ចូលចិត្តទំនើប

កំពូលក្រុមហ៊ុនផលិតកុំព្យូទ័រទាំង 10

ដោយ: ភារុន 10 AM, Tuesday, 28 Aug, 2018

នាពេលបច្ចុប្បន្ននេះកុំព្យូទ័រគឺជាវត្ថុដែលយើងមិនអាចខ្វះបាន។ កុំព្យូទ័រដំបូងបង្អស់ដែលចាប់ផ្តើមមានភាពទាន់សម័យនោះត្រូវបានក្រុមហ៊ុន IBM
ដាក់ដំណើរការនៅទសវត្សរ៍ឆ្នាំ 70 មកម៉្លេះ រហូតមកដល់សព្វថ្ងៃនេះឧបករណ៍ប្រើប្រាស់ទាំងអស់គឺសុទ្ធតែប្រើភ្ជាប់ជាមួយកុំព្យូទ័រ។ ដូច្នេះក្រុមហ៊ុនផលិតកុំព្យូទ័រចំណាត់ថ្នាក់កំពូលៗជាច្រើននៅទូទាំងពិភពលោកខិតខំប្រឹងប្រែងបង្កើតផលិតផលរបស់ខ្លួនឲ្យកាន់តែល្អប្រសើរ
ដើម្បីបានចុះឈ្មោះចូលបញ្ជីកំពូលទាំង 10 ។ ខាងក្រោមនេះជាក្រុមហ៊ុមផលិតកុំព្យូទ័រទាំង 10 ដែលមានដូចជា៖

1. ក្រុមហ៊ុន HP
HP មកពីពាក្យពេញ Hewlett-Packard ។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងនៅឆ្នាំ 1947 និងបានផ្សព្វផ្សាយជា សាធារណៈនៅឆ្នាំ 1957 នៅសហរដ្ឋអាមេរិក។ ក្រុមហ៊ុននេះមានជំនាញផលិតកុំព្យូទ័រ ហើយអភិវឌ្ឍន៍ផ្នែក Networking hardware, ឃ្លាំងផ្ទុកទិន្នន័យ, ការផ្តល់សេវាកម្ម និងការតំឡើងកម្មវិធី software។

2. ក្រុមហ៊ុន Acer
Acer គឺជាក្រុមហ៊ុនសាជីវកម្មព័ត៌មានវិទ្យា និង ផលិតគ្រឿងអេឡិចត្រូនិចជាច្រើនប្រភេទផងដែរ។ ក្រុមហ៊ុននេះមានទីស្នាក់ការកណ្តាលនៅទីក្រុងតៃប៉ិ ប្រទេសតៃវ៉ាន់។ ផលិតផលរបស់ Acer មានដូចជា កុំព្យូទ័រ Desktop, Laptop, កុំព្យូទ័រ Tablet, Server, ជំនួយការឌីជីថលផ្ទាល់ខ្លួន, ឧបករណ៍ផ្ទុកថាមពល, Smartphone និង ឧបករណ៍ Displayជាដើម។

3. ក្រុមហ៊ុន Dell
Dell Inc. គឺជាសាជីវកម្មដ៏ធំមួយរបស់សហរដ្ឋអាមេរិក។ Dell មិនត្រឹមតែមានកុំព្យូទ័រដ៏ល្អបំផុតនោះទេ គឺនៅមានទូរទស្សន៍ HDTV, ម៉ាស៊ីន MP3 player, កាមេរ៉ា និង ឧបករណ៍អេឡិចត្រូនិចផ្សេងៗទៀត។

4. ក្រុមហ៊ុន Lenovo
នៅឆ្នាំ 1988 Lenovo ត្រូវបានបង្កើតឡើងនៅទីក្រុងហុងកុងហើយបានដាក់បញ្ចូលជារឿងពេ្រង។ សព្វថ្ងៃនេះក្រុមហ៊ុននេះបានផលិត និង អភិវឌ្ឍន៍ កុំព្យូទ័រ Desktops និង Notebook, Server, ឧបករណ៍ផ្ទុកថាមពល, និងកន្លែងការងារគ្រប់គ្រងកម្មវិធីព័ត៌មានវិទ្យា ហើយក្លាយជាក្រុមហ៊ុនដ៏ធំនៅប្រទេសចិននិងឈានដល់ចំណាត់ថ្នាក់កំពូលទី4។

5. ក្រុមហ៊ុន Toshiba
Toshiba គឺជាក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិចដ៏ធំរបស់ប្រទេសជប៉ុន។ មិនត្រឹមតែកុំព្យូទ័រទេ សូម្បីតែ ទូរទស្សន៍ និង Laptop របស់ក្រុមហ៊ុនមួយនេះសុទ្ធតែបានជាប់ចំណាត់ថ្នាក់កំពូលៗនៅលើពិភពលោក។

6. ក្រុមហ៊ុន IBM
IBM មកពីអក្សរពេញ International Business Machines របស់សហរដ្ឋអាមេរិក។ ក្រុមហ៊ុនមានលក់ Software និង Hardware របស់កុំព្យូទ័រ ហើយមានការផ្តល់ឲ្យចំពោះការបង្ហោះ និង ផ្តល់សេវាកម្មបច្ចេកវិទ្យា nanotechnology ទៅកាន់កុំព្យូទ័រធំនៅក្រុមហ៊ុន។

