ចូលចិត្តទំនើប

កំពូល យានយន្តអគ្គិសនី ច្នៃប្រឌិតប្លែកៗ ទាំង 15

ដោយ: ដួងច័ន្ទ 7 PM, Wednesday, 07 Jun, 2017

គំនិតច្នៃប្រឌិត មិនដែលត្រូវបានបញ្ឈប់ឡើយ នៅក្នុងពិភពនៃការច្នៃយានយន្តអគ្គិសនី ដូចដែលមាន បញ្ជាក់នៅលើយានយន្ត ដែលបង្កើតឡើងពីគំនិតច្នៃប្រឌិតដ៏អស្ចារ្យ មិនគួរឱ្យជឿ ដែល ទំនើប នឹងយកមកបង្ហាញអ្នក នៅក្នុងអត្ថបទខាងក្រោមនេះ។ ចង់ដឹងទេ ថាវាអស្ចារ្យប៉ុណ្ណាទៅ? អានអត្ថបទនេះអ្នកនឹងបានភ្លឺភ្នែក។

  • Tang Hua Chinese Electric Vehicle

ក្រុមហ៊ុន Tang Hua របស់ចិន បានបង្ហាញរថយន្តអគ្គិសនីបីគ្រឿង ប្រៀបបីដូចការស្រមើលស្រមៃ របស់ Dr. Suess ក្លាយជាការពិត។ គួរឱ្យចង់សើច ដែលស្លាកសញ្ញានៅលើរថយន្តមួយក្នុងចំណោមរថយន្តទាំងបី បង្ហាញថាប្រហែលជានៅក្នុងពេលអនាគត រថយន្តពណ៌លឿងដូចនាវាមុជទឹកមួយនេះ គឺជាអ្នកថែរក្សាបរិសា្ថនដ៏ល្បីល្បាញមួយ។ ប្រធានាធិបតី Bush បានកុម្ម៉ង់រថយន្តនេះ សម្រាប់កសិដ្ឋានរបស់គាត់ នៅក្នុងរដ្ឋតិចសាស់។

Most-Electronic-Innovation-Vehicles-Tomnerb-01

  • Suzuki PIXY + SCC

តើអ្នកធ្លាប់មានចម្ងល់ថា អ្នកនឹងគេចចេញពីការបំពុលបែបណា? សូមកុំបារម្ភ ក្រុមហ៊ុន Suzuki បានបង្កើតប្រព័ន្ធយានយន្តមួយ ដែលអាចឱ្យអ្នកធ្វើដំណើរ ដោយមិនប៉ះពាល់ជាមួយសារជាតិពុល នៅក្នុងបរិយាកាសបាន។ វាប្រៀបបាននឹងគម្រោងធានារ៉ាប់រង សម្រាប់ករណីដ៏អាក្រក់បំផុត ដោយ សន្មត់ថា បរិស្ថានត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដែលនឹងទាមទារឱ្យយើងធ្វើដំណើរក្នុងយានយន្តតែមួយរួមគ្នា។ យានយន្តផ្ទុកអ្នកដំណើរ Suzuki Shared Coach ឬ SSC អាចផ្ទុកកៅអីមានកង់ PIXY-3 បានពីរគ្រឿង ដែលជាប្រភេទកៅអីមានគម្របបិទជិត។

Most-Electronic-Innovation-Vehicles-Tomnerb-02

  • Zoop Car

ក្នុងឆ្នាំ 2006 អ្នកបានឃើញការបង្ហាញខ្លួនរបស់រថយន្ត Zoop Car ជាយានយន្តអគ្គិសនី ផលិតដោយក្រុមហ៊ុនច្នៃម៉ូដ ដែលមានទីតាំងនៅក្នុងទីក្រុងប៉ារីស Maison de Courréges។ ក្រុមហ៊ុននេះចាប់ផ្តើមប្រឡូកក្នុងពិភព fashion ដោយធ្វើការឱ្យក្រុមហ៊ុនច្នៃម៉ូដដ៏ល្បី Balenciaga ដោយផលិតរថយន្ត Zoop ដែលមានរូបរាងដូចជា ដុំបាល់មូលពណ៌ទឹកក្រូច។ វាអាចផ្ទុកមនុស្សបានបីនាក់ និងអាចបើកបរក្នុងល្បឿនលឿនបំផុត 120 mph។

