ចូលចិត្តទំនើប

កំពូលកាមេរ៉ា WiFi ក្នុងឆ្នាំ 2018

ដោយ: ដួងច័ន្ទ 9 AM, Thursday, 11 Oct, 2018

បច្ចុប្បន្ននេះកាមេរ៉ាដែលកំពុងទទួលបានចំណាប់អារម្មណ៍ខ្លាំង គឺកាមេរ៉ាដែលមានបំពាក់ប្រព័ន្ធ WiFi។ វាមានសមត្ថភាពអាចឱ្យអ្នកផ្ញើរូបភាពដោយពុំចាំបាច់ប្រើប្រាស់ខ្សែចម្លង អាចចែករំលែករូបភាពនៅតាមបណ្តាញទំនាក់ទំនងសង្គមជាដើម។ ដូច្នេះហើយ ថ្ងៃនេះ ទំនើប សូមបង្ហាញពីកំពូលកាមេរ៉ា WiFi ប្រចាំឆ្នាំ 2018 សម្រាប់មិត្តអ្នកអានស្វែងយល់។

Nikon COOLPIX B500
នេះគឺជាម៉ូដែលកាមេរ៉ា WiFi ដែលមានតម្លៃសមរម្យ។ វាមានទំហំ 3.74 x 3.08 x 4.47 inch និងមានទម្ងន់ 540 ក្រាមប៉ុណ្ណោះ។ ចំណុចពិសេសនៅលើកាមេរ៉ាមួយនេះគឺសមត្ថភាព Optical Zoom បាន 40 ដង និងមាន Dynamic Fine Zoom បាន 80 ដង ល្អសម្រាប់ការចាប់រូបភាពក្នុងចម្ងាយឆ្ងាយ។ វាក៏មានបំពាក់ Sensor ប្រភេទ Low-Light ទំហំ 16 megapixel អេក្រង់ LCD ទំហំ 3 inch ដែលអាចប្រែប្រួលបានច្រើនមុំ សមត្ថភាពថាវីដេអូ 1080p HD ក្នុងល្បឿន 30 fps ក៏ដូចជាសមត្ថភាពបញ្ជូនរូបថតដោយផ្ទាល់ទៅ Smartphone និង Tablet តាមរយៈ WiFi, NFC និង Bluetooth។

Nikon COOLPIX B700
នេះជាម៉ូដែលកាមេរ៉ា Point-and-Shoot សម្រាប់ប្រកួតប្រជែងជាមួយ Smartphone។ វាមានបំពាក់ Sensor ប្រភេទ CMOS ទំហំ 20.2 MP ល្អបំផុតសម្រាប់ការប្រើប្រាស់ក្នុងលក្ខខណ្ឌពន្លឺទាប បន្ថែមជាមួយមុខងារវីដេអូ Full 4K, Target-Finding Autofocus និង Full Manual Exposure។ លក្ខណៈពិសេសរបស់ Full Manual Exposure គឺអ្នកអាចកំណត់ ISO, Shutter និង Aperture ដោយខ្លួនអ្នក ដែលមុខងារនេះមិនមាននៅលើ Smartphone ទេ។ កាមេរ៉ានេះក៏មានសមត្ថភាពពង្រីកបាន 60 ដង តាមរយៈ NIKKOR Lens។

Canon PowerShot SX620 HS
នេះជាម៉ូដែលកាមេរ៉ាដែលផ្តល់មុខងារពិសេសពីររួមគ្នាគឺ Point-and-Shoot និង DSLR។ ជាមួយ Sensor ប្រភេទ CMOS ទំហំ 20.2 MP អ្នកអាចចាប់យករូបភាពក្នុងកម្រិត Resolution ខ្ពស់ ដែលកាមេរ៉ា Smartphone ភាគច្រើនមិនទាន់អាចធ្វើបាន។ បន្ថែមជាមួយមុខងារ DIGIC 4+ Image Processor ធ្វើឱ្យកាមេរ៉ាមួយនេះកាន់តែអស្ចារ្យ។ វាក៏មានបំពាក់មុខងារ Optical Zoom បាន 25 ដង Full HD Video Recording, Intelligent Image Stabilization និងមុខងារ WiFi និង NFC។ អ្នកក៏អាចប្រើប្រាស់ការបញ្ជារពីចម្ងាយ ដោយប្រើប្រាសទូរសព្ទ Smartphone។