7. ក្រុមហ៊ុន Fujitsu
Fujitsu គឺជាក្រុមហ៊ុនបច្ចេកវិទ្យាមួយរបស់ជប៉ុនផងដែរ ហើយបានបង្កើតឡើងនៅឆ្នាំ 1935។ បច្ចុប្បន្ននេះក្រុមហ៊ុនមានបុគ្គលិក និង អតិថិជនជាង 172,000 នាក់ នៅក្នុងជាង 70 ប្រទេសនៅទូទាំងពិភពលោក។

8. ក្រុមហ៊ុន NEC
នៅមុនឆ្នាំ 1983 មានឈ្មោះថា Nippon Electric Company, Limited ហើយក្រោយមកក៏ហៅកាត់ថា NEC ។ វាក៏ជាក្រុមហ៊ុនដ៏ធំរបស់ជប៉ុនដែលផលិតគ្រឿងអេឡិចត្រូនិចឈានមុខគេផងដែរ។ ក្រុមហ៊ុននេះក៏ជាផ្នែកមួយនៃ Sumitomo Group ដែលទាក់ទងនិងការដោះស្រាយបញ្ហាប្រព័ន្ធ network និង ព័ត៌មានវិទ្យា។

9. ក្រុមហ៊ុន Apple
ក្រុមហ៊ុននេះគឺជាក្រុមហ៊ុនដ៏ធំមួយនៅសហរដ្ឋអាមេរិក។ នៅឆ្នាំ 2010 ក្រុមហ៊ុនមានបុគ្គលិកពេញម៉ោង 46,600នាក់ និង ក្រៅម៉ោង 2,800នាក់។ ចំពោះការលក់ប្រចាំឆ្នាំបានចំនួនដល់ទៅ 6,523 ពាន់លានដុល្លារនៅឆ្នាំ2010។

10. ក្រុមហ៊ុន Gateway
Gateway ត្រូវបានបង្កើតឡើងនៅឆ្នាំ 1985 ហើយបច្ចុប្បន្នមានទីស្នាក់ការនៅរដ្ឋ California សហរដ្ឋអាមេរិក។ ក្រុមហ៊ុនបានផលិតកុំព្យូទ័រ និង គ្រឿងបន្លាស់ផ្សេងៗដែលមានគុណភាពខ្ពស់បំផុត។

ប្រភព: alltop10list ផ្នែក: បច្ចេកវិទ្យា, កុំព្យូទ័រ

អត្ថបទអ្នកចង់អាន

កំហុសដ៏ធំបំផុត នៅពេលបោកគក់ ដែលអ្នកប្រហែលជាកំពុងធ្វើ

ដោយ: ភារុន 9 AM, Wednesday, 31 Oct, 2018

អ្នកប្រហែលជាមានរបៀបនៃការបោកគក់មួយបែបជារបស់អ្នក ឧទាហរណ៍អ្នកចូលចិត្តការបោកគក់ដែលដាក់ទឹកក្រអូបច្រើនពេកដើម្បីឲ្យសម្លៀកបំពាក់មានក្លិនក្រអូប និង មានភាពទន...

តំហែទាំកាសស្តាប់

ដោយ: ដួងច័ន្ទ 11 AM, Monday, 03 Dec, 2018

នៅពេលប្រើប្រាស់កាសស្តាប់ កោសិកាស្បែក ញើស ខ្លាញ់ និងផលិតផលប្រើប្រាស់នៅលើផ្ទៃមុខប៉ះពាល់ជាមួយនឹងកាសស្តាប់ ធ្វើឱ្យវាចាប់យកធូលី និងធាតុកង្វក់នៅគ្រប់ពេលអ...

4 ស្នាដៃច្នៃប្រឌិតដ៏អស្ចារ្យ ប្រចាំឆ្នាំ ២០១៦

ដោយ: ដួងច័ន្ទ 11 PM, Wednesday, 23 Nov, 2016

ជារៀងរាល់ឆ្នាំ ទស្សនាវដ្តី Time តែងជ្រើសយកការច្នៃប្រឌិតកំពូលៗ មកផ្សព្វផ្សាយ។ ការច្នៃប្រឌិតទាំងនោះ សុទ្ធសឹងជាស្នាដៃ ដែលជំរុញពិភពលោកទៅកាន់ភាពល្អប្រសើ...

Huawei កំពុងផលិតទូរសព្ទរមូរ ប្រើ 5G?

ដោយ: ដួងច័ន្ទ 9 AM, Wednesday, 24 Oct, 2018

លោក Richard Yu នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Huawei បានបញ្ជាក់នៅក្នុងព្រឹត្តិការណ៍នេះការដាក់បង្ហាញទូរសព្ទម៉ូដែល Mate 20 និង Mate 20 Pro នៅសប្តាហ៍នេះថ...

Tomnerb.Com - YouTube Channel