ចូលចិត្តទំនើប

កំពូលម៉ាស៊ីនថតរូប ផ្តិតភ្លាមៗ ទាំង ១១

ដោយ: ដួងច័ន្ទ 7 PM, Thursday, 16 Mar, 2017

សម័យកាលបច្ចុប្បន្ន ជាសម័យកាលទាន់សម័យ និងជឿនលឿន។ បច្ចេកវិទ្យា ត្រូវតែធ្វើការអភិវឌ្ឍន៍ឱ្យបានខ្លាំងក្លា ដើម្បីបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ ដែលតែងចង់បានសម្ភារៈថ្មីៗ និងទំនើប។ ការថតរូប ក៏ជាចំណូលចិត្តពេញនិយម សម្រាប់មនុស្សនាពេលបច្ចុប្បន្នផងដែរ។ ដូច្នេះ គេហទំព័រទំនើប សូមនាំអារម្មណ៍មិត្តអ្នកអាន មកស្គាល់ពីផលិតផលកាមេរ៉ា ប្រភេទផ្តិតរូបភ្លាមៗ ដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង នាពេលបច្ចុប្បន្ន។

Fujifilm Instax Mini 8 Instant Film Camera

មានជម្រើសពណ៌ឆើតឆាយ ៧ពណ៌ ម៉ាស៊ីនថត Fujifilm Instax គឺជាកាមេរ៉ាដែលផ្តល់នូវភាពសប្បាយរីករាយ រឹងមាំ និងងាយស្រួលក្នុងការប្រតិបត្តិការថតរូបកំសាន្ត។

Instant-Print-Cameras-02

Polaroid Snap Instant Digital Camera

បើសិនជាអ្នកមិនអាចរស់នៅ ដោយគ្មានការចែករំលែករូបថតតាមបណ្តាញសង្គម ហើយអ្នកក៏ចង់បានម៉ាស៊ីនថត ដែលមានសមត្ថភាពផ្តិតរូបភាពបានភ្លាមៗ ផងដែរនោះ ម៉ាស៊ីនថត Polaroid Snap គឺជាជម្រើសដ៏បំផុត សម្រាប់បំណងប្រាថ្នាទាំងពីរនេះ។ វាមានអង្គចងចាំ micro SD ដើម្បីរក្សាកំណត់ត្រារូបភាព (សម្រាប់ការចែករំលែក) ប៉ុន្តែក៏មានសមត្ថភាពព្រីនរូបភាពភ្លាមៗផងដែរ។

Instant-Print-Cameras-03

Fujifilm X UO Custom Color Instax Wide 300 Instant Camera

ខុសពីម៉ាស៊ីនបងប្អូនរបស់វា Wide 300 Instant ជាម៉ាស៊ីនថតរូបដែលផ្តល់នូវរូបភាពកាន់តែធំ សក្តិសមសម្រាប់ការថតរូបភាពកាន់តែច្រើន។ ម៉ាស៊ីនថតមួយនេះ មានជម្រើសពណ៌ជាច្រើន។

Instant-Print-Cameras-04

Lomography Diana Classic F+ Instant 55mm Camera

ជាម៉ាស៊ីនថតរូប និងផ្តិតភ្លាមៗ ដែលមានរូបរាងបែប Classic មានមុខងារសប្បាយៗជាច្រើន។ គម្របបិទបើក និងជើងទម្រម៉ាស៊ីន អាចឱ្យអ្នកមានពេលសប្បាយកាន់តែច្រើន ជាមួយម៉ាស៊ីនថត ហើយអ្នកអាចថតរូបជាមួយស៊ុមដូចៗ គ្នាជាមួយការចុចថតច្រើនដង ហើយគម្រប Len ចំហរ សម្រាប់ផ្តល់បទពិសោធន៍ថ្មី ពេលដែលអ្នកចង់សាកល្បង ជាមួយកាមេរ៉ាដោយគ្មានគម្រប Len។

Instant-Print-Cameras-05

Impossible Project X UO Custom Color One Step Camera

ម៉ាកសញ្ញា Polaroid បានបញ្ឈប់ការផលិតកាមេរ៉ាបែបនេះ អស់ពេលយូរមកហើយ ប៉ុន្តែម៉ាស៊ីន Impossible នៅតែនាំមកអ្នកនូវភាពសប្បាយរីករាយ ជាមួយការថតរូប និងផ្តិតរូបភ្លាមៗ។

Instant-Print-Cameras-06

Fujifilm Instax Mini 90 Instant Film Camera

កាមេរ៉ាបែបបុរាណ ជាមួយមុខងារចាស់ៗពីមុន នឹងនាំមកជូនអ្នកជាមួយ Mini 90។ រូបរាងរបស់វា ល្អបំផុតសម្រាប់ការចាប់យករូបភាពជិតៗ ដែលអ្នកចង់ផ្តិតយករូបភាពលម្អិត។ វាក៏មានជម្រើសពណ៌ខ្មៅផងដែរ។

Instant-Print-Cameras-07

Lomography Lomo’Instant Reykjavik Edition + 3 Lenses

កាមេរ៉ាមួយនេះជាកាមេរ៉ា ដែលអ្នកអាចផ្លាស់ប្តូរតាមចិត្តចង់ ជាមួយ Len បីប្រភេទផ្សេងៗគ្នាដូចជា Len (Fisheye, Close-Up, Portrait) Len Gel Filter និង Len Slice-and-Dice។