Most-Electronic-Innovation-Vehicles-Tomnerb-03

  • Hyperion Concept Car

Hyperion Concept Car ត្រូវបានរចនាឡើងដោយ Marco Aurerio Galán Henriguez ដែលដំណើរការដោយថាមពល ថ្មអ៊ីយ៉ុង Lithium និងផលិតពីសារធាតុសរសៃកាបូន បូកជាមួយនឹងផ្លាស្ទិច។ ជាមួយនឹងរូបរាងរថយន្តនាពេលអនាគត រថយន្តដែលមានទម្ងន់ដ៏ស្រាលនេះ អនុញ្ញាតឱ្យ ម៉ាស៊ីនដើរ ដោយកម្លាំងអគ្គិសនីរុញច្រានរថយន្ត ក្នុងល្បឿនរហូតដល់ 200 គីឡូម៉ែត្រក្នុងមួយម៉ោង។

Most-Electronic-Innovation-Vehicles-Tomnerb-04

  • Tesla Electric Pink Bunny Slippers

វាស្ទើរតែស្រដៀងនឹងរថយន្ត Tesla Roadster ប៉ុន្តែទោះជឿ ឬមិនជឿ រថយន្តអគ្គិសនីដ៏ល្បីល្បាញ មួយនេះ មានអ្វីម្យ៉ាងដូចគ្នាជាមួយនឹងយានយន្ត រូបរាងដូចស្បែកជើងផ្ទាត់រូប ទន្សាយពណ៌ផ្កាឈូក មួយគូរនេះ គឺពួកវាត្រូវបានច្នៃម៉ូដដោយវិស្វករក្រុមហ៊ុន Tesla។ លោក Greg Solberg បានបង្កើត វាឡើងសម្រាប់ប្រើប្រាស់ក្នុងពិធីបុណ្យ Burning Man។ ស្បែកជើងផ្ទាត់កម្ពស់ជាង 2 ម៉ែត្រនេះអាច ធ្វើដំណើរបានក្នុងល្បឿន 15 mph ជាមួយនឹងស៊ុមខាងក្រៅធ្វើពីដែកផ្សារភ្ជាប់គ្នា និងក្តារបន្ទះ។ មិន ត្រឹមតែស្បែកជើងផ្ទាត់ទេ គាត់ថែមទាំងបានផលិត Cupcake អគ្គិសនីផងដែរ។

Most-Electronic-Innovation-Vehicles-Tomnerb-05

  • KAZ Eliica រថយន្តអគ្គិសនីកង់ 8

ការច្នៃម៉ូដរបស់ Keio Advanced Zero-Emmision Vehicla (KAZ) រថយន្ត Eliica មានរូបរាងដ៏ ចម្លែក។ វាមានដងបង្វិលកង់ចំនួន 4 ជាមួយនឹងកង់ចំនួន 8 និងមានល្បឿនលឿនបំផុតរហូតដល់ 230 mph។ វាត្រូវការពេលបញ្ចូលថាមពល 10 ម៉ោង ធ្វើដំណើរបាន 125 ម៉ៃ ក្នុងការបញ្ចូលថ្មម្តង និងអាចបង្កើនល្បឿនរហូត 62 mph នៅក្នុងពេល 4.1 វិនាទី។ កង់រថយន្តទ្រទ្រង់កម្លាំងម៉ាស៊ីនរបស់រថយន្ត ហើយកង់បន្ថែមបួនទៀត ជួយឱ្យរថយន្តបង្កើនល្បឿនដ៏លឿន ហើយប្រវែងដ៏វែងនៃតួ រថយន្ត ជាកត្តាសំខាន់ទ្រទ្រង់ដល់ថាមពលថ្ម ដែលគ្របដណ្តប់ស្ទើរទាំងស្រុង លើផ្នែកបាតនៃរថយន្ត។

