ្ជារជាទូទៅរបស់ PlayStation នៅផ្នែកពាក់កណ្តាលអេក្រង់ចុះទៅក្រោម។ អ្នកអាចប្រើប្រាស់ការបញ្ជារទាំងនោះ ដើម្បីបញ្ជារលើផ្ទាំង PS4 និងលេងហ្គេមកំសាន្ត។

play-your-favorite-ps4-games-remotely-any-android-device_technology_news_cambodia_tomnerb-03
បើសិនជាអ្នកត្រឡប់អេក្រង់ទៅជា Landscape Mode ប៊ូតុងបញ្ជារទាំងនោះនឹងប្តូរមកនៅផ្នែកខាងលើនៃអេក្រង់ដែលដំណើរការ Full Screen View។ បើសិនជាអ្នកមិនមានអំពើនៅលើអេក្រង់ រយៈពេលពីរ-បី វិនាទី នោះការបញ្ជារទាំងនោះនឹងលាក់ខ្លួនដោយស្វ័យប្រវត្តិ ប៉ុន្តែវានឹងលេចឡើងវិញ បន្ទាប់ពីអ្នកប៉ះកន្លែងណាមួយនៅលើអេក្រង់។

ជំហានទី 4 ផ្គូផ្គង PS4 Controller ជាមួយឧបករណ៍ Android
ដោយសារកម្មវិធីបញ្ជារផ្លូវការ DualShock មិនអាចដំណើរនៅលើ Version កម្មវិធីមួយនេះ អ្នកនឹងត្រូវផ្គូផ្គងការបញ្ជារដោយផ្ទាល់។ ដើម្បីចាប់ផ្តើម អ្នកត្រូវចុចឱ្យជាប់នៅលើប៊ូតុង PS និង Share នៅលើឧបករណ៍បញ្ជារ បន្ទាប់មករងចាំរហូតដល់ភ្លើងនៅផ្នែកខាងក្រោយ ឧបករណ៍បញ្ជារបញ្ចេញពន្លឺ ភ្លឹបភ្លែត។

play-your-favorite-ps4-games-remotely-any-android-device_technology_news_cambodia_tomnerb-04
នៅត្រង់ចំណុចនេះ អ្នកត្រូវប្រាកដថាបានបើកដំណើរការមុខងារ Bluetooth នៅលើឧបករណ៍ Android បន្ទាប់មកចូលទៅកាន់ Bluetooth Setting។ ចុចលើប៊ូតុង Refresh នៅផ្នែកខាងលើ ដើម្បីដំណើរការស្វែងរកឧបករណ៍នៅក្បែរគ្នា បន្ទាប់មកជ្រើសយក Wireless Controller។ អ្នកត្រូវរងចាំរហូតដល់ ឧបករណ៍បញ្ជារលេចឡើងនៅលើតារាង Paired Devices បន្ទាប់មកអ្នកនឹងអាចប្រើប្រាស់កម្មវិធី Remote Play ជាមួយឧបករណ៍បញ្ជារ DualShock បានហើយ។
play-your-favorite-ps4-games-remotely-any-android-device_technology_news_cambodia_tomnerb-044

play-your-favorite-ps4-games-remotely-any-android-device_technology_news_cambodia_tomnerb-0444