Canon PowerShot G7 X Mark II
នេះជាកាមេរ៉ាលំដាប់ខ្ពស់មួយ បំពាក់ដោយបច្ចេកវិទ្យាយ៉ាងទំនើប មានភាពរឹងមាំ និងមានតម្លៃសមរម្យ។ វាមានបំពាក់ Sensor ប្រភេទ CMOS ទំហំ 20.1 MP ដែលធានាដល់ការថតរូបទាំងក្នុងកន្លែងមានពន្លឺទាប និងងងឹត។ ចំណុចដ៏ពិសេសមួយទៀត គឺអេក្រង់ LCD ដែលអាចកាច់បាន 3 មុំ ផ្តល់នូវភាពងាយស្រួលសម្រាប់ការថតរូបបានច្រើនមុំ។ បន្ថែមលើនេះ វាក៏មាន Optical Zoom Lens ទំហំ 24-100mm, Intelligent Image Stabilization, In-Camera RAW Conversion ការបញ្ជូនរូបភាពដ៏ងាយស្រួលតាមប្រព័ន្ធ WiFi និង NFC សមត្ថភាពថតវីដេអូ 1080p HD និងល្បឿនដ៏លឿនសម្រាប់ការថតរូបភាពបន្តបន្ទាប់គ្នា បាន 8 រូបក្នុងមួយវិនាទី


Canon PowerShot SX730 HS
នេះជាកាមេរ៉ាទំហំតូច សក្តិសមសម្រាប់អ្នកធ្វើដំណើរកំសាន្ត។ វាមានបំពាក់ CMOS Sensor ទំហំ 20.3 MP នៅក្នុងកាមេរ៉ាទំហំ 4.3- x 1.6- x 2.5- inch។ ចំណុចពិសេសរបស់វាស្ថិតនៅលើ សមត្ថភាពពង្រីក។ អ្នកទទួលបាន Optical Zoom Lens បាន 40 ដង បន្ថែមជាមួយបច្ចេកវិទ្យា ZoomPlus Digital Zoom បាន 80 ដងទៀត ហើយវាក៏អាចថតវីដេអូ Full HD បានជាមួយល្បឿន 60p Frame Rate។ ជាមួយ ISO ចន្លោះពី 80-1600 វាអាចចាប់យករូបភាពបានយ៉ាងស្អាតនៅក្នុងលក្ខខណ្ឌពន្លឺទាប។ វាក៏មាន Image Stabilization, Built-in Flash បច្ចេកវិទ្យា Built-in WiFi2 បច្ចេកវិទ្យា Face Detection និងអេក្រង់ LCD ទំហំ 3 inch ដែលអាចបត់ឡើងលើបាន។

ប្រភព: lifewire ផ្នែក: បច្ចេកវិទ្យា, កាម៉េរ៉ា

អត្ថបទអ្នកចង់អាន

Galaxy Home ចេញលក់ឆ្នាំនេះហើយ

ដោយ: ដួងច័ន្ទ 8 AM, Saturday, 29 Jun, 2019

វាជាដំណើរផ្លូវដ៏វែងឆ្ងាយមួយទៅកាន់ទីផ្សារសម្រាប់ផលិតផល Galaxy Home ហើយនាពេលនេះ នាយកប្រតិបត្តិក្រុមហ៊ុន Samsung លោក Hyun-Suk Kim ដែលជាអ្នកគ្រប់គ្រងផ្...

LG សម្ពោធសាខា LG BRANDSHOP ថ្មី សាខាក្រុងតាខ្មៅ

ដោយ: ទំនើប 3 PM, Thursday, 23 May, 2019

ក្រុមហ៊ុន LG Electronics និង ក្រុមហ៊ុន ជីហ្គៀ (G Gear) បានប្រារព្ធនូវពិធីបើកសម្ពោធសាខាថ្មីមួយទៀត គឺសាខា LG BRANDSHOP ក្រុងតាខ្មៅ ដែលមានអាសយដ្ឋាន ផ្...

ឧបករណ៍ប្រើប្រាស់ក្នុងផ្ទះបាយទាំង 7 សក្តិសមសម្រាប់គេហដ្ឋានខ្នាតតូច

ដោយ: ភារុន 8 AM, Monday, 20 Aug, 2018

នៅលើពិភពលោកដ៏ធំទូលាយនេះ អ្នកប្រាកដជាស្រមៃថាអ្នកនឹងមានគេហដ្ឋានធំទូលាយ និងមានផ្ទះបាយដែលអាចដាក់ឧបករណ៍ប្រើប្រាស់គ្រប់គ្រាន់ សម្រាប់ចម្អិនម្ហូបអាហារដ៏សម...

Huawei នឹងជួយបង្កើត 5G នៅអង់គ្លេស ទោះមានក្តីបារម្ភពីសន្តិសុខក្តី

ដោយ: ដួងច័ន្ទ 9 AM, Friday, 26 Apr, 2019

យោងតាមសារព័ត៌មាន The Telegraph បានឱ្យដឹងថា នាយករដ្ឋមន្រ្តីអង់គ្លេស លោកស្រី Theresa May បានចុះហត្ថលេខាអនុញ្ញាតឱ្យក្រុមហ៊ុនទូរគមនាគមន៍ចិនដ៏ធំ Huawei ...

Tomnerb.Com - YouTube Channel