Most-Electronic-Innovation-Vehicles-Tomnerb-06

  • Bamgoo រថយន្តអគ្គិសនីធ្វើពីឬស្សី

ទុកឱ្យជប៉ុន ជាអ្នកនាំមកនូវគំនិតច្នៃប្រឌិតខ្ពស់ជាងគេ គឺយានយន្តអគ្គិសនី ថែរក្សាបរិស្ថាន ដែលគ្មានអ្នកណាម្នាក់ធ្លាប់ស្រមៃដល់។ មិនត្រឹមតែដំណើរការ ដោយអគ្គិសនីប៉ុណ្ណោះទេ វាត្រូវបានផលិត ពីឬស្សី ជាធនធានដែលកកើតឡើងវិញ។ ផលិតដោយក្រុមហ៊ុន Kyoto City និង សាកលវិទ្យាល័យ Kyoto យានយន្តដ៏ចម្លែកអស្ចារ្យមួយនេះ មានទម្ងន់ត្រឹមតែជាង 58 គីឡូក្រាមប៉ុណ្ណោះ ហើយ អាចធ្វើដំណើរក្នុងល្បឿន 30 ម៉ៃ សម្រាប់ការបញ្ចូលថាមពលម្តង។

Most-Electronic-Innovation-Vehicles-Tomnerb-07

  • Ecooter Electic Car/Scooter

Ecooter គឺជាយានយន្តអគ្គិសនីរបស់ប្រទេសចិន ដែលមានរូបរាងប្រហាក់ប្រហែលនឹង Scooter មានគម្របបិទជិត បង្កើតឡើងដើម្បីបើកបរក្នុងទីក្រុងទំនើប។ យានយន្តមួយនេះមានកង់បួន និងអាចបត់បែនខ្លួន នៅក្នុងចំណតដ៏តូចចង្អៀតបាន។

Most-Electronic-Innovation-Vehicles-Tomnerb-08

  • Nissan Pivo 2

យានយន្តដ៏គួរឱ្យស្រឡាញ់ Nissan Pivo 2 បានលុបចោលតម្រូវការ បើករថយន្តថយក្រោយទាំងស្រុង ជាមួយនឹងកាប៊ីនដែលបង្វិលបាន 360 ដឺក្រេ។ ផ្នែកកង់ ម៉ាស៊ីនអាចរុញទៅមុខបានគ្រប់ទិស រួមទាំងផ្នែកជំហៀងរថយន្តផងដែរ។ ការដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍ Tokyo Motor Show ក្នុង ឆ្នាំ 2007 Pivo 2 មានទាំងមុខងារ Robotic Agent ដែលអនុញ្ញាតឱ្យអ្នកបើកបរធ្វើការទំនាក់ទំនង ជាមួយនឹងរថយន្តបានគ្រប់ផ្នែក ចាប់ពីមុខងារមូលដ្ឋានរបស់យានយន្ត រហូតដល់ការស្វែងរកទីតាំង ចំណតទំនេរដែលនៅជិតបំផុត។

Most-Electronic-Innovation-Vehicles-Tomnerb-09

  • Airflow របស់ Pierre Sabas

នៅពេលដែលមហាវិទ្យាល័យ Royal College of Art ប្រារព្ធវេទិកាប្រចាំឆ្នាំ Vehicle Design Masters Program Show កាលពីឆ្នាំ 2008 មានការបង្ហាញគំនិតច្នៃអសា្ចរ្យៗជាច្រើន ប៉ុន្តែ Airflow មានភាពលេចធ្លោជាងគេ ដែលជាផលិតផលរបស់ក្រុមហ៊ុន Pierre Sabas។ គម្រោងរថយន្តអគ្គិសនីនេះ នឹងមានបំពាក់កញ្ចក់នៅផ្នែកខាងក្រៅ និងវត្ថុធាតុដែលមានទម្ងន់ស្រាលបំផុត។ លោក Sabas បាននិយាយថា គាត់ចង់ប្រើប្រាស់កញ្ចក់រុំស្រោបជុំវិញរថយន្ត ដូចជាសម្លៀកបំពាក់ ដើម្បីឱ្យអ្នកប្រើប្រាស់ អាចមើលឃើញផ្នែកខាងក្រៅបាន 360 ដឺក្រេ។