Instant-Print-Cameras-08

Michael Kors X Fujifilm Instax Camera

កាមេរ៉ាមួយប្រភេទនេះនាំមកជាមួយពណ៌ចម្រុះ ៦ពណ៌ ប៉ុន្តែពណ៌ដែលកំពុងពេញនិយមនាពេល បច្ចុប្បន្នសម្រាប់ម៉ាស៊ីនថតមួយនេះ គឺពណ៌មាសស្រាល។ អ្នកនឹងទទួលបានមុខងារពិសេសៗពីកាមេរ៉ាមួយនេះគឺ ចាប់យករូបភាពដោយស្វ័យប្រវត្តិ មុខងារកំណត់ពេលថតរូប Selfie និងសមត្ថភាពថតរូបភាពទាំងផ្តេក និងបញ្ឈរ។

Instant-Print-Cameras-09

Leica Sofort Instant Film Camera in Mint

កាមេរ៉ា Leica ភ្ជាប់មកជាមួយនឹងសមត្ថភាព ដែលអាចសាកថ្មបាន ប៉ុន្តែវាប្រហែលជាមានតម្លៃថ្លៃ បន្តិចហើយ។

Instant-Print-Cameras-010

Impossible I-1 Camera

សមត្ថភាពសាកថ្មជាមួយ USB មាន LED Flash ពន្លឺភ្លើងជំនួយ និងអាចគ្រប់គ្រងបានតាមរយៈ ប្រព័ន្ធ iOS។ មុខងារទាំងនេះគឺពិតជា ទំនើប និងទាន់សម័យ ផ្ទុយពីរូបរាងបែបបូរាណរបស់កាមេរ៉ា ប៉ុន្តែនេះជាវត្ថុបំណងធំរបស់អ្នកផលិតវា។

Instant-Print-Cameras-011

Impossible Polaroid SX-70 Original Instant Film Camera

បើអ្នកកំពុងស្វែងរកឧបករណ៍ ដែលបំពេញនូវបំណងប្រាថ្នា នៃការថត និងផ្តិតរូប ម៉ាស៊ីនថតមួយនេះ ជាជម្រើសដ៏ល្អបំផុត។ អ្វីគ្រប់យ៉ាងត្រូវបានវេចខ្ចប់នៅក្នុងប្រអប់តែមួយ ដែលធ្វើឱ្យកាន់តែមានភាពងាយស្រួលក្នុងការធ្វើដំណើរ។

Instant-Print-Cameras-012

ប្រភព: ApartmentTherapy ផ្នែក: បច្ចេកវិទ្យា, កាម៉េរ៉ា, Accessories, Appliances

អត្ថបទអ្នកចង់អាន

ក្រុមហ៊ុនផលិតរថយន្ត ចំនួន៥ បន្ថែមបច្ចេកវិទ្យា NFC សម្រាប់ទ្វាររថយន្ត

ដោយ: ដួងច័ន្ទ 1 PM, Sunday, 12 Mar, 2017

អ្នកគិតថាបច្ចុប្បន្ននេះ មនុស្សទាំងអស់កំពុងងប់ងុលនឹងទូរសព្ទ Smartphone មែនទេ? គ្រាន់តែស្រមៃថា បើសិនជាអាចប្រើប្រាស់ទូរសព្ទដៃ ជាសោរឡាន តើវាយ៉ាងណាទៅវិញ...

វិធីសាស្រ្តព្រីនចេញពី Chromebook

ដោយ: ដួងច័ន្ទ 8 AM, Wednesday, 24 Apr, 2019

ខណៈដែល Chromebook របស់ Google សុទ្ធតែពាក់ព័ន្ធនឹងសេវាកម្ម Online ពេលខ្លះអ្នកត្រូវការវិធីសាស្រ្ត Printout បែបចាស់ដ៏ល្អមួយ ដើម្បីអមជាមួយដំណើរការការងា...

Nintendo បានបដិសេធព័ត៌មានស្តីពី ពាណិជ្ជកម្មនៅក្នុងកម្មវិធីថ្មី «ធ្វើឱ្យប្រសើរឡើងនៃ Nintendo Switch ម៉ូដែល»

ដោយ: ភារុន 9 AM, Tuesday, 20 Aug, 2019

កាលពីដើមសប្តាហ៍នេះ ព័ត៌មានមួយចំនួន បានចង្អុលបង្ហាញថាការផ្លាស់ប្តូរកម្មវិធី សម្រាប់ Nintendo Switch ដែលកំពុងធ្វើឱ្យប្រសើរឡើងពីម៉ូដែលមុន។ យោងទៅតាមព័ត...

បែកធ្លាយរូបភាពរបស់ Galaxy Watch Active 2 របស់ Samsung នៅ FCC

ដោយ: ភារុន 8 AM, Wednesday, 31 Jul, 2019

ព័ត៌មានលម្អិតអំពីនាឡិកាដៃឆ្លាតវៃ Galaxy Watch Active ជំនាន់ទី 2 បានចាប់ផ្តើមលេចធ្លាយត្រឹមតែប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីការប្រកាសចេញលក់នាឡិកាឆ្លាតវៃ...

Tomnerb.Com - YouTube Channel