ជំហានទី 5 កែប្រែ APN Setting ដើម្បីលេងកំសាន្តជាមួយ Mobile Data
Version របស់កម្មវិធី Remote Play មួយនេះក៏អាចប្រើប្រាស់ជាមួយ Mobile Data ដើម្បីលេង ហ្គេមបានគ្រប់ទីកន្លែង ប៉ុន្តែវាទាមទារឱ្យអ្នកអនុវត្តតាមជំហានមួយចំនួន។
ដំបូង អ្នកត្រូវចូលទៅកាន់ Setting របស់ទូរសព្ទ ឬ Tablet បន្ទាប់មកស្វែងរក Access Point Names និងចុចលើលទ្ធផលនៅលើគេបង្អស់។ នៅទីនេះ អ្នកត្រូវចុចរូបសញ្ញា Setting នៅជាប់នឹង APN Entry ដែលមានស្រាប់។ បន្ទាប់មកសរសេររាល់គ្រប់ព័ត៌មាននៅក្នុងតារាងនេះ។ ដើម្បី ឱ្យដំណើរការកាន់តែងាយស្រួល អ្នកអាចនឹងត្រូវ Screenshots លើ APN Setting ដើម្បីងាយស្រួលដំណើរការសរសេរ។
បន្ទាប់មក ត្រឡប់ទៅកាន់ទំព័រ Access Point Names ដើម ហើយចុចប៊ូតុង Add។ នៅត្រង់ចំណុចនេះ ត្រូវបញ្ចូលគ្រប់ទិន្នន័យពី APN ដែលមានស្រាប់ លើកលែងតែនៅក្នុងពីរចំណុចដែលអ្នកត្រូវផ្លាស់ប្តូរគឺនៅក្នុងផ្នែក Name អ្នកត្រូវវាយ PS4 ជំនួស ហើយសម្រាប់ពាក្យ APN Protocol អ្នកត្រូវជ្រើសយក IPv4 ជំនួសឱ្យ IPv6។ នៅពេលអ្នកអនុវត្តចប់សព្វគ្រប់ ត្រឡប់ទៅកាន់ផ្ទាំង APN ដើម បន្ទាប់មកជ្រើសយកគណនេយ្យ PS4 ហើយចាប់ផ្តើមឡើងវិញ។
បន្ទាប់ពីអនុវត្តជំហានខាងលើចប់សព្វគ្រប់ អ្នកនឹងអាចលេងកំសាន្តហ្គេម PS4 គ្រប់ប្រភេទតាម រយៈ Mobile Data ទោះបីជាអ្នកនៅចម្ងាយដ៏សែនឆ្ងាយពីគេហដ្ឋាន និងម៉ាស៊ីនហ្គេមក្តី។

play-your-favorite-ps4-games-remotely-any-android-device_technology_news_cambodia_tomnerb-05

អត្ថបទអ្នកចង់អាន

Electrolux បង្កើតគំរូទូរទឹកកកជំនាន់ថ្មី

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 31 Jul, 2018

ក្រុមហ៊ុន​ Electrolux បានប្រកាសពីការបង្កើតគំរូផលិតផលទូរទឹកកកជំនាន់ថ្មី ដែលមាន Visible Plastic ទាំងអស់ផលិតផលពី Bioplastic ដែលច្នៃ ប្រឌិតពីប្រភពវត្ថុ...

Nikon បង្ហាញឈុត Filmmaker សម្រាប់ម៉ូដែល Z6

ដោយ: ដួងច័ន្ទ 9 AM, Thursday, 17 Jan, 2019

គុណសម្បត្តិរបស់មុខងារ Full Frame សម្រាប់វីដេអូ 4K ដ៏អស្ចារ្យ និងមុខងារ 10-Bit External Video ធ្វើឱ្យកាមេរ៉ាម៉ូដែល Z6 របស់ក្រុមហ៊ុន Nikon ក្លាយជាកាម...

ក្រុមហ៊ុន LG បានបង្ហាញនូវ ស្មាតហ្វូន LG G6 ដំបូងគេ ដែលបំពាក់អេក្រង់ QHD+ ជាមួយកម្រិត​ Aspect Ratio 18:9

ដោយ: សត្យា 9 PM, Thursday, 12 Jan, 2017

ក្រុមហ៊ុន LG បានប្រកាសបញ្ជាក់ថា កំពូលស្មាតហ្វូនជំនាន់ថ្មី LG G6 ដែលត្រៀមបង្ហាញវត្តមាន ក្នុងពេលឆាប់ៗនេះ នឹងបំពាក់នូវបច្ចេកវិទ្យាអេក្រង់ថ្មី QHD+ ហើ...

ឧបករណ៍សាកថ្ម Suntree Solar

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 05 Sep, 2017

យើងមិនបានគិតគូរវែងឆ្ងាយ អំពីឧបករណ៍សាកថ្មនោះទេ។ យើងគ្រាន់តែប្រើប្រាស់វាជាធម្មតា ដោយដោតវាជាប់នឹងជញ្ជាំង និងភ្ជាប់ជាមួយឧបករណ៍អេឡិចត្រូនិច សម្រាប់ការបញ...

Tomnerb.Com - YouTube Channel