Most-Electronic-Innovation-Vehicles-Tomnerb-010

  • Aptera Typ-1 Electric Three-Wheeler

ទីក្រុង Carlsbad នៅក្នុងរដ្ឋកាលីហ្វនីញ៉ា ប្រាកដជាមានការភ្ញាក់ផ្អើលខ្លាំងនៅពេលដែលគម្រូយាន យន្ត Aptera Typ-1 បង្ហាញវត្តមាននៅលើដងវិថីក្នុងឆ្នាំ 2007។ យានយន្តដើរដោយថាមពលអគ្គិសនី Typ-1 មានល្បឿន 125 mph រីឯប្រភេទដែលដើរ ដោយថាមពលប្រេងឥន្ធនៈ មានល្បឿន 300 mph។ ម៉ូដែលទាំងពីរនេះ នឹងក្លាយជាផលិតផលសម្រេចនាពេលឆាប់ៗនេះ ហើយនឹងមានតម្លៃប្រ មាណ $30,000 ក្នុងមួយគ្រឿង។ ចំណែកម៉ូដែលទីបី ដែលមានរូបរាងកាន់តែមានភាពច្នៃប្រឌិត ជាមួយនឹងតួម៉ាស៊ីនកង់បួន និងមានកៅអីអង្គុយរហូតដល់ប្រាំនាក់ ដែលកំពុងស្ថិតក្នុងដំណាក់កាលផលិត។

Most-Electronic-Innovation-Vehicles-Tomnerb-011

  • Lumeneo Smera Super-Narrow Electric Car

វាបានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Geneva Auto Show 2008 គឺជាយានយន្តដែលមានរាងដ៏ ស្តើង តែអ្វីដែលគួរឱ្យភ្ញាក់ផ្អើល គឺវាអាចផ្ទុកមនុស្សបានដល់ទៅពីរនាក់។ វាមានរាងដ៏សែនតូច ដែលតូចល្មមនឹងដានកង់របស់ scooter ដែលបានប្រើប្រាស់នៅជុំវិញទ្វីបអឺរ៉ុប។ វាមានសមត្ថភាព ល្បឿន 80 mph និងមានអាចធ្វើដំណើរបាន 93 ម៉ៃ និងអាចបន្ទាបខ្លួននៅតាមផ្លូវកោងដូចជាម៉ូតូ។

Most-Electronic-Innovation-Vehicles-Tomnerb-012

  • Dream Car 123: Prototype Solar Electric Car

វាពិតជាមានរូបរាងដ៏ចម្លែក ជាមួយរាងដូចពីរ៉ាមីត តែវាពិតជាអាចដំណើរការ បានក្នុងចម្ងាយ 240 ម៉ៃ ក្នុងការសាកថ្មរយៈពេល 3.5 ម៉ោង។ អ្នកបង្កើតគំរូយានយន្តមួយនេះ លោក Greg Zanis បាន ហៅវាថា យានយន្តដែលផ្តល់សុវត្ថិភាព សម្រាប់បុគ្គលម្នាក់ (One-Person Safety Vehicle) ដែល មានឈ្មោះថា Dream Car មានកញ្ចក់ដែលអាចការពារគ្រាប់ និងមានតម្លៃវត្ថុធាតុដើម ប្រមាណ $ 8000 ជាការវិវត្តដ៏ធំមួយពីគំរូចាស់ ដែលចំណាយអស់រហូតដល់ $60000។

Most-Electronic-Innovation-Vehicles-Tomnerb-013

  • UnoCycle Electric Gyroscopic Bike

ទស្សនាវដ្តី Popular Science បានរៀបរាប់ពី UnoCycle ថាជាគំនិតច្នៃប្រឌិតដ៏អស្ចារ្យប្រចាំឆ្នាំ ហើយវាក៏បានទទួលពានរង្វាន់ ដូចជា Best Engineering និង Best Category នៅក្នុង ព្រឹត្តិការណ៍ដាក់បង្ហាញទោចក្រយានយន្តជាច្រើនផងដែរ។ វាត្រូវបានបង្កើតឡើងដោយយុវជនវ័យ 18 ឆ្នាំ Ben Gulak ដែលបង្កើតវាឡើងបន្ទាប់ពីបានជួបប្រទះការបំពុលដោយផ្សែងនៅក្នុងប្រទេសចិន ម៉ូតូមួយគ្រឿងនេះមានទម្ងន់ស្រាល ងាយស្រួលក្នុងការលើកបំលាស់ទី និងអាចរត់បានរយៈពេល 2.5 ម៉ោង ក្នុងការបញ្ចូលថាមពលម្តង។ អ្នកជិះត្រូវទ្រេតខ្លួនទៅមុខ ដើម្បីបង្កើនល្បឿនអតិបរមា 25 mph និងផ្អែកមកក្រោយវិញ ដើម្បីបន្ថយល្បឿន។

Most-Electronic-Innovation-Vehicles-Tomnerb-014

  • Peugeot Moovie

អ្នកច្នៃម៉ូដសញ្ជាតិព័រទុយហ្គាល់ André Costa បានឈ្នះការប្រកួត Peugeot Design Competition ជាមួយ Moovie ដែលជារថយន្តអគ្គិសនី មានបំលាស់ទីរហ័សរហួសខ្លាំង ដែលជាការច្នៃម៉ូដយានយន្តសម្រាប់ពេលអនាគត។ គំរូទីមួយរបស់ Moovie ត្រូវបានផលិតឡើងសម្រាប់ ការបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ Frankfurt Motor Show ហើយទោះជាវាមិនមែនជាយានយន្តសម្រាប់ប្រតិបត្តិការ ក៏វាទទួលបានការចាប់អារម្មណ៍ខ្លាំង ដែលជាចំណុចផ្តើម នៃការច្នៃយានយន្តនា ពេលអនាគត។

Most-Electronic-Innovation-Vehicles-Tomnerb-015

អត្ថបទអ្នកចង់អាន

Walkcar យានជំនិះកំពូលប្លែក និងអស្ចារ្យ

ដោយ: ដាលីស 10 PM, Monday, 07 Sep, 2015

Walkcar គឺជាផលិតផល នៃការច្នៃបង្កើតរបស់ក្រុមហ៊ុន Cocoa Motors នៅក្នុងប្រទេសជប៉ុន ជាយានជំនិះ ដែលធ្វើ​អំពី​បន្ទះដែកអាលុយមីញ៉ូមបួនជ្រុង ទំហំធំល្មមអាចឱ្...

តោះមកមើលរូបភាព AirPower បែកធ្លាយថ្មី

ដោយ: ដួងច័ន្ទ 9 AM, Monday, 25 Mar, 2019

រូបភាពថ្មីមួយសន្លឹក នៃផលិតផលមួយរបស់ក្រុមហ៊ុន Apple ដែលត្រូវបានពន្យារពេលយ៉ាងយូរក្នុងការចេញលក់ នោះគឺឧបករណ៍បញ្ចូលថាមពលគ្មានខ្សែ AirPower បានលេចឡើងនៅលើ...

បច្ចេកវិទ្យាច្នៃប្រឌិតថ្មី ដែលអ្នកនឹងពេញចិត្ត

ដោយ: ដួងច័ន្ទ 10 PM, Sunday, 09 Apr, 2017

បច្ចេកវិទ្យារថយន្ត បញ្ជារដោយស្វ័យប្រវត្តិ បាននឹងកំពុងទាក់ទាញចំណាប់អារម្មណ៍ ពីមនុស្សជាច្រើននៅលើពិភពលោក នាពេលបច្ចុប្បន្ន ហើយបច្ចេកវិទ្យា Drone ក៏បានប...

មកស្គាល់ Tablet ស្តើងបំផុតរបស់ Samsung

ដោយ: ដួងច័ន្ទ 9 AM, Thursday, 21 Feb, 2019

ក្រុមហ៊ុន Samsung បានធ្វើការប្រកាសពីផលិតផលដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅក្នុងឆ្នាំនេះ ប៉ុន្តែវាមិនមែនជាផលិតផលទូរសព្ទ ដែលយើងទាំងអស់គ្នាកំពុងអន្ទះសារចង់ដឹង...

Tomnerb.Com - YouTube Channel